ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុង២ខ្សែ ក្នុងស្រុកជីក្រែង គឺត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ
ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន ២ខ្សែ នៅក្នុងឃុំគោធ្លកក្រោម និងឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ ដោយការដេញថ្លៃនេះ មានការចូលរួមពីអាជ្ញាធរស្រុក មន្រ្តីបច្ចេកទេសសាលាខេត្ត គណៈកម្មការលទ្ធកម្មឃុំទាំងពីរ និងអ្នកសារព័ត៌មាន រួមនឹងតំណាងក្រុមហ៊ុនដេញថ្លៃផ្សេងៗផងដែរ។ ប្រធានគណៈកម្មការលទ្ធកម្មឃុំគោកធ្លកក្រោម បានឲ្យដឹងថា សម្រាប់ឃុំគោកធ្លកក្រោម គឺបានដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន១ខ្សែប្រវែង០,១៨២គ.ម ...