វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

ស្ពានតាអោងមានអាយុកាលជិត៩០០ឆ្នាំត្រូវបានជួសជុលជាលើកដំបូងដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា

ស្ពានតាអោងឬតាអុង មានទីតាំងស្ថិតនៅក្នុងភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប គឺជាស្ពានបុរាណវែងជាងគេ ក្នុងចំណោមស្ពានបុរាណចំនួន២៣លើដងផ្លូវបុរាណពីអង្គរទៅបាកាណ (ព្រះខ័នកំពង់ស្វាយ)។ សព្វថ្ងៃស្ពានបុរាណនេះមានសភាពទ្រុឌទ្រោមខ្លាំង ដែលបង្កឡើងពីកត្តាមនុស្សនិងធម្មជាតិ ធ្វើឱ្យផ្នែកជាច្រើនរបស់ស្ពានបុរាណបានប្រេះញែកចេញពីគ្នា ហើយនៅផ្នែកកណ្តាលតួស្ពានសងខាង ថ្មមួយចំនួនបានរលុះធ្លាក់ និងផ្នែកផ្សេងទៀតកំពុងប្រឈមនឹងការរលុះធ្លាក់ដែរ។ តាមការបញ្ជាក់របស់លោក ពុទ្ធ សុទ្ធ មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ និងជាប្រធានគម្រោងជួសជុលស្ពានតាអោង បានឲ្យដឹងថា...

ព័ត៌មានលំអិត

អ្នកតម្បាញសូត្រនិងហូលពិតានខ្មែរក្នុងស្រុកអង្គរធំ កំពុងជួបវិបត្តិសេដ្ឋកិច្ច ដោយសារគ្មានការបញ្ជាទិញ

អ្នកតម្បាញសូត្រ និងហូលពិតានខ្មែរ និងបុគ្គលិកខ្មែរជាង១០០នាក់ របស់វិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ ស្ថិតក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្ដសៀមរាប កំពុងជួបបញ្ហាសេដ្ឋកិច្ច ខណៈការគាំទ្រផលិតផលសូត្រធម្មជាតិខ្មែរមានការធ្លាក់ចុះខ្លាំង ដោយសាររងផលប៉ះពាល់ដោយវិបត្តិជំងឺកូវីដ-១៩ នេះបើតាមការលើកឡើងរបស់ អ្នកនាង រិទ្ធ រដ្ឋា តំណាងវិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ ហៅកាត់ថា IKTT នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។...

ព័ត៌មានលំអិត

អាមេរិកសម្រេចផ្តល់ថវិកាជាង៤០ម៉ឺនដុល្លាសម្រាប់អភិរក្សប្រាសាទព្រះវិហារ និងប្រាសាទភ្នំបាខែង

កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ស្ថានទូតអាមេរិកប្រចាំនៅរាជធានីភ្នំពេញ បានចុះហត្ថលេខាផ្តល់នូវជំនួយ ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ជាង៤០ដុល្លាដើម្បីរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយអភិរក្សវប្បធម៌ប្រាសាទមានតម្លៃ របស់កម្ពុជាគឺ ប្រាសាទព្រះវិហារ និងប្រាសាទភ្នំបាខែង។ ជំនួយទាំងនេះទទួលបានមកពី មូលនិធិឯកអគ្គរដ្ឋទូត សម្រាប់ការអភិរក្សវប្បធម៌(AFCP)ជាកម្មវិធីជំនួយមួយរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា...

ព័ត៌មានលំអិត

ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ ត្រូវលើកទៅដើមខែកុម្ភៈ និងវិនិច្ឆ័យលទ្ធផលដោយប្រព័ន្ធឌីជីថល

នៅក្នុងសន្និសីទសារព័ត៌មានរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បង្ហាញថា ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ (Angkor Wat International Half Marathon) ត្រូវបានប្ដូរទៅជាការរត់ដោយស័្មគ្រចិត្តខ្លួនឯង (Virtual Run) និងលើកទៅរៀបចំនៅថ្ងៃទី០៦ និងទី០៧ ខែកុម្ភៈ ឆ្នាំ២០២១វិញ។ ការរត់ដោយស័្មគ្រចិត្តខ្លួនឯង (Virtual...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរាចាប់ផ្តើមដំណើរការកែលម្អសោភណ្ឌភាពមុខព្រះលានជល់ដំរីឡើងវិញ

អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២០នេះ បានចាប់ផ្តើមការងារកែលម្អសោភណ្ឌភាព នៅមុខព្រះលានជល់ដំរី ដែលកិច្ចការនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង លើកតម្កើងតម្លៃនៃមរតកដូនតាខ្មែរ។ ឯកឧត្តម យិត ចាន់ដារ័ត្ន អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថា ការកែលម្អនៅបរិវេណមុខព្រះលានជល់ដំរីនេះ អ្នកជំនាញអាចនឹងប្រើពេល៦ខែ ដោយក្រុមការងារនឹងប្រែក្លាយផ្លូវកៅស៊ូ ដែលនៅជាប់នឹងព្រះលានជល់ដំរីឲ្យក្លាយជាផ្លូវថ្មើរជើងដោយមានដាំស្មៅ និងដើមឈើ ដើម្បីបង្កើនសោភណ្ឌភាពនៅបរិវេណនេះ...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា គ្រោងនឹងជួសជុលរួតទី៣ នៃប្រាសាទបាយ័ន នៅដើមឆ្នាំ២០២១

អាជ្ញាធរជាតិអប្សរា សហការជាមួយសហការជាមួយស្ថាប័ន ចាសា (JASA) នៃប្រទេសជប៉ុន និងអង្គការយូណេស្កូ គ្រោងនឹងជួសជុលរួតទី៣ នៃប្រាសាទបាយ័ន នៅដើមឆ្នាំ២០២១នេះ ខណៈចំណុចមួយចំនួន នៃសំណង់ប្រាសាទអាចរលំ និងបង្កជាគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ នេះបើតាមការឲ្យដឹងពី ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១...

