Tag: ​បឹង​ទន្លេសាប

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រួមនឹងមន្ត្រីជំនាញ សហការនឹងអាជ្ញាធរមូលដ្ឋានចុះបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្ត្រខេត្តសៀមរាប

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រួមនឹងមន្ត្រីជំនាញ សហការនឹងអាជ្ញាធរមូលដ្ឋានចុះបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្ត្រខេត្តសៀមរាប

នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ដឹកនាំដោយឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួង និងជាអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ខណ្ឌរដ្ឋបាលជលផលសៀមរាប រួមនឹងអាជ្ញាធរ និងមន្ត្រីជំនាញបានចុះពិនិត្យ និងបង្រ្កាបបទល្មើសជលផលចាប់ពីចំណុចចុងឃ្នៀស ទៅមាត់ពាមមេជ្រៃ ភូមិមេជ្រៃ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប ដោយបានធ្វើការរឹបអូសវត្ថុតាងមួយចំនួន រួចបំផ្លាញចោលនៅនឹងកន្លែងតែម្ដង។ ...

កូនឈើព្រៃលិចទឹកចម្រុះប្រមាណ ៣.០០០ដើម ត្រូវបានអាជ្ញាធរដាំស្ដារឡើងវិញ នៅខាងជើងបឹងទន្លេសាប នៃមូលដ្ឋានស្រុកពួក ក្នុងខេត្ដសៀមរាប

កូនឈើព្រៃលិចទឹកចម្រុះប្រមាណ ៣.០០០ដើម ត្រូវបានអាជ្ញាធរដាំស្ដារឡើងវិញ នៅខាងជើងបឹងទន្លេសាប នៃមូលដ្ឋានស្រុកពួក ក្នុងខេត្ដសៀមរាប

កូនឈើព្រៃលិចទឹកចម្រុះប្រមាណ ៣.០០០ដើម ត្រូវបានអាជ្ញាធរខេត្តសៀមរាប ធ្វើការដាំលើផ្ទៃដីព្រៃលិចទឹករីករឹលចំនួន ២ហិកតា នៅចំណុចស្រែខ្យង ខាងជើងបឹងទន្លេសាប ក្នុងឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ដើម្បីជំរុញកំណើនវិស័យជលផល ប្រកបដោយចីរភាព និងបរិយាប័ន្ទ ដែលការដាំនេះរៀបចំឡើងដោយអង្គការកម្ពុជាអភិវឌ្ឍន៍សហគមន៍ និងបរិស្ថាន សហការជាមួយអាជ្ញាធរពាក់ព័ន្ធ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រោមអធីបតីភាពលោក ...

សហភាពអឺរ៉ុបនិងប្រទេសអាល្លឺម៉ង់ ប្តេជ្ញារួមគ្នាបន្តជួយកម្ពុជា លើកិច្ចការងារអភិរក្សបរិស្ថាន និងជីវៈចម្រុះនៅបឹងទន្លេសាប

រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ បឹងទន្លេសាបមានបញ្ហាប្រឈមធំៗមួយចំនួន ដែលចាំបាច់ត្រូវដោះស្រាយ

ក្នុងដំណើរទស្សនកិច្ច និងដាំកូនឈើ របស់ប្រតិភូក្រសួងបរិស្ថាន និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប នៅក្នុងបឹងទន្លេសាប ក្នុងភូមិសាស្រ្តខេត្តសៀមរាប និងខេត្តបាត់ដំបង កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត បានបញ្ជាក់ថា បញ្ហាភ្លើងឆេះព្រៃលិចទឹក ការទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិ ការប្រែប្រួលអាកាសធាតុ ជាបញ្ហាប្រឈមធំៗរបស់បឹងទន្លេសាប ដែលចាំបាច់ត្រូវរួមគ្នាដោះស្រាយ។ ...

គម្រោងថ្មីចំនួន២ ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ជីវភាពសហគមន៍និងរក្សានិរន្តភាពធនធានជលផលនៅក្នុងបឹងទន្លេសាប

គម្រោងថ្មីចំនួន២ ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ជីវភាពសហគមន៍និងរក្សានិរន្តភាពធនធានជលផលនៅក្នុងបឹងទន្លេសាប

ក្រុមអ្នកពាក់ព័ន្ធមកពីខេត្តជាប់បឹងទន្លេសាប ចំនួនបី មានខេត្តកំពង់ធំ កំពង់ឆ្នាំង និងខេត្តពោធិសាត់ រួមនឹងមន្ត្រីអង្គការសង្គមស៊ីវិល បានចូលរួមសម្ពោធនូវគម្រោងថ្មីចំនួន២ ដែលគម្រោងទាំងនេះ ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ជីវភាពសហគមន៍និងរក្សានិរន្តភាពធនធានជលផលនៅក្នុងបឹងទន្លេសាប។ ប្រាប់អ្នកសារព័ត៌មានក្នុងសិក្ខាសាលាសម្ពោធគម្រោងថ្មីនេះ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នៅសណ្ឋាគារអង្គរផារ៉ាឌី ខេត្តសៀមរាប លោក យុក សេងឡុង នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផល បាន ...

