ព័ត៌មានកីឡា

ព័ត៌មានកីឡា រួមមានកីឡាជាតិ និងអន្តរជាតិសំខាន់ៗ

សហព័ន្ធកីឡាប្រដាល់គុនខ្មែរ រៀបចំការប្រកួតផ្តាច់ព្រ័ត្រប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវាត់ពានរង្វាន់ (សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ) នៅខេត្តសៀមរាប !

គណ:កម្មការរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរដណ្ដើមខ្សែក្រវ៉ាត់ពានរង្វាន់ សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សហការជាមួយ ស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥, ភូមិឋានសំណាង, និងទទួលបានការ គាំទ្រដោយ ក្រសួងអប់រំ យុវជន និងកីឡា, គណ:កម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រុមប្រឹក្សាកីឡាកងយោធពលខេរមភូមិន្ទ បានរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវ៉ាត់ ពានរង្វាន់ សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្តី...

ព័ត៌មានលំអិត

ក្រុមកីឡាបាល់ទាត់ខេត្តសៀមរាបទទួលបានជ័យលាភីលេខ១ ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពវ័យចំណាស់មេគង្គ

ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពវ័យចំណាស់មេគង្គ រួមមានកម្ពុជា ថៃ ឡាវ និងវៀតណាម ដែលរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ បានបិទបញ្ចប់ហើយនៅព្រឹកនេះ ដោយក្រុមកីឡាបាល់ទាត់វ័យចំណាស់ខេត្តសៀមរាប តំណាងឱ្យព្រះរាជាណាចក្រកម្ពុជាទទួលបានជ័យលាភីលេខ១ ដោយយកឈ្នះក្រុមកីឡាករ កីឡាករថៃ ២ទល់នឹងសូន្យ។ ចំនួនក្រុមកីឡាបាល់ទាត់ដែលបានចូលរួមក្នុងការប្រកួតនេះទាំងអស់សរុប ៦ក្រុម ក្នុងនោះ ក្រុមកីឡាបាល់ទាត់របស់ប្រទេសកម្ពុជាមានមួយក្រុម...

ព័ត៌មានលំអិត

“ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពវ័យចំណាស់មេគង្គ” នៅខេត្ដសៀមរាប មានកីឡាករជាតិ និងអន្តរជាតិចូលរួមចំនួន១៥១នាក់

ក្រសួងទេសចរណ៍ រៀបចំ "ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពវ័យចំណាស់មេគង្គ" ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ នៅកីឡដ្ឋានខេត្តសៀមរាប ដែលមានកីឡាករវ័យចំណាស់សរុបចំនួន ១៥១នាក់ មកពីប្រទេសកម្ពុជា ថៃ ឡាវ និងវៀតណាម ក្នុងគោលបំណងពង្រីកនូវផលិតផលទេសចរណ៍ និងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិនៅបណ្ដាប្រទេសតាមដងទន្លេមេគង្គ។ ឯកឧត្តម ឯកឧត្ដម តុប សុភ័ក...

ព័ត៌មានលំអិត

កីឡាករមកពីក្លឹបវាយសីមកពីបណ្ដាខេត្តក្នុងប្រទេសកម្ពុជា បានចូលរួមក្នុងការប្រគួតវាយសីមិត្ដភាពទ្រង់ទ្រាយធំប្រចាំឆ្នាំ២០២២ នៅខេត្ដសៀមរាប

ក្រុមកីឡាករជាច្រើននាក់មកពីតាមបណ្ដាក្លឹបវាយសីក្នុងប្រទេសកម្ពុជា បាននាំគ្នាចូលរួមប្រគួតវាយសីមិត្ដភាព ដើម្បីបង្ហាញដល់យុវជនឱ្យចូលរួមលេងកីឡា និងដើម្បីទទួលបានបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងការចូលរួមក្នុងស័យកីឡា ដែលការប្រគួតកីឡាវាយសីនេះ រៀបចំដោយក្លឹបវាយសីយូនិត ស្ថិតនៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលធ្វើឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះកន្លងទៅនេះ។ លោក អ៊ុ លីភៀវ ប្រធានក្លឹបកីឡាវាយសីយូនីត បានឲ្យដឹងថា...

