វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរជាតិអប្សរាគ្រោងបញ្ចប់ការជួសជុលទ្វារទឹកទំនប់បារាំង នៅមុនចូលឆ្នាំខ្មែរ

អាជ្ញាធរជាតិអប្សរាកំពុងមមាញឹកបញ្ចប់គម្រោងជួសជុលសំណង់ទ្វារទឹកទំនប់បារាំង ដែលស្ថិតនៅដងស្ទឹងសៀមរាប ខាងជើងប្រាសាទតានៃ ឱ្យបានរួចរាល់ជាស្ថាពរមុនចូលឆ្នាំថ្មីមកដល់។ សំណង់ទ្វារទឹកទំនប់បារាំង ជាកន្លែងស្តុកទឹកដ៏សំខាន់នៅក្នុងរមណីយដ្ឋានអង្គរដើម្បីទុកទឹកប្រើប្រាស់នារដូវប្រាំងមិនឱ្យខ្វះខាត ដោយការប្រមូលប្រភពទឹកមកពីភ្នំគូលែន និងបន្តចែកចាយទៅកាន់ស្ទឹងសៀមរាប បារាយណ៍ កសិន្ធុក្នុងតំបន់អង្គរ និងប្រព័ន្ធស្រោចស្រពនៅក្រោមបារាណ៍ទាំងអស់។ ពិសេស ជារបាំងទប់ទឹក កុំឱ្យមានទឹកជំនន់លិចក្រុងសៀមរាបនារដូវវស្សាផងដែរ។ លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែមិនា...

ព័ត៌មានលំអិត

តំបន់រមណីយដ្ឋានអង្គរ ត្រូវការព្រៃឈើបន្ថែមទៀត ខណៈបច្ចុប្បន្នមានតែ១៤ភាគរយប៉ុណ្ណោះ

បច្ចុប្បន្ននេះ ព្រៃឈើក្នុងតំបន់រមណីយដ្ឋានអង្គរ មានត្រឹមតែ១៤ភាគរយប៉ុណ្ណោះ លើផ្ទៃដីសរុប ៤០១គីឡូម៉ែត្រក្រឡា ដែលចំនួននៅមិនទាន់គ្រប់គ្រាន់ដើម្បីទាក់ទាញទឹកភ្លៀង សម្រាប់ទ្រទ្រង់បរិស្ថាននៅក្នុងតំបន់ការពារបេតិកភណ្ឌពិភពលោកនេះ នេះបើតាមការលើកឡើងពី លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។ ក្រៅពីលើកកម្ពស់ទេសភាពបៃតង ព្រៃឈើក្នុងតំបន់អង្គរមានតួនាទីសំខាន់ ក្នុងការរក្សាទឹកនៅក្នុងស្រទាប់ដី និងទាក់ទាញទឹកភ្លៀង...

ព័ត៌មានលំអិត

សណ្ឋាគារចំនួន០៣ទៀតនៅខេត្តសៀមរាប សម្រេចបញ្ចុះតម្លៃពិសេស៥០ភាគរយជាកញ្ចប់ក្នុងរយៈពេល១០ថ្ងៃ ចំពោះការស្នាក់នៅរបស់ភ្ញៀវទេសចរណ៍ទូទៅ ចាប់ពីពេលនេះទៅដល់ខែឧសភា

មានប្រសាសន៍នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ លោក សេង សេរីវុទ្ធ ប្រធានទីផ្សារនៃក្រុមហ៊ុន ម៉េម័រ ហូថែល និងរីស្សត មានឲ្យដឹងថា ក្រុមហ៊ុននេះមានសណ្ឋាគារចំនួន០៣ គឺ ៖ ១. សណ្ឋាគារម៉េម័រ ម៉េម័រ ផាឡេស រីសត និងស្ប៉ា...

