Tag: ព័ត៌មានខេត្តសៀមរាប

បុគ្គលិក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ លីមីត​ធី​ត ច្រើន​រយ​នាក់ រួម​គ្នា​សម្អាត​បរិស្ថាន​ក្នុង​ក្រុង​សៀមរាប​

បុគ្គលិក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ លីមីត​ធី​ត ច្រើន​រយ​នាក់ រួម​គ្នា​សម្អាត​បរិស្ថាន​ក្នុង​ក្រុង​សៀមរាប​

​កាល​ថ្ងៃទី​០៩ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ បុគ្គលិក គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ លីមីត​ធី​ត ចំនួន​ប្រមាណ​ជិត ៤០០ នាក់ បាន​រៀបចំ​សកម្មភាព​ការងារ​សង្គម សម្អាត​បរិស្ថាន​ក្នុង​ក្រុង​សៀមរាប ក្រោម​ប្រធានបទ “​ខ្ញុំ ស្រឡាញ់​ទីក្រុង​ស្អាត​” ដែល កម្មវិធី​នេះ​គឺ​ផ្តោត​ការយកចិត្តទុកដាក់​ជាសំខាន់​ទៅលើ​បរិស្ថាន​ស្អាត និង ការដាក់​បង់​អង្គុយ​នៅតាម​ទីសាធារណៈ ដើម្បី​បង្កើន​សោភ័ណភាព ជា​ប្រយោជន៍​សម្រាប់​សាធារណជន​ទូទៅ ...

នាយ​ឧត្តមសេនីយ៍ ខេង សុមេធ អះអាងថាតួនាទី​និង​ភារកិច្ចរបស់​មន្ត្រីនគរបាល​ជាតិគឺ​បម្រើ​រាស្ត្រ និង បម្រើ​សង្គមជាតិ មិនមែន​ដើម្បី​លាភសក្ការៈ​ផ្ទាល់ខ្លួន​ឡើយ​

នាយ​ឧត្តមសេនីយ៍ ខេង សុមេធ អះអាងថាតួនាទី​និង​ភារកិច្ចរបស់​មន្ត្រីនគរបាល​ជាតិគឺ​បម្រើ​រាស្ត្រ និង បម្រើ​សង្គមជាតិ មិនមែន​ដើម្បី​លាភសក្ការៈ​ផ្ទាល់ខ្លួន​ឡើយ​

​ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ កាលពី​ពេល​ថ្មីៗ​នេះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​មេបញ្ជាការ​នគរបាលជាតិ​ទទួលបន្ទុក​ទិស​ភូមិភាគ​ទី​៤ និង​ទី​៥ បានបញ្ជាក់​ថា កំណែទម្រង់​ស៊ី ជម្រៅ ដែល​ត្រូវ​យកចិត្តទុកដាក់ នោះ​គឺ​ការពង្រឹង​យន្តការ​គ្រប់គ្រង​ដឹកនាំ​កម្លាំង​ច្បាស់លាស់ មាន​តម្លាភាព និង លុប បំបាត់​អំពើ​អសកម្ម ...

លោក នាក់ ណេ​រ៉ុន អភិបាល​ស្រុក​ស្រីស្នំត្រូវបាន​តែងតាំង​ជា​អភិបាលរង​ខេត្តសៀមរាប​

លោក នាក់ ណេ​រ៉ុន អភិបាល​ស្រុក​ស្រីស្នំត្រូវបាន​តែងតាំង​ជា​អភិបាលរង​ខេត្តសៀមរាប​

​តាមរយៈ​អនុក្រឹត្យ​ស្ដីពី​ការតែងតាំង​មន្ត្រីរាជការ លេខ ១០៤ អនក្រ​.​ត​ត ចុះ​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៩ របស់​រាជ​រដ្ឋា​ភិ បាល​កម្ពុជា ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្រេច​តែងតាំង​លោក នាក់ ណេ​រ៉ុន ឋានន្តរស័ក្ដិ​ឧត្តមម​ន្ត្រី ថ្នាក់​លេខ​៦ ឱ្យ​ចូល​កាន់តំណែង​ជា​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ...

