វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

ព្រឹកមិញនេះ មានភ្ញៀវជាតិនិងអន្តរជាតិចំនួន៥០២នាក់ បានចូលរួមក្នុងកម្មវិធីប្រណាំងកង់ដើម្បីកុមារលើកទី១៣ នៅព្រះលានជល់ដំរី នៃបរិវេណប្រាសាទបាយ័ន

នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ព្រឹកមិញនេះ កម្មវិធីប្រណាំងកង់ដើម្បីកុមារលើកទី១៣ ដែលជាព្រឹត្តិការណ៍មនុស្សធម៌ និងទេសចរណ៍ និងជាព្រឹត្តិការណ៍ប្រចាំឆ្នាំនៅខេត្តសៀមរាប បានចាប់ដំណើរការហើយ នៅព្រះលានជល់ដំរី ក្នុងបរិវេណប្រាសាទបាយ័ន ដែលជាតំបន់វប្បធម៌ប្រវត្តិសាស្រ្ត នៃឧទ្យានអង្គរ ដោយមានភ្ញៀវជាតិនិងអន្តរជាតិចំនួន៥០២នាក់ បានចូលរួម ក្នុងនេះកីឡាករ កីឡាការិនីជាតិមានចំនួន ៣៦៣នាក់ កីឡាករ កីឡាការិនីអន្តរជាតិ ១៣៩នាក់...

ព័ត៌មានលំអិត

ភូមិ​ធម្មជាតិ​រុន​តា​ឯក ទទួលបាន​ពានរង្វាន់​សហគមន៍​ទេសចរណ៍​គំរូ​

​ឯកឧត្តម ម៉ី ម៉ា​រ៉ា​ឌី ទីប្រឹក្សា​អាជ្ញាធរ​ជាតិ​អប្សរា និង ជា​ប្រធាន​គម្រោង​អភិវឌ្ឍន៍​ភូមិ​ធម្មជាតិ​រុន​តា​ឯក បាន​មានប្រសាសន៍ថា កាលពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ កន្លងទៅនេះ ភូមិ​ធម្មជាតិ​រុន​តា​ឯក ទទួលបាន​ពានរង្វាន់ «​សហគមន៍​ទេសចរណ៍​គំរូ​ភូមិ​ធម្មជាតិ​រុន​តា​ឯក​» ដែល​ជា​ពានរង្វាន់​ថ្មី រៀបចំឡើង​ដោយ​ក្រសួង​ទេសចរណ៍ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​សិក្ខាសាលា​បូកសរុប ការប្រឡងប្រណាំងរ​មណី​យដ្ឋា​ន​ទេសចរណ៍​គំរូ​លើក​ទី​២ និង...

ព័ត៌មានលំអិត

ជ្ញាធរ​ជាតិ​អប្សរាដាក់តាំង​បង្ហាញ​រូបថតស្ដីពី​សកម្មភាពនិង​សមិទ្ធផល​សំខាន់ៗដែល​អាយ​ស៊ី​ស៊ី​-​អង្គរ សម្រេចបាន​ក្នុង​រយៈពេល​២៥​ឆ្នាំ​កន្លងមកនេះ​

​ក្នុងឱកាស​អបអរសាទ​រ​ខួប​២៥​ឆ្នាំ នៃ​ការបង្កើត​គណៈកម្មាធិកា​រ​អន្ដរជាតិ ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា បានធ្វើការ​ដាក់តាំង​បង្ហាញ​រូបថត ស្ដីពី​សកម្មភាព និង​សមិទ្ធផល​សំខាន់ៗ ដែល​គណៈកម្មាធិការ​អន្តរជាតិ ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ ជាពិសេស​លើ​ការងារ​ជួសជុល និង​អភិរក្ស​រមណីយដ្ឋាន​អង្គរ​រយៈពេល​២៥​ឆ្នាំ នៅ​សួនច្បារ ជិត​ព្រះអង្គ​ចេក​ព្រះអង្គ​ចម...

ព័ត៌មានលំអិត

ក្រសួងទេសចរណ៍​បង្ហា​ញ​ថា កម្ពុជា​ត្រូវការ​ធនធាន​មនុស្ស​ជំនាញ​ផ្នែក​ស្ប៉ា និង​សុខុមាលភាព​ភាព​ជា​ច្រើន​សម្រាប់​បម្រើ​ឱ្យ​វិស័យ​ទេសចរណ៍​កម្ពុជា​

