ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

សមាគមមិត្តយើង ជ្រើសរើសយកខេត្តសៀមរាប បន្តកម្មវិធី “សក់ និងសម្រស់របស់មិត្តយើង“ ដោយមានពលរដ្ឋក្រីក្រចូលរួមជាង៣០០នាក់

ដើម្បីជាការចូលរួមក្នុងសកម្មភាពមនុស្សធម៌ជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សមាគមមិត្តយើង បានសម្រេចជ្រើសរើសខេត្តសៀមរាប ដើម្បីបន្តសកម្មភាពមនុស្សធម៌របស់ខ្លួន ដោយសហការជាមួយអាជ្ញាធរសង្កាត់សាលាកំរើក រៀបចំកម្មវិធី “សក់ និងសម្រស់របស់មិត្តយើង“ លើកទី៤ និងជាលើកទី១ សម្រាប់ខេត្តសៀមរាប ក្នុងបរិវេនសាលាមត្តេយ្យសហគមន៍ ភូមិតាវៀន ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត់សរុបជាង ៣០០នាក់ មកពីសង្កាត់សាលាកំរើក និងស្រុកបន្ទាយស្រី...

ព័ត៌មានលំអិត

ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាង ៧ម៉ឺន៦ពាន់នាក់ ក្នុងរយ:ពេល ៧ថ្ងៃ អ្នកទេសចរជាតិ និងអន្ដរជាតិ បានដើរលេងកំសាន្ត នៅខេត្ដសៀមរាប !

ក្នុងរយ:ពេល ១សប្តាហ៍ មានប្រមាណជាង ៧៦,០០០នាក់ ដែលក្នុងនោះភ្ញៀវជាតិ ៧០,០០០នាក់ និងភ្ញៀវទេសចរបរទេសមានចំនួន ៦,០២២នាក់ផងដែរ។ចំនួនភ្ញៀវទេសចរ ដែលបានដើរកំសាន្តមានការកើនឡើងច្រើនជាបន្ដបន្ទាប់ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែធ្នូឆ្នាំ២០២២ ខណ: ដែលខេត្តសៀមរាប បានរៀបចំពិធីឆ្លងឆ្នាំសកល ដោយមានកម្មវិធីកម្សាន្តសប្បាយជាច្រើន និងស្របពេល ដែលប្រទេសមានសន្ដិភាព និងការអភិវឌ្ឍរីកចំរើននូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលផ្តល់ឱកាសអោយបងប្អូនប្រជាពលរដ្ឋប្រកបមុខរបរ បំពេញការងាររៀងៗខ្លួន...

ព័ត៌មានលំអិត

កម្មវិធីជិះទូកកំសាន្ដនៅតាមដងស្ទឹងសៀមរាប ដើម្បីអបអរឆ្នាំសកល បានចាប់ផ្ដើមហើយជាមួយនឹងវត្តមានអ្នកទេសចរណ៍ចូលរួមយ៉ាងច្រើនកុះករ

កម្មវិធីជិះទូកកំសាន្ដនៅតាមដងស្ទឹងសៀមរាប ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) បានចាប់ផ្ដើមហើយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២២នេះ ជាមួយនឹងវត្តមានអ្នកទេសចរណ៍ជាតិ-អន្តរជាតិចូលរួមជាច្រើនកុះករ ដែលជាកម្មវិធីដើម្បីត្រៀមអបអរសាទរពិធីបុណ្យឆ្លងឆ្នាសកល និងដើម្បីទាក់ទាញអ្នកទេសចរទៅទស្សនាខេត្ដសៀមរាប នាថ្ងៃឆ្លងសកល ឆ្នាំ២០២៣ខាងមុខ។ បើតាមលោក សេង វិចិត្រ ប្រធានក្រុមការងាររៀបចំជិះទូកកំសាន្ដ របស់សហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍ថា ការរៀបចំជិះទូកកំសាន្ដនេះធ្វើឡើងរយៈ ៧ថ្ងៃចាប់ពីថ្ងៃទី២៥...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប ចែកអំណោយដល់គ្រួសារ(ក្រ១.ក្រ២) ចាស់ជរា ជនពិការ ក្នុងឱកាសខួបកំណើត និងចម្រើនព្រះជន្ម ព្រះតេជគុណពិន សែម សិរីសុវណ្ណោ !

រដ្ឋបាលខេត្តសៀមរាប បានរៀបចំចែកអំណោយជូនដល់គ្រួសារ (ក្រ១.ក្រ២ )ចាសជរា ជនពិការ ចំនួន៣៨៤គ្រួសារ  ក្នុងឱកាសបុណ្យខួបកំណើត និងចម្រើនព្រះជន្ម ប្រគេនដល់ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណ: ថ្នាក់ទ គណ:មហានិកាយ ឧត្តមទីប្រឹក្សាសម្តេចព្រះសង្ឃនាយក សមាជិកថេរសភា ក្នុងព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា ព្រះនាយកពុទ្ធិកវិទ្យាល័យរាជបូណ៌...

ព័ត៌មានលំអិត

បុណ្យផ្កាប្រាក់សាមគ្គីវត្តកំពង់ក្តី ទទួលបានបច្ច័យជាង ៣៥លានរៀល សម្រាប់សាងសង់មហាកុដិ រដ្ឋបាលអនុគណស្រុកជីក្រែង !

