ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អាជ្ញាធរខេត្តសៀមរាប ជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុន និងបងប្អូនដឹកអ្នកដំណើរ ជុំវិញបញ្ហាថ្លែសេវាដឹកភ្ញៀវចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤នេះ លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប តំណាងឲ្យឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត រួមនឹងមន្ត្រីពាក់ព័ន្ធ បានជួបពិភាក្សាការងារជាមួយក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (AIAI) និងបងប្អូនប្រកបអាជីវកម្មដឹកភ្ញៀវទេសចរណ៍ (រថយន្តតាក់ស៊ី, រ៉ឺម៉កកង់បី និងផាស្អាប់) ប្រមាណ ៦០នាក់...

ព័ត៌មានលំអិត

កុមារកំព្រាជាង៨០នាក់ រស់នៅក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប ទទួលបានអំណោយជាសម្ភារៈប្រើប្រាស់ និងសិក្សាពីក្រុមហ៊ុនដឹកជញ្ចូនអ្នកដំណើរ ឡារីតា

ដើម្បីចូលរួមចំណែកជាមួយការងារសង្គម និងជួយដល់កុមារគ្មានទីពឹង នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤នេះ ក្រុមហ៊ុនដឹកជញ្ចូនអ្នកដំណើរ Larryta Express សាខាខេត្តសៀមរាប បាននាំយកអំណោយជាសម្ភារៈប្រើប្រាស់ និងសិក្សាមួយចំនួន ចែកជូនដល់ប្អូនកុមារកំព្រាគ្មានទីពឹងចំនួន ៨៥នាក់ ដែលកំពុងស្នាក់នៅ និងសិក្សារៀនសូត្រក្នុងមជ្ឈមណ្ឌលកុមារកំព្រាខេត្ត, មណ្ឌលអង្គការខ្យូសេ ហ្វ័ររឹម និងមណ្ឌលសំចតសង្គមកិច្ច ស្ថិតក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប។...

ព័ត៌មានលំអិត

អ្នកទេសចរជាង៣០ម៉ឺននាក់ មកកម្សាន្តនៅខេត្តសៀមរាបនាថ្ងៃឆ្លងឆ្នាំសកល

យោងតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្ដសៀមរាប បានឲ្យដឹងនៅថ្ងៃទី០១ខែមករាឆ្នាំ២០២៤នេះថា មានអ្នកទេសចរជាតិនិងអន្ដរជាតិ ប្រមាណជាង៣០៤.០៦៤នាក់ បានមកកម្សាន្តនៅខេត្តសៀមរាប នាថ្ងៃឆ្លងឆ្នាំថ្មី ឆ្នាំសកល២០២៣ចូល២០២៤ ក្នុងនោះ មានអ្នកទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ២៩៥,០០០ នាក់ និង ភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៩,០៦៤ នាក់ ដែលជាថ្ងៃសម្រាកចុងឆ្នាំ២០២៣ ក៏ដូចជារាត្រីឆ្លងចូលឆ្នាំ២០២៤។...

ព័ត៌មានលំអិត

គ្រឹះស្ថានអង្គរបញ្ជាក់ថា បានរកចំណូលជិត ៤០លានដុល្លាអាម៉េរិក ក្នុងឆ្នាំ២០២៣ ពីការលក់សំបុត្រឲ្យអ្នកទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរ

តាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ដែលចេញផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ពេញមួយឆ្នាំ២០២៣ គ្រឹះស្ថានអង្គរ បានរកចំណូលពីការលក់សំបុត្រជូនអ្នកទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន ៣៧.១៩៨.៩៨៨ដុល្លារអាមេរិក ស្មើនឹងជាង ២០០ភាគរយ បើធៀបទៅនឹងឆ្នាំ២០២២។ របាយការណ៍បន្ថែមថា ក្នុងឆ្នាំ២០២៣ មានទេសចរបរទេសសរុប ៧៩៨.០៦៩នាក់ បានចូលទិញសំបុត្រទស្សនារមណីយដ្ឋានអង្គរ ដែលចំនួននេះកើនឡើង ១៧៧,៧៣ភាគរយ...

ព័ត៌មានលំអិត

រដ្ឋបាលស្រុកក្រឡាញ់ រៀបចំពីធីបួងសួងចម្រើនសេចក្តីសុខ នៅទីតាំងរូបសំណាកព្រះវិស្ណុជិះគ្រុឌថ្លែងស រង្វង់មូលផ្លូវបំបែកទីប្រជុំជនស្រុក

កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤នេះ រដ្ឋបាលស្រុកក្រឡាញ់ បានរៀបចំពិធីបួងសួងសុំសេចក្តីសុខចម្រើន នៅទីតាំងរូបសំណាកព្រះវិស្ណុជិះគ្រុឌថ្លែងស នារង្វង់ មូលផ្លូវបំបែកទីប្រជុំជនស្រុក ទៅតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ ដើម្បីដេញឧបទ្រុឌចង្រៃ និងសុំសេចក្តីសុខចម្រើន ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល២០២៤ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប និង ឯកឧត្តម...