ព័ត៌មានលំអិត

ស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំប្រទេសកម្ពុជា សហការជាមួយក្រសួងទេសចរណ៍នៃកម្ពុជា ធ្វើទិវាយោគៈអន្ដរជាតិ លើកទី៨ នៅព្រះលានជល់ដំរី នៃតំបន់ប្រាសាទបាយ័ន បន្ទាប់ពីអាក់ខានពីរឆ្នាំដោយសារកូវីដ-១៩

នៅព្រឹកថ្ងៃទី២១ខែមិថុនាឆ្នាំ២០២២នេះ ស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំប្រទេសកម្ពុជា សហការជាមួយក្រសួងទេសចរណ៍នៃកម្ពុជា រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា បានរៀបចំធ្វើទិវា យោគៈអន្ដរជាតិលើកទី៨ នៅព្រះលានជល់ដំរី នៃតំបន់ប្រាសាទបាយ័ន បន្ទាប់ពីអាក់ខានពីរឆ្នាំដោយសារកូវីដ១៩ ក្នុងគោលបំណងដើម្បីហ្វឹកហាត់ផ្នែកផ្លូវកាយនិងផ្លូវចិត្តតាមបែបបុរាណ ហើយក៍ជាលើកស្ទួយនូវសារសន្តិភាពពិភពលោក ស្របតាមគោលការណ៍របស់ឥណ្ឌា Vasudhaiya Kutumbakam ដែលមានន័យថា "ពិភពលោកគឺជាគ្រួសារតែមួយ”។ ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត...

ព័ត៌មានលំអិត

ការប្រគួតបាល់ទាត់លក្ខណៈមិត្ដភាព ដើម្បីពញាក់ស្មារតីឲ្យយុវជនចូលរួមក្នុងការលេងកីឡាឲ្យបានច្រើន

ក្រុមបាល់ទាត់ចំនួន ២ក្រុម ដែលមានមូលដ្ឋាននៅខេត្តសៀមរាប គឺក្រុមមន្ទីរពេទ្យយោធភូមិភាគទី៤ និងក្រុមរាជសីស្វាយធំ កាលពីល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២នេះ បានរៀបចំកាប្រកួតបាល់ទាត់លក្ខណៈមិត្តភាពមួយ ដើម្បីបង្ហាញដល់យុវជន និងប្រជាពលរដ្ឋទូទៅឱ្យចូលរួមលេង និងគាំទ្រដល់វិស័យកីឡាឲ្យកាន់តែច្រើនឡើងបន្ថែមទៀត។ លោក នី វណ្ណៈ តំណាងក្រុមរាជសីស្វាយធំ ស្រុកប្រាសាទបាគង បានឲ្យដឹងថា ការប្រគួតនេះ ធ្វើឡើងក្នុងគោលបំណង...

ព័ត៌មានលំអិត

សិស្សានុសិស្សជាង៤រយនាក់ចូលរួម ទិវាអប់រំកាយថ្នាក់ជាតិលើកទី២ ក្នុងខេត្តសៀមរាប

នាព្រឹកថ្ងៃទី១ ខែមសា ឆ្នាំ២០២២នេះ នៅខេត្តសៀមរាបមានរៀបចំ ទិវាអប់រំកាយថ្នាក់ជាតិលើកទី២ ស្ថិតនៅពហុកីឡដ្ឋានខេត្ដសៀមរាប ភូមិជ្រៃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្ដសៀមរាប ដែលមានការចូលរួមពីសិស្សានុសិស្សប្រមាណជាង៤រយនាក់ មកពីសាលាបឋមសិក្សាចំនួន៣ ក្នុងក្រុងសៀមរាប រួមមានសាលាបឋមសិក្សាវត្ដរាជបូព៌ សាលាបឋមសិក្សាមុខនាគ និងសាលាបឋមសិក្សាវត្ដចក។ លោក បឹង គឹមតោ ប្រធាននាយកដ្ឋាន...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប និងក្រុមហ៊ុន KW Cambodia រៃអង្គាសថវិកាបឋមបានប្រមាណ២០លានរៀល ពីការប្រកួតបាត់ទាត់សប្បុរសធម៌ជូនមន្ទីរពេទ្យកុមារអង្គរ