ព័ត៌មានលំអិត

អ្នកគ្រប់គ្រងសណ្ឋាគារវិចតូរីយ៉ាអង្គរ រីស៊តនិងស្ប៉ា ក្នុងក្រុងសៀមរាបអះអាងថាសណ្ឋាគារនេះនឹងបញ្ចុះតម្លៃជាង៥០ភាគរយ សម្រាប់ការស្នាក់នៅរបស់ភ្ញៀវជាតិ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ

អ្នកស្រី សួន កូលាប អ្នកគ្រប់គ្រងផ្នែកបដិសណ្ឋារៈកិច្ច នៃសណ្ឋា គារវិចតូរីយ៉ាអង្គរ រីស៊ត និង ស្ប៉ា ស្ថិតក្នុងក្រុងសៀមរាប បានឲ្យដឹងថា ដើម្បីចូលរួមចំណែកទាក់ទាញអ្នកទេសចរណ៍មកទស្សនានៅខេត្ដសៀមរាប តាមការអំពាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ ជាពិសេសជុំវិញបញ្ហា សកលដែលបណ្ដាលមកពីបញ្ហាវីរុសខូវីដ-១៩នេះ សណ្ឋា គារវិចតូរីយ៉ាអង្គរ រីស៊ត និង...

ព័ត៌មានលំអិត

សារមន្ទីរចំនួនបីនៅខេត្ដសៀមរាប ត្រូវបានអនុញ្ញាតអោយចូលទស្សនាដោយមិនគិតថ្លៃរយៈពេល១ឆ្នាំ

អាជ្ញាធរជាតិអប្សរា បានអំពាវនាវដល់សាធារណៈ ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្ដរជាតិ ចូលទស្សនាសារមន្ទីរចំនួន៣ នៅក្នុងខេត្ដសៀមរាប ដោយមិនគិតថ្លៃចំនួនមួយឆ្នាំ ដើម្បីអបអរពិធីខួប២៥ឆ្នាំ នៃការបង្កើតអាជ្ញាធរជាតិអប្សរា និងដើម្បីទាក់ទាញអ្នកទេសចរណ៍មកកាន់ប្រទេសកម្ពុជា ។ សារមន្ទីរទាំងបីនោះមាន ទី១ សារមន្ទីរនរោត្ដម ព្រះសីហនុ អង្គរ ទី២ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីស្ថិតនៅក្រុងសៀមរាប និងទី៣...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីទេសចរណ៍អះអាងថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុខសន្តិភាព សុវត្ថិភាព និងផ្ដល់ភាពកក់ក្ដៅសម្រាប់ភ្ញៀវទេសចរមកពីគ្រប់ទិសទី ដូច្នេះសូមឱ្យមានចលនាទេសចរក្នុងស្រុក

ក្នុងឱកាសអញ្ជើញចូលរួមឧទ្ទេសនាមផ្សព្វផ្សាយវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ ក្នុងសន្និបាតប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តសៀមរាប នៅសណ្ឋាគារសុខាអង្គរ កាលពីរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ម្សិលមិញនេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា មកដល់ពេលនេះ កម្ពុជាមិនទាន់មានករណីឆ្លងជំងឺ Covid-19 នៅឡើយទេ ក្រៅពីកើតឡើងលើជនជាតិចិនតែម្នាក់គត់ ខណៈរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល បាននឹងកំពុងបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះសុខមាលភាព...

ព័ត៌មានលំអិត

ព្រឹត្ដិការណ៍សៀមរាបសង្ក្រាន្ដឆ្នាំ២០២០ នឹងរៀបចំនៅខាងមុខប្រាសាទអង្គរវត្ត និងក្នុងក្រុងសៀមរាប

កាលពីរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំពិភាក្សា រៀបចំព្រឹត្ដិការណ៍ សៀមរាបសង្ក្រាន្ដឆ្នាំ២០២០ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ដសៀមរាប មានការគាំទ្រពីឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នឹងសហការជាមួយអាជ្ញាធរខេត្ដ អាជ្ញាធរជាតិអប្សរា រួមនិងអង្គភាពពាក់ព័ន្ធជាច្រើន គ្រោងនឹងប្រារព្ធព្រឹត្ដិការណ៍ សៀមរាបសង្ក្រាន្ដឆ្នាំ២០២០ នៅខាងមុខប្រាសាទអង្គរវត្ដ និងបរិវេណសួនច្បារព្រះរាជដំណាក់ក្រុងសៀមរាប ដែលគេមើលឃើញថា មានសភាពធំជាង...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាប អំពាវនាវដល់ម្ចាស់សណ្ឋាគារនិងផ្ទះសំណាក់ទាំងអស់សូមរក្សាឱ្យបាននូវគុណភាពនៃសេវា និងតម្លៃជូនភ្ញៀវទេសចរ ដែលមកស្នាក់នៅ និងមកកម្សាន្តក្នុងខេត្តសៀមរាប ខណៈប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវដល់អ្នកចូលចិត្តដើរលេងក្រៅស្រុក សូមបង្វែមកលេងនៅក្នុងស្រុក

ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពី វិធានការសម្រួលផ្នែកពន្ធដើម្បីកាត់បន្ថយផលប៉ះពាល់លើវិស័យសណ្ឋាគារ និងផ្ទះសំណាក់ និងវិស័យ អចលទ្រព្យ នៅសណ្ឋាគារសុខាសៀមរាប នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាល ខេត្តសៀមរាប បានធ្វើការអំពាវនាវដល់ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ទាំងអស់ សូមចូលរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរដែលមកស្នាក់នៅ និងមកលំហែកម្សាន្តនៅក្នុងខេត្តសៀមរាបដោយរក្សាឱ្យបាននូវគុណភាពនៃសេវា និងតម្លៃជូនភ្ញៀវទេសចរ ខណៈនៅក្នុងឆ្នាំនេះ...

ព័ត៌មានលំអិត

កម្ពុជារៀបចំជំនួបពាណិជ្ជកម្មទេសចរណ៍លើកទី០៣ ដើម្បីចាប់យកឱកាសទីផ្សារទេសចរណ៍ថ្មី

ជំនួបពាណិជ្ជកម្មទេសចរណ៍លើកទី០៣ ដែលមានកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានប្រារព្ធឡើងនៅខេត្ដសៀមរាប រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ខែកុម្ភៈ ដល់ថ្ងៃទី០៣ខែមីនាឆ្នាំ២០២០ ដែលមានបណ្តាក្រុមហ៊ុនអ្នកទិញចំនួន៦០ មកពីជុំវិញពិភពលោក ដើម្បីផ្ដល់ឱកាសដល់ប្រតិបត្តិករទេសចរណ៍ និងពាណិជ្ជករទាំងអស់ ចាប់យកទីផ្សារថ្មី។ លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ី-ប៉ាស៊ីហ្វិកប្រចាំកម្ពុជា ហៅកាត់ថា ប៉ាតា (PATA) បង្ហាញថា ក្នុងចំណោមក្រុមហ៊ុនអ្នកទិញចំនួន៦០នេះ...

ព័ត៌មានលំអិត

គ្រឹះស្ថានអង្គរចាប់ផ្ដើម លក់សំបុត្រចូលទស្សនាតំបន់អង្គរមានសុពលភាពយូរជាងមុន ក្នុងតម្លៃដដែល

ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ រហូតដល់ ខែឧសភាឆ្នាំ២០២០ នេះ សំបុត្រចូលទស្សនាតំបន់អង្គរ ក្នុងខេត្តសៀមរាប សម្រាប់ភ្ញៀវទេសចរអន្តរជាតិ នឹងមានសុពលភាពយូរជាងមុន និងលក់ជូនក្នុងតម្លៃដដែល នេះបើតាមលិខិតមួយរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជម្រាបជូនគ្រឹះស្ថានអង្គរ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។ យោងតាមលិខិតដដែលនេះ ប្រភេទសំបុត្រ ដែលមានសុពលភាពចាប់ពី ០១ថ្ងៃ ដល់...

ព័ត៌មានលំអិត
Page 70 of 94 1 69 70 71 94

Recommended

សូម Like និង Follow ពួកយើង