នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យផ្លូវទោចក្រយាន និងផ្លូវថ្មើរជើង នៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប 

នៅថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២២នេះ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុ ប្រធានប្រចាំការនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប បានដឹកនាំគណ:ប្រតិភូក្រសួងអញ្ជើញជិះកង់ពិនិត្យមើលផ្លូវទោចក្រយាន និងផ្លូវសម្រាប់អ្នកថ្មើរជើង ក្រោយពេលគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ត្រូវបានបញ្ចប់ជាស្ថាពរ...

ព័ត៌មានលំអិត

លោកគ្រូអ្នកគ្រូក្នុងខេត្តសៀមរាប មានមោទនៈភាពដែលសម្ដេចតេជោ ហ៊ុន សែន ទទួលពានរង្វាន់សន្តិភាព ស៊ុន ហាក់ ឆ្នាំ២០២២

លោកគ្រូអ្នកគ្រូក្នុងខេត្តសៀមរាប បានសម្ដែងការអបអរសាទរ និងសប្បាយរីករាយចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃប្រទេសកម្ពុជា ដែលបានទទួលជ័យលាភី “ពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ (SUNHAK PEACE PRIZE 2022) ពីមូលនិធិសន្តិភាពស៊ុនហាក់របស់ប្រទេសកូរ៉េខាងត្បូង។ ក្នុងនាមជាប្រជាពលរដ្ឋ និងជាគ្រូបង្រៀន នៅសាលានេះ ពួកគាត់មានមោទកភាព និងសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសំម្តែងនូវការអបអរសាទរដ៏ស្មោះបំផុត...

ព័ត៌មានលំអិត

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាវាយតម្លៃខ្ពស់ ចំពោះដំណើរទស្សនកិច្ចមកកាន់ទីក្រុងទេសចរណ៍វប្បធម៍សៀមរាប

ក្នុងដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូស្ថានទូតអាមេរិក ប្រចាំកម្ពុជា មកកាន់ខេត្តសៀមរាបក្នុងរយៈពេល ៧ថ្ងៃកន្លងមក ឬហៅថាសប្ដាហ៍ស្ថានទូត ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅនេះ ឯកឧត្ដម W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះខេត្ដសៀមរាប ដែលជាទីក្រុងទេសចរណ៍ដ៏ធំ របស់កម្ពុជាមួយនេះ ដែលមានទំនាក់ទំនងយ៉ាងល្អប្រសើរ ទៅលើមិត្តភាពយូរអង្វែងរបស់ប្រជាជនកម្ពុជា និងសហរដ្ឋអាមេរិក ក៏ដូចជាប្រជាជននៅតំបន់អាស៊ីអាគ្នេយ៍។...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តសៀមរាប ទទួលជួបពិភាក្សា និងស្វែងយល់ការងារមួយចំនួន ជាមួយមន្ត្រីជាន់ខ្ពស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជានារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ 

ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តសៀមរាប ទទួលជួបពិភាក្សា និងស្វែងយល់ការងារមួយចំនួន ជាមួយមន្ត្រីជាន់ខ្ពស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដឹកនាំដោយលោក ឆែត រ៉ូដឹម៉ៃយ័រ មន្ត្រីព័ត៌មាន នៃការិយាល័យកិច្ចការសាធារណ: និងជាអ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិក អមដោយលោកស្រី ឆាយ ចាន់នីដា មន្ត្រីផ្នែកព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា នៅមន្ទីរព័ត៌មានខេត្តសៀមរាប ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងស្វែងយល់ពីគ្នាទៅវិញ ទៅមកលើវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។ ក្នុងកិច្ចជំនួបនោះ...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាប ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទីតាំងកំពង់ផែចុងឃ្នៀស ដើម្បីត្រៀមរៀបចំ និងអភិវឌ្ឍន៍បន្ថែមទៀត

នាព្រឹកថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២២នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តសៀមរាប បានដឹកនាំក្រុមការងារចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត រួមនឹងអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ចុះពិនិត្យស្ថានភាពទីតាំងកំពង់ផែចុងឃ្នៀស ស្ថិតនៅក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីត្រៀមរៀបចំ និងអភិវឌ្ឍន៍បន្ថែមទៀត។ ក្នុងឱកាសនោះ ឯកឧត្តម ទៀ...

