សន្តិសុខ និង សង្គម

សន្តិសុខ និង សង្គម

ជនបរទេស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ហឹ​ង្សា​

​តាម​ការ​ឲ្យ​ដឹងថា ពី​សមត្ថកិច្ច​ខេត្តសៀមរាប កាលពី​វេលា​ម៉ោង ០១ និង​៥០​នាទី ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ កំលាំង​នគរបាល​ខេត្ត បានធ្វើការ​ឃាត់ខ្លួន​ជនបរទេស​ម្នាក់ ដែល​បានធ្វើ​សកម្មភាព​យក​ដប​ស្រា​វាយ​ទៅលើ​បុរស​ជា​អ្នករត់​កង់​បី​ម្នាក់ ត្រូវចំ​ថ្ពាល់​ខាងស្តាំ និង​ស្មារ​ខាងស្តាំ បណ្តាល​ឲ្យ​បែក​ហូរឈាម នៅលើ​ចំនុច​ផ្លូវ​មាត់​លូ ស្ថិតក្នុង​ភូមិ​ស្ទឹង​ថ្មី សង្កាត់ ស្វាយដង្គំ ក្រុង​/​ខេត្តសៀមរាប ។​...

ព័ត៌មានលំអិត

កម្លាំងចម្រុះ​ស្រុក​ចំនួន​៣នៃ​ខេត្តសៀមរាប បង្ក្រាបនិង​បំផ្លាញ​ឧបករណ៍​នេសាទ​ខុសច្បាប់​នៅនឹងកន្លែង​

​នៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៩ កម្លាំងចម្រុះ​ស្រុក​ចំនួន​៣ នៃ​ខេត្តសៀមរាប បានធ្វើការ​បង្ក្រាប ឧបករណ៍​នេសាទ​ខុសច្បាប់ ក្នុងភូមិ​សាស្ត្រ​ឃុំ​កែវ​ពណ៌ ស្រុក​ពួក ខេត្តសៀមរាប ដោយ​កាប់បំផ្លាញចោល​នៅនឹងកន្លែង​មាន ឧបករណ៍ ប ចំនួន ០២​គ្រឿង​, របាំង​សាច់​អួន ប្រវែង ២៥០ ម៉ែត្រ ,...

ព័ត៌មានលំអិត

ស្ត្រី​ម្នាក់​រស់នៅ​ឃុំ​រើ​ល​ក្នុងស្រុក​ពួក បាន​ស្លាប់​ដោយសារ​លង់ទឹក កាលពី​ព្រឹក​មិញ​នេះ​

លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាល​ស្រុក​ពួក បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៩​នេះ ស្ត្រី​ម្នាក់​ត្រូវបាន​ប្រទះឃើញ​ស្លាប់ នៅ​ចំណុច​ទឹក​ស្រែ ដែលមាន​ជម្រៅ​២​តឹក ស្ថិតក្នុង​ភូមិ​សំបួរ ឃុំ​រើ​ល ស្រុក​ពួក ខេត្តសៀមរាប ដែល​ស្ត្រី​រងគ្រោះ​មានឈ្មោះ វ័រ ហ៊ុ​ប អាយុ​៤៣​ឆ្នាំ...

ព័ត៌មានលំអិត

សមត្ថកិច្ច​ខេត្តសៀមរាប ចុះបង្ក្រាប​ទីតាំង​ល្បែងស៊ីសង​អន​ឡាញ​ខុសច្បាប់​មួយ នៅក្នុង​ក្រុង​សៀមរាប​

​ជនជាតិ​ចិន ចំនួន​៤​នាក់ លួច​បើក​ល្បែងស៊ីសង​នៅលើ​ប្រព័ន្ធ​អ៊ិន​ធើ​ណិ​ត (Online Gambling) ត្រូវបាន​កម្លាំង​សមត្ថកិច្ច នៃ​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ស្វាយដង្គុំ ចុះបង្ក្រាប ស្ថិតនៅ​ចំនុច​ផ្ទះ​លេខ D២៧ បុរី​អង្គរ​ផា​លេស ភូមិ គ្រួស សង្កាត់ ស្វាយដង្គំ ក្រុង​សៀមរាប ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៩...

ព័ត៌មានលំអិត

សាច់ជ្រូក​ចម្រុះ​ខូចគុណភាព​ជាង១​តោនបង្ក្រាបបាន​នៅ​ស្រុក​ពួក ត្រូវ​សមត្ថកិច្ច​ចម្រុះ​ខេត្តសៀមរាប ដុត​កម្ទេចចោល​

​នៅ​រសៀល​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្តសៀមរាប បាន​ដុត​កម្ទេច​សាច់ និង​គ្រឿងក្នុង​ជ្រូក​ខូចគុណភាព​នាំចូល​ពី​ប្រទេស​ថៃ ទម្ងន់​១,៣៣០​គីឡូក្រាម ស្ថិតនៅក្នុង​ស្ថានីយ៍​កសិកម្ម​ទឹក​វិល ក្រុង​សៀមរាប​។​ ​លោក ព្រំ វ៉ិ​ច នាយការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា សាច់​ចម្រុះ​សាច់ និង​គ្រឿងក្នុង​ជ្រូក​ខូចគុណភាព​ទាំងអស់នេះ...

ព័ត៌មានលំអិត

សមត្ថកិច្ច​ព្រលានយន្តហោះ​ខេត្តសៀមរា​​ប ឃាត់ខ្លួន​ស្ត្រី​ជនជាតិ​ថៃ​០២​នាក់និង​គ្រឿងញៀន​ជិត​៣០​គីឡូក្រាម​

​កាលពី​វេលា​ម៉ោង​ប្រមាណ ១០ និង​០៦​នាទី​យប់ ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៩ នេះ សមត្ថកិច្ច​ចម្រុះ​នៃ​ព្រលានយន្តហោះ​ខេត្តសៀមរាប បាន​ឆែកឆេរ​រកឃើញ គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ប្រមាណ​២៧.៣០​គីឡូក្រាម នៅក្នុង​ការ​បូ​ប​អ្នកដំណើរ ជនជាតិ​ថៃ​ចំនួន​០២​នាក់ ខណ​:​ដែល​ពួកគេ ត្រៀម​ចេញដំណើរ ទៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន តាម​ច្រក អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​។ ​ជនសង្ស័យ​ជា​ជន​ជាំ​តិ​ថៃ​ទាំង​០២​នាក់​រួមមាន...

ព័ត៌មានលំអិត

លោក​គ្រូសូត្រស្តាំ​វត្ត​អធ្វារប្រតិកម្មចំពោះ​ការចោទប្រកាន់​តាម​បណ្តាញ Facebookដែលថា​ព្រះសង្ឃ លួច​កាប់​ឈើ​នៅក្នុង​វត្ត

​ដោយយោង​ទៅតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​បណ្តាញ​សង្គម Facebookក្នុង​រយៈពេល​១​សប្តាហ៍​មកនេះដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់ច្រឡំ និងធ្វើការ​រឹះ​គន់​មកលើ​ចំណាត់ការ​របស់​សមត្ថ​កិច្ច និងមន្ទីរជំនាញដែល​បាន​ចុះ​ធ្វើការ​សម្របសម្រួលដោះស្រាយ​ក្នុងករណីនេះ ហើយ​ត្រូវបាន​ឯកឧត្តម​អភិបាលខេត្ត ធ្វើការ​ប្រគេន​ឈើមួយ​ដើម​នេះ​ជូន​ដល់​វត្ត​អធ្វាទៅតាម​ការ​បិណ្ឌ​បាត្រ​របស់​គ្រូ​ចៅអធិការ​វត្ត​អធ្វា ។ដើម្បី​ស្វែងរក​នូវ​ការពិត និងភាពយុត្តិធម៌​ជូន​ដល់ ព្រះសង្ឃ គណៈកម្មការ​វត្ត​អធ្វា ដែល​ត្រូវ​បានទទួល​ការចោទប្រកាន់ថា ព្រះសង្ឃ​វត្ត​អធ្វា បាន​ឃុបឃិត​គ្នា​កាប់​ឈើ​ជាច្រើន​ដើម​នៅក្នុង​វត្តស្ថិតក្នុង​តំបន់​អភិរក្សលួច​លក់​ទៅ​ឲ្យ​ឈ្មួញ​ខុសច្បាប់ស្ថិតនៅ​ភូមិ​ក្រសាំង​រលើងសង្កាត់​សៀមរាប ក្រុង ខេត្តសៀមរាប ។ ​តាម​ការបញ្ជាក់​របស់​ព្រះសង្ឃ​វិសុទ្ធិ​ញាណ បិ​យ​ធ​ម្មោ ភ្លឿ​ន ដៃ ព្រះ​គ្រូសូត្រស្តាំ...