​នៅក្នុង​បទ​បង្ហាញ​នៃ​កិច្ចប្រជុំ​គណៈកម្មការ​តាមដាន​និង​ត្រួតពិនិត្យ​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន​នៅ​ខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃទី​២៨​ខែវិច្ឆិកា​ឆ្នាំ​២០១៨​នេះ លោក ទ្រី ឈី​វ អគ្គ​នាយរង​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍ នៃ​ក្រសួង​ទេសចរណ៍ បាន​មានប្រសាសន៍ថា បច្ចុប្បន្ននេះ កម្ពុជា​ត្រូវការ​ធនធាន​មនុស្ស​ដែល​មាន​ជំនាញ​ជាច្រើន​សម្រាប់​បម្រើ​ឱ្យ​វិស័យ​ទេសចរណ៍ ក្នុងនោះ​អ្នកជំនាញ​ផ្នែក​ស្ប៉ា និង​សុខុមាលភាព​ភាព គឺ​កំពុងតែ​មាន​តម្រូវ​យ៉ាង​ច្រើន ។ ព្រោះ​សេវាកម្ម​មួយ​នេះ​កំពុងតែ​មាន​ការ​ពេញ​សម្រាប់​អ្នកទេសចរ ខណៈ​កន្លងមក ក្រសួង​ទេសចរណ៍​បាន​យកចិត្តទុកដាក់ ធ្វើការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​បដិសណ្ឋារកិច្ច និង​អ្នកជំនាញ​ស្ប៉ា...

ព័ត៌មានលំអិត

ស្វែងយល់​អំពី​ក្រ​ឡោ ដែល​មាន​វត្តមាន​អុំ​ប្រណាំង​ជា​កិត្តិយស ក្នុង​ពិធី​ប្រណាំង​ទូក ង នៅ​ខេត្ត​សៀមរាប​

​ការ​អុំ​ប្រណាំង ក្រ​ឡោ ដោយ​កុមារា កុមារី ចំនួន​៤​គូ គឺជា​ជ្រុង​មួយ​នៃ​ចំណាប់អារម្មណ៍​របស់​ភ្ញៀវ​ជាតិ​-​អន្តរជាតិ​ក្នុង​ពិធី​ប្រណាំងទូក ង នា​ដងស្ទឹង​សៀមរាប ឆ្នាំ​២០១៨ ដែល​ការ​អុំ​ប្រណាំង​ក្រឡោ​នេះ គឺជា​ការប្រណាំង​គូ​កិត្តិយស ហើយ​អនុគណៈកម្មការ​រៀបចំ​ការ​ប្រណាំងទូក ង ខេត្តសៀមរាប លើកឡើងថា នេះ​គឺជា​ការ​រំលឹក​នៃ​ការចងចាំ វត្តមាន ក្រ​ឡោ ដែល​ជា​ឧបករណ៍​បូរាណ​មាន​ប្រយោជន៍​ប្រើប្រាស់​ច្រើនយ៉ាង ក្នុង​ជីវភាព​រស់នៅ​របស់​ប្រជា​នេសាទ...

ព័ត៌មានលំអិត

តើ​ទូក​ឈ្មោះ​អ្វី ដែល​នឹង​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ សម្រាប់​ការ​ប្រណាំងទូក​-​ង នៅ​ខេត្ត​សៀមរាប​ឆ្នាំ​២០១៨​នេះ

​បើ​តាម​ការបញ្ជាក់​របស់​អនុគណៈកម្មកា​រ​បច្ចេក​ទេស​រៀបចំ​ព្រះរាជ​ពិធី​ប្រណាំង​ទូក បានឲ្យដឹងថា ក្នុងឱកាស​នៃ​ការអបអរសាទរ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង សំពះ​ព្រះ​ខែ អក​អំបុក នៅក្នុង​ខេត្ត​សៀមរាប ហើយ​ឆ្លងកាត់ ការប្រកួតប្រជែង នៅ​វេលា​ល្ងាច​ថ្ងៃទី​២១ និង វេលា​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៨​មកនេះ បាន​រកឃើញ​ទូក​ផ្នែក​នារី​ចំនួន​៤​ទូក សម្រាប់​ប្រកួត​យក​ចំណាត់ថ្នាក់​លេខ​១ ក្នុងចំណោម​ទូក​ចូលរួម​សរុប​ចំនួន​៥​ទូក និង ទូក​ផ្នែក​បុរស​ចំនួន​៤​ទូក...