ព័ត៌មានលំអិត

ភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តសៀមរាបនាថ្ងៃឆ្លងឆ្នាំសកល២០២០-២០២១ ធ្លាក់ចុះជាង៨៥ភាគរយ

ក្នុងថ្ងៃឆ្លងឆ្នាំសកល២០២០-២០២១ ភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តសៀមរាប មានចំនួនសរុបជាង ២៥,០០០នាក់មានការធ្លាក់ចុះ ជាង៨៥ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ដែលមានរហូតដល់ជាង ២៩០,០០០នាក់ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ។ ការថយចុះនៃចំនួនភ្ញៀវទេសចរ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកលនៅឆ្នាំនេះ បានបង្ហាញនូវការយល់ដឹងរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងបរិបទនៃវិបត្តិជំងឺកូវីដ-១៩ ដែលស្របទៅនឹងសារអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានណែនាំ...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា បញ្ជាក់ថាការរៀបចំជួសជុលកែលម្អផ្លូវ ចិញ្ចើមផ្លូវនិងសួនច្បារនៅមុខប្រាសាទអង្គរវត្ត បានរួចរាល់ហើយ

លោក យិត ចាន់ដារដ្ឋ អគ្គនាយករង នៃអាជ្ញាធរជាតិអប្សា មានប្រសាសន៍ថា គិតមកទល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ការរៀបចំជួសជុលកែលម្អផ្លូវដោយការចាក់អ៊ុតកៅស៊ូ ការរៀបចំចិញ្ចើមផ្លូវ និងសួនផ្កានៅមុខប្រាសាទអង្គរវត្ត បានរួចរាល់ហើយ បើទោះបីជាមានករណីការឆ្លងរាតត្បាតជាសកលជំងឺកូវីដ១៩យ៉ាងណាក្ដី តែការអភិវឌ្ឍក្នុងតំបន់រមណីយដ្ឋានអង្គរ ពិសេសនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត មានការរីកចម្រើនទៅមុខជានិច្ច ហើយនៅពេលនេះមានភាពបៃតងគួរជាទីទស្សនាសម្រាប់ទេសចរគ្រប់រូប ។ លោក...

ព័ត៌មានលំអិត

ក្រោយជួសជុលអស់រយៈពេល៩ខែ គម្រោងជួសជុលប្រាសាទកណ្តាលស្រះស្រង់ នឹងបញ្ចប់នៅបំណាច់ឆ្នាំ២០២០

ក្រោយដំណើរការជួសជុលយៈពេល៩ខែ គម្រោងជួសជុលប្រាសាទកណ្តាលស្រះស្រង់ ស្ថិតនៅខាងកើតប្រាសាទបន្ទាយក្ដី ខេត្តសៀមរាប គ្រោងនឹងបញ្ចប់នៅបំណាច់ឆ្នាំ២០២០ នេះបើតាមការឲ្យដឹងពី កញ្ញា ម៉េង សុវណ្ណលីលីន បុគ្គលិកបច្ចេកទេសគម្រោង នៃអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២០ខែធ្នូ ឆ្នាំ២០២០។ គួរជម្រាបថា ប្រាសាទកណ្តាលស្រះស្រង់ ត្រូវបានកសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សទី១២ ដែលតំណាងឱ្យភ្នំព្រះសុមេរុ។ មុនដំណើរការជួសជុល ប្រាសាទមានរាងដូចជាចេតិយមួយនេះ...

ព័ត៌មានលំអិត

ក្រសួងបរិស្ថានពិនិត្យស្ថានភាពគ្រប់គ្រង និងរៀបចំទុកដាក់សំរាម នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប !

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះរដ្ឋបាលស្រុកបន្ទាយស្រី និងបងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកបន្ទាយស្រីទាំងអស់ ដែលបានគិតគូរ និងចូលរួមអនុវត្តអនាម័យបរិស្ថានបានយ៉ាងល្អប្រសើរធ្វើឱ្យភូមិដ្ឋាន និងសហគមន៍ មានសោភ័ណភាពស្អាត មានផាសុកភាពសម្រាប់ការរស់នៅ និងជាទីទាក់ទាញភ្ញៀវទេសចរ។ នេះគឺជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅអំឡុងពេលចុះទស្សនកិច្ចស្រុកបន្ទាយកាលពីថ្ងៃទី១៨...

ព័ត៌មានលំអិត
Page 62 of 95 1 61 62 63 95

Recommended

សូម Like និង Follow ពួកយើង