វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

រដ្ឋបាលខេត្តសៀមរាបបើកកិច្ចប្រជុំគណ:កម្មការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត ខណៈទេសចរអន្តរជាតិមានការថយចុះប្រមាណ៥១ភាគរយ ក្នុងត្រីមាសទី១ ឆ្នាំ២០២០

ក្នុងត្រីមាសទី១ ឆ្នាំ២០២០នេះ ខេត្តសៀមរាប ទទួលភ្ញៀវទេសចរអន្តរជាតិសរុបជិត ៤០ម៉ឺននាក់ ចំនួននេះមានការថយចុះប្រមាណ៥១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ដោយខេត្តទេសចរណ៍មួយនេះទទួលបានភ្ញៀវទេសចរអន្តរជាតិជិត៨០ម៉ឺននាក់ នេះបើតាមការបង្ហាញរបស់ លោក ងូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប ក្នុងកិច្ចប្រជុំគណ:កម្មការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅសាលាខេត្ត សៀមរាប។ លោកប្រធានមន្ទីរទេសចរណ៍ខេត្ត...

ព័ត៌មានលំអិត

ក្រុមកំណាយប្រទះឃើញវត្ថុបុរាណ៣ប្រភេទ ពុំទាន់ដឹងប្រវត្តិនៅប្រាសាទកណ្ដាលស្រះស្រង់

កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ក្រុមបុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញវត្ថុបុរាណ ចំនួន៣ប្រភេទ គឺចម្លាក់នាគ ខ្វាតពណ៌ស ដែលមានសណ្ឋានប្រហាក់ប្រហែលដុំគ្រីស្តាល់ និងត្រីសូល៍ នៅក្នុងបរិវេណនៃការដ្ឋានជួសជុលប្រាសាទកណ្ដាលស្រះស្រង់ ខេត្តសៀមរាប។ លោក ម៉ៅ សុខនី ប្រធានការដ្ឋាន បង្ហាញថា ចាប់តាំងពីកំណាយរហូតមកដល់ពេលនេះ ក្រុមកំណាយ...

ព័ត៌មានលំអិត

ព្រះគ្រូចៅអធិការវត្តចារឈូករង្សី ស្រុកអង្គរជុំ អប់រំពុទ្ធបរិស័ទពីការផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីការពារជំងឺឆ្លងកូវីដ១៩

សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ គណៈកម្មការវត្តចារឈូករង្សី ស្រុកអង្គរជុំ ខេត្តសៀមរាប ពុំមានរៀបចំកម្មវិធីជួបជុំ ឬលេងល្បែងប្រជាប្រិយដូចរាល់ឆ្នាំនោះទេ ទាំងនេះគឺជាការគោរពតាមបទបញ្ជា របស់រាជរដ្ឋាភិបាល ក្នុងការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជា និង ការពារឲ្យបាន នូវបាត់បង់ជីវិតប្រជាពលរដ្ឋកម្ពុជាដំបូងគេ ដោយសារជំងឺនេះ។ មានសង្ឃដីការ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ...

ព័ត៌មានលំអិត

ក្រុមសហជីពនៅកម្ពុជា គាំទ្រការសម្រេចរបស់រាជរដ្ឋាភិបាល ផ្អាកការឈប់សម្រាក ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

ការសម្រេចលើកថ្ងៃ ឬផ្អាកការឈប់សម្រាក របស់កម្មករ និយោជិត ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ របស់រាជរដ្ឋាភិបាល គឺជាវិធានការសមស្របមួយក្នុងការឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែង ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា នេះបើតាមការលើកឡើងរបស់ លោក អ៊ូ សុខហេង ប្រធានសហព័ន្ធសហជីពសហប្រតិបត្តិការដើម្បីកម្ពុជា នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នេះ ។ មានមតិស្រដៀងគ្នា...

ព័ត៌មានលំអិត

យុវជនមួយចំនួននៅខេត្ដសៀមរាប គាំទ្រសម្ដេចតេជោហ៊ុន សែន ផ្អាកចូលឆ្នាំថ្មី ដើម្បីការពារឆ្លងជំងឺខូវីដ១៩

កញ្ញា ហ៊ីង ស្រីរ័ត្ន នៅខេត្ដសៀមរាប បានអោយដឹងនៅថ្ងៃទី០៨ខែមេសាឆ្នាំ២០២០នេះថា ពិធីចូលឆ្នាំថ្មីពិតជាមានសារៈសំខាន់សម្រាប់ពលរដ្ឋខ្មែរគ្រប់រូប ដោយពិធីបុណ្យជាតិនេះ បានជួបជុំសាច់តិការទាំងពីជិតឆ្ងាយ ដើម្បីរំលឹកនូវព្រឹលឹងដូនតាខ្មែរដែលបានស្លាប់បាត់បង់ជីវិតកន្លង ក៍ដូចជាបានជួបជុំគ្រួសារបង្កើតភាពសប្បាយរីករាយផងក្នុងពិធីនោះដែរ ព្រោះក្នុងមួយឆ្នាំមានតែម្ដង ប៉ុន្ដែកញ្ញាថា ការជួបជុំនេះមិនដឹងថា សាច់ញាតរបស់ពួកគាត់មកពីទីណានោះឡើយ ដែលអាចធ្វើអោយងាយស្រួលចម្លងមេរោគខូវីដ១៩ ពីមនុស្សម្នាក់ទៅម្នាក់ទៀត។ កញ្ញាបានគាំទ្រប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា ជួសជុលប្រាសាទអកយំជាលើកដំបូង

