ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

កិច្ចប្រជុំកិច្ចសហការការងារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

នាព្រឹកថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៤នេះ គណៈកម្មការរៀបចំបោះឆ្នោតខេត្តសៀមរាប បានបើកកិច្ចប្រជុំកិច្ចសហការការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈសម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ខាងមុខនេះ ក្នុងគោលបំណងដើម្បីពង្រឹងការងារសន្តិសុខឱ្យដំណើរការនៃការបោះឆ្នោតនៅថ្ងៃទី២៥ ខែកុម្ភៈខាងមុខ ទទួលបានជោគជ័យស្ថិតក្នុងការធានាបាននូវបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សាជាដើម។ លោក នឹម...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រៀបចំពិធីពលកម្មសម្អាតឧទ្យានសហស្សវត្សរ៍ កាកបាទក្រហមកម្ពុជា អបអរខួបលើកទី៦៩ ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា

ដើម្បីអបអរខួបលើកទី៦៩ ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា ១៨កុម្ភៈ ១៩៥៥-១៨កុម្ភៈ ២០២៤ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំសហការី រួមនឹងអ្នកស្ម័កចិត្ត យុវជនកាបាទក្រហមកម្ពុជាជាង ១០០នាក់ ធ្វើការបោសសម្អាតសំរាម ស្លឹកឈើងាប់...

ព័ត៌មានលំអិត

ពលរដ្ឋនៅតំបន់រុនតាឯកថាការដំណើរការរថយន្តក្រុងដឹកអ្នកដំណើរមិនគិតថ្លៃពីក្រុងរុនតាឯកតេជោសែន-ក្រុងសៀមរាប បានជួយសម្រាលការចំណាយរបស់ពួកគាត់បានច្រើន

ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ធម្មជាតិរុនតាឯក បានលើកឡើងថា ការបើកដំណើរការរថយន្តក្រុងដឹកអ្នកដំណើរមិនគិតថ្លៃរបស់រដ្ឋបាលខេត្តសៀមរាប ពីក្រុងរុនតាឯកតេជោសែន-ក្រុងសៀមរាប ពិតជាបានជួយសម្រាលការចំណាយប្រចាំថ្ងៃរបស់ពួកគាត់បានច្រើន និងសូមអរគុណដល់រដ្ឋបាលខេត្ត ជាពិសេសប្រមុខរាជរដ្ឋាភិបាល ដែលបានផ្ដល់សេវាកម្មនេះដល់ពួកគាត់ សម្ដេចហ៊ាននិយាយ ហើយធ្វើមែន។ លោកស្រី ម៉ែន ម៉ៃណាស់ រស់នៅក្នុងភូមិធម្មជាតិរុនតាឯក នៅរសៀលថ្ងៃទី១៥ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានលើកឡើងថា សម្រាប់ការធ្វើដំណើរទាំងទៅ និងមកពីសំណាក់រថយន្តក្រុងមិនគិតថ្លៃនេះ ពិតជាល្អសម្រាប់លោកស្រី...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ជួបពិភាក្សាការងារគណនេយ្យភាពសង្គមជាមួយក្រុមការងារអង្គការសុខភាពគ្រួសារអន្តរជាតិ (Fhi360)

នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារគណនេយ្យភាពសង្គមជាមួយលោកស្រី Lisa Peterson នាយិកាអង្គការសុខភាពគ្រួសារអន្តរជាតិ (Fhi360) និងប្រតិភូអមដំណើរ រួមនឹងតំណាងមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្តមួយចំនួនទៀត។...

ព័ត៌មានលំអិត

ក្រុមការងារគម្រោងតុក្កតាយក្ស កំពុងមមាញឹករៀបចំតម្លើងរូបត្រៀមហែក្បួនដ៏ធំប្រចាំឆ្នាំក្នុងក្រុងសៀមរាប នាចុងខែកុម្ភៈនេះ

ក្រុមការងាររួមនឹងកុមារជាច្រើននាក់មកពីអង្គការផ្សេងៗ នៃគម្រោងតុក្កតាយក្ស កំពុងមមាញឹករៀបចំតម្លើងជារូបតុក្កតាសត្វដាយណូស័រ ត្រៀមហែក្បួនដ៏ធំនៅក្នុងក្រុងសៀមរាប នាចុងខែកុម្ភៈនេះ ដើម្បីទាក់ទាញអ្នកទេសចរ និងដើម្បីបង្ហាញពីការច្ឆៃប្រឌិតរបស់កុមារកម្ពុជា។ បើតាមលោក អ៊ុន សាវ៉ាន់ តំណាងគម្រោងតុកតាយក្ស នៅថ្ងៃទី១៥ ខែកុម្ភៈនេះ បានឱ្យដឹងថា ការដង្ហែរក្បួនតុក្កតាយក្សនៅឆ្នាំ២០២៤នេះ មានចំនួន៩តុក្កតា ជារូបក្រុមប្រភេទសត្វដាយណូស័រ ដែលមានទំហំធំៗ រហូតដល់ប្រវែង១៥ ទៅ២០ម៉ែត្រ...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប ចាប់ផ្តើមដំណើរការផ្តល់សេវារថយន្តក្រុងដឹកអ្នកដំណើរទៅមកដោយឥតគិតថ្លៃ រវាងក្រុងសៀមរាប និងក្រុងរុនតាឯក តេជោសែន

ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២៤នេះ តទៅ រដ្ឋបាលខេត្តសៀមរាប បានចាប់ផ្តើមដំណើរការផ្តល់សេវារថយន្តក្រុងដឹកអ្នកដំណើរទៅមកដោយឥតគិតថ្លៃ រវាងក្រុងសៀមរាប និងក្រុងរុនតាឯកតេជោសែន ដែលមានរថយន្តក្រុងចំនួន១០គ្រឿង ក្នុងការដឹកជញ្ជូនប្រចាំថ្ងៃ និងត្រៀមបម្រុងចំនួន៥គ្រឿងបន្ថែមទៀត។ លោក អ៊ឹង សោភ័ណ នាយករងរដ្ឋបាល នៃសាលាខេត្តខេត្តសៀមរាប បានឲ្យដឹងថា ការដាក់ដំណើរការសេវារថយន្តក្រុងដឹកអ្នកដំណើរទៅមករវាងក្រុងសៀមរាប និងក្រុងរុនតាឯកតេជោសែននេះ គឺបន្ទាប់ពីមានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលអាណត្តិទី៦ ដែលដឹកនាំដោយសម្តេចតេជោហ៊ុន...

ព័ត៌មានលំអិត

មន្ទីររៀបចំដែនដីខេត្តសៀមរាប បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋក្នុងឃុំចំនួន៧ ស្រុកជីក្រែង

នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង និងសុរិយោដីខេត្តសៀមរាប សហការជាមួយរដ្ឋបាលស្រុកជីក្រែង បានប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋមកពីឃុំចំនួន៧ ក្នុងស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីធ្វើការពិនិត្យ និងកែតម្រូវ។ លោក ស៊ុន សុជាតិ អនុមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានបញ្ជាក់ថា...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួងសុខាភិបាល សម្ពោធដាក់ឲ្យដំណើរការជាផ្លូវការអគារសម្ភពថ្មីរបស់មន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬ មន្ទីរពេទ្យគន្ធបុប្ផាទី៣ ខេត្តសៀមរាប

អគារសម្ភពដែលជាសមិទ្ឋិផលថ្មីមួយទៀតរបស់មន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬ មន្ទីរពេទ្យគន្ធបុប្ផាទី៣ ខេត្តសៀមរាប ត្រូវបានសម្ភោធដាក់ឲ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា និងជាអនុប្រធានមូលនិធិគន្ធបុប្ផាកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ សាស្ត្រាចារ្យ យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានឲ្យដឹងថា ពីមួយថ្ងៃទៅមួយថ្ងៃមន្ទីរពេទ្យនេះមានអ្នកជំងឺកាន់តែកើនឡើង...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាប បង្ហាញការសាទរចំពោះការបើកដំណើរការការិយាល័យកុងស៊ុលកាណាដា ប្រចាំខេត្តសៀមរាប

ក្នុងឱកាសជួបសម្តែងការគួសម និងពិភាក្សាការងារជាមួយ លោកជំទាវ Ping Kitnikone ឯកអគ្គរដ្ឋទូតកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា ថៃ ឡាវ និងមីយ៉ាន់ម៉ា នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានបង្ហាញការសាទរចំពោះការបើកដំណើរការការិយាល័យកុងស៊ុលកាណាដា ប្រចាំខេត្តសៀមរាប ដែលការបើកការិយាល័យកុងស៊ុលនេះ គឺជាការបើកទំព័រថ្មី...

ព័ត៌មានលំអិត

ចៅសង្កាត់សៀមរាប ទទួលយកសំណើប្រជាពលរដ្ឋស្នើសុំផ្លាស់ប្ដូរមេភូមិភូមិអារញ្ញ ប៉ុន្តែត្រូវគោរពតាមនីតិវិធី និងផ្ដល់ឯកសារមូលមតិគ្នាឱ្យបានច្បាស់លាស់

ប្រជាពលរដ្ឋប្រមាណជិត ៥០គ្រួសារ តំណាងឲ្យប្រជាពលរដ្ឋប្រមាណ២០០គ្រួសារ រស់នៅក្នុងភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប កាលពីរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានប្រមូលផ្ដុំគ្នា នៅខាងមុខសាលាសង្កាត់សៀមរាប ដើម្បីស្នើសុំផ្លាស់ប្ដូរលោក មួង មាន មេភូមិអារញ្ញ ដោយពួកគាត់បានលើកឡើងថា មេភូមិរូបនេះ ពុំបានយកចិត្តទុកដាក់ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ការស្នើសុំផ្លាស់ប្ដូរលោក...

ព័ត៌មានលំអិត
Page 128 of 702 1 127 128 129 702

Recommended

សូម Like និង Follow ពួកយើង