ចំណេះដឹង និង ការអប់រំ

ចំណេះដឹង និង ការអប់រំ

ថ្ងៃនេះ សិស្ស​ប្រឡង​ជាប់​និទ្ទេស A ចំនួន​៣១​នាក់ នៅ​ខេត្ត​សៀមរាប ទទួល​ម៉ូតូ​ម្នាក់​១​គ្រឿង​ពី​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់

​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​ជួយ​ខេត្ត​សៀមរាប បានប្រគល់​ប័ណ្ណសរសើរ និង​ប្រគល់​រង្វាន់​ម៉ូតូ​ម្នាក់​១​គ្រឿង ដែល​នឹង​ធ្វើ​ស្លាក់​លេខ​ជូន​ផងដែរ រួម​ជាមួយ​ប្រេងសាំង ៥០​លីត្រ ថវិកា​១០​ម៉ឺន​រៀល ជូន​សិស្ស​ចំនួន​៣១​នាក់ ដែល​ជា​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A...

ព័ត៌មានលំអិត

ក្រុមហ៊ុន​ធានារ៉ាប់រង ហ្វ​ត​តេ បង្ហាញ​ពី​គោលបំណង​រៀបចំ​កម្មវិធី​ជិះ​កង់ រយៈពេល​៣​ថ្ងៃ នៅ​ខេត្ត​សៀមរាប ក្នុង​ឆ្នាំនេះ​

​លោក យក់ ចំរើន​ឬ​ទ្ធិ អគ្គនាយក​ក្រុមហ៊ុន​ធានារ៉ាប់រង ហ្វ​ត​តេ មានប្រសាសន៍ថា សម្រាប់​កម្មវិធី​ជិះ​កង់​នេះ គឺជា​សារ​សកម្មភាព​ដើម្បី​អប់រំ ដោយ​ផ្តោត​ទៅលើ​ការថែទាំ​សុខភាព​តាមរយៈ​នៃ​ការធ្វើ​លំ​ហាត់ប្រាណ​ជិះ​កង់ បង្ហាញ​សារ​អប់រំ​សំដៅ​ទៅលើ​ការថែរក្សា​បរិស្ថាន​បរិយាកាស ដែល​គ្នាន​សំណល់​ផ្សែង​យានយន្ត ការរួម​គ្នា​ស្តារឡើងវិញ​គម្រប​បៃតង​កាត់បន្ថយ​ការកើនឡើង​នៃ​កម្តៅ ព្រះអាទិត្យ តាមរយៈ​នៃ​ការដាំ​កូនឈើ និង​ស្វែងយល់​អំពី​វប្បធម៌​ជំនឿ​សាសនា ដែល​អប់រំ​មនុស្ស​ឲ្យ​ប្រព្រឹត្តិតែ​អំពើរ​ល្អ ប្រកាន់​យក​និង​រក្សា​វប្បធម៌​សន្តិភាព ។​ ​លោក យក់...

ព័ត៌មានលំអិត

សាលា​អន្តរជាតិ​ភូឆឺរ​ប្រាយ​ខេត្តសៀមរាប បង្ហាញ​ពី​គន្លឹះ​សំខាន់ៗ​មួយចំនួន ដែល​ធ្វើ​ឲ្យ​សិស្ស​ប្រឡង​ជាប់​មួយរយ​ភាគរយ ទាំង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ និង មធ្យមសិក្សា​ទុតិយភូមិ​

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៨​ព្រឹក​មិញ​នេះ លោក សៀន សុ​វណ្ណា អគ្គនាយក​សាលា​អន្តរជាតិ ភូឆឺរ​ប្រាយ និង​ជា​សាកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ សៅ​ស៍អី​ស​ថ៍​អេយ​សៀ ខេត្តសៀមរាប មានប្រសាសន៍ថា កត្តា​សំខាន់ៗ ដែល​នាំមក​នូវ​លទ្ធផល​នៃ​ការសិក្សា​របស់​សិស្ស​បាន​ល្អ គឺ​ផ្តើមចេញ​ពី​ការព្យាយាម​សិក្សា​រៀនសូត្រ​របស់​សិស្ស ដោយ​ផ្អែក​លើ​គុណភាព​អប់រំ​របស់​សាលា ការខិតខំ​ប្រឹងប្រែង​ប្រកប​ដោយ​ទេពកោសល្យ​ក្នុង​ការផ្ទេរ​ចំណេះវិជ្ជា​របស់​គ្រូបង្រៀន ដែល​ក្នុងនោះ...

