ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អង្គការមិនមែនរដ្ឋាភិបាល លើកឡើងថា ការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរយៈពេល ៥ឆ្នាំរបស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបានភាពជោគជ័យច្រើន

នាយកប្រតិបត្តិ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុ លើកថា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គឺជាឧបករណ៍គោលនយោបាយទូទៅរបស់រាជរដ្ឋាភិបាលកម្ពុជាដែលត្រូវបានបង្កើតឡើងជាលើកដំបូងនៅក្នុងឆ្នាំ២០០៦-២០១០ ដោយប្រមូលផ្តុំគោលនយោបាយសំខាន់ៗ របស់រដ្ឋាភិបាល ក្នុងនោះរួមមានការអភិវឌ្ឍន៍សេដ្ឋកិច្ច, ការអប់រំ, សុខាភិបាល, កសិកម្ម, ផែនការដីធ្លី និងបរិស្ថាន ព្រមទាំងវិស័យជាច្រើនទៀត។ ទន្ទឹមនឹងនោះ មន្រ្តីអង្គការសង្គមស៊ីវិលសង្គេតឃើញថា ការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរយៈពេល ៥ឆ្នាំរបស់រាជរដ្ឋាភិបាលកម្ពុជាកន្លងមកនេះ ទទួលបានភាពជោគជ័យច្រើន ប៉ុន្តែក៍នៅមានបញ្ហាមួយចំនួនដែលមិនទាន់អនុវត្តទៅបានល្អ...

ព័ត៌មានលំអិត

ការរៀបចំរចនាសម្ព័ន្ធកាយរឹទិ្ធជាតិកម្ពុជា គឺជាការបណ្ដុះធនធានមនុស្ស ប្រកបដោយសក្តានុពល និងមានសមត្ថភាពពេលលេញ

ការបំពាក់កន្សែងដល់នវកាយរឹទិ្ធរៀមច្បង និងនវកាយរឹទ្ធិប្អូន នាពេលនេះ គឺជាការរៀបចំរចនាសម្ព័ន្ធកាយរឹទិ្ធជាតិកម្ពុជា ថ្នាក់ក្រុង ស្រុក ទូទាំងខេត្តសៀមរាប ហើយកាយរឹទិ្ធដែលត្រូវបានជ្រើសរើសឲ្យចូលរួមជីវភាពកាយរឹទិ្ធ និងត្រូវបំពាក់កន្សែងនៅថ្ងៃនេះ គឺសុទ្ធសឹងតែជាធនធានមនុស្ស ប្រកបដោយសក្តានុពល និងមានសមត្ថភាពពេលលេញ ដើម្បីគ្រប់គ្រងដឹកនាំអង្គភាពកាយរឹទិ្ធ និងជួយរៀបចំកម្មវិធីយុវជន សកម្មភាពផ្សេងៗ សម្រាប់បម្រើឲ្យផលប្រយោជន៍យុវជន សហគមន៍ និងប្រទេសជាតិ នេះបើតាមប្រសាសន៍លោក ឡុង...

ព័ត៌មានលំអិត

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប សាងសង់ស្ពានបេឡេមួយកន្លែង ជូនប្រជាពលរដ្ឋឆ្លងកាត់ប្រឡាយពោធិបុស្ស ក្នុងក្រុងសៀមរាប

នៅព្រឹកថ្ងៃទី១៣ ខែ សីហា ឆ្នាំ២០១៨នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដ បានចុះធ្វើការសហការជាមួយប្រជាពលរដ្ឋ ដើម្បីរួមគ្នាតម្លើងស្ពានបេឡេមួយដែលមានប្រវែង១៥ម៉ែត្រ និងទទឹងប្រវែង៤ម៉ែត្រ សម្រាប់ឆ្លងកាត់ប្រឡាយពោធិបុស្ស ស្ថិតក្នុងភូមិពោធិបុស្ស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដើម្បីដោះស្រាយការលំបាកក្នុងការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋ ៕ អត្ថបទ និង រូបថត ៖ លោក...

