ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

យុវជនក្នុងខេត្តសៀមរាបចំនួន៣០០នាក់ ទទួលការបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចរយៈពេលវែងពីសមាគមក្លឹបទេសចរណ៍សៀមរាប

យុវជនមកពីបណ្ដាស្រុកក្នុងខេត្តសៀមរាប ចំនួន ៣០០នាក់ ក្នុងនោះនារីចំនួន ១៦៩នាក់ បានមកទទួលបានការបណ្តុះបណ្តាលលើមុខជំនាញបដិសណ្ឋារកិច្ច “ ផ្នែកការិយាល័យជួរមុខ គេហកិច្ច សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ” ដែលការសិក្សានេះមានរយៈពេល ៦ខែ នៅសាកលវិទ្យាល័យអង្គរ តាមរយៈគំនិតផ្តួចផ្តើមរបស់សមាគមក្លឹបទេសចរណ៍សៀមរាប ដោយទទួលបានការគាំទ្រសហហិរញ្ញប្បទានរវាងវិស័យឯកជន និងរាជរដ្ឋាភិបាលកម្ពុជា និងតាមរយៈមូលនិធិអភិវឌ្ឍន៍ជំនាញ Skill Development...

ព័ត៌មានលំអិត

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំនួនពីរកន្លែង ដែលមានទីតាំងនៅខេត្តសៀមរាប និងនៅខេត្តកំពង់ធំ ត្រូវបានបើកសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទាំង២ស្ថានីយនៅថ្ងៃនេះ

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី ចំនួនពីរកន្លែង គឺទី១ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី ជ្រាវ-សៀមរាប មានទីតាំងស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប និង ទី២ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតស្ទឹងសែនទី២ មានទីតាំងស្ថិតនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបានប្រារព្ធពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការព្រមគ្នានៅថ្ងៃទី២២ខែឧសភាឆ្នាំ២០២៣នេះ នៅបរិវេណរោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី ជ្រាវ-សៀមរាប ក្រោមអធីបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី...

ព័ត៌មានលំអិត

អភិបាលស្រុកបន្ទាយស្រី៖ ទិវាជាតិនៃការចងចាំ ២០ឧសភា ជាមហាសោកនាដកម្មប្រល័យពូជសាសន៍ជាតិឯង និងជាការចងចាំដ៏ឈឺចាប់ ទោះកន្លងទៅអស់ជិត៤០ឆ្នាំក្ដី

ថ្លែងក្នុងទិវាជាតិនៃការចងចាំ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣នេះ លោក រិន ឡូត អភិបាលស្រុកបន្ទាយស្រី លើកឡើងថា ទោះកន្លងផុតអស់ជិត ៤០ឆ្នាំហើយក្ដី ប៉ុន្តែប្រជាជនកម្ពុជាគ្រប់ៗរូប នៅតែចងចាំមិនអាចបំភ្លេចបាននូវរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ –...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាបប្រារព្ឋទិវាជាតិនៃការចងចាំ ២០ ឧសភា ២០២៣

នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំទិវាជាតិនៃការចងចាំ ២០ឧសភានៅក្នុងបរិវេណវត្តពោធិវង្ស ក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និង ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ដោយមានការនិមន្តនិងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ ឯកឧត្តម លោកជំទាវ...

ព័ត៌មានលំអិត

ក្រុមការងាររាជរដ្ឋាភិបាល ជំរុញឲ្យអាជ្ញាធរត្រូវខិតខំដោះស្រាយទំនាស់ដីធ្លីតាមយន្តការឈ្នះៗ

អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរធំ និងជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្ដម ស ថាវី បានជំរុញដល់អាជ្ញាធរមូលដ្ឋាន ត្រូវខិតខំធ្វើការដោះស្រាយសំណូមពររបស់ពលរដ្ឋ ក៏ដូចជាការដោះស្រាយទំនាស់ដីធ្លីក្នុងមូលដ្ឋាន ដោយប្រើយន្តការឈ្នះៗ ដែលដាក់ចេញដោយសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល។ ឯកឧត្តម ស ថាវី បានលើកឡើងបែបនេះ នៅក្នុងវេទិការសាធារណៈ កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នៅភូមិ លៀប...

ព័ត៌មានលំអិត

ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ បំពាក់មេដាយជូនអតីតយុទ្ធជន ស្រុកក្រឡាញ់ ខេត្តសៀមរាប ចំនួន៣៣១នាក់

ឯកឧត្តមអ្នកឧកញ៉ា បណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប តំណាំងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទីមួយ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ។ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសការពារជាតិ ជូនដល់អតីតយុទ្ធជនកម្ពុជា...

