វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

ភ្ញៀវទេសចរមានការពេញចិត្ដជាខ្លាំងចំពោះការរៀបចំកំសាន្ដនៅខេត្ដសៀមរាបក្នុងឱកាសថ្ងៃឈប់សម្រាករយៈពេល៥ថ្ងៃនេះ

សៀមរាប៖ ភ្ញៀវទេសចរជាតិមួយចំនួនបានកោតសរសើរនិងសម្ដែងការពេញចិត្ដចំពោះការរៀបចំកន្លែងកំសាន្ដរបស់អាជ្ញាធរខេត្ដសៀមរាប ដែលពួគគាត់លើកឡើងថា ក្នុងរយៈពេល៥ថ្ងៃនេះ បានធ្វើអោយពួកគាត់មានភាពសប្បាយរីករាយ ព្រោះការរៀបចំនោះ មានការបង្កើតព្រឹត្ដិការណ៍ទេសចរណ៍ មានកម្មវិធីល្អៗច្រើន និង មានសណ្ដាប់ធ្នាប់ បរិស្ថានល្អ ជាពិសេសការទប់ស្កាត់ជំងឺកូវីដ១៩បានល្អប្រសើរ ។ ភ្ញៀវទេសចរណ៍មកពីរាជធានីភ្នំពេញ និងមកពីតាមបណ្ដាខេត្ដផ្សេងៗទៀត ពួកគាត់បានលើកឡើងដូចៗគ្នាកាលពីល្ងាចថ្ងៃទី២០ខែសីហានេះថា ការរៀបចំកន្លែងកំសាន្ដផ្សេងៗនៅខេត្ដសៀមរាប មានប្រជាពលរដ្ឋក៍ដូចភ្ញៀវទេសចរទៅកំសាន្ដយ៉ាងច្រើកុះករ ជាពិសេសការរៀបចំការទប់ស្កាត់ការពារនិងទប់ជំងឺកូវីដ១៩នៅកន្លែងកំសាន្ដនោះ បានល្អប្រសើរ។ពួកគាត់បានបន្ដថា...

ព័ត៌មានលំអិត

ពិធីបើកកម្មវិធីការប្រកួតមាន់អាំងឆ្ងាញ់សៀមរាប

នាល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០នេះ នៅបរិវេណសួនច្បារព្រះរាជដំណាក់ក្រុងសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តសៀមរាប, ឯកឧត្តម អុឹង ហឿន ប្រធានក្រុមប្រឹក្សា ខេត្តសៀមរាប និងលោកជំទាវ, ឯកឧត្តម ទៀ សីហា អភិបាល...

ព័ត៌មានលំអិត

ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកកំសាន្តនៅខេត្តសៀមរាប មានចំនួនសរុប៤៤,៣៦៤នាក់ សម្រាប់ថ្ងៃទី១៨ ខែសីហា

កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ ម្សិលមិញនេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកកំសាន្តនៅខេត្តសៀមរាប មានចំនួនសរុប៤៤,៣៦៤នាក់ ក្នុងនោះ÷ - ភ្ញៀវទេសចរបរទេសមានចំនួន ៥៦៨នាក់ មានការថយចុះ ៨៩.៨១% ប្រៀបធៀបឆ្នាំ២០១៩ គឺមានចំនួន ៥,០០៦នាក់ ។ - ភ្ញៀវជាតិមានចំនួនប្រមាណ ៤៣,៧៩៦នាក់។...

