ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

គ្រូពេទ្យវេជ្ជសាស្ត្រចិនបុរាណ សហការជាមួយមន្ទីរសុខាភិបាលខេត្ត រៀបចំពិនិត្យ ព្យាបាលជំងឺ ជូនពលរដ្ឋក្នុងខេត្តសៀមរាបដោយឥតគិតថ្លៃ

ក្រុមគ្រូពេទ្យវេជ្ជសាស្រ្តចិនបុរាណ និងមន្ទីរសុខាភិបាលខេត្តសៀមរាប ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ម្សិលមិញនេះ រៀបចំពិនិត្យ ព្យាបាលជំងឺ ជូនពលរដ្ឋក្នុងខេត្តសៀមរាបដោយឥតគិតថ្លៃ រយៈបេលពេញ១ថ្ងៃ ក្នុងគោលបំណងលើកកម្ពស់ការថែរក្សាសុខភាព និងចូលរួមកាត់បន្ថយចំណាយក្នុងការព្យាបាលជំងឺ ដែលមានប្រជាពលរដ្ឋប្រមាណជាង ២០០នាក់ មកពីសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាបមកទទួលសេវា។ លោក លីវ ជីជៀ (LIU...

ព័ត៌មានលំអិត

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ តាំងបង្ហាញចម្លាក់ព្រះពាន់នៃព្រះពុទ្ធសាសនាធ្វើពីថ្មភក់ ១ផ្ទាំង ដែលជាវត្ថុកម្ររបស់សិល្បៈខ្មែរ

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ តាំងពិព័រណ៍ ថ្មគោលព្រះពាន់បុរាណនៃព្រះពុទ្ធសាសនា រចនាប័ទ្មបាយ័ន១ផ្ទាំងធ្វើពីថ្មភក់ ដែលទំនងកសាងឡើងនៅអំឡុងចុងសតវត្សរ៍ទី១២នៃគ្រីស្ដសករាជ ដើម្បីឱ្យសាធារណជន សិស្ស និស្សិត ព្រមទាំងក្រុមអ្នកស្រាវជ្រាវបានឃើញ និងអាចមកសិក្សាផងស្វែងយល់ផង។ មគ្គទេសក៍សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរលោក វឿន វិបុលសុខុម ឱ្យដឹងថា ផ្ទាំងចម្លាក់ថ្មភក់ ដែលឆ្លាក់រឿងរ៉ាវនៃព្រះពុទ្ធសាសនា រកឃើញដោយការធ្វើកំណាយនេះ ត្រូវបានគេកំណត់ឈ្មោះថា«ថ្មគោលព្រះពាន់» ដែលជាវត្ថុកម្រមាននៅក្នុងសិល្បៈខ្មែរ។ លោក...

ព័ត៌មានលំអិត

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការនៃវេទិកាបាគូសកលលើកទី ១០

ទីក្រុងបាគូ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី ២ នៃរដ្ឋសភា បានអញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការនៃវេទិកាបាគូសកលលើកទី១០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អុីលហាម អាលីយេវ (Ilham Aliyev) ប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់។ វេទិកាបាគូសកលលើកទី ១០...

ព័ត៌មានលំអិត

ស្រុកអង្គរធំ អបអរទិវានារីអន្ដរជាតិ ៨មីនា ក្រោមប្រធានបទ ស្ដ្រីរួមគ្នារក្សាសុខសន្ដិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល

នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ នាបរិវេណអនុវិទ្យាល័យអង្គរធំ ស្រុកអង្គរធំ ខេត្ដសៀមរាប មានរៀបចំពិធីអបអរទិវានារីអន្ដរជាតិ ៨មីនា ក្រោមប្រធានបទ ស្ដ្រីរួមគ្នារក្សាសុខសន្ដិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល ដែលមានសិស្សានុសិស្សលោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋប្រមាណ ១០០នាក់។ លោក ពៅ ប៊ុន ធឿន អភិបាលស្រុកអង្គរធំ ក៏បានលើកឡើងផងដែរថា...

ព័ត៌មានលំអិត

ស៊ីម៉ាក់ និងជប៉ុន គ្រោងផលិតស្រូវសាលី នៅខេត្ដបាត់ដំបង សម្រាប់នាំចេញក្រៅស្រុក និងផ្គត់ផ្គង់ក្នុងស្រុក !

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ និងលោក Nishida Seibaku ជាប្រធាន និងនាយកប្រតិបត្តិនៃក្រុមហ៊ុន Nishida Baley Processing Co., Ltd មានមូលដ្ឋាននៅប្រទេសជប៉ុន បានជួបពិភាក្សានេះ កាលពីល្ងាចថ្ងៃទី០៧ ខែមីនា...

