ឯកឧត្តម ខៀវ កាញារីទ្ធ ប្រជុំសាមញ្ញប្រចាំសបា្តហ៏ទី២ ខែតុលា ថ្នាក់ដឹកនាំក្រសួងព័ត៌មាន
ក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ទី២ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន មានប្រសាសន៏លើក ឡើងពីបញ្ហាគ្រោះទឹកជំនន់ ដែលកំពុងឡើងខ្លាំងនៅតាមបណ្តាខេត្តមួយចំនួន ក្នុងនោះខេត្ត ពោធិសាត់ និងខេត្តបាត់ដំបង មានការជន់លិចខ្លាំង ដោយសារបញ្ហាព្យុះភ្លៀងបង្ករជាទឹកជំនន់ធំនៅក្នុងប្រទេសថៃ ហើយគេចាត់ទុកថាជាជំនន់ធំជាងគេក្នុងរយះពេល១៥ឆ្នាំចុងក្រោយនេះដោយបានរងផលប៉ះពាល់មកដល់ប្រទេសកម្ពុជា។ ដូច្នេះប្រពន្ធ័ផ្សព្វផ្សាយ ...