លើកឡើងនៅស្ថានីយពិសោធកសិកម្មទឹកវិល ថ្ងៃទី១៦ខែធ្នូឆ្នាំ២០២២ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៣ លោក ទា គឹមសុទ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បង្ហាញថា វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងខេត្ត ទទួលបានផ្លែផ្កាជាវិជ្ជមាននៅឆ្នាំ២០២២ ប៉ុន្តែបញ្ហាប្រឈមដូចជា អាកាសធាតុ កង្វះធនធានមនុស្ស បច្ចេកទេសកសិកម្ម...
ព័ត៌មានលំអិតថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងលោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហាអភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២២ស្ថិតនៅបរិវេណសាលាស្រុកវ៉ារិន ខេត្តសៀមរាប។ គោលបំណង...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មន្ទីរសុខាភិបាលខេត្តសៀមរាប បានប្រារព្ភទិវាជំងឺទឹកនោមផ្អែមពិភពលោក ១៤វិច្ឆិកា ជាលើកដំបូង ក្រោមប្រធាន“ការអប់រំដើម្បីការពារថ្ងៃស្អែក” ក្រោមអធិបតីភាព លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត ប្រធានមន្ទីរសុខាភិបាលខេត្ត រួមនឹងវត្តមានលោកអនុប្រធានមន្ទីរ តំណាងមន្ទីរអង្គភាពក្នុងខេត្ត ប្រធានមន្ទីរពេទ្យ...
ព័ត៌មានលំអិតនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និងក្រុមការងារ បានអញ្ជើញចុះបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទDBSTប្រវែង ៣គីឡូម៉ែត្របន្ថែមទៀត នៃគម្រោងផ្លូវសរុបជាង ១១គីឡូម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៦៨ ពីភូមិចន្លាស់ដៃ ក្នុងឃុំចន្លាស់ដៃ មកជាប់ផ្លូវជាតិលេខ៦ ត្រង់ចំណុច ភូមិគោកត្រុំ ឃុំស្រណាល...
ព័ត៌មានលំអិតចាប់ពីឆ្នាំ១៩៩៤ ដល់ ២០២២នេះ រយៈពេល ២៨ឆ្នាំ ប្រទេសជប៉ុន បានផ្ដល់ថវិកាជាង២៨លានដុល្លារអាមេរិច សម្រាប់អភិរក្សប្រាសាទបាយ័ន ស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាកិច្ចសហការរវាងសកលវិទ្យាល័យវ៉ាសិដា និង អាជ្ញាធរជាតិអប្សរា។ ថ្លែងក្នុងកិច្ចប្រជុំពេញអង្គ នៃគណៈកម្មាធិការអន្ដរជាតិអាយស៊ីស៊ីអង្គរនាថ្ងៃទី១៦ខែធ្នូឆ្នាំ២០២២នេះ លោកបណ្ឌិត តាគីស៊ិ ណាកាហ្គាវ៉ា(TAKESHI NAKAGAWA) សហប្រធានជប៉ុន អប្សរា...
ព័ត៌មានលំអិតលោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប និងជាអនុប្រធានអចិន្រ្តៃយ៍គណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សហៅកាត់ថា គ.ខ.ប.ជ បានមានប្រសាសន៍ថា ទិវាជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស១២ធ្នូ តែងតែត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីជាការបំផុសការយល់ដឹងអំពីព្រឹត្តការណ៍ និងស្ថានភាពពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ដែលបាននឹងកំពុងកើតមាននៅក្នុងពិភពលោក និងនៅក្នុងប្រទេសកម្ពុជា ហើយក៏ជាការដាស់តឿនក្រើនរំលឹកអំពីភាពងាយរងគ្រោះ និងល្បិចកលថ្មីៗនៃជនល្មើស ព្រមទាំងបង្ហាញអំពីការបេ្តជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធជាតិ-អន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់រូបភាព និងគ្រប់ទម្រង់។...
ព័ត៌មានលំអិតគណ:កម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា (អាយស៊ីស៊ី-អង្គរ) និងសំបូរព្រៃគុក បានបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៦ របស់ខ្លួននៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តសៀមរាប។ កិច្ចប្រជុំបច្ចេកទេសនេះ ស្ថិតក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ដោយមានប្រតិភូបារាំង...
ព័ត៌មានលំអិតនាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នