សន្តិសុខ និង សង្គម

សន្តិសុខ និង សង្គម

សមត្ថកិច្ច​ខេត្តសៀមរាប បញ្ជូន​ជនសង្ស័យ​ចំនួន​០៤​នាក់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន ទៅកាន់​តុលាការខេត្ត​

​ជនសង្ស័យ​ចំនួន​០៤​នាក់ ត្រូវ​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប កសាង​សុំ​ណុំ​រឿង​ប​ញ្ចូ​ន​ខ្លួន​ទៅ​សាលាដំបូង​សៀមរាប កាលពី​ល្ងាច​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ ពាក់ព័ន្ធ​នឹង​ករណី​រក្សាទុក ជួញដូរ ចាត់ចែង និង​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់​។​ ​ជនសង្ស័យ​ទាំង​៤​នាក់​នោះ មាន​៖ ១- ពិន សំណាង ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៩៤...

ព័ត៌មានលំអិត

អភិបាលខេត្ត​សៀមរាប ចុះ​ពិនិត្យ​ស្ថានភាព​គ្រោះធម្មជាតិ បង្ក​ឲ្យ​ផ្អាក​ចរាចរណ៍​ក្នុង​ក្រុង​សៀមរាប

​កាល​ល្ងាច​វេលា​ម៉ោង​១៧ រសៀល​ថ្ងៃទី​១១ ខែកញ្ញា​ឆ្នាំ​២០១៩ ម្សិលមិញ​នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​ចុះទៅពិនិត្យ​នៅ​ទីតាំង​កើតមាន​ករណី​គ្រោះធម្មជាតិ​ភ្លៀង​មួយ​មេ​ធំ លាយ​និង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឲ្យ​រលំ​ដើមឈើ​ធំ មួយ​ដើម បង្ក​ឲ្យ​រង​បួស​មនុស្ស​ចំនួន​០២​នាក់ និង​ខូច​ខាង​ម៉ូតូ​មួយគ្រឿង នៅខាងមុខ​វត្ត​ព្រះឥន្ទ​កោសា ស្ថិតក្នុង​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។​ ​អំឡុងពេល​កើតហេតុ​ដើមឈើ​ដែល​រលំ​នោះ បាន​បង្ក​ឲ្យ​ផ្អាក​ចរាចរណ៍...

ព័ត៌មានលំអិត

សមត្ថកិច្ច​ខេត្តសៀមរាប ឃាត់ខ្លួន​មនុស្ស​៤៨​នាក់ ដែល​ជាប់​សង្ស័យ​នឹង​ករណី​គ្រឿងញៀន​

សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ចាប់ពី​វេលា​ម៉ោង​០៣​រសៀល​ដល់​ម៉ោង​០៧​យប់ នា​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៩​កន្លងទៅនេះ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ចុះបង្ក្រាប​ករណី​រក្សាទុក ជួញដូរ ចាត់ចែង និង ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំនុច​ដីឡូត៍​ទុកចោល​មួយកន្លែង​ស្ថិតក្នុង​ក្រុមទី​០១ ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ឃាត់ខ្លួន​មនុស្ស​សរុប​ចំនួន​៤៨​នាក់ ហើយ​បានធ្វើ​តេស្ត​ទឹកនោម...

ព័ត៌មានលំអិត

មនុស្ស​ពីរ​នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​អង្គរធំ​

​លោក​វរសេនីយ៍ទោ ជ្រិញ គឹម​នី អធិការនគរបាល​ស្រុក​អង្គរធំ បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​០៨​និង​១៧​នាទី​យប់ ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ ២០១៩​ម្សិលមិញ​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង នៅលើ​ផ្លូវ​ក្រាល​កៅស៊ូ ត្រង់ចំណុច​ខាងជើង​ផ្លូវ​ចុះ​ភូមិ​ភ្លង់ ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ ស្ថិតនៅ​ក្នុងភូមិ​ភ្លង់ ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប រវាង​រថយន្ត​ជាមួយនឹង​ម៉ូតូ បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​០២​នាក់​នៅនឹងកន្លែង​កើតហេតុ...