តំបន់ទេសចរណ៍ចំនួន៣ នៅបឹងទន្លេសាបក្នុងខេត្ដសៀមរាប នឹងត្រូវដាក់ឱ្យប្រកួតប្រជែងជាតំបន់ទេសចរណ៍បរិស្ថានស្អាត

តំបន់ទេសចរណ៍ចំនួន៣ នៅបឹងទន្លេសាបក្នុងខេត្ដសៀមរាប នឹងត្រូវដាក់ឱ្យប្រកួតប្រជែងជាតំបន់ទេសចរណ៍បរិស្ថានស្អាត

នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២នេះ លោក អ៊ឹង គឹមលាង អភិបាលរងខេត្ដសៀមរាប បានបង្ហាញថា សហគមន៍ទេសចរណ៍កំពង់ភ្លុក ក្នុងស្រុកប្រាសាទបាគង សហគមន៍ទេសចរណ៍កំពង់ឃ្លាំង ក្នុងស្រុកសូទ្រនិគម និងសហគមន៍ទេសចរណ៍ចុងឃ្នៀស ក្រុងសៀមរាប នឹងត្រូវដាក់ឱ្យចូលរួមប្រកួតប្រជែងយកជ័យលាភីតំបន់ទេសចរណ៍បរិស្ថានស្អាត សម្រាប់ឱ្យមានការទាក់ទាញអ្នកទេសចរនាពេលខាងមុខ។ មានប្រសាសន៍ក្នុងកិច្ចពិភាក្សាស្ដីពី ការវេចខ្ចប់កាកសំណល់ នៅសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្រុកប្រាសាទបាគង ...

ព្រឹត្តិការណ៍សម្អាតបរិស្ថានក្នុងតំបន់បឹងទន្លេសាប នឹងជួយឱ្យសហគមន៍ជាប់បឹងទន្លេសាប មានសោភ័ណភាពស្អាត ពិសេសជួយដល់ប្រព័ន្ធជីវៈចម្រុះក្នុងទឹកជាច្រើន

ព្រឹត្តិការណ៍សម្អាតបរិស្ថានក្នុងតំបន់បឹងទន្លេសាប នឹងជួយឱ្យសហគមន៍ជាប់បឹងទន្លេសាប មានសោភ័ណភាពស្អាត ពិសេសជួយដល់ប្រព័ន្ធជីវៈចម្រុះក្នុងទឹកជាច្រើន

លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា យុទ្ធនាការសម្អាតបរិស្ថានប្រមូលសំណល់ប្លាស្ទិកប្រចាំឆ្នាំនៅសង្កាត់ចុងឃ្នៀស នៃបឹងទន្លេសាបនាពេលនេះ នឹងជួយឱ្យសហគមន៍នៅទីនេះ មានសោភ័ណភាពស្អាត ព្រោះនៅក្នុងតំបន់ចុងឃ្នៀសនេះ គឺជាកន្លែងទេសចរណ៍ដ៏ទាក់ទាញមួយនៃខេត្តសៀមរាប ពិសេសជួយដល់ប្រព័ន្ធជីវៈចម្រុះក្នុងទឹកជាច្រើន ខណៈដែលទឹកនឹងចាប់ផ្តើមឡើងជាបណ្ដើរៗនាពេលឆាប់ៗខាងមុខនោះ ដូច្នេះ យើងទាំងអស់គ្នាត្រូវចូលរួមសម្អាតអនាម័យបរិស្ថាននៅតាមទីប្រជុំជន តាមភូមិ តាមសហគមន៍ដែលយើងរស់នៅឲ្យបានស្អាតរៀងៗខ្លួន ដោយមានស្មារតីស្រឡាញ់បរិស្ថាន ចេះគ្រប់គ្រងសំណល់ប្លាស្ទិក និងយល់ពីគុណវិបត្តិនានាដែលកើតពីការចោលសំរាមប្លាស្ទិកមិនបានត្រឹមត្រូវជាដើម ...

កូនឈើ១៥០០០ដើមត្រូវបានដាំលើផ្ទៃដី៣៥ហិកតា ក្នុងតំបន់៣នៃដែនបឹងទន្លេសាបខេត្តសៀមរាប

កូនឈើ១៥០០០ដើមត្រូវបានដាំលើផ្ទៃដី៣៥ហិកតា ក្នុងតំបន់៣នៃដែនបឹងទន្លេសាបខេត្តសៀមរាប

នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ តំណាងក្រសួងបរិស្ថាន អាជ្ញាធរខេត្តសៀមរាប បាននាំយកកូនឈើចំនួន១ម៉ឺន៥ពាន់ដើម ដាំដុះឡើងវិញលើផ្ទៃដីចំនួន ៣៥ហិកតា ស្ថិតក្នុងភូមិ៦ សង្កាត់ចុងឃ្នៀស ក្រុងខេត្តសៀមរាប ដែលជាតំបន់ប្រើប្រាស់ច្រើនយ៉ាង នៃតំបន់៣ ក្នុងដែនបឹងទន្លេសាប ដើម្បីអបអរទិវាបរិស្ថានពិភពលោក ៦មិថុនា និងបង្ហាញពីសកម្មភាពបញ្ឈប់ការទន្ទ្រានដីព្រៃលិចទឹកក្នុងតំបន់បឹងទន្លេសាប។ លោក ពិន ប្រាកដ ...