ព័ត៌មានលំអិត

ព្រឹកមិញនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់អណ្ដូកទឹកស្អាតចំនួន២ ជូនដល់ប្រជាពលនៅសហគមន៍ ក្នុងស្រុកសូទ្រនិគម

កាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ លោកជំទាវ គួយ ណាលីន ឃឹមប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងសហការី បានអញ្ជើញចុះប្រគល់អណ្ដូកទឹកស្អាតចំនួន២ គឺ អណ្ដូងទឹកស្អាតទី ២៦ និង២៧ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ជាប្រភេទអណ្ដូងស្នប់អាហ្វ្រីដេស៍ទី៥ និងទី៦ ជូនដល់ប្រជាពលនៅសហគមន៍ ភូមិថ្លាត...

ព័ត៌មានលំអិត

ស្នងការនគរបាលខេត្តសៀមរាប ក្រើនរំលឹកមន្ត្រីក្រោមឱវាទ ឲ្យបង្កើនការយកចិត្តទុកដាក់ក្នុងកិច្ចការពារ ថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម និងប្រជាពលរដ្ឋ

មានប្រសាសន៍ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារកិច្ចប្រតិបត្តិការរក្សាសន្តិសុខសុវត្ថិភាពនិងសណ្តាប់សង្គមប្រចាំសប្តាហ៍របស់កងកម្លាំងនគរបាល កាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បានលើកឡើងថា ជាមួយនឹងការខិតខំប្រឹងប្រែង ក្នុងការអនុវត្តន៍នូវតួនាទីភារកិច្ចជំនាញរបស់ខ្លួន ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់នារយៈកាលកន្លងមកនេះ បានយ៉ាងល្អប្រសើរជូនដល់ប្រជាពលរដ្ឋក៏ពិតមែន ប៉ុន្តែការងាររបស់យើងមិនអាចបញ្ឈប់ត្រឹមនេះនោះទេ ផ្ទុយទៅវិញសូមឲ្យកម្លាំងពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការផ្តល់អត្តសញ្ញាណប័ណ្ឌសញ្ជាតិខ្មែរគំរូថ្មី សៀវភៅស្នាក់នៅសៀវភៅគ្រួសារជូនប្រជាពលរដ្ឋ...

ព័ត៌មានលំអិត

មនុស្សស្លាប់ម្នាក់ ដោយសារគ្រោះថ្នាក់កាណូតបុកកាណូត នៅឃុំពោធិទ្រាយ ក្នុងស្រុកពួក

តាមសេចក្ដីរាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកពួក បានឲ្យដឹងថា កាលពីវេលាម៉ោង១៩និង០៥ នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងកាណូតបុកកាណូត នៅលើផ្ទៃទឹកក្នុងស្ទឹងសង្កែ ស្ថិតក្នុងភូមិទ្រាយ ឃុំពោធិទ្រាយ ស្រុកពួក ខេត្តសៀមរាប បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ ឈ្មោះសុខ ខេន ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិទ្រាយ...

ព័ត៌មានលំអិត

សាលារៀនចំនួន២២ ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប ទទួលសម្ភារបរិក្ខារផ្នែករដ្ឋបាល ពីក្រសួងអប់រំ យុវជន និងកីឡា

ដើម្បីលើកកម្ពស់ការសិក្សារៀនសូត្រ និងការបង្រៀននៅតាមបណ្ដាក្រុងស្រុក នៅទូទាំងប្រទេស ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា នាំយកសម្ភារបរិក្ខារ សម្រាប់រដ្ឋបាលសាលារៀនប្រគល់ជូនដល់ គ្រឹះស្ថានសិក្សា របស់រដ្ឋចំនួន២២ ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប។ មានវត្តមាន ក្នុងបរិវេណវិទ្យាល័យ ២៨ មករា ស្រុកស្រីស្នំ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៣ ខែសីហា...

