ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

កិច្ចប្រជុំផ្សព្វផ្សាយស្តីពីកិច្ចសហការការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភានីតិកាលទី៥

នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីកិច្ចសហការការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដោយមានចូលរួមពីតំណាងរដ្ឋបាលក្រុង-ស្រុកទាំង១២ តំណាងគណបក្សនយោបាយ តំណាងសមាគម អង្គការមិនមែនរាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធជាច្រើនរូប។ លោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប មានប្រសាសន៍ថា...

ព័ត៌មានលំអិត

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដាក់តាំងបង្ហាញហូលផាមួង ដែលជាស្នាដៃអ្នកស្រុកព្រៃកប្បាស ខេត្តតាកែវ ជូនសាធារណជនទស្សនា និងសិក្សាស្វែងយល់

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី នឹងរៀបចំពិធីតាំងពិព័រណ៍មិនអចិន្រ្តៃយ៍រយៈពេល ៦ខែ ដើម្បីឲ្យសាធារណជន និងភ្ញៀវទេសចរបានចូលទស្សនា និងសិក្សាស្វែងយល់ពីហូលផាមួងខ្មែរចាស់ៗ ដែលជាស្នាដៃរបស់អ្នកស្រុកព្រៃកប្បាស ខេត្តតាកែវ។ លោក សែន គឹមស៊ុន នាយករងស្ដីទីនៃសារមន្ទីរវាយណភណ្ឌប្រពៃណីអាស៊ី បានឲ្យដឹងថា ពិព័រណ៍ខាងលើនេះ នឹងមានសមុច្ច័យជាហូល ផាមួង អាវប៉ាក់ សរុបចំនួន២១ សម្រាប់តាំងបង្ហាញ។ ហើយពិព័រណ៍នេះមានរយៈពេល...

ព័ត៌មានលំអិត

មន្ទីររៀបចំដែនដីខេត្តនិងរដ្ឋបាលក្រុងសៀមរាប បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនពលរដ្ឋក្នុងសង្កាត់ក្របីរៀល

មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង និងសុរិយោដីខេត្ត និងរដ្ឋបាលក្រុងសៀមរាប នៅព្រឹកថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៤នេះ បានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនពលរដ្ឋក្នុងភូមិចំនួន៤ គឺភូមិរកា ភូមិគោកដូង ភូមិប្រម៉ា និងភូមិខ្នារ នៅសង្កាត់ក្របីរៀល ក្រុងសៀមរាបសរុប ៤.៥៧០ក្បាលដី ដើម្បីធ្វើការពិនិត្យ និងតវ៉ា ដែលមានរយ:ពេល ១៥ថ្ងៃ ក្នុងបរិវេណវត្តព្រៃផ្តៅ។...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមានការផ្សព្វផ្សាយឲ្យបានទូលំទូលាយពីសក្តានុពលទេសចរណ៍ក្នុងខេត្ត ដើម្បីទាក់ទាញ និងនាំយកភ្ញៀវមកលេងកាន់តែច្រើន

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីអាហារសាមគ្គីនិងជូនលិខិតសរសើរដល់អ្នកពាក់ព័ន្ឋដែលបានចូលរួមក្នុង ព្រឹត្តិការណ៍ “ដំណើរកំសាន្តក្នុងមហានគរ និងបរិច្ចាគឈាម នៅសណ្ឋាគាររីជេនស៊ីអង្គរ កាលពីរាត្រីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការរៀបចំព្រឹត្តិការណ៍នេះឡើង ដែលជាការងាររួមគ្នាដើម្បីសង្គម ពិសេសជាការផ្សព្វផ្សាយពីតំបន់រមណីយដ្ឋានសហគមន៍ទេសចរណ៍សំខាន់ៗ ក្នុងខេត្តសៀមរាប។ លោកសង្ឃឹមថា សកម្មភាពនេះនឹងបន្តកើតមានជារៀងរាល់ឆ្នាំ ស្របពេលដែលឆាប់ៗខាងមុខខេត្តសៀមរាប...

ព័ត៌មានលំអិត

ខេត្តសៀមរាប ទទួលបានវត្តមានភ្ញៀវទេសចរជាង២៦ម៉ឹននាក់ សម្រាប់ខែមករា ដើមឆ្នាំ២០២៤

យោងតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តសៀមរាប កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្នុងរយៈពេលពេញ១ខែ នាខែមករា ដើមឆ្នាំ២០២៤នេះ ទទួលបានភ្ញៀវទេសចរចំនួន ២៦៩.៤៣២នាក់ ដែលបានចូលមកលេងកំសាន្តនៅតាមតំបន់ប្រាសាទ រួមនឹងតំបន់ទេសចរណ៍នានានៅទូទាំងខេត្ត។ របាយការណ៍ដដែលបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរទាំង ២៦៩.៤៣២នាក់ ពួកគាត់បានមកទស្សនាកម្សាន្តនៅតាមតំបន់ប្រាសាទ រមណីយដ្ឋានធម្មជាតិ ភ្នំគូលែន ក្បាលស្ពាន បឹងទន្លេសាប...

