Tag: រដ្ឋបាល​ខេត្ត​សៀមរាប

អភិបាលរងខេត្តសៀមរាបដឹកនាំក្រុមការងារចូលរួមក្នុងកិច្ចប្រជុំជាមួយក្រសួងយុត្តិធម៌តាមប្រព័ន្ធវីដេអូពីចម្ងាយ(Zoom)

អភិបាលរងខេត្តសៀមរាបដឹកនាំក្រុមការងារចូលរួមក្នុងកិច្ចប្រជុំជាមួយក្រសួងយុត្តិធម៌តាមប្រព័ន្ធវីដេអូពីចម្ងាយ(Zoom)

នារសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ លោក លី សំរិទ្ឋ និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្តតំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមដោយ លោកនាយករដ្ឋបាលខេត្ត នាយកទីចាត់ការរដ្ឋបាល នាយកទីចាត់ការអន្តរវិស័យរបស់រដ្ឋបាលខេត្ត ប្រធានមន្ទីរព័ត៌មានខេត្ត អនុប្រធានមន្ទីរសុខាភិបាលខេត្ត ...

រដ្ឋបាលខេត្តសៀមរាប ផ្សព្វផ្សាយទម្រង់បញ្ជឺឈ្មោះ សម្រាប់អ្នកបើកបរ និងអ្នកដំណើរ បំពេញមុនឆ្លងកាត់ ឬចូលខេត្តសៀមរាប

រដ្ឋបាលខេត្តសៀមរាប ផ្សព្វផ្សាយទម្រង់បញ្ជឺឈ្មោះ សម្រាប់អ្នកបើកបរ និងអ្នកដំណើរ បំពេញមុនឆ្លងកាត់ ឬចូលខេត្តសៀមរាប

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានធ្វើការផ្សព្វផ្សាយ និងណែនាំដល់ អ្នកបើកបរ និងអ្នកធ្វើដំណើរឆ្លងកាត់ ឬចូលខេត្តសៀមរាបទាំងអស់ ត្រូវបំពេញទម្រង់ផ្តល់ព័ត៌មាន ផ្តល់ជូនដោយក្រុមការងារត្រួតពិនិត្យសុខភាពបឋម និងចុះឈ្មោះ ឬស្កែន QR Code របស់រដ្ឋបាលខេត្ត នៅតាមដងផ្លូវជាតិលេខ៦ ដោយប៉ុស្តិត្រួតពិនិត្យទី១ ស្ថិតនៅព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តសៀមរាប ...

រដ្ឋបាលខេត្តសៀមរាបទទួលអំណោយពីក្រុមហ៊ុន ហ្គ្រីន អង្គរ អ៊ិនធើ អ៊ែតវើថាយស៊ីន ដើម្បីចូលរួមក្នុងសកម្មភាពទប់ស្កាត់ជម្ងឺកូវីដ-១៩

រដ្ឋបាលខេត្តសៀមរាបទទួលអំណោយពីក្រុមហ៊ុន ហ្គ្រីន អង្គរ អ៊ិនធើ អ៊ែតវើថាយស៊ីន ដើម្បីចូលរួមក្នុងសកម្មភាពទប់ស្កាត់ជម្ងឺកូវីដ-១៩

ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានទទួលអំណោយពីលោកស្រី កែវ សុជាតា អគ្គនាយិកាក្រុមហ៊ុន ហ្រ្គីន អង្គរ អ៊ិនធើ អ៊ែតវើថាយស៊ីន ...

រដ្ឋបាលខេត្តសៀមរាប ប្រកាសបង្កើតការដាក់ទីតាំងត្រួតពិនិត្យសុខភាពបឋមមួយកន្លែងបន្ថែមទៀត នៅផ្លូវជាតិលេខ៦ ចំណុចព្រំប្រទល់ស្រុកក្រឡាញ់ ខេត្តសៀមរាប និង ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

រដ្ឋបាលខេត្តសៀមរាប ប្រកាសបង្កើតការដាក់ទីតាំងត្រួតពិនិត្យសុខភាពបឋមមួយកន្លែងបន្ថែមទៀត នៅផ្លូវជាតិលេខ៦ ចំណុចព្រំប្រទល់ស្រុកក្រឡាញ់ ខេត្តសៀមរាប និង ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្ដីពីការដាក់ទីតាំងត្រួតពិនិត្យសុខភាពបឋម ស្រង់ព័ត៌មាន និង ស្តេន QR Code ទប់ស្កាត់កូវីដ-១៩ ចំពោះអ្នកធ្វើដំណើរចូលមកក្នុងខេត្តសៀមរាប ដែលគ្រោងនឹងបង្កើតដាក់ទីតាំងត្រួតពិនិត្យសុខភាពបឋមមួយកន្លែងបន្ថែមទៀត នៅលើកំណាត់ផ្លូវជាតិលេខ៦ ចំណុចព្រំប្រទល់ស្រុកក្រឡាញ់ ខេត្តសៀមរាប និង ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ...

