លេខធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ដសៀមរាប បើកកិច្ចប្រជុំផ្សព្វផ្សាយពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០២៤
នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ លេខធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ដសៀមរាប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ដឹកនាំដោយ លោក នឹម វ៉ាន់សំ ប្រធានលេខធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ដសៀមរាប ដោយមានការចូលរួមពីតំណាងគណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។ លោក នឹម វ៉ាន់សំ ...