ព័ត៌មានលំអិត

កម្មសិក្សាការីបម្រើការងារនៅតាមមន្ទីរអង្គភាពនានាក្នុងខេត្តសៀមរាប ចំនួន៣០នាក់ ចូលជួបសំដែងការគួរសម ជាមួយអភិបាលខេត្តសៀមរាប

នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ កម្មសិក្សាការីបម្រើការងារនៅតាមមន្ទីរអង្គភាពនានាក្នុងខេត្តសៀមរាប ចំនួន ៣០នាក់ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាល នៅសាលាភូមិន្ទរដ្ឋបាលមានរយៈពេលចំនួន ៩ខែ ឆ្នាំ២០២១ បានជួបសំដែងការគួរសម ជាមួយឯកឧត្តម ទៀ សីហា អភិបាលខេត្ត ដើម្បីស្តាប់អនុសាសន៍ និងបទពិសោធសម្រាប់យកទៅបំពេញការងារ ភារកិច្ចជូនអង្គភាព ប្រកបដោយចំណេះ ជំនាញ...

ព័ត៌មានលំអិត

ឯកឧត្តមអភិបាលខេត្តសៀមរាប បង្ហាញពីសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាលក្នុងខេត្ត និងកិច្ចសហការល្អជាមួយសហរដ្ឋអាមេរិច ដល់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក

នារសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅសាលាខេត្តសៀមរាប ព្រមទាំងបានបង្ហាញនូវសមិទ្ធផលការងារ ដែលកើតចេញកិច្ចសហការល្អរវាងគ្នា រយៈពេល១៥ឆ្នាំកន្លងមក តាមរយៈគម្រោងការបន្តការជួសជុលឡើងវិញនៃប្រាសាទភ្នំបាខែង។ ឯកឧត្តម ទៀ...

ព័ត៌មានលំអិត

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា វាយតម្លៃខ្ពស់ថា មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាដៃគូសហការដ៏ល្អ ដើម្បីសុខភាពព្រជាពលរដ្ឋ !

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាព្រឹកថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២២នេះ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានបង្ហាញនូវក្តីសោមនស្សរីករាយក្រៃលែង ដោយថា ដំណើរទស្សនកិច្ចនេះ បាននាំមកនូវភាពស្និតស្នាល ទៅជួបដៃគូសហការដ៏សំខាន់ ដើម្បីស្វែងយល់ពីសុខភាពប្រជាពលរដ្ឋ។ ឯកឧត្តម ក្រុស សារ៉ាត់ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាល...

ព័ត៌មានលំអិត

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប !

ដែលកិច្ចប្រជុំនេះធ្វើឡើង នៅសាលប្រជុំធំសាលាខេត្តសៀមរាប កាលពីរសៀលថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តសៀមរាប ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប និងឯកឧត្តមអ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត។ ដោយមានវត្តមានចូលរួមពីសំណាក់ឯកឧត្តម...

ព័ត៌មានលំអិត

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជួបសំណេះសំណាលនិងស្ដាប់ការរាយការណ៍អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមពររបស់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានរដ្ឋសភា

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំជួបសំណេះសំណាលនិងស្ដាប់ការរាយការណ៍អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមពររបស់អង្គភាពចំណុះនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។ ពិធីនេះមានការចូលរួមពីឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ឯកឧត្តមអគ្គលេខាធិការរង ឯកឧត្តម ជាថ្នាក់ដឹកនាំខុទ្ទកាល័យអនុប្រធានទី១រដ្ឋសភា និងឯកឧត្តម...

ព័ត៌មានលំអិត
Page 87 of 243 1 86 87 88 243

Recommended

សូម Like និង Follow ពួកយើង