ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិជាង ៣០០គ្រួសារ ក្នុងស្រុកអង្គរជុំ និងស្រុកវ៉ារិន ទទួលបានអំណោយពីរាជរដ្ឋាភិបាលកម្ពុជា
នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤នេះ បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយដោយធម្មជាតិចំនួន ៣៥០គ្រួសារ រស់នៅក្នុងស្រុកអង្គរជុំ និងស្រុកវ៉ារិន ខេត្តសៀមរាប បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងតាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងរដ្ឋបាលខេត្តសៀមរាប ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី១យួរ, ...











