ព័ត៌មានជាតិទូទៅ

ដំណឹងទូទៅ (categorized)

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានចែកអំណោយ ដល់ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ២៧គ្រួសារ នៅក្នុងស្រុកក្រឡាញ់

នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម សៀង ណាំ ប្រធានកិត្តយសសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន២៧គ្រួសារ នៅបរិវេណសាលាឆទាន ភូមិកញ្ជាន់ជ្រៅ ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលករណីខ្យល់កន្ត្រាក់នេះកើតឡើងកាលពីរសៀលថ្ងៃទី២៦...

ព័ត៌មានលំអិត

ខេត្តសៀមរាបនិងទីក្រុងប៉េកាំង ប្ដេជ្ញាពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងជំរុញវិស័យទេសចរណ៍ខេត្តក្រុងទាំង២ ឱ្យកាន់តែកើនឡើង

ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងរដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត ជាមួយគណៈប្រតិភូចិន ដឹកនាំដោយ ឯកឧត្តម យីន លី សមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាលេខាធិការគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ទីក្រុងប៉េកាំង នាល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ភាគីខេត្តសៀមរាប និងទីក្រុងប៉េកាំង...

ព័ត៌មានលំអិត

ប្រតិបត្តិករ និងមគ្គុទេសក៍ទេសចរណ៍ក្នុងខេត្តសៀមរាប មានមោទនភាពដែលប្រាសាទអង្គររបស់ខ្មែរជាប់ជាកន្លែងទស្សនាដ៏ល្បីបំផុតនៅក្នុងពិភពលោក

កាលពីពេលថ្មីៗកន្លងទៅនេះ ប្រាសាទអង្គរវត្តរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានជាប់ចំណាត់ថ្នាក់លេខ១ ដែលជាទីកន្លែងទស្សនាដ៏ល្បីបំផុតនៅក្នុងពិភពលោក ក្នុងចំណោមកន្លែងល្បីបំផុតទាំង៣២ ដែលចេញផ្សាយដោយ U.S. News & World Report ខណៈដែលប្រជាពលរដ្ឋ រួមនឹងអ្នកដែលប្រកបរបរក្នុងវិស័យទេសចរណ៍បានបង្ហាញក្ដីរីករាយ និងមានមោទនភាពយ៉ាងខ្លាំងជាមួយនឹងលទ្ធផលមួយនេះ។ លោក ពិន ពណ្ណរាយ ប្រតិបត្តិករទេសចរណ៍ក្នុងក្រុងសៀមរាប បានបង្ហាញនូវក្ដីរីករាយ និងមានមោទនភាព...

ព័ត៌មានលំអិត

សមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាប រៀបចំទិវាសហគ្រិនភាពកម្ពុជា២០២៤ ក្រោមប្រធានបទ ទេសចរណ៍ប្រកបដោយនិរន្តភាព

នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរប បានអញ្ជើញជាអធិបតីភាពក្នុងទិវាសហគ្រិនភាពកម្ពុជា ២០២៤ ក្រោមប្រធានបទ ទេសចរណ៍ប្រកបដោយនិរន្តភាព ក្នុងខេត្តសៀមរាប ដោយមានការចូលរួមពីលោក លោកស្រី មន្ទីរអង្គភាពក្នុងខេត្ត សមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគម និងក្លឹបទេសចរណ៍ អាជីវករ ប្រតិបត្តិករ...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាប ប្រកាសផ្ដល់ម៉ូតូម្នាក់១គ្រឿង ដល់សិស្សនិទ្ទេសA និងជំរុញដល់បេក្ខជនទាំងអស់ត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាព

ក្នុងឱកាសអញ្ជើញបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤នេះ នៅមណ្ឌលវិទ្យាល័យ ១០មករា ១៩៧៩ ក្រុងសៀមរាប នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានប្រកាសថា សម្រាប់សិស្សដែលប្រឡងជាប់និទ្ទេស A នឹងទទួលបានម៉ូតូម្នាក់១គ្រឿង និងបានជំរុញដល់បេក្ខជនត្រូវប្រឹងប្រែងបញ្ចេញឱ្យអស់ពីសមត្ថភាពដែលបានរៀនអស់រយៈពេល១២ឆ្នាំកន្លងមក។ ឯកឧត្តម ប្រាក់...