រដ្ឋបាលខេត្តសៀមរាប ចាប់ផ្ដើមដាក់ប៉ុស្តិត្រួតពិនិត្យសុខភាពបឋម និងស្រង់ស្ថិតិនៅតាមចំណុចព្រំប្រទល់ខេត្ត

រដ្ឋបាលខេត្តសៀមរាប ចាប់ផ្ដើមដាក់ប៉ុស្តិត្រួតពិនិត្យសុខភាពបឋម និងស្រង់ស្ថិតិនៅតាមចំណុចព្រំប្រទល់ខេត្ត

ចាប់ពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ ឯកត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានណែនាំដល់ អាជ្ញាធរនៅតាមស្រុកចំណុចព្រំប្រទល់ខេត្ត រៀបចំប៉ុស្តិត្រួតពិនិត្យសុខភាពបឋម និងស្រង់ស្ថិតិប្រជាពលរដ្ឋ ដែលធ្វើដំណើរចេញពីរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួន ដើម្បីបង្ការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។ ឯកត្តមអភិបាលខេត្ត គូសបញ្ចាក់ថា ទីតាំងដែលនឹងធ្វើការត្រួតពិនិត្យសុខភាពបឋម មាននៅចំណុចព្រំប្រទល់ស្រុកជីក្រែង ...

រដ្ឋបាលខេត្តសៀមរាប អបអរសាទរខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា‘ “ស្ត្រី និងការអភិវឌ្ឍន៍ក្នុងបរិយាការណ៍កូវីដ-១៩”

រដ្ឋបាលខេត្តសៀមរាប អបអរសាទរខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា‘ “ស្ត្រី និងការអភិវឌ្ឍន៍ក្នុងបរិយាការណ៍កូវីដ-១៩”

នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប មានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ រៀបចំម្ហូប អាហារ និងផ្តល់អំណោយ ដល់កុមារគថ្លង់ និងកុមារពិការភ្នែក នៅវិទ្យាល័យអប់រំពិសេសសៀមរាប ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ដើម្បីអបអរសាទរខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា‘ ក្រោមប្រធានបទ“ស្ត្រី និងការអភិវឌ្ឍន៍ក្នុងបរិយាការណ៍កូវីដ-១៩”។ ពិធីអញ្ជើញជាអធិបតីពី ឯកឧត្តម ...

ក្រុមការងារចំពោះកិច្ចរបស់រដ្ឋបាលខេត្តសៀមរាប ចុះអនុវត្តការរុះរើសំណង់ផលប៉ះពាល់នៅមាត់ស្ទឹងសៀមរាប ប៉ែកខាងក្រោមអតីតអាងក្រពើ

ក្រុមការងារចំពោះកិច្ចរបស់រដ្ឋបាលខេត្តសៀមរាប ចុះអនុវត្តការរុះរើសំណង់ផលប៉ះពាល់នៅមាត់ស្ទឹងសៀមរាប ប៉ែកខាងក្រោមអតីតអាងក្រពើ

ប្រជាពលរដ្ឋចំនួន ៥គ្រួសារចុងក្រោយរស់នៅលើដីចំណីដងស្ទឹងសៀមរាប ស្ថិតក្នុងភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ស្ម័គ្រចិត្តទទួលយកការរុះរើទាំងអស់គ្នា ប៉ុន្តែស្នើសុំពេលរុះរើ, ការជួយដឹកជញ្ជូន, ការជួយផ្តល់ថវិកាក្នុងការសាងសង់ និងសុំឱ្យអាជ្ញាធរបង្ហាញទីតាំងដែលត្រូវទទួលបានគោលនយោបាយ ដើម្បីពួកគាត់បានទៅរស់នៅ។ ក្នុងកិច្ចប្រតិបត្តិការនេះក្រុមការងារចំពោះកិច្ចរបស់រដ្ឋបាលខេត្ត បានអនុវត្តសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនដោយរលូនដោមិនមានការតវ៉ា ឬសកម្មភាពប្រទុស្តរាយអ្វីឡើយ។ ក្នុងកិច្ចប្រតិបត្តិការ នាព្រឹកថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២១នេះ ក្រោមការដឹកនាំ និងសម្របសម្រួលដោយលោកសុខ ...

