ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ភ្លៀង​និង​ខ្យល់​កន្ត្រាក់ បណ្ដាល​ផ្ទះ​ប្រជាពលរដ្ឋ​១២​ខ្នងក្នុង​ក្រុង​សៀមរាប រង​ផលប៉ះពាល់​

​លំនៅដ្ឋាន​ប្រជាពលរដ្ឋ នៅក្នុង​ភូមិ​ចំនួន​៣ ក្នុង​សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ចំនួន​១២​ខ្នង រង​ផលប៉ះពាល់ ក្នុងនោះ រលំ​ទាំងស្រុង ០៦​ខ្នង និង​របើក​ដំបូល ០៦​ខ្នង​។​ ​តាម​ការ​ឲ្យដឹងពី នៅ នា ស្មៀន​សង្កាត់​ទឹក​វិល ក្រុង​សៀមរាប បានឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា​នេះ​ថា ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ព្រលប់​ថ្ងៃ​ទី​២២ ខែ​ឧសភា...

ព័ត៌មានលំអិត

សមាគម​មនុស្សធម៌ ជប៉ុន តៃវ៉ាន់ និង​កូរ៉េនាំយក​អង្គរ​២​តោនជូន​អ្នកជំងឺ​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប​

​សមាគម​អង្កការ​រ៉ូ​តារី​ក្លឹប , រ៉ូ​តារី​ក្លឹប​ជប៉ុន , តៃវ៉ាន់ និង កូរ៉េ​បាន​នាំយក​ចែកជូន បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ទីទ័លក្រ ដែល​កំពុង​មាន​ជំងឺ និង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប កាលពី​រសៀល​ថ្ងៃ​ទី ២២ ខែ ឧសភា ឆ្នាំ​២០១៩ ។​ ​លោក តូ​ស៊ីយ៉ា អ៊ូ​អឺ​បា...

ព័ត៌មានលំអិត

ដីស្រែ​ជិត​៥​ម៉ឺន​ហិកតា​ក្នុង​ខេត្ត​សៀមរាប បាន​ភ្ជូរ​រាស់​រួចរាល់ដើម្បី​ត្រៀម​សម្រាប់​រដូវវស្សា​នាពេលខាងមុខ​

​ប្រជា​កសិករ​មួយចំនួន​ធំ​ក្នុង​ខេត្ត​សៀមរាប បាន​ត្រៀម​ផ្ទៃដី​ធ្វើស្រែ​រួចរាល់​ហើយ ទោះបី​រដូវវស្សា​ក្នុង​ឆ្នាំ​២០១៩​នេះ មាន​ភាពយឺតយ៉ាវ​ក៏ដោយ ក្នុងនោះ​ផ្ទៃដី​៤៩,៥៥៥​ហិកតា ត្រូវ​បាន​ភ្ជួរ​រាស់​ហាល​ដី និង​ដាំ​ដុះ​រួចរាល់​ហើយ​។​ ​បើ​តាម​របាយការណ៍រ​បស់​មន្ទីរ​កសិកម្ម​ខេត្ដ​សៀមរាប បានបញ្ជាក់​ថា ស្រូវ ដែល​ប្រជា​កសិករ​បាន​ដាំ​ដុះ​រួចរាល់​ហើយ មាន​ចំនួន​សរុប ៦,០១០​ហិកតា ក្នុងនោះ​ពង្រោះ​ស្រូវ​ស្រាល​១,២០០​ហិកតា ស្រូវ​កណ្តាល​២,១០០​ហិកតា ស្រូវ​ធ្ងន់​៩៣០​ហិកតា ស្រូវ​ចំការ​៤៣០​ហិកតា និង​ស្រូវ​វា​រ​១,៣៥០​ហិកតា​។ ជាមួយគ្នា​នោះ ផ្ទៃ​ដី​ដាំ​ដុះ...

ព័ត៌មានលំអិត

ព្រះមហាក្សត្រ​កម្ពុជា​យាង​ចូលរួម​ពិធី​អបអរសាទរ​២៥​ឆ្នាំ​នៃ​ការចូលរួម​របស់​កម្ពុ​ជា​-​បារាំងនិង​សហគមន៍​អន្ដរជាតិ​លើ​កិច្ចការ​អភិរក្ស​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​

នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៩ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ​ស្ដេចយាង​តាម​ព្រះរាជ​ទីនាំង​យន្តហោះ​ពិសេស​ទៅ​កាន់​សាធារណរដ្ឋ​បារាំង ដើម្បី​ចូលរួម​ពិធី​អបអរសាទរ​២៥​ឆ្នាំ​នៃ​ការចូលរួម​របស់​កម្ពុ​ជា​-​បារាំង និង​សហគមន៍​អន្ដរជាតិ​លើ​កិច្ចការ​អភិរក្ស​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ ដែល​ធ្វើឡើង​នៅ​បណ្ឌិតសភា​បារាំង​ខាង​សិលាចារឹក​និង​អក្សរ​ផ្ចង់​។​ ​តប​តាម​ការអញ្ជើញ​របស់​បណ្ឌិតស​ភាបា​រាំងខាង​សិលាចារឹក​និង​អក្សរ​ផ្ចង់ ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​ពិធី​អបអរសាទរ​២៥​ឆ្នាំ នៃ​ការចូលរួម​របស់​កម្ពុ​ជា​-​បារាំង និង​សហគមន៍​អន្ដរជាតិ​លើ​កិច្ចការ​អភិរក្ស​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ...

ព័ត៌មានលំអិត

​ការ​ផ្សង​របស់​គោ​ឧសភរាជ ក្នុង​ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះ នង្គ័ល​នៅ​ខេត្ត​តាកែវ​ក្នុង​ឆ្នាំនេះ ទទួលបាន​ផល​ល្អប្រសើរ ដូចគ្នា​ទៅ​នឹង​ឆ្នាំ​២០១៨​ដែរ​

​ក្រោយ​ពី​ការ​ភ្ជួរ និង​ព្រោះ​គ្រាប់ស្រូវ​អស់​រយៈពេល​៣​ជុំ​រួចមក ព្រាហ្មណ៍ ព្រះរាជ គ្រូ​បុរោហិត បាន​ធ្វើ​ពិធី​សូត្រមន្ត​ប្រោស​ព្រំ​ទឹក​លើ​គោ​ឧសភ​រាជ និង​ដោះយក​គោ​ឧសភរាជ​ទៅ​បរិភោគ​គ្រាប់​ធញ្ញជាតិ​ចំនួន ៧​មុខ រួមមាន​៖ ស្រូវ , ពោត , សណ្តែក , ល្ង , ស្មៅ , ស្រា...

ព័ត៌មានលំអិត

​មន្ត្រី​នៃ​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវចម្រុះ​អះអាងថា អណ្តើក​ភ្នំ​ឬ​អណ្តើកព្រិច​កំពុង​រង​ការគំរាមកំហែង​ខ្លាំង និង​ប្រឈម​នឹង​ការ​ផុត​ពូជ​

មន្ត្រី​នៃ​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវចម្រុះ​អះអាងថា អណ្តើក​ភ្នំ ឬ​អណ្តើកព្រិច ត្រូវបាន​អង្គការ​សហភាព​អន្តរជាតិ​ដើម្បី​អភិរក្ស​ធម្មជាតិ​(IUCN)​កាលពី​ពេល​ថ្មីៗ​នេះ ចាត់​ចូល​ជា​ប្រភេទ​សត្វ​ដែល​រង​ការគំរាមកំហែង​ខ្លាំង​ប្រឈម​នឹង​ការ​ផុត​ពូជ​នៅ​កម្ពុជា​។​ ​លោក Michael Meyerhoff នាយក​ប្រចាំ​ប្រទេស នៃ​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​អភិរក្ស​ជីវចម្រុះ (ACCB) បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ស្ថានភាព​អណ្តើក​ភ្នំ ដោយ​លោក​បាន​លើកឡើង​ថា “​ការ​ដែល​អណ្តើក​ភ្នំ​ត្រូវបាន​ចាត់ទុក​ជា​ប្រភេទ​សត្វ​ដែល​រង​ការគំរាមកំហែង​ខ្លាំង ប្រឈម​នឹង​ការ​ផុត​ពូជ​នោះ គឺ​បន្ទាប់ពី​ក្រុម​ជំនាញ​របស់​អង្គការ IUCN បាន​ចុះ​សិក្សា និង​វាយតម្លៃ​ជា​សកល នៃ​ការថយចុះ​នូវ​ចំនួន​សត្វ​ប្រភេទ​នេះ​ជាង​៨០​ភាគរយ...

ព័ត៌មានលំអិត

​ប្រជាពលរដ្ឋ​ចំនួន១០០​គ្រួសារនិងសិស្ស​ក្រីក្រ​១៦០​នាក់​នៅ​ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់​បាន​ទទួល​អំណោយ​របស់​អង្គការ​រ៉ូ​តារី​ក្លឹប​អង្គរ​តាមរយៈ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប

នា​រសៀល​ថ្ងៃ​ទី ២១​ខែ ឧសភា ឆ្នាំ​២០១៩​នេះ ប្រជាពលរដ្ឋ​១០០​គ្រួសារ និង សិស្ស​ក្រីក្រ​ចំនួន ១៦០​នាក់ បាន​ទទួល​អំណោយ​ពី​សមាគម​រ៉ូ​តារី​ក្លឹប​អង្គរ រួម​និង រ៉ូ​តារី​ជប៉ុន​, តៃវ៉ាន់ និង កូរ៉េ តាមរយៈ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ក្រោម​វត្តមាន​ចូលរួម​របស់​លោកជំទាវ ទា​ង អេង ទៀ សីហា...