ព័ត៌មានលំអិត

ដំណើរកម្សាន្តក្រុមម៉ូតូធំ បានធ្វើដំណើរទស្សនកិច្ចដល់តំបន់ស្រស់បំព្រង នាតំបន់ភូមិភាគឦសាន

ក្រុមម៉ូតូធំចំនួន ៣១គ្រឿង ដឹកនាំដោយ ឯកឧត្តម ជា ច័ន្ទបរិបូណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាប្រធានក្រុមម៉ូតូធំ បានធ្វើដំណើរទស្សនកិច្ចស្វែងយល់តំបន់ទេសចរណ៍ និងវឌ្ឍនភាពរីកចម្រើនរបស់ខេត្តមណ្ឌលគិរី នាភូមិភាគឦសាន នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមម៉ូតូធំបានមកដល់ទឹកដីខេត្តមណ្ឌលគិរី ដោយសុវត្ថិភាព និងពិសារអាហារសាមគ្គី ប្រកបដោយបរិយាកាសសប្បាយរីករាយ និងស្និតស្នាលបំផុត នៅមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី។...

ព័ត៌មានលំអិត

អគ្គលេខាធិកាគណៈវិស្វករកម្ពុជា ជំរុញញឱ្យវិស្វករជាតិកម្ពុជា ចុះបញ្ជីឱ្យបានគ្រប់ៗគ្នា ដើម្បីប្រកបវិជ្ជាជីវៈរបស់ខ្លួនដោយស្របច្បាប់

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីសារៈប្រយោជន៍នៃការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិកាគណៈវិស្វករកម្ពុជា នៃក្រសួងការងារ មានប្រសាសន៍ថា ការចុះបញ្ជីវិស្វករ ពិតជាមានសារៈសំខាន់ និងមានមានសារៈប្រយោជន៍ណាស់សម្រាប់អ្នកប្រកបវិជ្ជាជីវៈជាវិស្វករ ព្រោះវាបានការពារវិជ្ជាជីវៈយើងទៅតាមផ្លូវច្បាប់ និងបានរួមចំណែករៀបចំវិជ្ជាជីវៈវិស្វកម្មកម្ពុជាឱ្យកាន់តែល្អប្រសើរ ដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់វិស្វករ។ ឯកឧត្តម សុខុម...

ព័ត៌មានលំអិត

ចិន និងឥណ្ឌា បន្ដជួសជុល ប្រាសាទព្រះវិហារ ខណៈដែលសហរដ្ឋអាមេរិក បន្ដជួសជុលជណ្ដើរបុរាណ

កិច្ចប្រជុំបច្ចេកទេសលើកទី៩របស់គណៈកម្មាធិការICC-ព្រះវិហារដើម្បីតាមដាន និងត្រួតពិនិត្យការងារអភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ ដែលមានការជួយពីប្រទេសចិន និងប្រទេសឥណ្ឌា សហរដ្ឋអាមេរិក នឹងបន្ដជួសជុលប្រាសាទព្រះវិហារ ដើម្បីថែរក្សាកេរិ៍តំណែលខ្មែរឱ្យគង់វង្ស ដល់កូនខ្មែរជំនាន់ក្រោយបានស្គាល់ ខណៈដែលប្រាសាទបុរាណមួយនេះ មានអាយុកាលជាងមួយពាន់ឆ្នាំមកហើយ ដែលកិច្ចប្រជុំនេះធ្វើឡើងពេញមួយថ្ងៃ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងខេត្តសៀមរាប។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា...

ព័ត៌មានលំអិត

កម្ពុជា និងចិន បើកសម្ពោធ ច្រករបៀងវប្បធម៌នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដើម្បីបង្កើនការផ្សព្វផ្សាយគោលដៅទេសចរណ៍រវាងខេត្តសៀមរាប និងខេត្តយូណាន

នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឈាន លាង រដ្ឋលេខាធិការក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និង ឯកឧត្តម XIA YUNHAI អគ្គនាយករង...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយចូលរួមរំលែកទុក្ខគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយសាររន្ទះបាញ់ក្នុងស្រុកបន្ទាយស្រី

នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ លោក លី គឹមហេង ប្រធានការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយ និងសុខភាព តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងលោក រិន ឡូត ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបន្ទាយស្រី រួមនឹងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខក្រុមគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយរន្ទះបាញ់កាលពីថ្ងៃទី៧...

ព័ត៌មានលំអិត
Page 2 of 24 1 2 3 24

Recommended

សូម Like និង Follow ពួកយើង