អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់ម្ចាស់អាជីវកម្មកម្សាន្តពេលរាត្រីក្នុងក្រុង ជំរុញដល់បុគ្គលិកក្នុងការធ្វើតេស្តស្វែងរកមេរោគអេដស៍
ក្នុងកិច្ចប្រជុំសម្របសម្រួលជាមួយម្ចាស់អាជីវកម្មសេវាកម្សាន្ត សណ្ឋាគារ ក្នុងក្រុងសៀមរាប នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានធ្វើការអំពាវនាវដល់ម្ចាស់អាជីវកម្មកម្សាន្តសប្បាយនានា ត្រូវជួយជំរុញដល់បុគ្គលិករបស់ខ្លួន ក្នុងការចូលរួមធ្វើតេស្តឈាម ស្វែងរកមេរោគអេដស៍ ខណៈបច្ចុប្បន្នខេត្តសៀមរាប មានអ្នកផ្ទុកមេរោគអេដស៍ចំនួន ៥ ១០៧នាក់ និងមានអ្នកផ្ទុកមេរោគនេះប្រមាណជា ២ ...