ព័ត៌មានលំអិត

ករណី​ជនជាតិ​ជប៉ុន​២​នាក់ ដែល​ប្លន់​សម្លាប់​អ្នកបើករថយន្ត​តាក់ស៊ី​នៅ​ខេត្តសៀមរាប ត្រូវ​តុលាការ​សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​ដោយ​មិន​កំណត់ពេល​

​កាលពី​រសៀល​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៩​នេះ សាលាដំបូង​ខេត្តសៀមរាប បាន​បើកសវនាការ​ជា​សាធារណៈ​សួរដេញដោល​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​ជនជាតិ​ជប៉ុន​២​នាក់ ធ្វើ​សកម្មភាព​អា​រក និង​ចាក់​សម្លាប់​ជនរងគ្រោះ​ជា​អ្នកបើកបរ​រថយន្ត​តាក់ស៊ី​នៅ​ខេត្តសៀមរាប ដោយមាន​លោក​លោក អ៊ុ ចាន់ថុល ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​លោក ជួន សុ​បញ្ញា ជា​តំណាង​អយ្យការ ហើយ​បន្ទាប់ពី​បើកសវនាការ​សួរដេញដោល​រួច ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ ក្នុង​សំណុំរឿង​ជនជាតិ​ជប៉ុន​ធ្វើ​សកម្មភាព​អា​រក​ប្លន់​អ្នកបើករថយន្ត​តាក់ស៊ី​នេះ បានសម្រេច​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃក្រោយ​ដោយ​មិន​កំណត់ពេល ។​...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ចំនួន​០២​ក្នុង​ក្រុង​សៀមរាប សុំ​ឲ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​រឿង​ទឹកស្អុយ​ហូរ​ចូល​ភូមិដ្ឋាន​របស់គាត់​

​នៅ​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ប្រជាពលរដ្ឋ​ចំនួន​០២​សង្កាត់ ស្ថិតក្នុង​ភូមិ​ថ្មី សង្កាត់​ស្វាយដង្គំ និង​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ត្រៀក សង្កាត់​សៀមរាប បាន​ត្អូញត្អែ​ថា ពួកគាត់​សព្វថ្ងៃនេះ មានការ​លំបាក​រស់នៅ​ដោយសារតែ​ទឹកស្អុយ បាន​ហូរ​ចេញពី​លូ​ប្រឡាយ​មេ​ចូលមកក្នុង​ភូមិ​របស់​គាត់​។ ​ជា​តំណាង​ប្រជាពលរដ្ឋ​ទាំងពីរ​ភូមិ អ្នកស្រី ខៀវ ចិន្តា បាន​លើកឡើងថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ ក្រុង​សៀមរាប ត្រូវបាន​ភ្លៀង​ធ្លាក់​មក​ស្ទើរតែ​រាល់ថ្ងៃ...

ព័ត៌មានលំអិត

គណ​:​បញ្ជាការ​ឯកភាព​សង្កា​ត់​សៀមរាបចុះបង្ក្រាប​ទ​ល្មើស​ដាក់មង​ចាប់​សត្វ​គ្រប់​ប្រភេទ​នៅ​តំបន់ភ្នំ​ក្រោម​

​នៅ​ព្រឹក​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៩​នេះ គណ​:​បញ្ជាការ​ឯកភាព​សង្កា​ត់​ដែលមាន​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ជា​សេនាធិការ ដឹកនាំ​ដោយ​លោក អ៊ូច សុ​ខេន អនុប្រធាន​គណ​:​បញ្ជាការ​ឯកភាព​សង្កា​ត់​និង​ជា​ប្រធាន​ប៉ុស្តិ៍នគរបាល បាន​ដឹកនាំ​កម្លាំង​នគរបាល និង​មាន​ប្រជា​ការពារ បាន​ចុះទៅ​ធ្វើការ​បង្ក្រាប​បទល្មើស​ដាក់មង​ចាប់​សត្វ​គ្រប់​ប្រភេទ​នៅ​តំបន់ភ្នំ​ក្រោម​។​ ​កម្លាំង​នគរបាល បាន​ឲ្យ​ដឹងថា ក្នុងការ​ចុះបង្ក្រាប​នេះ​ក្រុមការងារ បាន​ចុះបង្ក្រាប និង​រុះរើ​ទីតាំង​ដាក់មង​ចាប់​សត្វ​ស្លាប​បាន​ចំនួន​០៩​កន្លែង រឹបអូស​យក​ឧបករណ៍​(​មង​)​ចំនួន​០៩​ខ្សែ ស្មើនឹង​ប្រវែង​៤៥០​ម៉ែត្រ ហើយ​សម្រាប់​ឧបករណ៍​បង្ករ​បទល្មើស ត្រូវបាន​សមត្ថកិច្ច​យកមក​តម្កល់ទុក​នៅ​សាលាសង្កាត់​សៀមរាប...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋ​ភូមិ​បិត​ផ្កា ក្នុងស្រុក​ស្វាយ​លើ ស្ម័គ្រចិត្ត​ប្រគល់​អាវុធ​កែច្នៃ ជូន​សមត្ថកិច្ច​នគរ​បាល​ស្រុក​

