ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

រដ្ឋលេខាធិការ​ក្រសួងការពារជាតិ នាំយក​ទៀន​ចំណាំ​ព្រះវស្សា និង ទ័យ​ទាន​ចំនួន​០៩​មុខ ទៅ​ប្រគេន​ព្រះសង្ឃ​គង់នៅ​វត្ត​រាជ​បូព៌​

​កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩​នេះ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ឃឹម ប៊ុន​សុង រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​លោកជំទាវ ព្រមទាំង​ក្រុមគ្រួសារ រួម​នឹង​បុគ្គលិក​សណ្ឋាគារ​បុរី​អង្គរ​ខេត្តសៀមរាប បាន​នាំយក​ទៀន​ចំណាំ​វស្សា​ទៅ​ប្រគេន​ព្រះសង្ឃ​គង់នៅ​វត្ត​រាជ​បូព៌ ស្ថិតក្នុង​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប រួមមាន ៖​ទៀនវស្សា ០១​គូ ,​អង្ករ​ចំនួន ២០០​គីឡូក្រាម , ប្រេងឆា...

ព័ត៌មានលំអិត

កុដិ​០១​ខ្នង នៅ​វត្ត​វេឡុវ័ន​ដោក​ពោ​យ​គោក​ក្រោល ក្នុងស្រុក​ស្រីស្នំត្រូវ​អគ្គិភ័យ​ឆេះ​អស់​កាលពី​យប់មិញ​

​លោក​វរសេនីយ៍ឯក អ៊ុន ស្រស់ អធិការនគរបាល​ស្រុក​ស្រីស្នំ បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​២០​និង​៤០​នាទី នា​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩​នេះ មាន​អគ្គិភ័យ​មួយ​បាន​កើតឡើង នៅ​វត្ត​វេឡុវ័ន ដោក​ពោ​យ​គោក​ក្រោល ស្ថិតក្នុង​ឃុំ​ជ្រោយ​នាង​ងួន ស្រុក​ស្រីស្នំ ខេត្តសៀមរាប ដោយ​ឆេះ​កុដិ​០១​ខ្នង​អស់ទាំង​ស្រុង មាន​ទំហំ​១២​ម៉ែត្រ​គុណ​នឹង​៩​ម៉ែត្រ ធ្វើ​អំពី​ឈើ ប្រក់​ក្បឿង ជញ្ជាំង​ក្ដារ...

ព័ត៌មានលំអិត

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ https://www.youtube.com/watch?v=uM1ywT8qx_M

ព័ត៌មានលំអិត

រថយន្ត​ទេសចរ​ដឹក​អ្នកដំណើរ​ពី​ភ្នំពេញ​មកលេង​ភ្នំ​គូលែន ចុះ​មកវិញ​ហ្វ្រាំង​មិន​ស៊ី​ក្រឡាប់​របួសធ្ងន់​ស្រាល​១២​នាក់​

​លោក​វ​សេនីយ៍​ឯក ស៊ុន អេង អធិការនគរបាល​ស្រុក​ស្វាយ​លើ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​១៤​និង​១០​នាទី ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ រថយន្ត​ទេសចរ​មួយគ្រឿង ពណ៌​លឿង ម៉ាក​HYUNDAI COUNTY ពាក់​ស្លាក​លេខ ភ្នំពេញ 3E: 6998 ឆ្នាំ​ផលិត 2004 អ្នកបើកបរ​ឈ្មោះ...

ព័ត៌មានលំអិត

រដ្ឋមន្ត្រី​ទេសចរណ៍ ព្រមាន​ទប់ស្កាត់​ការី​ទេសចរណ៍​រកស៊ី​លក់​កញ្ចប់​ទស្សនកិច្ច​ថ្លៃ​សូន្យ ព្រោះ​នាំឱ្យ​ប៉ះពាល់​ដល់​កិត្តិនាម​ជាតិ និង​នយោបាយ​ទេសចរណ៍​របស់​ជាតិ​

​ដោយសារ​នៅតែមាន​សកម្មភាព​អាជីវកម្ម​បែប Zero Package Tour ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ដែលនាំឱ្យ​ប៉ះពាល់​ដល់​កិត្តិនាម​ជាតិ និង​ទេសចរ​អន្តរជាតិ​ជារឿយៗ​នោះ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានប្រកាស​ទប់ស្កាត់​ការប្រកប​អាជីវកម្ម​ប្រភេទ​នេះ ដោយបាន​ព្រមាន​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងឡាយណា​ដែល​នៅតែ គគ្លើន​។​ ​ការប្រកាស​យ៉ាង​ដាច់អហង្កា​យ៉ាង​ដូច្នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​ពិធី បិទ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើក​ទី​១ ស្តីពី​ការរៀបចំ​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប នា​ចុង​សប្ដាហ៍​នេះ​។​...