ព្រះចៅអធិការ គណ:កម្មការអាចារ្យវត្តនិងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តបុព្វទិសារាមហៅវត្តកំពង់ក្តី ស្ថិតក្នុងភូមិពន្លឺព្រះផុស ឃុំកំពង់ក្តី ស្រុកជីក្រែងខេត្តសៀមរាប បានមូលមតិគ្នាជាឯកច្ឆ័ន្ទ រៀបចំបុណ្យផ្កាប្រាក់សាមគ្គីប្រមូលបច្ច័យបានចំនួន ៣៥,០៩០,០០០រៀល សម្រាប់សងរំលោះថ្លៃគ្រឿងសំណង់ដំណាក់កាលទី១ នៃអគាររដ្ឋបាលអនុគណស្រុកស្ថិតនៅក្នុងទីតាំងវត្ត ដែលមានបណ្តោយ ៣៤ម និងទទឹង ១៦ម កំពស់ ២ជាន់ ដោយបានបុកគ្រឺះ បណ្តុះជើងសសរ ចាក់ប្លង់សេបាន ២សន្លឹក និងរៀបជញ្ជាំងរួចរាល់...

ព័ត៌មានលំអិត

សមត្ថកិច្ចខេត្តសៀមរាប បំភ្លឺថា គ្មានករណីក្មេងស្រីនៅស្រុកអង្គរធំធ្វើអត្តឃាត ក្រោយដឹងថាប្រឡងធ្លាក់នោះទេ

នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ មានករណីបង្ហោះ និងចែកចាយព័ត៌មានមិនពិតជាច្រើន បណ្ដាញសង្គមហ្វេសប៊ុក អំពីករណីក្មេងស្រីម្នាក់នៅស្រុកអង្គរធំ ខេត្តសៀមរាប បានធ្វើអត្តឃាត បន្ទាប់ពីដឹងខ្លួនបានប្រឡងធ្លាក់ក្នុងសម័យប្រឡងមធ្យមសិក្សាទុតិយភូមិ នាឆ្នាំ២០២២។   តាមការស្រាវជ្រាវ និងបំភ្លឺលើករណីនេះ សមត្ថកិច្ចខេត្ត បញ្ជាក់ថានេះជាព័ត៌មានចាស់តាំងពីឆ្នាំ២០១៩ នៅស្រុកអង្គរធំ ដែលមានបញ្ហាផ្ទាល់ខ្លួនទើបធ្វើអត្តឃាត មិនមែនដោយសារខូចចិត្ត នឹងលទ្ធផលប្រឡងធ្លាក់នោះឡើយ។...

ព័ត៌មានលំអិត

ក្រុមប្រឹក្សាខេត្តសៀមរាបបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ឆ្នាំ២០២២គោលដៅទី៤ សម្រាប់ស្រុកប្រាសាទបាគង និងស្រុកសូទ្រនិគម

នៅព្រឹកថ្ងៃទី២២ខែធ្នូឆ្នាំ២០២២នេះក្រុមប្រឹក្សាខេត្តសៀមរាបបានបន្តបើកវេទិកាផ្សព្វផ្សាយ និង ពិគ្រោះ យោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ឆ្នាំ២០២២ក្នុងគោលដៅទី៤ សម្រាប់ស្រុកប្រាសាទបាគង និងស្រុកសូទ្រនិគម ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ ថុល អភិបាលរងខេត្ត ព្រមទាំងមាន ការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត...

ព័ត៌មានលំអិត

កិច្ចប្រជុំត្រៀមរៀបចំការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២ នៅខេត្តសៀមរាប !

នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ គណ:កម្មការបច្ចេកទេសនៃ សហព័ន្ធខ្មែរកីឡាទោចក្រយាន សហការជាមួយរដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពិភាក្សា ស្តីពីត្រៀមរៀបចំការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាពឯកឧត្តម នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយាន លោក អុឹង គឹមលាង អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ...

ព័ត៌មានលំអិត

មន្ទីរសុខាភិបាលខេត្តសៀមរាប បើកកិច្ចប្រជុំក្រុមការងារពិសេសដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ថា្នក់ខេត្ត ប្រចាំត្រមាសទី៤ ឆ្នាំ២០២២

នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ មន្ទីរសុខាភិបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំក្រុមការងារពិសេសដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត ប្រចាំត្រីមាសទី៤ ឆ្នាំ២០២២ ក្រោមវត្តមានលោក ពិន ប្រាកដ អភិបាលរងខេត្ត និងលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត រួមនឹងវត្តមានសមាជិកសមាជិកាក្រុមការងារ ដើម្បីធ្វើបច្ចុប្បន្នភាពពីស្ថានភាពជំងឺគ្រុនចាញ់ សមិទ្ធិផល បញ្ហាប្រឈម និងទិសដៅអនុវត្តឈានទៅរកការលុប...

ព័ត៌មានលំអិត

អ្នកពាក់ព័ន្ធធ្វើការលើសិទ្ធិកុមារ រៀបចំកិច្ចប្រជុំការងារបច្ចេកទេស ដើម្បីលើកកម្ពស់កិច្ចការពារកុមារ !

អ្នកពាក់ព័ន្ធដែលធ្វើការងារលើផ្នែកកិច្ចការពារកុមារថ្នាក់ជាតិ បានសហការជាមួយអង្គការសង្គមស៊ីវិល រៀបចំកិច្ចប្រជុំ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់រួមគ្នា សំដៅធ្វើឲ្យកាន់តែប្រសើរឡើង នៅការលើកកម្ពស់កិច្ចការពារកុមារ និងឧត្តមប្រយោជន៍របស់កុមារគ្រប់រូប។កិច្ចប្រជុំនេះ ធ្វើឡើងនៅខេត្ដសៀមរាប មានរយ:ពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ។ ឯកឧត្ដម គីម សុវណ្ណឌី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ...

ព័ត៌មានលំអិត
Page 216 of 699 1 215 216 217 699

Recommended

សូម Like និង Follow ពួកយើង