បុណ្យផ្កាប្រាក់សាមគ្គី ដើម្បីកៀងគរបច្ច័យសម្រាប់សាងសង់ផ្លូវមួយខ្សែចូលវត្តប្រាសាទគោកចក ទទួលបានបច្ច័យជាង ២មុឺនដុល្លារ
រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៨-១០ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅនេះ នៅវត្តប្រាសាទគោកចក ក្រុងសៀមរាប បានប្រារព្ធពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ទេសនាមហាវេសន្តរជាតក និងរាប់បាត្រព្រះសង្ឃ១០៨អង្គ ដោយកៀងគរបច្ច័យបានជាង ២មុឺនដុល្លារ សម្រាប់ទុកសាងសង់ផ្លូវបេតុង១ខ្សែចូលទៅក្នុងវត្ត។ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះចៅអធិការវត្តប្រាសាទគោកចក មានសង្ឃដីកាថា កម្មវិធីទាំង៣ខាងលើ ប្រារព្ធឡើងក្នុងន័យដើម្បីបង្កើនសាមគ្គីធម៌រវាងព្រះពុទ្ធសាសនា ...











