ក្នុងរយៈពេល៧ខែ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានផ្ដល់អំណោយមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះ និងងាយរងគ្រោះចំនួនជាង១,៧០០គ្រួសារ
ក្រោមការដឹកនាំរបស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រយៈពេល៧ខែដើម ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តបានផ្ដល់អំណោយមនុស្សធម៌ ដល់គ្រួសាររងគ្រោះ និងងាយរងគ្រោះ ជាជម្រក ស្បៀងអាហារ និងសម្ភារផ្សេងៗ សរុបចំនួន១,៧៨៤គ្រួសារ ក្នុងនោះសម្រាប់គ្រួសារងាយរងគ្រោះចំនួន ១,៣៨៥គ្រួសារ រួមមាន ៖ គ្រួសារក្រីក្រចំនួន ៥១៦គ្រួសារ, ...