ព័ត៌មានលំអិត

រៀងរាល់ ៥នាទីម្ដង កម្ពុជាត្រូវការឈាម ១ប្លោក ដើម្បីសង្គ្រោះជីវិតមនុស្ស ខណៈការស្ម័គ្រចិត្តផ្តល់ឈាមមានចំនួនប្រមាណ ២០ភាគរយប៉ុណ្ណោះ

សម្រាប់តែរាជធានីភ្នំពេញ នៅរៀងរាល់ ៥នាទី មានប្រជាពលរដ្ឋត្រូវការឈាម ដើម្បីសង្គ្រោះចន្លោះ ៣០០ទៅទៅ៤០០ប្លោក រីឯតម្រូវការទូទាំងប្រទេស កម្ពុជាត្រូវការឈាមប្រមាណ ១៤ម៉ឺនប្លោកក្នុងមួយឆ្នាំ។ នេះបើតាមការលើកឡើងរបស់ លោកវេជ្ជបណ្ឌិត សុខ ប៉ូ នាយកមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងព្រឹត្តិការណ៍បរិច្ចាគឈាម ដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ "ឈាមខ្ញុំជារបស់អ្នក ឈាមអ្នកជារបស់ខ្ញុំ" នារសៀលថ្ងៃទី០៣...

ព័ត៌មានលំអិត

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាខេត្តសៀមរាប រៀបចំកម្មវិធី វនយាត្រាលើកទី៦ ឬហៅថាការដើរព្រៃ នៅក្នុងតំបន់រមណីដ្ឋានអង្គរ

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាខេត្តសៀមរាប ហៅកាត់ថា JCI SR បានការសហការគាំទ្រពីរដ្ឋបាលខេត្ត និងអាជ្ញាធរជាតិអប្សរា បានរៀបចំកម្មវិធីវនយាត្រាលើកទី៦ ឬហៅថាការដើរព្រៃនៅក្នុងតំបន់រមណីដ្ឋានអង្គរ ចាប់ពីម៉ោង ៥ព្រឹកព្រលឹមរហូតដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣។ លោក ពិន ពណ្ណរាយ អ្នកគ្រប់គ្រងកម្មវិធីវនយាត្រា បានឲ្យដឹងថា កម្មវិធីដើរព្រៃលើកទី៦ នេះមានអ្នកចូលរួមជាង...

ព័ត៌មានលំអិត

អ្នកស្ម័គ្រចិត្តប្រមាណ ៣០០នាក់ ចូលរួមបរិច្ចាគឈាមក្រោមប្រធានបទ “ឈាមខ្ញុំជារបស់អ្នក ឈាមអ្នកជារបស់ខ្ញុំ” ក្នុងក្រុងសៀមរាប

ព្រឹត្តិការណ៍បរិច្ចាគឈាម ក្រោមប្រធានបទ "ឈាមខ្ញុំជារបស់អ្នក ឈាមអ្នកជារបស់ខ្ញុំ" ដែលរៀបចំផ្សារទំនើបហឺរីថេកវ៉ក (Heritage Walk) ក្នុងក្រុងសៀមរាប នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ មានអ្នកចូលរួមបរិច្ចាគឈាមប្រមាណ ៣០០នាក់។ ព្រឹត្តិការណ៍នេះ រៀបចំដោយមូលនិធិឈាម នី មុន្នីនាថ ដោយទទួលបានការគាំទ្រពី ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តសៀមរាប...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ បឹងទន្លេសាបមានបញ្ហាប្រឈមធំៗមួយចំនួន ដែលចាំបាច់ត្រូវដោះស្រាយ

ក្នុងដំណើរទស្សនកិច្ច និងដាំកូនឈើ របស់ប្រតិភូក្រសួងបរិស្ថាន និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប នៅក្នុងបឹងទន្លេសាប ក្នុងភូមិសាស្រ្តខេត្តសៀមរាប និងខេត្តបាត់ដំបង កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត បានបញ្ជាក់ថា បញ្ហាភ្លើងឆេះព្រៃលិចទឹក ការទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិ ការប្រែប្រួលអាកាសធាតុ ជាបញ្ហាប្រឈមធំៗរបស់បឹងទន្លេសាប ដែលចាំបាច់ត្រូវរួមគ្នាដោះស្រាយ។...

ព័ត៌មានលំអិត

អង្គការស្បៀងនិងកសិកម្ម របស់អង្គការសហប្រជាជាតិ(FAO)ផ្ដល់ចំណាត់ថ្នាក់លំដាប់ទី៣ ក្នុងពិភពលោក ដល់ស្វាយចន្ទីកម្ពុជា

ថ្លែងនៅក្នុងពិធីបើក សន្និសីទស្វាយចន្ទីពិភពលោក លើកទី ១០ ឆ្នាំ២០២៤ នាសាលសន្និសីទសុខា ក្រុងសៀមរាប រសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បង្ហាញថា...

ព័ត៌មានលំអិត
Page 131 of 702 1 130 131 132 702

Recommended

សូម Like និង Follow ពួកយើង