នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

ក្លឹបសៀមរាបម្ចាស់ផ្ទះ ទទួលបានមេដាយច្រើនជាងគេ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវាយសីពានរង្វាន់ ៧មករា 

បើកសម្ពោធជាផ្លូវការហើយ ក្លឹបកីឡាវាយសី SBC ខេត្តសៀមរាប ជាមួយនិងការប្រកាសលទ្ធផល នៃការប្រកួតកីឡាវាយសី ពានរង្វាន់ អបអរទិវាជ័យជំនះ ៧មករា លើកទី២១ ឆ្នាំ២០២២ ! ក្លឹបវាយសី SBC ខេត្តសៀមរាប បានបើកសម្ពោធជាផ្លូវការហើយ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ស្របពេលគ្នា...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំស្តីពីកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ២០២២-២០៣៥

នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ នៅសាលាខេត្តសៀមរាប បានរៀបចំ កិច្ចប្រជុំស្តីពីកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ២០២២-២០៣៥ ដើម្បីកសាងពង្រឹងនីតិរដ្ឋនៅកម្ពុជា កសាងអភិវឌ្ឍសមត្ថភាពស្ថាប័នរដ្ឋ និងធនធានមនុស្សក្នុងវិស័យសាធារណៈ ធ្វើជាបង្អែករឹងមាំដល់ផ្នែកឯកជន និងបង្កលក្ខណៈធានាដល់ប្រក្រតីភាពនៃជីវភាពរស់នៅរបស់ប្រជាជន រួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងបុព្វហេតុសុខសន្តិភាព វឌ្ឍនភាព សុខុមាលភាព និងវិបុលភាពរបស់សង្គមជាតិ។ លើកឡើងនាពេលនោះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប...

ព័ត៌មានលំអិត

ឆ្នាំ២០២២ ការសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ គ្រោងនឹងសម្រេចបានរហូតដល់៧០ភាគរយ

កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំពិភាក្សាការងារមួយជាមួយក្រុមហ៊ុនអង្ករអ៊ិនធើណេសិនណល អ៊ែរផត អ៊ិនវេសម៉ិន ( ខេមបូឌា ) ឯ.ក ស្ដីពីវឌ្ឍនភាពនៃដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី ក្រោមអធិបតីភាពឯកឧត្ដម តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និង ជាប្រធានតម្រង់ទិស ,...

ព័ត៌មានលំអិត

មន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាល ចុះពិនិត្យនិងវាយតម្លៃការផ្តល់ប័ណ្ណសមធម៌ ដល់ពលរដ្ឋក្រីក្រនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប

មន្ដ្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះសង្កេត និងពិនិត្យវាយតម្លៃការផ្តល់ប័ណ្ណសមធម៌ និងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ករណីនេះ ធ្វើឡើង នៅឃុំរុនតាឯក ស្រុកបន្ទាយស្រី កាលពីរសៀលថ្ងៃទី២៥ ខែមករានេះ ដោយមានការចូលរួមពីឯកឧត្តម ថេង បញ្ញាថុន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផែនការនៃក្រសួងផែនការ និងលោក ឃឹម ហ្វីណង់...

ព័ត៌មានលំអិត

ពលរដ្ឋក្នុងឃុំពាក់ស្នែង សម្ដែងការរីករាយនិងថ្លែងអំណរគុណដល់ក្រុមការងាររាជរដ្ឋាភិបាលដែលបានជួសជុលផ្លូវមួយខ្សែនៅស្រុកអង្គរធំ ឡើងវិញ

ប្រជាពលរដ្ឋរស់នៅក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប បានសម្ដែងការសប្បាយចិត្ដ និងថ្លែងអំណរគុណដល់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំពាក់ស្នែង និងសប្បុរសជន ដែលបានផ្ដល់ថវិកាជួយជួសជុលផ្លូវមួយខ្សែ ចេញពីស្រុកអង្គរធំ ទៅឃុំពាក់ស្នែង ខេត្ដសៀមរាប ដែលមានប្រវែងជិត១០គីឡូម៉ែត្រ។ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើ ពួកគាត់បានឲ្យដឹងថា កន្លងមកផ្លូវមួយខ្សែនេះ បានខូចខាតស្ទើរទាំងស្រុង ដោយសាររថយន្ដធំៗដឹកថ្ម ដឹកដីចេញពីតំបន់ភ្នំនៅស្រុកអង្គរធំ ឆ្លងកាត់តាមផ្លូនោះ បណ្ដាលឱ្យផ្លូវមានជង្ហុកធំៗ ព្រមទាំងមានដីហុយ...

