ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ចង្រ្កានមេត្រីភាពបរិស្ថាន ត្រូវបានគេមើលឃើញថា កំពុងចូលមកជំនួសចង្ក្រានបែបបុរាណ

ចង្ក្រានសម័យថ្មី ដែលមានចង្ក្រានមេត្រីភាពបរិស្ថាន ត្រូវបានគេមើលឃើញថា កំពុងដើរតួនាទីជំនួសចង្រានពីបុរាណបន្តិចម្តង បន្ទាប់ពីប្រជាពលរដ្ឋដែលបានប្រើប្រាស់វាបានដឹងពីគុណតម្លៃ និងសន្សំសំចៃ។ អ្នកស្រី ឈ វ៉ាន់លី រស់នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ដែលទើបនឹងប្រើប្រាស់ចង្ក្រានបរិស្ថាននេះបានប្រមាណជារយៈពេល១ខែ បានលើកឡើងថា កាលពីមុនអ្នកស្រីបានប្រើចង្ក្រានហ្គាស ឬចង្ក្រានឡូវ ដែលប្រើអុស ធ្យូងធម្មតា នៅក្នុងការចម្អិនម្ហូបអារប្រចាំថ្ងៃ។ ប៉ុន្តែក្រោយពីឃើញមិត្តភក្តិប្រើចង្រ្កានបរិស្ថាននេះ មានភាពងាយស្រួល...

ព័ត៌មានលំអិត

តួប៉មខាងជើងនៃប្រាសាទត្រពាំងល្ពៅ ដែលមានសភាពទ្រុឌទ្រោម ត្រូវបានអ្នកជំនាញធ្វើការជួសជុលឡើងវិញ

តួប៉មខាងជើង នៃប្រាសាទត្រពាំងល្ពៅ ដែលមានសភាពទ្រុឌទ្រោម ត្រូវបានអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាធ្វើការជួសជុល ដើម្បីពង្រឹងរចនាសម្ព័ន្ធប្រាសាទមួយនេះឲ្យរឹងមាំឡើងវិញ។ លោកស្រី ឈុន រតនា មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ប្រាសាទត្រពាំងល្ពៅ មានតួប៉មចំនួន៣ដែលនៅឈរមានរូបរាង។ ចំពោះការជួសជុលនេះ បានធ្វើឡើងបន្ទាប់ពីក្រុមការងារជំនាញប្រើពេលប្រមាណ៥ខែ នៅក្នុងការជួសជុលតួប៉មផ្នែកខាងត្បូងបានចប់ជាស្ថាពរ កាលពីខែមីនា ឆ្នាំ២០២៣កន្លងទៅនេះ ។...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីសង្គមកិច្ចជំរុញឲ្យធ្វើការប្រមូលជនអនាថា អ្នកសុំទាន ជនវិបល្លាសស្មារតី យកមកដាក់នៅមណ្ឌលធ្វើការអប់រំ និងបញ្ជូនទៅព្យាបាល

ក្នុងគោលដៅលើកកម្ពស់មុខមាត់តំបន់ទេសចរណ៍ដ៏សំខាន់របស់កម្ពុជា រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានជំរុញដល់ក្រុមការងារដោះស្រាយបញ្ហាជនអនាថា អ្នកសុំទាន ជនវិបល្លាសស្មារតី ធ្វើការប្រមូលពួកគាត់ដែលកំពុងនៅតាមទីសាធារណៈ ទីប្រជុំជន ឬតាមរមណីយដ្ឋាន យកមកដាក់នៅមណ្ឌលអប់រំ និងបញ្ជូនពួកគាត់ទៅព្យាបាល។ ក្នុងដំណើរចុះបំពេញបេសកកម្មនៅខេត្តសៀមរាប នៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម វង សូត...

ព័ត៌មានលំអិត

ទីតាំងអាជីវកម្មមួយកន្លែងក្នុងក្រុងសៀមរាប កែច្នៃសំណល់កាកអំពៅ និងកម្ទេចកម្ទីឈើធ្វើជាអុសបរិស្ថាន ជំនួសអុសប្រពៃណី

ដើម្បីលើកកម្ពស់វិស័យបរិស្ថាន ទីតាំងអាជីវកម្មមួយកន្លែង បានប្រមែប្រមូលកាកអំពៅ កម្ទេចឈើអាចម៍រណា ត្រឡោកដូង គ្រាប់ត្នោតជាដើម មកកែច្នៃធ្វើជាអុសបរិស្ថាន សម្រាប់ជំនួសអុសប្រពៃណីដែលពលរដ្ឋតែងទៅកាប់ពីព្រៃធម្មជាតិ។ ប្រធានផ្នែកលក់ប្រចាំស្ថាប័នចង្រ្កានបរិស្ថានACE លោក សែម ចាន់វាសនា បាននិយាយនៅព្រឹកថ្ងៃទី០៨ សែសីហា ឆ្នាំ២០២៣នេះថា កាលពីឆ្នាំ២០១៩ ដោយមើលឃើញពីការបំពុលបរិស្ថានដែលកើតចេញពីការប្រើប្រាស់អុសធម្មជាតិ ប្រើធ្យូង ក្នុងការចម្អិនម្ហូបប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជានេះ កូនខ្មែរមួយក្រុមបានផ្តួចផ្តើមបង្កើតជាចង្ក្រានបរិស្ថានមួយប្រភេទ...

