មន្រ្តីជំនាញនៃមន្ទីរកសិកម្មខេត្តសៀមរាប ជំរុញឱ្យកសិករត្រូវដឹងពីអត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំងដល់សត្វ ដើម្បីការពារសត្វកុំកើតមានជំងឺ
ក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុ និងទូរទស្សន៍ជាតិខេត្តសៀមរាប នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ កញ្ញា ហែម ចិន្ដា មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តសៀមរាប បង្ហាញថា នៅក្នុងរដូវវស្សាសត្វចិញ្ចឹមរបស់កសិករពិតជាងាយប្រឈមនឹងកើតមានជំងឺជាច្រើន ហើយឆ្លងទៅគ្នាជាបន្តបន្ទាប់ ឬអាចងាប់ក៏មាន ប្រសិនបើប្រជាកសិករមិនយកចិត្តទុកដាក់ក្នុងការបង្ការ ការពារលើសត្វទាំងនោះ និងតាមដានក៏អាចឈានដល់ការចម្លងដល់សត្វដទៃជាបន្តបន្ទាប់ ឬស្លាប់ជាដើម។ កញ្ញា ហែម ...