ព័ត៌មានលំអិត

ស្ត្រី​ម្នាក់​ក្នុងស្រុក​ជីក្រែង បាន​ស្លាប់​បន្ទាប់ពី​គ្រូពេទ្យ​ដាក់​សេរ៉ូម​សង្គ្រោះ​បឋម​

​ស្ត្រី​វ័យ​៤៧​ឆ្នាំ បាន​ស្លាប់​បាន​ស្លាប់​នៅនឹងកន្លែង បន្ទាប់ពី​ដាក់​សេរ៉ូម នៅផ្ទះ​គ្រូពេទ្យ​ជនបទ​ម្នាក់ ស្ថិតនៅក្នុង​ភូមិ​អន្លង់​ព្រីង​លើ ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប​។​ ​ករណីនេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៥​និង​០០​នាទី ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០១៩ តាម​ការ​ឲ្យដឹង​ពី​លោក​វរសេនី​យ៍​ឯក សុខ សុទ្ធា​វុទ្ធ អធិការនគរបាល​ស្រុក​ជី​ក្រែង និង លោក​វេជ្ជបណ្ឌិត អ៊ិន...

ព័ត៌មានលំអិត

រដ្ឋបាល​ស្រុក​សូទ្រនិគម រៀបចំ​ប្រារព្ធ​ទិវា​ជាតិ​នៃ​ការចងចាំ ២០​ឧសភា​

​នា​ព្រឹក​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ រដ្ឋបាល​ស្រុក​សូទ្រនិគម បាន​រៀបចំ​ប្រារព្ធ​ទិវា​ជាតិ​នៃ​ការចងចាំ ២០​ឧសភា នៅក្នុង​បរិវេណ​វត្ត​ប្រាសាទបន្ទាយស្រី ស្ថិតក្នុង​ភូមិ​បន្ទាយស្រី ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ក្រោម​អធិបតីភាព​ឯកឧត្តម ប៊ូ ផាន់​សារី ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ស្រុក​សូទ្រនិគម ដោយ​មាន​ការ​និមន្ត និង អញ្ជើញ​ចូលរួម​ពី​សំណាក់​ព្រះសង្ឃ លោក លោកស្រី...

ព័ត៌មានលំអិត

របរ​ត្បាញ​វល្លិ​រំ​ពាក់ ផ្ដល់​ចំណូល​បន្ថែម​ក្រៅពី​ការធ្វើ​ស្រែចម្ការ ដល់​អ្នកភូមិ​អារក្ស​ស្វាយ​ក្នុង​ក្រុង​សៀមរាប​

​សម្ភារៈ​ត្បាញ​ពី​វល្លិ៍​រំពាក់ ភាគច្រើន​ជា​សម្ភារ​បែប​ប្រពៃណី ប៉ុន្តែ​វា​មាន​ការពេញនិយម​ពី​អ្នកប្រើប្រាស់ ដោយ​ភាពស្រស់ស្អាត និង​ការ​ប៉ិនប្រសប់​របស់​ត្បាញ​។ ហើយ​ការគាំទ្រ​ពី​អ្នកប្រើប្រាស់​នេះ បាន​ផ្ដល់​ប្រាក់​ចំណូល​បន្ថែម​មួយកម្រិត​ទៀត សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ របស់​ភូមិ​អារក្ស​ស្វាយ ស្ថិតនៅ​សង្កាត់​នគរធំ ក្រុង​សៀមរាប​ ​តម្បាញ​រំ​ពាក់ អាច​ថា​ជា មុខរបរ​គោល​របស់​អ្នកភូមិ​អារក្ស​ស្វាយ​មួយ​ផ្សេងទៀត បន្ទាប់​ពី​ការ​ធ្វើ​ស្រែចម្ការ ពីព្រោះ ឈ្មួញ​ជាច្រើន​មកពី​ទី​ជិត​ឆ្ងាយ បាន​បញ្ជា​ទិញ​សម្ភារ​ប្រើប្រាស់​ទាំងនោះ ដើម្បី​យកទៅ​លក់​បន្ត ដែល​រួមមាន...

ព័ត៌មានលំអិត
Page 504 of 592 1 503 504 505 592

Recommended

សូម Like និង Follow ពួកយើង