ព័ត៌មានលំអិត

ព្រឹត្តិការណ៍ឆ្លងឆ្នាំសកល២០២៤ ដ៏កក្រើកជាមួយការប្រគុំតន្ត្រីធំៗចំនួន ៣ទីតាំង រួមនិងតារាល្បីៗលំដាប់អន្តរជាតិ និងជាតិជាច្រើនរូប ក្នុងក្រុងសៀមរាប

នៅថ្ងៃទី៣០ និង ៣១ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ រដ្ឋបាលខេត្តសៀមរាប បានអនុញ្ញាតឱ្យមានការប្រគុំតន្ត្រីចំនួន ៣ទីតាំងសំខាន់ៗ ក្នុងក្រុងសៀមរាប ដែលញ៉ាំងឱ្យព្រឹត្តិការណ៍ឆ្លងឆ្នាំសកលក្នុងខេត្តសៀមរាប កាន់សប្បាយរីករាយ និងមានការកម្សាន្តប្រកបដោយភាពសំបូរបែប។ បន្ទាប់ពីព្រឹត្តិការណ៍ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលរៀបចំដោយរដ្ឋបាលខេត្តសៀមរាប បានបញ្ចប់យ៉ាងសប្បាយរីករាយកាលពីពេលកន្លងទៅ។ ដូចគ្នាដែរ សម្រាប់ពិធិបុណ្យឆ្លងឆ្នាំសកលនាពេលខាងមុខនេះ...

ព័ត៌មានលំអិត

រដ្ឋបាលស្រុកពួក ប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ក្រោមប្រធានបទ“ បច្ចេកវិទ្យាជាមធ្យោបាយដើម្បីអភិវឌ្ឍជាតិ មិនមែនដើម្បីជួញដូរមនុស្ស ”

នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ រដ្ឋបាលស្រុកពួក បានប្រារព្ធទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ខួបលើកទី១៧ ឆ្នាំ២០២៣ ក្រោមប្រធានបទ“ បច្ចេកវិទ្យាជាមធ្យោបាយដើម្បីអភិវឌ្ឍជាតិ មិនមែនដើម្បីជួញដូរមនុស្ស ” ដោយមានកិច្ចសហការគាំទ្រពីគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប និងអង្គការដៃគូជាតិ-អន្តរជាតិ ដោយមានអ្នកចូលរួមជាច្រើនរូប។ មានប្រសាសន៍ក្នុងឱកាសនោះ លោកស្រី យូ សុភា អភិបាលរងខេត្ត...

ព័ត៌មានលំអិត

មជ្ឈមណ្ឌលវិទ្យាសាស្ត្រនិងវប្បធម៌រុស្ស៊ី នាំយកអំណោយ និងសម្ភារៈសិក្សាចែកជូនសិស្សានុសិស្សមានជីវភាពខ្វះខាត និងលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប

ដោយមើលឃើញពីការខិតខំសិក្សារបស់ក្មួយៗដែលមានជីវភាពខ្វះខាត និងទឹកចិត្តរបស់លោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត ក្នុងសហគមន៍នៃសង្កាត់ទឹកវិល ក្រុងសៀមរាប នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រុមការងារមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ី បាននាំយកអំណោយសប្បុរសធម៌ ជាស្បៀងអាហារ និងសម្ភារៈសិក្សាមួយចំនួន ចែកជូនដល់សាលាបណ្ដុះបណ្ដាលភាសាអង់គ្លេសសហគមន៍ (EECFC) ដើម្បីលើកទឹកចិត្តដល់សាលាសហគមន៍មួយនេះ បន្តបណ្ដុះបណ្ដាលកុមារតូចៗដែលខ្វះលទ្ធភាព ក៏ដូចជាចែករំលែកក្ដីស្រឡាញ់ដល់ពួកគាត់ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលនាពេលខាងមុខ។ តាមការឱ្យដឹងពី លោក...

ព័ត៌មានលំអិត

ធុងសំរាមជាង២០០ ត្រូវបានចែកជូនឃុំសង្កាត់ចំនួន៣ នៃបឹងទន្លេសាប ជាផ្នែកមួយជួយដល់យុទ្ធនាការគ្រប់គ្រងសំរាមប្លាស្ទិកក្នុងខេត្តសៀមរាប

ធុងសំរាម ៣ប្រភេទ ដែលមានចំនួន ២៣៥ធុង ត្រូវបានអង្គការហ្វេក/FACT មន្ទីរបរិស្ថាន រួមនឹងអាជ្ញាធរខេត្តសៀមរាប ធ្វើការប្រគល់ជូនដល់ឃុំ/សង្កាត់ចំនួន៣ នៅជាប់មាត់បឹងទន្លេសាប ដើម្បីជាផ្នែកមួយជួយដល់យុទ្ធនាការគ្រប់គ្រងសំរាមប្លាស្ទិកក្នុងខេត្តសៀមរាប ដែលពិធីប្រគល់នេះធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។ នាយកអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល ហៅកាត់ថា អង្គការហ្វេក/FACT លោក យុក សេងឡុង បានឲ្យដឹងថា...

ព័ត៌មានលំអិត

គម្រោងសាងសង់ផ្លូវបេតុង២ខ្សែរ ក្នុងស្រុកជីក្រែង ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

គម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែរ ដែលជាគម្រោងមូលនិធិឃុំ មានឃុំពង្រក្រោម និងឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។ បើតាមលោក ជៀប សាន ប្រធានគណៈកម្មការលទ្ធកម្មឃុំពង្រក្រោម បានឲ្យដឹងថា សម្រាប់គម្រោងមូលនិធិឃុំពង្រក្រោម គឺបានដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ១ខ្សែរ ប្រវែង៨៥មែត្រ...

ព័ត៌មានលំអិត
Page 140 of 702 1 139 140 141 702

Recommended

សូម Like និង Follow ពួកយើង