ព័ត៌មានលំអិត

ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួបពិភាក្សាការងារជាមួយ នាយិកាឣង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់

នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានជួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយ កញ្ញា ស្រី សុធាវី នាយិកាឣង្គការក្រុមការងារ ដើម្បីដោះស្រាយទំនាស់ ដើម្បីស្នើសុំកិច្ចសហការជាមួយក្រសួងព័ត៌មាន ពាក់ព័ន្ធទៅនឹងវិស័យការកសាង សន្តិភាពផ្សារភ្ជាប់ជាមួយនឹងសារព័ត៌មាន ដើម្បីជាចំណេះដឹងបន្ថែមសម្រាប់អ្នកសារព័ត៌មាន។ ក្នុងឱកាសនោះកញ្ញា...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តនឹងបង្កើតយន្តការរឹតបន្តឹងការផាកពិន័យចំពោះអ្នកចោលសំរាមឥតសណ្តាប់ធ្នាប់នៅក្រុងសៀមរាប ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងសៀមរាប ស្របពេលក្រុងសៀមរាបទើបនឹងជាប់ជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ ខណៈសំរាមនៅក្នុងក្រុងសៀមរាបមានជាង៥០០តោនក្នុងមួយថ្ងៃ

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា អាជ្ញាធរខេត្តក្រោមការដឹកនាំរបស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត កំពុងយកចិត្តទុកដាក់និងខិតខំដោះស្រាយជាបន្តបន្ទាប់ បញ្ហាសំរាម និងសំណល់ផ្សេងៗទៀត ដើម្បីធ្វើឱ្យទីក្រុងសៀមរាបនៅតែបន្តរក្សាបាននូវសោភ័ណបៃតងស្រស់ និងគ្មានក្លិនអាក្រក់ ដែលជាឆន្ទៈគិតគូរខ្ពស់អំពីអនាម័យ និងបរិស្ថាន ធ្វើយ៉ាងណាឱ្យសក្តិសមជាខេត្តនៃប៉ូលទេសចរណ៍ដ៍សំខាន់របស់ជាតិ ដើម្បីត្រៀមចាំទទួលលំហូរភ្ញៀវទេសចរ ខណៈក្រុងសៀមរាបបានជាប់ជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ ស្របពេលដែលរាជរដ្ឋាភិបាលបានបើកដំណើរការប្រទេសឡើងវិញនោះ...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាប ណែនាំដល់អាជ្ញាធរក្រុងសៀមរាប និងសមត្ថកិច្ចពាក់ព័ន្ឋ ត្រូវរៀបចំសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ឱ្យមាននិរន្តរភាព ដើម្បីសុខុមាលភាព អនាម័យបរិស្ថាន និងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ

ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា គិតមកទល់ពេលនេះ ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រេចបាន ១០០ភាគរយ តាមផែនការដែលបានគ្រោងទុកហើយ នៅឡើយតែការងារបំពាក់កាមេរ៉ាសុវត្ថិភាព ,...

ព័ត៌មានលំអិត

ប្រធានគណៈគ្រូពេទ្យជាតិ ជំរុញឲ្យស្រង់ឈ្មោះគ្រូពេទ្យ ដែលមិនបានចុះបញ្ជីការ ដើម្បីមានវិធានការផ្លូវច្បាប់

រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណ:គ្រូពេទ្យជាតិ ឯកឧត្តមវេជ្ជបណ្ឌិត ធា គ្រុយ បានជំរុញដល់គណ:គ្រូពេទ្យខេត្តសៀមរាប ត្រូវស្រង់ឈ្មោះគ្រូពេទ្យទាំងឡាយណា ដែលកំពុងប្រកបវិជ្ជាជីវ: ហើយមិនព្រមទៅចុះបញ្ជីការស្របតាមគោលការណ៍ក្រសួង ដើម្បីមានវិធានការតាមផ្លូវច្បាប់។ មានប្រសាសន៍ តាមប្រព័ន្ធZoom ក្នុងពិធីបើកទិវាអភិវឌ្ឍន៍វិជ្ជាជីវ:វេជ្ជសាស្ត្រលើកទី១២ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម វេជ្ជបណ្ឌិត ធា...

ព័ត៌មានលំអិត

អគារសិក្សា ១ខ្នង កម្ពស់ ២ជាន់ ជាសមិទ្ធផលថ្មី ក្នុងសង្កាត់ក្របីរៀល ដែលបានកសាងផ្តើមចេញពីព្រះសង្ឃ និងបន្តជួយដោយព្រះសង្ឃ !

ស្ថិតក្រោមអធិបតីភាពឯកឧត្តម ឡៅ ឆន សមាជិកគណ:កម្មការទី៧ នៃព្រឹទ្ធសភា, ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប, លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្តសៀមរាប ( ឯកឧត្តម ទៀ សីហា ) បានអញ្ជើញសម្ពោធអាគារសិក្សា១ខ្នង...

ព័ត៌មានលំអិត
Page 88 of 242 1 87 88 89 242

Recommended

សូម Like និង Follow ពួកយើង