ព័ត៌មានលំអិត

 ព្រះសង្ឃ និងពុទ្ធសាសនិកក្នុងក្រុងសៀមរាប នាំយកបច្ច័យប្រគល់ជូនវត្តចំនួន៥ និងកងទ័ពប្រចាំទិសប្រាសាទតាមាន់ ស្ថិតនៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ

ថវិកាជាង ១៣លានរៀល ទេយ្យវត្ថុ សំពត់សាដក គ្រឿងឧបភោគបរិភោគ និងទៀនចំណាំវស្សាមួយចំនួនធំ ត្រូវបាននាំយកទៅប្រគេន ដល់ព្រះសង្ឃគង់នៅវត្តចំនួន៥ ស្ថិតនៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ក្នុងបឋមកាល នៃរដូវចូលវស្សាឆ្នាំនេះ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ព្រះសង្ឃនិងពុទ្ឋបរិស័ទក្នុងក្រុងសៀមរាបខេត្តសៀមរាប ដឹកនាំដោយព្រះគ្រូប្រាសាទរង្សី សាសនធរោ...

ព័ត៌មានលំអិត

អាជ្ញាធរស្រុកបន្ទាយស្រី បញ្ជាក់ថា ថ្ងៃនេះ ជំនន់ទឹកភ្លៀងនៅស្រុកបន្ទាយស្រី បានស្រកវិញអស់ហើយ

អាជ្ញាធរស្រុកបន្ទាយស្រី បញ្ជាក់ថា ថ្ងៃនេះ ជំនន់ទឹកភ្លៀងនៅស្រុកបន្ទាយស្រី បានស្រកវិញអស់ហើយ មានប្រសាសន៍កាលពីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ព្រឹកមិញនេះ លោក ណុប វុទ្ធី អភិបាលស្រុកបន្ទាយស្រី បានបញ្ជាក់ថា ស្ថានភាពជំនន់ទឹកភ្លៀង ដែលមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់លើភ្នំគូលែន កាលពីយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ ធ្វើឱ្យទឹកហូរធ្លាក់មកច្រើនបណ្តាលឱ្យលិចផ្លូវមួយចំនួន...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរាគ្រោងនឹងស្ថាបនាកំណាត់ផ្លូវជា​ប្រភេទអ៊ុតកៅស៊ូ ពីស្ពាននាគរហូតដល់រង្វង់មូលអង្គរឃ្យុងយូ ឲ្យរួចរាល់នៅក្នុងឆ្នាំ២០១៨

លោក ហេង គឹមឡេង ប្រធាននាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងអន្តរវិស័យនៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ផ្លូវអង្គរឃ្យុងយូ ឬផ្លូវ៦០ម៉ែត្រនេះ បានស្ថាបនាឡើងកាលពីឆ្នាំ២០០២ ក្រោមជំនួយឧបត្ថម្ភរបស់ទីភ្នាក់ងារបារាំង (ADF) ហើយនៅឆ្នាំ២០០៦ អាជ្ញាធរជាតិអប្សរាក៏បានចំណាយថវិកាមួយចំនួនដើម្បីធ្វើផ្លូវគ្រួសក្រហមសងខាងផ្លូវ និងបន្តសង់ផ្លូវមកខាងកើតហួសរង្វង់មូល ចំនួន៤​គីឡូម៉ែត្របន្ថែមទៀត ដើម្បីអបអរសាទរព្រឹត្តិការណ៍វប្បធម៌អង្គរ​ឃ្យុងយូ ដែលជាកិច្ចសហប្រតិបត្តិការរវាងតំបន់បេតិកភណ្ឌចំនួន២ គឺអង្គរ និងឃ្យុងយូ ហើយក្រោយមកនៅឆ្នាំ២០១០ អាជ្ញាធរជាតិអប្សរា​ក៏បានស្ថាបនាផ្លូវ៦០ម៉ែត្រ...

ព័ត៌មានលំអិត
Page 589 of 590 1 588 589 590

Recommended

សូម Like និង Follow ពួកយើង