ព័ត៌មានលំអិត

ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអនុញ្ញាតិឱ្យបើកផាប់ស្ទ្រីតឡើងវិញហើយ កាលពីរសៀលថ្ងៃទី ១៨ខែសីហា

ដោយការពិនិត្យឃើញស្ថានភាព នៃការរៀបចំកម្មវិធីកម្សាន្តនេះ មានលក្ខណ:ល្អប្រសើរ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត បានសម្រេចអនុញ្ញាតឱ្យបើកតំបន់ផាប់ស្ទ្រីតឡើងវិញ ក៏ប៉ុន្តែការអនុញ្ញាតឲ្យបើកនេះ ក្រុមការងារពាក់ព័ន្ធបានចុះទៅដល់ទីកន្លែង ដើម្បីផ្សព្វផ្សាយណែនាំអំពីរគោលការណ៍សំខាន់ចាំបាច់ ដូចជាការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។ ដោយឯកឧត្តម ធ្វើការអំពាវនាវដល់អាជីវករ ម្ចាស់ហាងទាំងអស់ ក្នុងតំបន់ផប់ស្ទ្រីតនិងបងប្អូនប្រជាពលរដ្ឋ ដែលទៅលេងកំសាន្តនៅទីនោះ...

ព័ត៌មានលំអិត

ព្រឹត្តិការណ៍ជិះកង់ដើម្បីចលនាកាកបាទក្រហមកម្ពុជា លើកទី១ មានអ្នកចូលរួមជិត២០០នាក់ ហើយអ្នករៀបចំកម្មវិធីនេះ ប៉ាន់ប្រមាណថា នឹងមានអ្នកចូលរួមច្រើនជាងនេះ នៅក្នុងព្រឹត្តិការណ៍ជិះកង់លើកទី២ និងលើកទី៣ ខាងមុខ

សៀមរាប៖ មានការជួបជុំគ្នារបស់ក្រុមអ្នកជិះកង់ប្រមាណជាជិត២០០នាក់ នៅទីធ្លាចំណតរថយន្តមុខគ្រឹះស្ថានអង្គរ នៃក្រុងសៀមរាប នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០នេះ ក្នុងនោះរួមមានក្រុមអ្នកចុះឈ្មោះជិះកង់ចម្ងាយ៣ ១គីឡូម៉ែត្រ ២១គីឡូម៉ែត្រ និងក្រុមអ្នកជិះកង់កំសាន្តធម្មតាផងដែរ។ នេះគឺជាការជួបជុំលើកទី១ របស់កម្មវិធីជិះកង់ក្រោមប្រធានបទ ជិះកង់ដើម្បីកាកបាទក្រហមកម្ពុជា ដែលជាផ្នែកមួយនៃកម្មវិធីកំសាន្ត ( សម្រាកសៀមរាប ) ក្រោមការរៀបចំរបស់អាជ្ញាធរខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាប បង្ហាញ់ថាថ្ងៃឈប់សម្រាក់សងថ្ងៃបុណ្យឆ្នាំខាងមុខជាក្នុងឱកាសសម្រាប់ប្រជាពលរដ្ឋក្នុងខេត្ត អាចស្ដារនូវសេដ្ឋកិច្ចឡើងវិញ

នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានជួបសំណេះសំណាលជាមបងប្អូនជាប្រតិបត្តិករទេសចរណ៍ រថយន្តតាក់ស៊ី , រ៉ឺម៉ក់កង់បី រួមទាំង ផាស្អាប់នៅក្នុងខេត្ត ចំនួនប្រមាណជាង១៤០នាក់ នៅសាលប្រជុំសាលាខេត្តសៀមរាប ដើម្បីធ្វើការណែនាំអំពីការត្រៀមខ្លួន ក្នុងការទទួលភ្ញៀវទេស ចូលមកលេងក្នុងខេត្តសៀមរាប សម្រាប់ថ្ងៃឈប់សម្រាកសងថ្ងៃចូលឆ្នាំនាថ្ងៃខាងមុខនេះ ។...