​កាលពី​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ក្នុងឱកាស​ដែល​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ស្វាយ​លើ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លើ សហការ​ជាមួយ​កម្លាំង​ពាក់ព័ន្ធ និង​មេភូមិ​បិត​ផ្កា ឃុំ​ស្វាយ​លើបាន​បើ​ក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​គោ​លន​យោ​បាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ហើយ​ក្រោយពី​បាន​ស្តាប់​ការផ្សព្វផ្សាយ​ចប់ ប្រជាពលរដ្ឋ​ភូមិ​បិត​ផ្កា បាន​ស្ម័គ្រចិត្ត​ប្រគល់​អាវុធ​កែច្នៃ​កាំ​ភ្លេ​ី​ង​ខ្យល់​ជូន​ដល់​សមត្ថកិច្ច​នគរបាល សរុប​ចំនួន​១៦​ដើម​រួម និង បំពង់​ទប់​ខ្យល់​ចំនួន​៣​ផងដែរ ។​ ​សូមបញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៩​នេះ មាន​អាវុធ​កែច្នៃ​ប្រភេទ​ខ្យល់​សរុប​ចំនួន ១៨០ ដើម​ហើយ...

ព័ត៌មានលំអិត

សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់​បន្ថែមទៀត ពីបទ​អំពើ​លួច​គោក្របី​

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ឃាត់ខ្លួន​មនុស្ស​ចំនួន​០៥​នាក់ ដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី លួច​គោ កាលពី​យប់​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៩​កន្លងទៅនេះ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្តសៀមរាប សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ប្រាសាទបាគង និង កម្លាំង​នគរបាល​ក្រុង​សៀមរាប បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​មួយក្រុម​បន្ថែមទៀត មាន​មនុស្ស​ចំនួន​០៤​នាក់ កាលពី​ថ្ងៃទី​០៤ ខែកញា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ រួម​ជាមួយនឹង​រថយន្ត​មួយគ្រឿង ពាក់​ស្លាក​លេខ...

ព័ត៌មានលំអិត

សមត្ថកិច្ច​ខេត្តសៀមរាប អនុញ្ញាត​ឲ្យ​សិប្ប​កម្មដ្ឋាន​ផលិត​នំ​នៅ​ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង ដំណើរការ​ឡើងវិញ ក្រោយ​ពិនិត្យឃើញថា​នំ​ដែល​ផលិត គឺ​តាម​ស្តង់ដារ ទាំង​ផ្នែក​គីមី​សាស្ត្រ និង​ជីវសាស្ត្រ​

​តាម​ប្រភពពី​បណ្ដាញ​ទំនាក់ទំនង​សង្គម ( Facebook ) ផ្លូវការ​របស់​រដ្ឋបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា បន្ទាប់ពី​មានការ​ចុះផ្សាយ​ជា​បន្តបន្ទាប់​លើ​ករណី​ពុល​នំប៉័ង​នៅ​ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី កាលពី​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៩ ហើយ​ដែល​អ្នកលក់​ចែកចាយ​បន្តបាន​ទិញ​ពី​សិប្បកម្ម​ផលិត នៅ​ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង និង ក្រោយ​កើតហេតុ​មក កម្លាំង​សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប , មន្ទីរ​ឧស្សាហ...

ព័ត៌មានលំអិត
Page 56 of 84 1 55 56 57 84

Recommended

សូម Like និង Follow ពួកយើង