ព័ត៌មានលំអិត

ព្រឹក​មិញ​នេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ប្រារព្ធ​ធ្វើ​ទិវា​ពិភពលោក នៃ​ការសង្គ្រោះ​បឋម ក្រោម​ប្រធានបទ ការសង្គ្រោះ​បឋម​ពេល​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ

​កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៨​ព្រឹក​មិញ​នេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បាន​ប្រារព្ធ​ទិវា​ពិភពលោក នៃ​ការសង្គ្រោះ​បឋម ក្រោម​ប្រធានបទ ការសង្គ្រោះ​បឋម​ពេល​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ នៅ​វិទ្យាល័យ ១០​មករា​១៩៧៩ ក្រោម​អធិបតីភាព​លោកជំទាវ គួ​យ ណា​លីន ឃឹម ប៊ុន​សុង អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ​ជា​សមាជិក​គណៈកម្មាធិកា​រ​សាខា កាកបាទក្រហម​ខេត្ត តំណាង​នាយកដ្ឋាន​សុខភាព​កាកបាទក្រហមកម្ពុជា...

ព័ត៌មានលំអិត

នាយក​សាលា​អន្តរជាតិ ALA ក្នុង​ក្រុង​សៀមរាប បង្ហាញ​អំពី​គោលជំហរ​របស់​ខ្លួន​ក្នុង​ការវិនិយោគ​លើ​វិស័យ​អប់រំ ស្ថិតក្រោម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​

​លោក នង វុត្ថា នាយក​សាលា​អន្តរជាតិ ALA មានប្រសាសន៍ថា ការវិនិយោគ​លើ​វិស័យ​អប់រំ បើក​បង្រៀន​សិស្ស បើ​មាន​ឆន្ទៈ​ថា វា​មិនមែន​ជា​ការធ្វើ​មុខ​ជំនួញ​នោះ ទើប​អាច​បម្រើ​ឲ្យ​វិស័យ​អប់រំ​បាន ដែល​ស្ថិត​ក្រោម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល គឺ​អប់រំ​ដើម្បី​ទាំងអស់គ្នា ទាំងអស់​គ្នា​ដើម្បី​វិស័យ​អប់រំ ព្រោះថា​ការបង្រៀន​ក្មេង​តូចៗ វា​មាន​សារៈសំខាន់​ខ្លាំងណាស់​ក្នុង​ការកសាង​គ្រឹះ​នៃ​សមត្ថភាព​សិក្សា​របស់​សិស្ស ដែល​ទាមទារ​ឲ្យមាន​ការជ្រើសរើស​សាលា​និង​គ្រូ​បង្រៀន​ប្រកបដោយ​គុណភាព ដើម្បី​ឆ្ពោះ​ទៅ​អនាគត​ប្រកបដោយ​ផ្លែផ្កា លើ​ការកសាង​ធនធានមនុស្ស ហើយ​ការបង្រៀន​សិស្ស​ប្រកបដោយ​គុណភាព...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំ​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្តសៀមរាប បង្ហាញថា ការអប់រំ​ល្អ ជា​កូនសោ​សម្រាប់​ដោះស្រាយ​នូវ​រាល់​បញ្ហា​សង្គម និង សេដ្ឋកិច្ច

​លោក សុខ ដា​នី អនុប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ការអប់រំ​ល្អ ជា​កូនសោ​សម្រាប់​ដោះស្រាយ​នូវ​រាល់​បញ្ហា​សង្គម និង​សេដ្ឋកិច្ច​ជាក់ស្តែង ក្នុង​យុគសម័យ សេដ្ឋកិច្ច​ពុទ្ធិ និង​បច្ចេកវិទ្យា​ព័ត៌មាន អាស្រ័យ​លើ​កត្តា​ធនធានមនុស្ស មានចំណេះដឹង ចំណេះ​ធ្វើ​ទូលំទូលាយ មាន​ភាព​ច្នៃប្រឌិត និង​មាន​ជំនាញ​ច្បាស់លាស់ ព្រោះ​ការអប់រំ​ឆ្លើយតប​ទៅនឹង​ទីផ្សារ​ពលកម្ម និង​ដំណើរការ​ឆ្លើយតប​និង​បរិយាការណ៍ នៃ​សកលភាវូបនីយកម្ម...

ព័ត៌មានលំអិត

អាជ្ញាធរ​ខេត្ត​សៀមរាប អំពាវនាវ​ដល់​ពលរដ្ឋ​គ្រប់រូប ជំរុញ​ឲ្យ​កូន​បាន​រៀនសូត្រ​គ្រប់ៗ​គ្នា​

​ថ្លែង​ក្នុង​ទិវា​អក្ខរកម្ម​ជាតិ - អន្តរជាតិ ៨ កញ្ញា លើក​ទី​១៨ នៅ​មជ្ឈមណ្ឌល​សិក្សា​សហគមន៍​រោង​គោ ក្នុង​ឃុំ​រោង​គោ ស្រុក​ក្រឡាញ់ កាលពី​ព្រឹក​ថ្ងៃទី​០៥ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប បាន​ធ្វើ​ការអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប ដែល​មាន​កូន ចៅ កំពុង​សិក្សា...

