ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ស្ត្រីជាតួអង្គសំខាន់ ចូលរួមបណ្ដុះមនសិកាឱ្យមនុស្សចេះស្រឡាញ់បរិស្ថាន និងការពារបរិស្ថានតាំងពីកុមារភាព

ការអប់រំឱ្យមនុស្សចេះស្រឡាញ់បរិស្ថាន និងការពារបរិស្ថាន គឺចាំបាច់ត្រូវទទួលបានចាប់ពីកុមារភាព ដូច្នេះស្ត្រី បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំណែនាំដល់កូនៗរបស់ពួកគេតាំងពីតូច រហូតដល់ធំដឹងក្ដី នេះខ្លឹមសារមួយផ្នែក ដែលលោកជំទាវ ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន លើកឡើង សិក្ខាសាលាបណ្តុះបណ្តាលស្ដីពីការបញ្ជ្រាបយេឌ័រ ដល់សហគមន៍ព្រៃឈើ និងមន្ដ្រីរដ្ឋបាលព្រៃឈើ នៅខេត្តសៀមរាប នាថ្ងៃទី២៨ ខែកុម្ភៈនេះ។ សិក្ខាសាលានេះ...

ព័ត៌មានលំអិត

វត្ត២៦១វត្ត និងអាស្រម ១៨ ក្នុងខេត្តសៀមរាប រៀបចំពិធីវាយគង ទូងស្គរ សូត្រមន្ត បង្សុកូល ឧទ្ទិសថ្វាយព្រះរាជវិញ្ញាណក្ខន្ឋ ព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ ត្រូវបានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កំណត់ជាថ្ងៃកាន់ទុក្ខផ្លូវការ នៃការចូលទិវង្គតសម្តេចព្រះមហាសង្ឃរាជ ទេព វង្ស ដោយតម្រូវឱ្យគ្រប់ស្ថាប័ន និងប្រជាជនទូទាំងប្រទេសបង្ហូតទង់ជាតិ និងទង់សាសនា ត្រឹមពាក់កណ្តាលដង។ ទន្ទឹមនោះ នៅរសៀលថ្ងៃម្សិលមិញនេះដែរ នៅតាមបណ្ដាវត្តចំនួន ២៦១វត្ត...

ព័ត៌មានលំអិត

សិស្សានុសិស្សជិត២០០នាក់ នៃសាលាបឋមសិក្សាគោកកក់ភីរ៉ូចាណា ស្រុកអង្គរធំ ទទួលអំណោយសម្លៀកបំពាក់ និងសម្ភារៈសិក្សា ពីព្រះសង្ឃ និងសប្បុរសជនមកពីសាធារណរដ្ឋប្រទេសកូរ៉េ

នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សិស្សានុសិស្សសរុបចំនួន ១៩១នាក់ ដែលកំពុងសិក្សានៅសាលាបឋមសិក្សាគោកកក់ភីរ៉ូចាណា ស្ថិតនៅឃុំស្វាយចេក ស្រុកអង្គរធំ ដែលមានចម្ងាយពីក្រុងសៀមរាបប្រមាណជាង២០គីឡូម៉ែត្រ បានទទួលអំណោយជាឯកសណ្ឋាន និងសម្ភារៈសិក្សា ជាជំនួយរបស់ព្រះភិក្ខុនី ឆា អ៊ូ នៃវត្តភីរ៉ូចាណា និងសប្បុរសជននៃសាធារណរដ្ឋប្រទេសកូរ៉េ តាមរយៈអង្គការឡូតធឹសវើល។ តាមការឲ្យដឹងពីអ្នកគ្រូ ញោប សាយឿន...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងអង្គការមូលនិធិ A21 កម្ពុជា ប្រកាសបើកយុទ្ធនាការផ្សព្វផ្សាយខ្សែភាពយន្តអប់រំខ្លី “តើអ្នកអាចឃើញខ្ញុំទេ?”

នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ខ្សែភាពយន្តអប់រំខ្លីនៃយុទ្ធនាការ “តើអ្នកអាចឃើញខ្ញុំទេ?” បានធ្វើការចាក់បញ្ចាំងជាផ្លូវការ នៅសាលរោងកុនផ្សារទំនើប Heritage Walk ក្រុងសៀមរាប ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ ការផ្សព្វផ្សាយខ្សែភាពយន្តអប់រំខ្លីនេះ ក្នុងគោលបំណងបង្ហាញ ពីអំពើជួញដូរមនុស្ស...

ព័ត៌មានលំអិត

កិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការប្រើប្រាស់ឯកសារព័ត៌មានស្ថានភាព សេដ្ឋកិច្ច សង្គមកិច្ច ឯកសារព័ត៌មានពិន្ទុវិស័យ និងអត្រាភាពក្រីក្រឆ្នាំ២០២៤

នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ មន្ទីរផែនការខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការប្រើប្រាស់ឯកសារព័ត៌មានស្ថានភាព សេដ្ឋកិច្ច សង្គមកិច្ច ឯកសារព័ត៌មានពិន្ទុវិស័យ និងអត្រាភាពក្រីក្រខេត្ត ក្រុងស្រុក ឆ្នាំ២០២៤ សម្រាប់ដំណើរការកសាងផែនការនៅថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត និងលោក សុខ ថុល អភិបាលរងខេត្ត...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ណែនាំដល់ពលរដ្ឋក្នុងខេត្ត កុំឲ្យធ្វេសប្រហែសជាមួយគ្រោះអគ្គិភ័យ ព្រោះវាជាមហន្តរាយមួយដែលបានបំផ្លាញទាំងទ្រព្យសម្បត្ត និងអាយុជីវិត

លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា គ្រោះថ្នាក់អគ្គិភ័យ ជាគ្រោះមហន្តរាយធ្ងន់ធ្ងរជាង គ្រោះលិចទូកកណ្តាលទន្លេ ឬសមុទ្ររាប់សិបដង ព្រោះវាមិនត្រឹមតែឆេះឆាបអស់រលីងនូវទ្រព្យសម្បត្តិ ដែលខិតខំរកស៊ី សន្សំទុកជាយូរឆ្នាំមកហើយនោះទេ តែថែមទាំងបានឆក់យកនូវជីវិតកូនចៅ ប្តីសី ព្រមទាំងសមាជិកគ្រួសារមួយចំនួនទៀត ដែលធ្វើឱ្យជនរងគ្រោះមានការរន្ធត់ និងសង្វេគយ៉ាងខ្លាំង ដូចដែលពាក្យចាស់បុរាណខ្មែរបានពោលថា «ស៊ូស្លាប់បា កុំឱ្យស្លាប់មេ...

ព័ត៌មានលំអិត

មន្ទីរពេទ្យកុមារអង្គរ ទទួលបានថវិកាសប្បុរសធម៌ជិត ៧០០០ដុល្លារអាមេរិក ពី ក្លឹបម៉ូតូ BMW កម្ពុជា និងក្លឹបម៉ូតូធំនៃប្រទេសថៃ

ខួបអនុស្សារីវយ៍ ៩ឆ្នាំ នៃក្លឹបម៉ូតូ BMW កម្ពុជា និងព្រឹត្តិការណ៍កីឡាទេសចរណ៍ IRON MAN RALLY 2024 មកពីប្រទេសថៃ បានរៃអង្គាសថវិកាសប្បុរសធម៌សរុបចំនួន ៦ ៨០០ដុល្លារអាមេរិក ដើម្បីជូនដល់មន្ទីរពេទ្យកុមារអង្គរ ស្ថិតក្នុងខេត្តសៀមរាប ដែលជាការរួមចំណែកក្នុងជួយសង្គ្រោះជីវិតកុមារកម្ពុជានៅទូទាំងប្រទេស ប្រកបដោយគុណភាព និងមិនគិតថ្លៃ។ ក្នុងមានអាជ្ញាធរខេត្តសៀមរាប...

ព័ត៌មានលំអិត

ការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ដ ឆ្នាំសិក្សា២០២៣-២០២៤ ក្នុងខេត្តសៀមរាប បានបិទបញ្ចប់ជាស្ថាពរ

ការប្រកួតកីឡា សិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា២០២៣-២០២៤ ដែលមានរយៈពេល ៧ថ្ងៃកន្លងមកនេះបានបិទបញ្ចប់ជាស្ថាពរហើយ នៅល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នាពហុកីឡដ្ឋានខេត្ដសៀមរាប។ លោក ជួន សុខវ៉ាន់ឌី គណៈកម្មការអចិន្ដ្រៃយ៍រៀបចំការប្រកួត បង្ហាញថា នៅឆ្នាំនេះ មានស្រុកចំនួន ១០ បានបញ្ជូន សិស្សានុសិស្សមកចូលរួមប្រកួត លើកីឡាចំនួន...

ព័ត៌មានលំអិត

ពិធីបុណ្យទេសនាមហាវេស្សន្តរជាតកក្នុងវត្តស្វាយរមៀត សង្កាត់ទឹកវិល ក្រុងសៀមរាប

ព្រះគ្រូចៅអធិការ អាចារ្យ គណៈកម្មការ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត ស្ថិតនៅភូមិបន្ទាយឈើ ក្នុងសង្កាត់ទឹកវិលក្រុង/ខេត្តសៀមរាប បានមូលមតិគ្នាប្រារព្ធធ្វើពិធីបុណ្យទេសនាមហាវេស្សន្តរជាតកទៅតាមប្រពៃណីព្រះពុទ្ធ សាសនា ព្រមទាំងឧទ្ទិសកុសលផលបុណ្យជូនដល់ញាតិកាគ្រប់សន្តានដែលបានចែកឋានទៅកាន់បរលោក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះចៅអធិការវត្តស្វាយរមៀត មានសង្ឃដីកាថា...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប សង្កេតឃើញថាចំនួនអ្នកទេសចរអន្តរជាតិមកកម្សាន្តក្នុងខេត្តសៀមរាបបច្ចុប្បន្ន នៅមិនទាន់ជួយឲ្យវិស័យមួយនេះមានលំនឹងនៅឡើយ

មុនកើតឡើងនៃការរាតត្បាតនៃជំងឺកូវីដ១៩ លើសកលលោក និងនៅកម្ពុជា ជាមធ្យមខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរអន្តរជាតិចន្លោះពី ១០ ០០០ ទៅ ១២ ០០០នាក់ក្នុងមួយថ្ងៃ ប៉ុន្តែបច្ចុប្បន្ន ជាមធ្យមប្រមាណ ៤ ០០០ ទៅ៥០០០នាក់ក្នុងមួយថ្ងៃ ហើយចំនួននេះ នឹងធ្លាក់មកនៅត្រឹមប្រហែល ២ ៥០០ ទៅ...

ព័ត៌មានលំអិត
Page 126 of 704 1 125 126 127 704

Recommended

សូម Like និង Follow ពួកយើង