រដ្ឋបាលខេត្តសៀមរាប បង្ហាញពីការបិទចរាចរណ៍ផ្លូវទាំងស្រុង និងដោយកំណាត់ ចំនួន៨ខ្សែក្នុងក្រុងសៀមរាប

រដ្ឋបាលខេត្តសៀមរាប បង្ហាញពីការបិទចរាចរណ៍ផ្លូវទាំងស្រុង និងដោយកំណាត់ ចំនួន៨ខ្សែក្នុងក្រុងសៀមរាប

តាមការផ្សព្វផ្សាយរបស់រដ្ឋបាលខេត្តសៀមរាប ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ បង្ហាញថា ផ្លូវក្នុងក្រុងសៀមរាបចំនួន៨ខ្សែ នឹងត្រូវ បិទចរាចរណ៍ផ្លូវទាំងស្រុង និងដោយកំណាត់ ដើម្បីរៀបចំដាក់ បណ្តាញអគ្គិសនី ខ្សែកាប និងលូទឹកផ្សេងៗ។ តាមការផ្សព្វផ្សាយដដែលនេះ បញ្ជាក់ថា ការបិទចរាចរជាដំណាក់កាល និងដោយអន្លើៗនេះ អាស្រ័យដោយតម្រូវការពន្លឿនការសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ ក្នុងក្រុងសៀមរាប ...

រដ្ឋបាលខេត្តសៀមរាប ជំរុញនិងលើកទឹកចិត្តដល់សមាគម-អង្គការសង្គមស៊ីវិល បន្តកិច្ចសហការក្នុងភាពជាដៃគូ ដ៏ស្មោះត្រង់

រដ្ឋបាលខេត្តសៀមរាប ជំរុញនិងលើកទឹកចិត្តដល់សមាគម-អង្គការសង្គមស៊ីវិល បន្តកិច្ចសហការក្នុងភាពជាដៃគូ ដ៏ស្មោះត្រង់

នាសាលាខេត្តសៀមរាប ព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងវេទិកាពិគ្រោះយោបល់ ស្តីពីភាពជាដៃគូរវាងរដ្ឋបាលខេត្តសៀមរាប ជាមួយសមាគម អង្គការ-សង្គមស៊ីវិល និងសហគមន៍ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប លើកឡើងថា ក្នុងនាមជាសេនាធិការជូនក្រសួងមហាផ្ទៃ លោកបានថ្លែងនូវការស្វាគមន៍ និងស្នើឲ្យដៃគូអភិវឌ្ឍទាំងអស់ បន្តការគំាទ្រ និងចូលរួមដោយស្មោះត្រង់បំផុត ជាមួយរាជរដ្ឋាភិបាលកម្ពុជា ...

រដ្ឋបាលខេត្តសៀមរាប នឹងធ្វើការកែលម្អមណ្ឌលរដ្ឋបាលមន្ទីរខេត្ត ឲ្យកាន់តែមានភាពស្រស់ស្អាត មានអនាម័យ និង បរិស្ថានល្អ រួមទាំងការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ

រដ្ឋបាលខេត្តសៀមរាប នឹងធ្វើការកែលម្អមណ្ឌលរដ្ឋបាលមន្ទីរខេត្ត ឲ្យកាន់តែមានភាពស្រស់ស្អាត មានអនាម័យ និង បរិស្ថានល្អ រួមទាំងការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ

ក្នុងឱកាសបើកកិច្ចប្រជុំពិភាក្សារួមលើការងារគ្រប់គ្រង ការងារបរិស្ថាន សន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរៀបរយសាធារណៈនៅក្នុងមណ្ឌលរដ្ឋបាលមន្ទីរខេត្ត នាព្រឹកថ្ងៃទី១៥ខែមករាឆ្នាំ២០២១ លោក សុខ ថុល នាយករដ្ឋបាលសាលាខេត្តសៀមរាប បានមានប្រសាសន៍ថា មណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប ជាកន្លែងប្រមូលផ្ដុំគ្រប់មន្ទីរជំនាញសម្រាប់បម្រើសេវារួមជូនដល់ប្រជាពលរដ្ឋ។ ដូច្នេះជាគោលការណ៍ របស់ឯកឧត្ដមអភិបាលបាលខេត្ត គឺត្រូវរៀបចំទីកន្លែងនេះ ឲ្យកាន់តែមានភាពស្រស់ស្អាតទាំងសោភ័ណភាព អនាម័យ និង បរិស្ថាន រួមទាំងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈផងដែរ ...

Page 8 of 16 1 7 8 9 16

Recommended

សូម Like និង Follow ពួកយើង