ព័ត៌មានលំអិត

សាលារៀន​ឯកជន​គ្រប់​កម្រិត ជា​ដៃគូ​ដ៏​សំខាន់ ជាមួយ​គ្រឹះស្ថាន​សិក្សា​របស់​រដ្ឋ ធ្វើឲ្យ​វិស័យ​អប់រំ​កម្ពុជា​មាន​ភាព​រឹងមាំ និង មាន​សក្តានុពល សម្រាប់​ការអភិវឌ្ឍ​

​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ ចែក​ជូន​លិខិត​សរសើរ និង រង្វាន់​លើកទឹកចិត្ត​ដល់​សិស្ស​ឆ្នើម​ក្នុង​សាលារៀន​អា​រី​ហ្សូ​ន សាខា​ខេត្ត​សៀមរាប ប្រចាំ​ឆ្នាំ​សិក្សា ២០១៧-២០១៨ នា​ព្រឹក​ថ្ងៃទី​០៣ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ លោក លី ប៊ុន​ណា អនុប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្តសៀមរាប បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការចូលរួម​របស់​វិស័យ​ឯកជន ក្នុង​ការបង្កើត​សាលារៀន​គ្រប់​ក​ម្រឹត ក្រោម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល បាន​ចាត់ទុកថា វិស័យ​ឯកជន...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំមន្ទីរសាធារណការ ផ្សព្វផ្សាយការយល់ដឹងដល់ ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងក្រុងសៀមរាប អំពីការថែរក្សាបរិស្ថាន និងអនាម័យ

ដើម្បីបញ្ជ្រាបការយល់ដឹកដល់ប្អូនៗ ជាសិស្សានុសិស្ស ពិសេសអ្នកចោលសំរាមគ្មានសណ្ដាប់ធ្នាប់នៅក្នុងក្រុងសៀមរាប មន្ទីរសាធារណការ រួមនិងអ្នកជំនាញការស្ម័គ្រចិត្ដជាន់ខ្ពស់ជប៉ុន នៃអង្គការ JICA បានចូលរួមក្នុងរើសសំរាម ក្នុងកម្មវិធីផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពី “ការលើកកម្ពស់សកម្មភាពសម្អាតបរិស្ថាន និងថែទាំប្រព័ន្ធលូទឹកក្នុងទីក្រុង”។ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប...

ព័ត៌មានលំអិត

សិស្សពូកែនៅសាលាបឋមសិក្សាបន្ទាយឈើជ្រៃ ទទួលថវិកាលើកទឹកចិត្តសរុបជាង៤លានរៀល

សម្ភារៈសិក្សា សំលៀកបំពាក់សិស្ស រួមទាំងថវិកាមួយចំនួន ត្រូវបានផ្តល់ជារង្វាន់លើកទឹកចិត្តដល់សិស្សទទួលបានចំណាត់ថ្នាក់ល្អប្រចាំឆ្នាំ នាឱកាសវិស្សមកាលរបស់សាលាបឋមសិក្សាបន្ទាយឈើជ្រៃ ស្ថិតក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី២៦ខែសីហាឆ្នាំ២០១៨។ ថវិកាសរុប ៤.៤៦៤.០០០,០០រៀលនេះ បានមកពីការរៃអង្គាសពីសប្បុរសជនជិតឆ្ងាយ របស់គណៈទ្រទ្រង់សាលាបឋមសិក្សាបន្ទាយឈើជ្រៃ ត្រូវបានយកមកបែងចែកទិញកង់ចំនួន៧គ្រឿង ក្នុងនោះបានបែងចែកទិញសំលៀកបំពាក់សិស្ស និងសម្ភារៈសិក្សា រួមទាំងថវិកាចាប់ពី៣ម៉ឺនរៀល ដល់៧ម៉ឺនរៀលផ្តល់ជារង្វាន់លើកទឹកចិត្តដល់សិស្សពីលេខ១ដល់លេខ៥ ព្រមទាំង លើកទឹកចិត្តលោកគ្រូអ្នកគ្រូចំនួន១៣នាក់...

ព័ត៌មានលំអិត
Page 61 of 62 1 60 61 62

Recommended

សូម Like និង Follow ពួកយើង