ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អាជ្ញាធរជាតិអប្សរា៖ ទោះមានបញ្ហាព្រំដែនតែវិស័យទេសចរណ៍របស់កម្ពុជានៅតែមានភាពរឹងមាំ ខណៈភ្ញៀវទេសចរបរទេសជឿជាក់លើសុវត្ថិភាពនៅកម្ពុជា

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី១៩ ខែសីហានេះ បានបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ននេះ ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ នៅតែរក្សាបាននូវកំណើនជាបន្តបន្ទាប់ បើទោះបីសភាពការណ៍ជម្លោះព្រំដែននៅមានបញ្ហាក៏ដោយ ប៉ុន្តែយ៉ាងណា ភ្ញៀវទេសចរបរទេសមានភាពជឿជាក់ខ្ពស់លើសន្តិសុខ និងសុវត្ថិភាពនៅកម្ពុជា។ ឯកឧត្ដម ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការរក្សាបាននូវកំណើនភ្ញៀវទេសចរទាំងភ្ញៀវជាតិ និងអន្តរជាតិបែបនេះ គឺបញ្ជាក់អំពីភាពរឹងមាំនៃមូលដ្ឋានវិស័យទេសចរណ៍វប្បធម៌របស់កម្ពុជា...

ព័ត៌មានលំអិត

មន្ត្រីជំនាញសុខាភិបាល៖ទារកចាប់ពីអាយុ៦ខែឡើង ត្រូវការអាហារបន្ថែមក្រៅពីទឹកដោះម្ដាយ ដើម្បីផ្ដល់ជីវជាតិគ្រប់គ្រាន់សម្រាប់ទ្រទ្រង់រាងកាយ

បើតាមមន្ត្រីជំនាញសុខាភិបាល បានបញ្ជាក់ថា ការបំបៅកូនដោយទឹកដោះម្ដាយ ជាកត្តាជួយធ្វើឱ្យប្រសើរឡើងនូវអត្រារស់រានមានជីវិតរបស់កុមារ ជួយការពារប្រឆាំងនឹងជំងឺដែលគំរាមកំហែងដល់អាយុជីវិត និងជំងឺរ៉ាំរ៉ៃផ្សេងៗទៀត ហើយវាក៏ជួយលើកកម្ពស់ការលូតលាស់របស់កុមារប្រកបដោយសុខភាពល្អ និងការអភិវឌ្ឍតាំងពីតូចផងដែរ។ លោកស្រី ធឿន សោភារី មន្ត្រីកម្មវិធីអាហារូបត្ថម្ភ នៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានឱ្យដឹងថា ទារកដែលមានអាយុចាប់ពី ៦ខែឡើងទៅ មិនត្រឹមតែត្រូវការទឹកដោះម្ដាយតែមួយមុខនោះទេ គឺពួកគេត្រូវការអាហារបន្ថែម ដែលហៅថា បបរខាប់គ្រប់គ្រឿង...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត៤៦គ្រួសារ ក្នុងសង្កាត់គោកចក ទទួលបានអំណោយពីសប្បុរសជនតាមរយៈអាជ្ញាធរសង្កាត់

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៤៦ គ្រួសារ ដែលរស់នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ពីសប្បុរសជននៃប្រទេសអូស្ត្រាលី និងព្រះគ្រូចៅអធិការវត្តប្រាសាទគោក ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃតាមរយៈអាជ្ញាធរមូលដ្ឋាន។ លោកស្រី ឈិន សាវី ចៅសង្កាត់គោកចក បានលើកឡើងថា ការផ្ដល់អំណោយជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ គឺជាទឹកចិត្តមនុស្សធម៌ និងជាការយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ជំរុញគ្រប់ភាគីពាក់ព័ន្ធឱ្យបង្កើនការងារថែទាំសុខភាពបឋម ដើម្បីកាត់បន្ថយការចំណាយលើការព្យាបាលជំងឺផ្សេងៗដល់ប្រជាពលរដ្ឋ

ថ្លែងក្នុងកិច្ចប្រជុំក្រុមការងារគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋមនៅខេត្តសៀមរាប ប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ការងារថែទាំសុខភាពបឋម ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាដែលចាំបាច់ត្រូវធ្វើ ព្រោះបើសុខភាពរបស់យើងល្អវានឹងនាំឱ្យគ្រួសារមានសុភមង្គល ហើយប្រទេសជាតិក៏កាន់តែរីកចម្រើន។ ក្នុងន័យនេះ លោកបានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីអប់រំប្រជាពលរដ្ឋនៅតាមសហគមន៍ឱ្យពួកគាត់បានយល់ដឹងអំពីការថែទាំសុខភាពបឋមនេះ។ លោក នាក់...

ព័ត៌មានលំអិត

គិតត្រឹមថ្ងៃទី១៧ខែសីហា ខេត្តសៀមរាបមានបងប្អូនភៀសសឹក ៣ ៤១៧គ្រួសារ កំពុងបន្តស្នាក់នៅ ក្រោមការយកចិត្តទុកដាក់ពីអាជ្ញាធរខេត្ត

បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប គិតត្រឹមល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥នេះ បងប្អូនជនភៀសសឹកចំនួន ៣ ៤១៧គ្រួសារ ស្មើនឹង ១១ ១៤៧នាក់ បានកំពុងបន្តស្នាក់នៅតាមទីតាំងសុវត្ថិភាពនានា ក្នុងភូមិសាស្ត្រខេត្តសៀមរាប ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ។ របាយការណ៍ដដែល បង្ហាញថា ក្នុងចំណោម៣ ៤១៧គ្រួសារ មាន១...

