គ្រួសារប្រជាពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះផ្ទះ និងជនចាស់ជរា រស់នៅក្រុងរុនតាឯកតេជោសែន បានទទួលអំណោយពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន
កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ម្សិលមិញនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងរុនតាឯកតេជោសែន ដឹកនាំដោយ ឯកឧត្ដម សែម រតនា អនុប្រធានក្រុមការងារ បានចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួន ប្រគល់ជូនដល់គ្រួសារប្រជាពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះផ្ទះ និងជនចាស់ជរាចំនួន ១០គ្រួសារ រស់នៅសង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ដើម្បីជាការជួយសម្រួលដល់ជីវភាពខ្វះខាតរបស់ពួកគាត់។ មានប្រសាសន៍ក្នុងឱកាសនោះ ...