ព័ត៌មានលំអិត

ម្ហូបនិង​ចំណីអាហារ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់មួយចំនួន​ត្រូវបាន​រកឃើញ​នៅ​ផ្សារ​ដើម​ក្រឡាញ់ ក្នុង​ក្រុង​សៀមរាប​

​នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៩ ថ្នាក់ដឹកនាំ​មន្ទីរ និង​មន្ត្រី​ពាណិជ្ជកម្ម​ខេត្តសៀមរាប ចូលរួម​សហការ​ជាមួយ​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តសៀមរាប មន្ត្រីនគរបាល​ខេត្តសៀមរាប និង​គណៈកម្មការ​ផ្សារ បាន​ចុះ​ត្រួតពិនិត្យ និង​ផ្សព្វផ្សាយ​អំពី​គុណភាព សុវត្ថិភាព​ម្ហូបអាហារ ដែលមាន​ដាក់តាំង​លក់​នៅក្នុង​ផ្សារ​សម្ដេច​តេ​ជោរ​ដើម​ក្រឡាញ់ ដែលមាន​ទីតាំងនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក និង​ផ្សារ​ទឹក​វិល ស្ថិតនៅ​ភូមិ​ទឹក​វិល សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ខេត្តសៀមរាប​។​ ​មាន​ប្រសា​ស​ន៏​នា​ឪ​កាស​នោះ...

ព័ត៌មានលំអិត

កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​នៃ​អធិការ​ក្រុង​សៀមរាប​ចុះបង្ក្រាប​ទ​ប​ល្មើស​នេសាទ​ខុសច្បាប់​មួយកន្លែង ក្នុង​សង្កាត់​ជ្រាវ​

​តាម​ការ​ឲ្យ​ដឹង​ពី លោ​ករ​វ​សេនី​យ៏​ឯក ណុប​សារ៉ាក់ អធិការនគរបាល​ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង ០៨ និង ១០​នាទី​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ កម្លាំង​ប៉ុស្តិ៍នគរបាល​នៃ​អធិការ​ក្រុង​សៀមរាប ដោយបាន​ការសហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​,​កម្លាំង​សហគមន៍ និង​ប្រជា​ការពារ​ភូមិ បានធ្វើការ​ចុះបង្ក្រាប​ប​ទ​ល្មើស​នេសាទ​ខុសច្បាប់​មួយកន្លែង នៅ​ចំណុច​ខាងលិច​ទួល​មឿង ស្ថិតក្នុង​ភូមិ​បឹង សង្កាត់​ជ្រាវ ក្រុង​ខេត្តសៀមរាប ។​...

ព័ត៌មានលំអិត

មន្ទីរ​កសិកម្ម​ខេត្តសៀមរាប បានផ្តល់​ឈើ​ដែល​គណៈកម្មការ​វត្ត​កាប់​ដោយ​ពុំបាន​សុំច្បាប់ ជូន​គណៈកម្មការ​វត្ត​វិញ​ទុក​សម្រាប់ សាងសង់​ក្នុង​វត្ត​

​កាលពី​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៩ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានប្រកាស​ជូនដំណឹង​ដល់​សាធារណជន​មេត្តា​ជ្រាបថា ៖ ដោយមាន​សេ​ក្ដី​រាយការណ៍​ពី​ករណី​កាប់​ដើមឈើ​នៅ​វត្ត​អធ្វា ស្ថិត​ក្នុងភូមិ​ក្រសាំង​រលើង សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប នៅ​ថ្ងៃ​អង្គារ ទី​១៥ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​២២ និង​២៦​នាទី កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច...

ព័ត៌មានលំអិត
Page 52 of 84 1 51 52 53 84

Recommended

សូម Like និង Follow ពួកយើង