ព័ត៌មានលំអិត

គិតមកទល់ថ្ងៃទី១២ខែសីហានេះមានភ្ញៀវទេសចរជាតិ បានចាប់ផ្តើមកក់បន្ទប់ស្នាក់នៅក្នុងខេត្តសៀមរាបជាបន្តបន្ទាប់ហើយ ខណៈនៅសល់តែ៥ថ្ងៃទៀតប៉ុណ្ណោះកម្មវិធីសម្រាកសៀមរាប នឹងចាប់ផ្តើម

លោក ហ្វី លិបកៅ ប្រធានសមាគមក្លិបទេសចរណ៍សៀមរាប បានឱ្យដឹងថា រដ្ឋាភិបាលបានឱ្យឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ដែលក្នុងឱកាសថ្ងៃឈប់សម្រាកនេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានរៀបចំកម្មវិធីមួយឈ្មោះថា សម្រាកសៀមរាប ដែលនៅក្នុងកម្មវិធីនេះ មានតាមបែបប្រពៃណី សាសនា កីឡា និងកម្មវិធីកម្សាន្តជាច្រើនទៀត...

ព័ត៌មានលំអិត

អាជ្ញាធជាតិអប្សរា គ្រោងនឹងជួសជុលនិងរៀបចំប្រាសាទបាយក្អែកអោយក្លាយជាសារមន្ទីរលម្ហរ និងកាន់តែទាក់ទាញ់

បើតាម ឯកឧត្ដម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានឲ្យដឹងកាលពីពេលថ្មីៗនេះថា បច្ចុប្បន្នប្រាសាទនេះមានស្ថានភាពបាក់បែកទ្រុឌទ្រោម នៅសល់តែគ្រឹះ ហើយមានរចនាសម្ពន្ធប្រាសាទ សម្ភារ ស្លាកស្នាមនៅសល់ ជើងទម្រ ព្រះសីសៈព្រះពោធិសត្វប្រាជ្ញបារមីតារចនាបថបាយ័ន្ត និងសសរពេជ្រ ដែលតាមអ្នកជំនាញសន្និដ្ឋានថា ប្រាសាទនេះសាងសង់ឡើងនៅចុងស.វ.ទី១២ តាមរចនាបថបាយ័ន្ត ។ នៅជុំវិញប្រាសាទជាទីសក្ការៈនេះ សម្បូរទៅដោយទួលជាច្រើនដែលមនុស្សរស់នៅ...

ព័ត៌មានលំអិត

សេចក្ដីព្រាងផែនការមេសម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២០ដល់ឆ្នាំ២០៣៥ ត្រូវបានយកមកពិនិត្យ និង ពិភាក្សាក្នុងកិច្ចប្រជុំព្រឹកមិញនេះ

សេចក្ដីព្រាងផែនការមេសម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២០ដល់ឆ្នាំ២០៣៥ ត្រូវបានយកមកពិនិត្យ និង ពិភាក្សាក្នុងកិច្ចប្រជុំមួយនៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពឯកឧត្ដម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ទៀ សីហា...

ព័ត៌មានលំអិត

ខេត្តសៀមរាប៖កម្មវិធីជិះកង់ និងជិះទូកកម្សាន្ត ជាព្រឹត្តិការណ៍គួរឲ្យចាប់អារម្មណ៍ សម្រាប់ថ្ងៃឈប់សម្រាកសង ៥ថ្ងៃ

អំឡុងថ្ងៃឈប់សម្រាកសង ៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ទី២១ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធកម្ពុជា ខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា នឹងរៀបចំព្រឹត្តិការណ៍នានាជាច្រើន សម្រាប់ភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តសៀមរាប ក្នុងនោះកម្មវិធីជិះកង់ និងជិះទូកកម្សាន្ត ជាកម្មវិធីដែលរំពឹងថា នឹងមានអ្នកចូលរួមច្រើនកុះករ នេះបើតាម កិច្ចប្រជុំពិភាក្សា ស្ដីពីការរៀបចំព្រឹត្តិការណ៍ថ្ងៃឈប់សម្រាកចំនួន៥ថ្ងៃ នាសាលាខេត្តសៀមរាប...

ព័ត៌មានលំអិត
Page 66 of 95 1 65 66 67 95

Recommended

សូម Like និង Follow ពួកយើង