ព័ត៌មានលំអិត

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីក្លាយជាកន្លែងផ្តល់ចំណេះដឹងដល់សិស្សានុសិស្សលើវិស័យវាយនភណ្ឌ

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ត្រូវបានគេមើលឃើញថា បានក្លាយជាកន្លែងផ្តល់ចំណេះដឹងដល់សិស្សានុសិស្សលើវិស័យវាយនភណ្ឌ តាមរយៈកិច្ចសហការជាមួយគ្រឹះស្ថានសិក្សានានាក្នុងការដឹកនាំសិស្សានុសិស្សមកសិក្សាឈ្វេងយល់ដោយផ្ទាល់។ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានដាក់តាំងពិព័រណ៍នូវផលិតផលសូត្រជាច្រើនមុខមកពីបណ្ដាប្រទេសនៅតាមដងទន្លេមេគង្គ រួមមាន ឥណ្ឌា កម្ពុជា ថៃ ឡាវ ភូមា និងវៀតណាម ព្រមទាំងមានការអនុវត្តដោយផ្ទាល់លើការងារជ្រលក់ពណ៌ផងដែរ។ នាយកស្តីទីនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីលោក សែន គឹមស៊ុន ឱ្យដឹងថា សារមន្ទីរមានសេចក្តីសោមនស្សរីករាយដែលគណៈគ្រប់គ្រង និងលោកគ្រូអ្នកគ្រូដែលយល់ដឹងចង់បង្ហាញពីការយកចិត្តទុកដាក់ការលើកតម្លៃលើវិស័យវាយនភណ្ឌលើប្រទេសទាំង៦...

ព័ត៌មានលំអិត

សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ ធ្វើពិព័រណ៍វត្ថុបុរាណ បង្ហាញឱ្យសាធារណៈជនស្វែងយល់ពីវត្ថុបុរាណដែលទើបរកឃើញថ្មីៗ

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានរៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍រយៈពេល១០ថ្ងៃ ដោយចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ដើម្បីបង្ហាញឱ្យភ្ញៀវទេសចរជាតិ អន្ដរជាតិ ក៍ដូចប្រជាពលរដ្ឋចូលរួមទស្សនា និងសិក្សាស្វែងយល់ពីវត្ថុបុរាណ បន្ទាប់ពីរកឃើញពីកំណាយស្រាវជ្រាវ នៅតំបន់រមណីយដ្ឋានអង្គរនាពេលកន្លងមក។ អ្នកស្រី ជន ច័ន្ទណារ័ត្ន ជាមគ្គុទេសក៍សារមន្ទីរ ព្រះនរោត្ដមសីហនុ-អង្គរ បានឱ្យដឹងថា ការតាំងបង្ហាញក្នុងពិព័រណ៍វត្ថុបុរាណនេះ ចែកជា៣ប្រភេទ...

ព័ត៌មានលំអិត

កម្មវិធីយុវជន២១ បើវគ្គបណ្ដុះគំនិតនវានុវត្ដន៍អាជីវកម្ម ដល់និស្សិតឧត្ដមសិក្សាជិត១០០នាក់ នៅសៀមរាប

ក្រសួងអប់រំយុវជន និងកីឡា បានបើកវគ្គបណ្ដុះគំនិតនវានុវត្ដន៍អាជីវកម្ម ដល់យុវជន១០០នាក់មកពីគ្រឹះស្ថានឧត្ដមសិក្សារដ្ឋ និងឯកជនចំនួន២៤ នៃកម្មវិធីយុវជន២១ ក្រោមប្រធានបទ សហគ្រិនឌីជីថលនាវានុវត្ដន៍អាជីវកម្ម ដែលពិធីនេះ ធ្វើឡើងមានរយៈពេល៧ថ្ងៃ នៅមជ្ឍមណ្ឌលជាតិយុវជនកម្ពុជាខេត្ដសៀមរាប ដើម្បីសម្រេចបាននូវចក្ខុវិស័យការអភិវឌ្ឍសេដ្ឋកិច្ចបែបឌីជីថល ។ ឯកឧត្ដម ចឹក លីម អគ្គនាយករង នៃអគ្គនាយកដ្ឋានយុវជនបានថ្លែងនៅក្នុងពិធីបើកវគ្គ នាថ្ងៃទី១៨ខែឧសភានេះថា កម្មវិធី...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

អាជ្ញាធរខេត្តសៀមរាប បានធ្វើការជំរុញដល់ភាគីពាក់ព័ន្ធនានា នៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាប ត្រូវធ្វើយ៉ាងណាកុំឲ្យមានបាតុភាពមិនល្អ នាំឲ្យមានការថ្នាំងថ្នាក់ដល់អ្នកទេសចរដែលចូលមកកម្សាន្តនៅក្នុងខេត្តបេតិកភណ្ឌមួយនេះ។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការតែងតាំងសមាសភាពគណៈកម្មការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស (គ.អ.ច.ទ) នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅព្រលានយន្តហោះអន្តរជាតិសៀមរាប លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប...

ព័ត៌មានលំអិត
Page 185 of 698 1 184 185 186 698

Recommended

សូម Like និង Follow ពួកយើង