គិតត្រឹមល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ម្សិលមិញនេះ ថវិកាដែលប្រមូលបានពីការប្រកួតបាល់ទាត់សប្បុរសធម៌រវាងរដ្ឋបាលខេត្តសៀមរាប និងក្រុមហ៊ុន KW Cambodia មានចំនួនប្រមាណ២០លានរៀល ដើម្បីយកទៅបរិច្ចាគជូនដល់មន្ទីរពេទ្យកុមារអង្គរស្ថិតក្នុងក្រុងសៀមរាប ដែលបាននិងកំពុងជួបការលំបាកខ្វះខាតថវិកា ក្នុងប្រតិបត្តិការជួយសង្គ្រោះជីវិតកុមារកម្ពុជាមកពីទូទាំងប្រទេស។ លោក កុសល មករាពិសិដ្ឋ នាយកទីចាត់ការទំនាក់ទំនង និងសហប្រត្តិបត្តិការអន្តរជាតិ នៃសាលាខេត្តសៀមរាប និងជាតំណាងក្រុមបាល់ទាត់ហនុមាន របស់សាលាខេត្តសៀមរាប បានបង្ហាញនូវការថ្លែងអំណរគុណដល់...

ព័ត៌មានលំអិត

១០ឆ្នាំ នៃការខិតខំប្រឹងប្រែងបណ្ដុះកុមារ និងយុវជនលើវិស័យបាល់ទាត់ របស់ស្រុកស្រីស្នំ ខេត្តសៀមរាប

កាលពីព្រឹកថ្ងែទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ស្រុកស្រីស្នំ បានធ្វើពិធីបើកព្រឹត្តិការណ៍បាល់ទាត់ថ្នាក់ស្រុករបស់ខ្លួន ដែលមានក្រុមកីឡាករ កីឡាការិនីចូលរួមសរុប ៣៣ក្រុម មកពីតាមបណ្ដាសាលាបឋមសិក្សា និងជាមហាជនក្នុងស្រុក ដែលប្រកួតលើទីលានចំនួន៣ទីតាំង និងមានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១០-១៣ ខែកុម្ភៈ ឆ្នាំ២០២២។ លោក ធិ ម៉ិល ប្រធានការិយាល័យអប់រំ...

ព័ត៌មានលំអិត

ការរីកចម្រើនលើវិស័យបាល់ទាត់ក្នុងស្រុកស្រីស្នំរយៈពេល៤ឆ្នាំចុងក្រោយ ឆ្លុះបញ្ចាំងពីភាពលេចធ្លោលើវិស័យអប់រំ និងកីឡា

ជាការកត់សម្គាល់ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយ ក្រុមកីឡាករកុមារកម្រិតបឋមសិក្សាស្រុកស្រីស្នំ ទទួលបានជើងឯករងជាប់គ្នាៗ៤ឆ្នាំ ក្នុងការប្រកួតថ្នាក់កីឡាបាល់ទាត់ថ្នាក់ខេត្ត ជាមួយនោះអត្រានៃការបោះបង់ការសិក្សាបានបន្ថយជាលំដាប់ផងដែរ។ នេះបើតាមការលើកឡើងរបស់លោក ជា រតនៈ សប្បុរសជនសហការរៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់ថ្នាក់ស្រុក ក្នុងពិធីបិទព្រឹត្តិការណ៍នេះកាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ម្សិលមិញនេះ ស្ថិតនៅទីលានបាល់ទាត់នៃសាលាបឋមសិក្សាស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។ បើតាមរបាយការណ៍របស់ការិយាល័យអប់រំ យុវជន និងកីឡាស្រុក បង្ហាញថា...

ព័ត៌មានលំអិត
Page 3 of 6 1 2 3 4 6

Recommended

សូម Like និង Follow ពួកយើង