ព័ត៌មានលំអិត

អ្នក​ស្រឡាញ់​បរិស្ថាន​ប្រមាណ​ជាង​៣០០​នាក់ ចូលរួម​ដាំ​កូនឈើ​លើកកម្ពស់​ការអប់រំ​ផ្នែក​បរិស្ថាន​

អ្នក​ស្រឡាញ់​បរិស្ថាន​ប្រមាណ​ជាង​៣០០​នាក់ ក្នុងនោះ​មកពី​ខេត្តសៀមរាប​ចំនួន ១០០​នាក់​ផង​នោះ បាន ចូលរួម​ដាំ​កូនឈើ ចំនួន​៥០០​ដើម នៅ​តំបន់​ព្រៃ​ស្អា​ក ស្ថិតនៅ​ភូមិ​អូរ​ផ្អាវ ឃុំ​-​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​ង​លើកកម្ពស់​ការអប់រំ​ផ្នែក​បរិស្ថាន ដែលជា​ប្រយោជន៍​សម្រាប់​សហគមន៍​និង​មនុស្ស​សត្វ​ទូទៅ​។​ ​មាន​ថេរ​ដីកា នៅ​ថ្ងៃទី​១៤ ខែកក្កដា​នោះ ព្រះគ្រូ​បញ្ញា​វិសុទ្ធិ​កោសល ឥន្ទ​ប្ប​ញ្ញោ ព្រេង សារិទ្ធ គង់នៅ​វត្ត​ព្រះឥន្ទ​កោ​សី​យ៍...

ព័ត៌មានលំអិត

អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ពង្រីក​ទីតាំង​ការ​ដា្ឋ​ន​ជួសជុល​ស្រះ​អង្គរវត្ត​ខាងជើង ដើម្បី​ព​ន្លឿ​ន​ការងារ​

​ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​ការបំពេញ​ការងារ និង​ព​ន្លឿ​ន​សកម្មភាព​ជួសជុល ស្រះ​ទឹក​ខាងជើង នៃ​ប្រាសាទអង្គរវត្ត អាជ្ញាធរ​ជាតិ​អប្សរា នឹង​ពង្រីក​បរិវេណ​ការដ្ឋាន​ជួសជុល ប៉ុន្តែ​ការងារ​ជាក់ស្ដែង នៅ​មិនទាន់​កំណត់​ពី​ពេលវេលា​នៅឡើយ​ទេ​។​ ​តាម​ការចុះផ្សាយ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​អាជ្ញាធរ​ជាតិ​អប្សរា បានស្នើ​ឲ្យ​សាធារណជន ពិសេស ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ មគ្គុទ្ទេសក៍​ទេសចរ យោគយល់​ចំពោះ​ការបិទ​មិនឱ្យ​ដំណើរការ​ផ្នែក​ខ្លះ​នៃ​ស្រះ​ខាងជើង​មួយរយៈ និង​សូម​ឲ្យ​ទៅ​ថតរូប​នៅ​ស្រះ​ខាងត្បូង​ជំនួស​វិញ ដើម្បី​ទុក​លទ្ធភាព​ឲ្យ​អ្នកជំនាញ​បំពេញការងារ​ជួសជុល​អភិរក្ស​បេតិកភណ្ឌ​បុរាណ​ខ្មែរ​មួយ​នេះ ប្រកបដោយ​ភាព​ស្រួល និង គុណភាព​។​ ​សូម​រំលឹកថា...