អាជ្ញាធរ​ជាតិ​អប្សរាបង្ហាញថាការទិញ​-​លក់​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរគឺ​ខុសច្បាប់​

អាជ្ញាធរ​ជាតិ​អប្សរាបង្ហាញថាការទិញ​-​លក់​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរគឺ​ខុសច្បាប់​

​តាម​ខ្លឹមសារ​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម « ហ្វេ​សប៊ុក » ផ្លូវការ​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ បានបញ្ជាក់​ថា ថ្មីៗ នេះ អាជ្ញាធរ​ជាតិ​អប្សរា​សង្កេតឃើញថា ការប្រកាស​លក់ដូរ​ដីធ្លី​ក្នុង​តំបន់​១ និង​តំបន់​២​នៃ​រមណីយដ្ឋាន​អង្គរ កំពុងតែ​បាន​ប្រព្រឹត្តទៅ​យ៉ាង​សកម្ម​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​សង្គម ដែល​ការប្រកាស​លក់ដូរ​ដីធ្លី​នេះ​ផ្ទុយ​នឹង​ច្បាប់​ដូច​មានចែង​ក្នុង​ព្រះរាជក្រឹត្យ​លេខ​០០១ ន​.​ស ចុះ​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​១៩៩៤ ...

ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​អង្គររួមគ្នា​ធ្វើ​ពិធី​ឡើង​មាឃឬ​ពិធីបុណ្យ​ឡើងអ្នកតា​រាជ្យ ដើម្បី​សុំ​សេចក្តីសុខ សេចក្តីចម្រើន នៅ​បរិវេណ​ប្រាសាទអង្គរវត្ត​

ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​អង្គររួមគ្នា​ធ្វើ​ពិធី​ឡើង​មាឃឬ​ពិធីបុណ្យ​ឡើងអ្នកតា​រាជ្យ ដើម្បី​សុំ​សេចក្តីសុខ សេចក្តីចម្រើន នៅ​បរិវេណ​ប្រាសាទអង្គរវត្ត​

​នៅ​ថ្ងៃ​៣​កើត ខែ​មាឃ ត្រូវ​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩​ម្សិលមិញ​នេះ ប្រជាពលរដ្ឋ​ទាំង​ចាស់​ទាំង​ក្មេង និង​ទាំងប្រុស​ទាំងស្រី ដែល​កំពុង​រស់នៅ​ជុំវិញ​ប្រាសាទអង្គរវត្ត បាន​មូលមតិ​រួមគ្នា​ជា​ឯកច្ឆ័ន្ទ​ប្រារព្ធ​ពិធី​ឡើង​មាឃ ឬ​ពិធីបុណ្យ​ឡើងអ្នកតា​រាជ្យ នៅ​បរិវេណ​ប្រាសាទអង្គរវត្ត តាម​ទំនៀមទម្លាប់​តាំងតែ​ពី​បុរម​បុរាណ​មក ដែល​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​អង្គរ តែងតែ​គោរព​ប្រតិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន​ជា​រៀងរាល់ឆ្នាំ ដើម្បី​សុំ​សេចក្តីសុខ សេចក្តីចម្រើន​ផង និង ដើម្បី​បង្ហាញ​ពី​ការ​សាមគ្គី​គ្នា និង​ស្រឡាញ់​វប្បធម៌​ជាតិ​ផង បើទោះបីជា​បច្ចុប្បន្ននេះ ...

គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ហត្ថ​កសិករ លីមីត​ធី​ត បង្ហាញ​នូវ​ការផ្តល់សេវា​ឥណទាន​របស់ខ្លួន​នៅក្នុង​ឆ្នាំ​២០១៨​នេះ បាន​កើន​ឡើង​ជាង ៣០​ភាគរយ​

គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ហត្ថ​កសិករ លីមីត​ធី​ត បង្ហាញ​នូវ​ការផ្តល់សេវា​ឥណទាន​របស់ខ្លួន​នៅក្នុង​ឆ្នាំ​២០១៨​នេះ បាន​កើន​ឡើង​ជាង ៣០​ភាគរយ​

​លោក​ឧកញ៉ា ហួត អៀង​តុង ប្រធាន​អគ្គនាយក​ហត្ថា​កសិករ​លីមីត​ធី​ត មានប្រសាសន៍ថា ក្នុង​ឆ្នាំ​២០១៨ កន្លងទៅនេះ ថ្នាក់​គ្រប់គ្រង និង​បុគ្គលិក​គ្រប់​ជាន់ថ្នាក់​របស់​ហត្ថា​កសិករ បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត ដើម្បី​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​រហូត​ដល់​សម្រេច​បាន​ទៅ​លើ​ការ​ផ្តល់​ឥណទាន និង​ប្រមូល​ប្រាក់​បញ្ជើស​ន្សំ​ពី​អតិថិជន នូវ​អត្រា​កំណើន​៣១,២៨​ភាគរយ ដោយ​កើនឡើង​ពី​ចំនួន​៥៧៦.៨៨ លាន​ដុល្លារ​អាម៉េរិក​ក្នុង​ឆ្នាំ​២០១៧ ទៅដល់ ចំនួន​៧៥៧.៣២​លាន​ដុល្លារ​អាម៉េរិក​ក្នុង​ឆ្នាំ​២០១៨ ខណៈ​ដែល​សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ​សម្រេចបាន​ក្នុង​អត្រា​កំណើន ៣០,៦២​ភាគរយ ដោយ​កើនឡើង​ពី ...

អ្នកស្រុក​ក្នុង​ភូមិក​ក្រាញ់និងអ្នកស្រុក​ចំណុះជើងវត្ត​អធ្វា​រក្នុង​ក្រុង​សៀមរាប រួម​គ្នា​ប្រារព្ធ​ពិធី​ទំនៀមទម្លាប់​ឡើង​អ្នកតា​

អ្នកស្រុក​ក្នុង​ភូមិក​ក្រាញ់និងអ្នកស្រុក​ចំណុះជើងវត្ត​អធ្វា​រក្នុង​ក្រុង​សៀមរាប រួម​គ្នា​ប្រារព្ធ​ពិធី​ទំនៀមទម្លាប់​ឡើង​អ្នកតា​

​ជា​រៀងរាល់ឆ្នាំ ឱ្យតែ​ដល់​ថ្ងៃ​៣​កើត​មាឃ ដែល​ឆ្នាំ​នេះ​ត្រូវ​នឹង​ថ្ងៃទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩​ម្សិលមិញ​នេះ អ្នកភូមិ​ក​ក្រាញ់ និង​អ្នកភូមិ​ចំណុះជើងវត្ត​អធ្វារ ក្នុង​សង្កាត់​សៀមរាប ក្រុង​សៀមរាប តែងតែ​ជុំគ្នា​នៅ​នឹង​ប្រាសាទ​វត្ត​អធ្វា​រ , ទួល​យាយ ប៉ុក និង​ទួល​តា មឿង បាន​នាំគ្នា​ធ្វើ​ពិធី​ឡើងអ្នកតា ដើម្បី​ឱ្យ​អ្នកតា​បាន​រាំរែក​សប្បាយ ឱ្យ​ពរ​កូនចៅ​រួចផុត​ទុក្ខភ័យ ហើយ​ឱ្យ​ការ​ធ្វើ​ស្រែ​ចម្ការ​បាន​ល្អ ព្រមទាំង​នាំមក​នូវ​សេចក្តីសុខ​ចម្រើន​ដល់​ស្រុកភូមិ​ផង ...