ប្រាសាទអកយំ ស្ថិតនៅលើខ្នងទំនប់បារាយណ៍ខាងលិច ក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប ត្រូវបានអាជ្ញាធរជាតិអប្សរា ធ្វើការជួសជុលជាលើកដំបូង ដែលមកដល់ឆ្នាំ២០២០មានរយៈពេលជិតមួយឆ្នាំហើយ។ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរាបានអោយដឹងថា ពួកគាត់ប្រឹងប្រែងសង្គ្រោះប្រាសាទនេះ ដើម្បីឱ្យរួចផុតពីហានីភ័យ និងដើម្បីឱ្យបុរាណដ្ឋានមួយនេះមានភាពរឹងមាំស្រស់ស្អាត សម្រាប់ទទួលស្វាគមន៍ទេសចរគ្រប់ទិសទីមកទស្សនាឱ្យបានច្រើនកុះករ។ លោកបណ្ឌិត ជា សុជាតិ បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងជាប្រធានគម្រោងបានឱ្យដឹងនៅថ្ងៃទី០២ខែមេសាឆ្នាំ២០២០នេះថា គោលបំណងនៃការជួសជុលប្រាសាទអកយំ ក៍ជាការចូលរួមចំណែកលើកតម្លៃប្រាសាទនេះឱ្យផុតពីការបំផ្លាញរបស់ធម្មជាតិ បរិស្ថាន...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប លើកទឹកចិត្តប្រជាពលរដ្ឋផលិតបំពង់បឺតពីឫស្សី ក្នុងស្រុកវ៉ារិន

កាលពីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានចុះជួបប្រជាពលរដ្ឋមួយក្រុម ជាអ្នកផលិតបំពង់បឺតច្នៃពីដើមឫស្សី ស្ថិតនៅភូមិខ្នារផ្ទោល ឃុំស្រែណូយ ស្រុកវ៉ារិន្ ខេត្តសៀមរាប ដើម្បីជំរុញការផលិតនេះ មាននិរន្តភាព និងគិតគូរដល់ធម្មជាតិនាពេលខាងមុខ។ លោកអភិបាលរងខេត្ត លើកឡើងថា ការផលិតបំពង់បឺតឫស្សីនេះ មិនត្រឹមតែបានជួយដល់បរិស្ថាន...

ព័ត៌មានលំអិត

នំប៉ែនចុកទឹកប្រហុក ក្នុងក្រុងសៀមរាប រកចំណូលបានយ៉ាងហោចណាស់១លានរៀលជារៀងរាល់ថ្ងៃ

នំប៉ែនចុក ជាអាហារប្រពៃណីខ្មែរ ដែលប្រជាជនក្នុងស្រុកទូទៅតែងទទួលទានតាំងពីយូរយារណាស់មកហើយ។ តែបច្ចុប្បន្ន អាហារមួយប្រភេទនេះ ប្រជាជនខ្មែរ តែងនិយមហៅថា នំបញ្ចុក។ នៅតាមបណ្ដោយផ្លូវឆ្ពោះទៅប្រាសាទបាយ័ន ត្រង់ចំណុចកសិន្ធុទឹកអង្គរវត្តផ្នែកខាងជើង ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប មានកន្លែងលក់នំបញ្ចុកទឹកប្រហុក ចំនួន៣កន្លែង ដែលតែងមានមនុស្សឈាងចូលទទួលទានមិនដាច់។ ក្នុងកិច្ចសម្ភាសន៍ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០...

ព័ត៌មានលំអិត

ក្រុមការងារទូរទស្សន៍ អនឡាញ ខេមររដ្ឋ HOT NEWS 10 និង សមាគមវិចត្រសិល្បៈ ស្នើដល់រដ្ឋមន្ត្រីក្រសួង ព័ត៌មានគាំទ្រការបង្កើតកម្មវិធីបេះដូងវប្បធម៌

ក្នុងឱកាសដឹកនាំក្រុមការងារទូរទស្សន៍ អនឡាញ ខេមររដ្ឋ HOT NEWS 10 និង សមាគមវិចត្រសិល្បៈ ចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួង ព័ត៌មាន នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ អ្នកស្រី ញ៉...

ព័ត៌មានលំអិត

ព្រឹត្តិការណ៍ព្រះអាទិត្យរះចំពីលើកំពូលប្រាង្គកណ្ដាលប្រាសាទអង្គរវត្ត នៅតែជាទីចាប់អារម្មណ៍របស់ទេសចរជាតិនិងអន្តរជាតិ

ព្រឹត្តិការណ៍សមរាត្រី ឬព្រះអាទិត្យរះចំពីលើកំពូលប្រាង្គកណ្តាលប្រាសាទអង្គរវត្ត តែងលេចឡើង២ដង ក្នុងមួយឆ្នាំ ដែលត្រូវគេមើលឃើញថា បានទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករ មកទស្សនា និងផ្ដិតយករូបភាពដ៏អស្ចារ្យនេះ។ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ គឺជាថ្ងៃចុងក្រោយ ព្រឹត្តិការណ៍នេះ ដែលគេមើលឃើញថា មានការធ្លាក់ចុះចំនួនទេសចរដែលមកទស្សនា ដោយសារការភ័យខ្លាចនៃជំងឺកូវីត១៩។ អ្នកសិក្សាស្រាវជ្រាវនៃអាជ្ញាធរជាតិអប្សរា ធ្លាប់បានបង្ហាញថា ជារៀងរាល់ឆ្នាំសមរាត្រី(Equinox)តែងតែកើតមានពីរដងក្នុង១ឆ្នាំ ដោយនៅរដូវប្រាំង(VernalEquinox)កើតទ្បើងនៅក្នុងខែមីនា...

ព័ត៌មានលំអិត
Page 69 of 94 1 68 69 70 94

Recommended

សូម Like និង Follow ពួកយើង