ព័ត៌មានលំអិត

អ្នកស្រុក​បន្ទាយស្រី រៀបចំ​ពិធីបួងសួង​ផ្សង​សុំ​ទឹកភ្លៀងនៅខាងមុខ​ប្រាសាទមេបុណ្យខាងកើត​

​ជា​ទំនៀម​អ្នកស្រុក​អង្គរ​តាំងពី​បុរាណ ប្រជាជន​ភូមិ​ព្រះ​ដាក់ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប បានរៀបចំ​ពិធីបួងសួង​ផ្សង​សុំ​ទឹកភ្លៀង ខណៈពេលដែល​រដូវវស្សា​ចូលមក​ដល់ តែ​ពុំមាន​ភ្លៀង​គ្រប់គ្រាន់ សម្រាប់​ប្រជាកសិករ​ធ្វើស្រែ​ចម្ការ​។​ ​ពិធីបួងសួង​នេះ បានធ្វើ​នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៩ បរិវេណ​ខាងមុខ​ប្រាសាទមេបុណ្យខាងកើត ក្នុង​ពិធី​នេះ​អ្នកភូមិ​បាន​ចម្អិនបាយ​សម្ល​មក​ប្រគេន​ព្រះសង្ឃ និង​រៀបចំ​គ្រឿង​សែនព្រេន​ដល់​អ្នកតា​ម្ចាស់​ទឹក ម្ចាស់​ដី ដែល​រក្សា​ក្នុង​ភូមិឋាន​នេះ ដែលមាន​ប្រជាជន​ចូលរួម​យ៉ាងច្រើន​កុះករ​។ ​លោកយាយ...

ព័ត៌មានលំអិត

ការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​អា​មេ ស្ថិតក្នុង​ឃុំ​ក្រឡាញ់និង​ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ​

​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩​នេះ មន្ត្រី​ទីចាត់ការ​ផែនការ និង​វិនិយោគ​ខេត្តសៀមរាប សហការ​ជាមួយ​មន្ត្រី​បច្ចេកទេស និង​អាជ្ញាធរ​ស្រុក ឃុំ ភូមិ បាន​ចុះ​បិទ​បញ្ចប់​គម្រោង​មូលនិធិ​ឃុំ​ឆ្នាំ​២០១៩ ក្នុង​គម្រោង​សាងសង់​ផ្លូវ​បេតុង​អា​មេ ចំនួន​០២​ខ្សែ គឺ​ទី​តាំងទី​១. ស្ថិតក្នុង​ភូមិ​តា​ច្រែង ឃុំ​ក្រឡាញ់ ស្រុក​ក្រឡាញ់ មាន​ទទឹង​៤​ម៉ែត្រ , កម្រាស់​០.១៥​ម៉ែត្រ និង...

ព័ត៌មានលំអិត

វិស័យ​មូល​ប​ត្រ​នៅ​កម្ពុជា កំពុង​ទទួលបាន​ទំនុកចិត្ត​ពី​អ្នក​វិនិយោគិននិង​ប្រជាពលរដ្ឋ​កម្ពុជា​

​កាលពី​ថ្ងៃ​ថ្ងៃទី​១៤ ខែកក្កដា​នេះ នៅ​ខេត្តសៀមរាប គណ​:​កម្ម​ការមូល​ប​ត្រ​កម្ពុជា ហៅ​កាត់​ថា គ​.​ម​.​ក បានរៀបចំ​សិក្ខាសាលា​មួយ ស្ដីអំពី កិច្ច​គាំពារ​វិនិយោគិន​ក្នុង​វិស័យ​មូល​ប​ត្រ នៅ​កម្ពុជា ក្នុង​គោលបំណង​លើកកម្ពស់​ការ យល់ដឹង​អាវ​កាន់តែ​ស៊ីជម្រៅ​អំពី​កិច្ច​គាំពារ​អ្នកវិនិយោគ​គិ​ន​ក្នុង​វិស័យ​មូល​ប​ត្រ ជាពិសេស​យល់ដឹង​អំពី​យន្តការ នៃ​ការការពារ​អ្នកវិនិយោគ​គិ​ន របស់ គ​.​ម​.​ក ក្នុង នាម​ជា​អាជ្ញាធរ​។​ ​ថ្លែង​ក្នុងចំណោម លោក...

ព័ត៌មានលំអិត
Page 477 of 590 1 476 477 478 590

Recommended

សូម Like និង Follow ពួកយើង