នគរបាល​គ្រឿងញៀន​ខេត្តសៀមរាបបញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់រួម​ជាមួយនឹង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្ត​

នគរបាល​គ្រឿងញៀន​ខេត្តសៀមរាបបញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់រួម​ជាមួយនឹង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្ត​

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បានឲ្យដឹងថា ជនសង្ស័យ​ម្នាក់ ឈ្មោះ ឆៃ ឈេ​ន ភេទ​ប្រុស​ឆ្នាំ​កំណើត​២០០៣ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប ជាប់​ពាក់ព័ន្ធ​នឹង​ករណី​រក្សាទុក និង​ជួញដូរ ហើយ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន រួម​ជាមួយនឹង​វត្ថុតាង ដែល​កម្លាំង​នគរបាល​ជំនាញ​ដកហូត​បាន មាន​ម្សៅ​មេតំ​ហ្វេ​តា​មីនប្រភេទ​ទឹកកក​ចំនួន​០២​កញ្ចប់ ស្មើ​នឹង​ទំងន់​០,២​ក្រាម (​ទំងន់​សុទ្ធ​) និង ...

កម្មវិធីTiger stret football festival ២០១៩ រដូវ​កាល​ទី​៧បាន​បើក​ការប្រកួត​ជ្រើសរើស​ជើង​ខ្លាំងៗ​ប្រចាំ​នៅ​ខេត្តសៀមរាបដើម្បី​យក​ទៅ​ប្រកួត​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ​

កម្មវិធីTiger stret football festival ២០១៩ រដូវ​កាល​ទី​៧បាន​បើក​ការប្រកួត​ជ្រើសរើស​ជើង​ខ្លាំងៗ​ប្រចាំ​នៅ​ខេត្តសៀមរាបដើម្បី​យក​ទៅ​ប្រកួត​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ​

​នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ ក្រុមហ៊ុនស្រា​បៀរ Tiger បាន​រៀបចំ​ព្រឹត្តិការណ៍​Tiger stret football festival ២០១៩ រដូវ​កាល​ទី​៧ ដោយ​មាន​វគ្គ​ជ្រើសរើស​ជើងឯក​នៅតាម​បណ្តា​ខេត្ត ដើម្បី​យក​ទៅ​ប្រគួត​ផ្តាច់ព្រ័តនៅ​រាជធានី​ភ្នំពេញ ខណៈ​ពេល​នេះ​ខេត្ត​សៀមរាប គឺ​បាន​រៀបចំ​ការប្រកួត​ក្នុង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​០៨ ដល់​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ដោយ​មាន​ក្រុមកីឡា​ចូលរួម​ចំនួន​ច្រើន​ក្រុម ហើយ​ជ្រើសរើស​យក​ជើង​ខ្លាំងៗ​ចំនួន​១២​ក្រុម ...

អគារសិក្សា​ថ្មី​១​ខ្នងដែល​ជា​អំណោយ​របស់​អង្គការ​សម្រេច​សុបិន​កុមារ​កម្ពុជាជូន​ដល់​សាលា​អនុវិទ្យាល័យ​ជប់​រំដេង ក្នុង​ស្រុក​ស្វាយ​លើ ត្រូវបាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ព្រឹក​មិញ​នេះ​

អគារសិក្សា​ថ្មី​១​ខ្នងដែល​ជា​អំណោយ​របស់​អង្គការ​សម្រេច​សុបិន​កុមារ​កម្ពុជាជូន​ដល់​សាលា​អនុវិទ្យាល័យ​ជប់​រំដេង ក្នុង​ស្រុក​ស្វាយ​លើ ត្រូវបាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ព្រឹក​មិញ​នេះ​

​អគារសិក្សា​ថ្មី​១​ខ្នង មាន ៤​បន្ទប់ ធ្វើ​អំពី​ថ្ម ប្រក់​ក្បឿង ដែល​ជា​អំណោយ​របស់​អង្គការ​សម្រច​សុបិន​កុមារ​កម្ពុជា ជូន​ដល់​សាលា​អនុវិទ្យាល័យ​ជប់​រំដេង ស្ថិតនៅ​ភូមិ​ជប់​រំដេង ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ត្រូវបាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ ក្រោម​អធិបតីភាព​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ...

Page 9 of 35 1 8 9 10 35

Recommended

សូម Like និង Follow ពួកយើង