ព័ត៌មានលំអិត

គ្រូបង្រៀនមកពីសាលាចំនួន៣១ក្នុងខេត្ដសៀមរាប ទទួលបានបណ្ដុះបណ្ដាលវិធីសាស្ដ្របង្រៀនបែបចម្រុះភាសារអង់គ្លេស

ក្រសួងអប់រំយុវជន និងកីឡា និងអង្គការអេដ អេ អាកស្យុង បានសហការជាមួយអង្គការ TDSO រៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងកម្មវិធីបណ្ដុះបណ្ដាលវិធីសាស្ត្របង្រៀន និងរៀនបែបចម្រុះភាសាអង់គ្លេស ជូនដល់គ្រូបង្រៀនមកពីសាលាបឋមសិក្សាចំនួន៣១ ដែឡសិក្ខាសាលានេះ ធ្វើឡើងនៅសាលបឋមសិក្សាវត្ដបូព៌ ក្រុងសៀមរាប នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ ។ លោក កាន់ ពុទ្ធី...

ព័ត៌មានលំអិត

គណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប រៀបចំសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣

នាសាលាខេត្តសៀមរាប ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត សហការនិងគាំទ្រពីរដ្ឋបាលខេត្ត បានរៀបចំអង្គសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រណិតិកាលទី៧ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត លោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត និងវត្តមានគណៈអភិបាលក្រុងស្រុកទាំង១២ ថ្នាក់ដឹកនាំអង្គភាពមន្ទីរ ពាក់ព័ន្ឋ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ...

ព័ត៌មានលំអិត

ជប៉ុន បណ្ដុះបណ្ដាលពីការកសាងសមត្ថភាពអភិវឌ្ឍន៍ទេសចរណ៍ ដល់សិស្ស និស្សិត នៅខេត្ដសៀមរាប 

សិស្ស និស្សិតប្រមាណជិត ១០០នាក់ នៅសាកលវិទ្យាល័យអង្គរ ខេត្ដសៀមរាប បានទទួលការបណ្ដុះបណ្ដាលផ្នែកកសាងសមត្ថភាពសម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្ដរភាព ក្នុងយុគ្គសម័យសន្ដិភាព និងការអភិវឌ្ឍន៍។ វគ្គបណ្ដុះបណ្ដាល ស្ដីពីក្នុងដំណើរឆ្ពោះទៅរកការស់នៅប្រកបដោយសុខសន្ដិភាពក្នុងសហគមន៍អាស៊ី ដែលធ្វើឡើងកាលពីរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ នៅសាកលវិទ្យាលអង្គរ ក្រុងសៀមរាប ក្រោមជំនួយមូលនិធិអ៊ឺរ៉ាស៊ី ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន។ លោកសាស្រ្តាចារ្យបណ្ឌិត CHUNG JOON...

ព័ត៌មានលំអិត

គ្រឹះស្ថានអប់រំកុមារតូច ផ្នែកឯកជន បំផុសគំនិតឱ្យកុមារចេះអនាម័យ និងស្រលាញ់ភាពស្អាត

 សាលាកុមារសុវណ្ណភូមិ ខេត្ដសៀមរាប បានបំផុសគំនិតកុមារតូច នៅតាមសាលារៀន ឱ្យធ្វើសកម្មភាពសម្អាតបន្ទប់រៀន សាលារៀន និងបរិស្ថានជំរុញវិញខ្លួន ដើម្បីជម្រុញអោយពួកគាត់ចេះស្រលាញ់ភាពស្អាត និងមានអនាម័យ នៅតាមសាលា ក៏ដូចនៅតាមទីសាធារណ:។ កញ្ញា សួរ សីលា នាយិកាសាលារៀនកុមារសុវណ្ណភូមិសាខាផ្សារញ៉ែ ខេត្ដសៀមរាប បានឱ្យដឹងថា កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣នេះថា...

ព័ត៌មានលំអិត

អត្តពលិកជាតិ និងអន្តរជាតិជាង ២,៥០០នាក់ មកពី៤៥ប្រទេស ចូលរួមព្រឹត្តិការណ៍កីឡាទេសចរណ៍ ម៉ារ៉ាតុងចក្រភពខ្មែរលើកទី៨ ក្នុងតំបន់រមណីយដ្ឋានអង្គរ !

នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣នេះ នៅ មុខប្រាសាទអង្គរវត្ត គណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំការរត់ប្រណាំងម៉ារ៉ាតុង ដែលមានអត្តពលិកជាតិ និងអន្តរជាតិ ចំនួន ២,៥១១នាក់ មកពី៤៥ប្រទេស បានចូលរួម។ ក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍ ម៉ារ៉ាតុងចក្រភពខ្មែរលើកទី៨ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលរៀបចំដោយក្រសួងទេសចរណ៍ សហការជាមួយគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា និងអាជ្ញាធរខេត្តសៀមរាប។ អញ្ជើញបើកព្រឹត្តិការណ៍នាពេលនោះ...

ព័ត៌មានលំអិត

ក្រុមការងាររបស់រដ្ឋបាលខេត្តសៀមរាប ចុះពិនិត្យវាយតម្លៃពីស្ថានភាពផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកក្រឡាញ់ និងស្រុកអង្គរជុំ !

ដោយស្ថានភាពអាកាសធាតុ ក្នុងរយ:ពេលមួយសប្តាហ៍មកនេះ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បានធ្វើឲ្យស្រុក មួយចំនួន ក្នុងភូមិសាស្ត្រខេត្តនេះ បានទទួលរងនូវផលប៉ះពាល់ជំនន់ទឹកភ្លៀង។ កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ ក្រុមការងាររដ្ឋបាលខេត្ត ដឹកនាំដោយលោក អ៊ឹង គឹមលាង អភិបាលរង នៃគណ:អភិបាលខេត្ត បានអញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃ អំពីផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រស្រុកក្រឡាញ់ និងស្រុកអង្គរជុំ...

ព័ត៌មានលំអិត
Page 174 of 703 1 173 174 175 703

Recommended

សូម Like និង Follow ពួកយើង