៤ខែដើមឆ្នាំ២០២២សមត្ថកិច្ចចម្រុះខេត្តសៀមរាប បង្ក្រាបបទល្មើសជលផលក្នុងដែនបឹងទន្លេសាបបានជាង៥០ករណី

៤ខែដើមឆ្នាំ២០២២សមត្ថកិច្ចចម្រុះខេត្តសៀមរាប បង្ក្រាបបទល្មើសជលផលក្នុងដែនបឹងទន្លេសាបបានជាង៥០ករណី

ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២២នេះ សមត្ថកិច្ចចម្រុះខេត្តសៀមរាប និងគាំទ្រដោយថ្នាក់ជាតិ បានចុះបង្ក្រាបបទល្មើសជលផល នៅក្នុងដែនបឹងទន្លេសាប នៃភូមិសាស្ត្រខេត្តសៀមរាប បានចំនួន៥៣ករណី ព្រមទាំងបានបញ្ជូនជនល្មើសចំនួន ៤នាក់ទៅពន្ធនាគារ ខណៈ១១នាក់ផ្សេងទៀត ត្រូវបានតុលាការចេញដីកាកោះហៅ។ នេះបើរបាយការណ៍របស់ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៥ ...

អ្នកវិទ្យាសាស្ត្រមច្ឆជាតិ និងអង្គភាពជំនាញជលផលប្រលែងពូជត្រីដែលតំណាងឲ្យប្រទេសកម្ពុជាដែលជិតផុតពូជមួយហ្វូង ចូលទៅក្នុងបឹងទន្លេសាប

អ្នកវិទ្យាសាស្ត្រមច្ឆជាតិ និងអង្គភាពជំនាញជលផលប្រលែងពូជត្រីដែលតំណាងឲ្យប្រទេសកម្ពុជាដែលជិតផុតពូជមួយហ្វូង ចូលទៅក្នុងបឹងទន្លេសាប

នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២នេះ ក្រុមអ្នកវិទ្យាសាស្ត្រមច្ឆជាតិ និងអង្គភាពជំនាញជលផលបានរៀបចំពិធីព្រលែងពូជត្រី ចំនួន៣ប្រភេទ ដែលតំណាងឲ្យប្រទេសកម្ពុជា ដែលជិតផុតពូជមួយហ្វូងចូលទៅក្នុងបឹងទន្លេសាប នៅក្នុងឡូតិ៍អភិរក្សរបស់ខណ្ឌរដ្ឋបាលជលផលសៀមរាប ដែលស្ថិតនៅក្នុងបឹងទន្លេសាប ភូមិសាស្ត្រសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ដើម្បីជួយសង្គ្រោះត្រីដែលរងគ្រោះជិតផុតពូជខ្លាំងបំផុតក្នុងពិភពលោក។ លោកបណ្ឌិត ហ្សេប ហូហ្គេន ជីវវិទូមច្ឆជាតិនៅសាកលវិទ្យាល័យណេវ៉ាដា រ៉េណូ និងជាអ្នកដឹកនាំគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ដែលគាំទ្រដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ...

ក្រុមហ៊ុនហ្វូតផេនដា សហការជាមួយអាជ្ញាធរក្រុងដំាកូនឈើ ចំនួន៥០០ដើមនៅតំបន់បី នៃបឹងទន្លេសាប នាខេត្ដសៀមរាប 

ក្រុមហ៊ុនហ្វូតផេនដា សហការជាមួយអាជ្ញាធរក្រុងដំាកូនឈើ ចំនួន៥០០ដើមនៅតំបន់បី នៃបឹងទន្លេសាប នាខេត្ដសៀមរាប 

ក្រុមបុគ្គលិក នៃក្រុមហ៊ុនហ្វូតផែនដា បានសហការជាមួយអាជ្ញាធរក្រុងសៀមរាប សហគមន៍បឹងពារាំង និងមន្ដ្រីជលផល នៅខេត្ដសៀមរាប ប្រមាណ១០០នាក់ បាននាំគ្នាដាំកូនឈើព្រៃលិចទឹក ដើម្បីស្ដារព្រៃលិចទឹកឡើងវិញ នៅតំបន់បឹងពារាំងនៃបឹងទន្លេសាប នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២នេះ។ លោក បូ ម៉េងទ្រី អភិបាលរងក្រុងសៀមរាប មានប្រសាសន៍ថា ការដាំកូនឈើព្រៃលិចទឹកនេះ មានចំនួន ...

Page 1 of 3 1 2 3

Recommended

សូម Like និង Follow ពួកយើង