ព័ត៌មានលំអិត

មាន​ទូក​ចូលរួម​សរុប​ចំនួន​៣៣​ទូក សម្រាប់​ការ​ប្រណាំងទូក​-​ង នៅ​ខេត្ត​សៀមរាប​ក្នុង​ឆ្នាំ​២០១៨​នេះ​

​តាម​ការបញ្ជាក់​របស់​អនុគណៈកម្មការ​បច្ចេក​ទេស​រៀបចំ​ព្រះរាជ​ពិធី​ប្រណាំង​ទូក បានឲ្យដឹងថា មាន​ទូក​សរុប​ចំនួន​៣៣​ទូក ក្នុងនោះ​ទូក​ផ្នែក​នារី​មាន​ចំនួន​០៥​ទូក បាន​ចូលរួម​ក្នុងការ​ប្រណាំងទូក​-​ង ក្នុងឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង សំពះ​ព្រះ​ខែ អក​អំបុក នៅក្នុង​ខេត្ត​សៀមរាប ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​តាម​ដងស្ទឹង​សៀមរាប នា​ថ្ងៃ​ទី​២១ និង ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ។​ ​ឈ្មោះ​ទូក​ទាំង​៣៣​នោះ រួមមាន...

ព័ត៌មានលំអិត

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប បង្ហាញ​កម្ម​វី​ធី​កំសាន្ត​មួយចំនួន ក្នុងឱកាស​អបអរ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​

​លោក ឃឹម ហ្វីណង់ អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប បាន​បញ្ផាក់ថា ឆ្នាំនេះ ជា​លើក​ទី​៤ ហើយ ដែល​ក្រុមគ្រួសារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត បាន​ចូលរួម​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង សំពះ​ព្រះ​ខែ អក​អំបុក ដែល​ប្រារព្ធ​ឡើង​នៅ​ខេត្តសៀមរាប ក្នុង​គោលបំណង​ដើម្បី​ចូលរួម​អបអរសាទរ និង​បង្កើត​កម្មវិធី​សប្បាយៗ​ជាច្រើន​ជូន​បងប្អូន​ជនរួមជាតិ​ដែល​បាន​មក​ទស្សនា​និង​ចូលរួម​ពិធីបុណ្យ​នៅ​ខេត្ត​សៀមរាប ដូចជា​កម្មវិធី​ជិះទូក​កម្សាន្ត​តាម​ស្ទឹង , កម្មវិធី​តោះៗ​លេង​ទឹក...

ព័ត៌មានលំអិត

បន្ទប់​ផ្ទះសំណាក់ និង​សណ្ឋាគារ​ក្នុង​ក្រុង​សៀមរាប​ឡើងថ្លៃ​បន្ទប់ ដោយ​មូលហេតុ​ស្នាក់​នៅ​លើស​ចំនួន​កំណត់​

​ចាប់ពី​ថ្ងៃ​ទី​២០ ដល់ ២២​ខែ​វិច្ចិកា ឆ្នាំ​២០១៨​នេះ ខេត្តសៀមរាប នឹង​ក្លាយជា​គោលដៅ​ទេសចរ​ដ៏​ពេញនិយម សម្រាប់​ភ្ញៀវ​ទេសចរ ចូលរួម​កំសាន្ត​សប្បាយ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ ភាគច្រើន​ធ្វើ​ដំណើរ​ជា​លក្ខណៈ​គ្រួសារ ទន្ទឹម​នឹង​នោះ​ម្ចាស់​ផ្ទះសំណាក់ សណ្ឋាគារ​មួយ​ចំនួន​ក្នុង​ក្រុង​សៀមរាប នឹង​មាន​ការ​តម្លើង​ថ្លៃ​បន្ទប់​ស្នាក់​របស់​ខ្លួន​ផង​ដែរ​។​ ​ទាក់ទង​នឹង​បញ្ហា​នេះ អាជ្ញាធរ​ខេត្ត​សៀមរាប ក៏ដូចជា​មន្ទីរ​ទេសច​រណ៍​ខេត្តសៀមរាប បាន​អំពាវនាវ...

ព័ត៌មានលំអិត

ឯកឧត្តម ថោង ខុន បង្ហាញថា កម្ពុជា​ស្វាគមន៍​អ្នកទេសចរ​ជនជាតិ​ចិន​

​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​នៅ​លើ​ពិភពលោក គ្មាន​ប្រទេស​ណាមួយ​ដែល​មិន​ចាប់​យក​ឱកាស​ក្នុង​ការត្រៀម​ទទួល​អ្នកទេសចរ​ជន​ជាតិចិន​នោះទេ សូម្បី​តែ​ប្រទេស​នៅក្នុង​អាស៊ាន ដូចជា ប្រទេស​ថៃ , ម៉ាឡេស៊ី , សិង្ហ​បុរី និង ប្រទេស​វៀតណាម ក៏​ជា​ប្រទេស​ទទួល​អ្នកទេសចរ​ជ​ន​ជាតិចិន​ច្រើន​ជាង​កម្ពុជា​ផងដែរ​។​ ​ឯកឧត្តម ថោង ខុន...

ព័ត៌មានលំអិត
Page 92 of 95 1 91 92 93 95

Recommended

សូម Like និង Follow ពួកយើង