ព័ត៌មានលំអិត

ក្រុមការងារជួសជុលខ្លោងទ្វារតាកាវបង្ហាញអារម្មណ៍រីករាយ ក្រោយពេលឃើញសំណង់បុរាណមួយនេះឈររឹងមាំឡើងវិញ

ស្ថាបត្យកម្ម អ្នកបុរាណវិទូ និងក្រុមជាងគ្រប់ផ្នែកដែលបានចូលរួមជួសជុលសំណង់ខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ បានបង្ហាញអារម្មណ៍រីករាយ បន្ទាប់ពីឃើញខ្លោងទ្វារបុរាណមួយនេះ បានបង្ហាញសម្រស់ដ៏ល្អឯកឡើងវិញ ព្រមទាំងមានភាពរឹងមាំយូរអង្វែងតទៅទៀត។ អ្នកស្រី ហាន ម៉ាច អាយុ ៦៦ឆ្នាំ ជាអ្នកភូមិស្រះស្រង់ខាងជើង ដែលបានចូលរួមជួសជុលប្រាសាទជាច្រើននៅតំបន់អង្គរ ជាមួយអាជ្ញាធរជាតិអប្សរាជាង ២០ឆ្នាំមកហើយ ក្នុងចំណោមកម្មករជាច្រើនទៀត ដែលបានទៅជួសជុលខ្លោងទ្វារតាកាវ មានប្រសាសន៍ថា...

ព័ត៌មានលំអិត

ប្រទេសចិន ផ្ដល់ថវិកាជាង ៤លានដុល្លាអាមេរិក សម្រាប់ដោះមីន និងសំណល់យុទ្ធភណ្ឌពីសង្គ្រាម ក្នុងខេត្តចំនួនបីរបស់ប្រទេសកម្ពុជា

ក្នុងពិធីប្រកាសបើកការដ្ឋានប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ស្ថិតនៅតំបន់ប្រាសាទទ័ពជ័យ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្ដសៀមរាប នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ប្រទេសចិន ផ្តល់ហិរញ្ញប្បទានឥតសំណង ជំហានដំបូងចំនួន ៤.៤លានដុល្លាសហរដ្ឋអាមេរិក ក្រោម"គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា” ដែលជាការគាំទ្រដល់កិច្ចប្រតិបត្តិការបោសសម្អាតមីន របស់អង្គភាពCMAC ក្នុងឆ្នាំ២០២៣ នៅក្នុងខេត្តចំនួនបីរបស់កម្ពុជា រួមមានខេត្តសៀមរាប ខេត្តកំពង់ធំ...

ព័ត៌មានលំអិត

ក្រុមយុវជនក្នុងខេត្តសៀមរាប ជិះកង់អបអរទិវានារីអន្ដរជាតិ និងជំរុញការលើកកម្ពស់តួនាទីស្ត្រីក្នុងការអភិវឌ្ឍសង្គម

នៅថ្ងៃទី៨ ខែមីនា ដែលត្រូវនឹង ទិវានារីអន្ដរជាតិ ក្រុមយុវជនក្នុងខេត្តសៀមរាប បានចូលរួមជិះកង់អបអរសាទរ ដែលជាការបង្ហាញពីសកម្មរបស់ស្ត្រីក្នុងសង្គម ក៏ដូចជាការប្រើប្រាស់សិទ្ធិស្មើៗគ្នា ក្នុងការចូលរួមអភិវឌ្ឍន៍ និងមានតួនាទី ភារកិច្ចដូចបុរសផងដែរ។ យុទ្ធនាការជិះកង់ អបអរសាទរទិវានារីអន្ដរជាតិ ៨មីនា លើកទី១១២ ក្នុងក្រុងសៀមរាបនេះ ធ្វើឡើងក្រោមប្រធាបទ ស្ដ្រីរួមគ្នាក្នុងសុខសន្ដិភាព និងដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល។ លោក...

ព័ត៌មានលំអិត

«ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

ក្រោមព្រះរាជាធិបតីរបស់ករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជពិធីសុំភ្លើង «ព្រះអគ្គីកីឡា» នៅប្រាសាទអង្គរវត្ត នាថ្ងៃទី២១ ខែមីនាខាងមុខ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ រះចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត ដើម្បីបញ្ឆេះគប់ភ្លើង មុនពិធីរត់កាន់ភ្លើងគប់កាត់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍។ បើយោងតាមកិច្ចប្រជុំពិភាក្សា ក្នុងការរៀបចំតម្រាយផ្លូវ និងផែនការសកម្មភាព ការដង្ហែព្រះអគ្គីកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅសាលាខេត្តសៀមរាប...

ព័ត៌មានលំអិត

ខេត្ដសៀមរាប គ្រោងដង្ហែតុក្កតាយក្សឆ្នាំ២០២៣ ក្រោមប្រធានបទ “ខ្មែរក្លាហាន” ក្រុងសៀមរាប នាចុងសប្ដាហ៍នេះ

បន្ទាប់ពីអាក់ខានដោយសារការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩ រយៈពេលជាង២ឆ្នាំកន្លងមកនេះ តុក្កតាយក្សឆ្នាំ២០២៣ នឹងបង្ហាញខ្លួនម្តងទៀតនៅក្នុងក្រុងសៀមរាប នាចុងសប្ដាហ៍នេះ ក្រោមប្រធាន “ខ្មែរក្លាហាន” ដើម្បីលើកស្ទួយនូវិស័យសិល្បៈ វប្បធម៌ បរិស្ថាន និងស្ដារឡើងវិញនូវក្បួនដង្ហែតុក្កតាយក្ស សម្រាប់ទាក់ទាញភ្ញៀវទេសចរ។ លោក អ៊ុន សាវ៉ាន់ អ្នករៀបចំកម្មវិធីតុក្ដាយក្ស បានឱ្យដឹងថា តុក្កតាយក្សឆ្នាំ២០២៣ មានកុមារជាង ៤០០នាក់...

ព័ត៌មានលំអិត
Page 199 of 698 1 198 199 200 698

Recommended

សូម Like និង Follow ពួកយើង