ព័ត៌មានលំអិត

ដំណើរការផ្តល់អាហារសម្រាប់កុមារនៅតាមសាលារៀនក្នុងខេត្តសៀមរាប បានអនុវត្តក្នុងវិសាលភាពកាន់តែធំទូលាយ គ្របដណ្ដប់ស្ទើរទូទាំងខេត្ត

អស់រយៈពេលជាង២០ឆ្នាំ ក្នុងដំណើរការអនុវត្តកម្មវិធីផ្តល់អាហារសម្រាប់កុមារនៅតាមសាលារៀន មកដល់បច្ចុប្បន្នបានពង្រីកវិសាលភាពកាន់តែល្អប្រសើរ រហូតគ្រប់ដណ្ដប់ស្ទើរទូទាំងខេត្តសៀមរាប ដែលបានតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ឱ្យកុមារមានបញ្ញាស្មារតីក្នុងការសិក្សារៀនសូត្រ។ នេះបើតាមការបញ្ជាក់របស់ លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប។ លោក លី ប៊ុនណា បានបង្ហាញថា ខេត្តសៀមរាបជាខេត្តគោលដៅមួយ ក្នុងចំណោមបណ្តាខេត្តជាច្រើនទៀតនៅកម្ពុជា ដែលបានអនុវត្តកម្មវិធីផ្តល់អាហារពេលព្រឹកសម្រាប់កុមារនៅតាមសាលារៀនតាំងពីឆ្នាំសិក្សា២០០៤មកម្ល៉េះ តាមបណ្តាស្រុកគោលដៅចំនួន៥...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប៖ ការផ្ទេរមុខងារដល់រដ្ឋបាលថ្នាក់ក្រោមជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ជាការជំរុញដល់ការអភិវឌ្ឍដល់ថ្នាក់មូលដ្ឋាន

ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាស្ដីពីការសិក្សាស្វែងយល់អំពីស្ថានភាពនៃការរៀបចំ និងប្រព្រឹត្តិទៅនៃរចនាសម្ព័ន្ធប្រព័ន្ធគ្រប់គ្រង និងមុខងាររបស់រាជធានីខេត្ត ក្រុងស្រុកខណ្ឌ នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ លោក សុខ ថុល អភិបាលរងខេត្តសៀមរាប បានបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើការផ្ទេរមុខងារមួយចំនួនពីថ្នាក់ជាតិ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនេះជាទិសដៅនៅក្នុងការជំរុញការអភិវឌ្ឍដល់ថ្នាក់មូលដ្ឋាន។ លោក សុខ ថុល បានលើកឡើងថា...

ព័ត៌មានលំអិត

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខ និងផ្ដល់អំណោយជូនក្រុមគ្រួសាររបស់វីរៈយុទ្ធជន៦រូប រស់នៅខេត្តសៀមរាប

នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់មន្ត្រីចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនក្រុមគ្រួសាររបស់វីរៈយុទ្ធជន ៦រូប រស់នៅខេត្តសៀមរាប ដែលត្រូវបានចាប់ខ្លួនក្រោយមានបទឈប់បាញ់ចូលជាធរមាន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ ក្នុងពេលបំពេញភារកិច្ចនៅព្រំដែន។ ក្នុងឱកាសនោះ ឯកឧត្តម យូ...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប ស្នើដល់ម្ចាស់ផ្ទះសំណាក់អាហារដ្ឋាន សូមកុំឱ្យមានការដំឡើងថ្លៃ នាឱកាសនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

រដ្ឋបាលខេត្តសៀមរាប នាពេលថ្មីៗនេះ បានចេញលិខិតស្នើដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន សូមកុំឱ្យមានការដំឡើងថ្លៃម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ឱកាសនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងឆ្នាំសិក្សា២០២៤-២០២៥ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏សូមណែនាំដល់ម្ចាស់អាជីវកម្មថតចម្លង មិនត្រូវទទួលថតចម្លងនូវសំណៅឯកសារផ្សេងៗ ពាក់ព័ន្ធនឹងការប្រឡងឡើយ ចំពោះម្ចាស់ទីតាំងអាជីវកម្មថតចម្លងដែលមានទីតាំងនៅជិតមណ្ឌលប្រឡង...

ព័ត៌មានលំអិត

សាកលវិទ្យាល័យអង្គរ និងសាកលវិទ្យាល័យព្រះសីហនុរាជ ចុះអនុស្សរណៈនៃការយោគយល់គ្នា បង្កើតកិច្ចសហប្រតិបត្តិការ គាំទ្រលើការអភិវឌ្ឍសមត្ថភាព

នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ សាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប និងសាកលវិទ្យាល័យព្រះសីហនុរាជ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ផ្តោតលើការបង្កើតកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ការគាំទ្រពីគ្នាទៅវិញទៅមកពាក់ព័ន្ធនឹងការអភិវឌ្ឍសមត្ថភាព ក្រោមព្រះវត្តមាន សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និង ឯកឧត្តម សុខ តុញ អនុប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យអង្គរ។...

ព័ត៌មានលំអិត
Page 18 of 697 1 17 18 19 697

Recommended

សូម Like និង Follow ពួកយើង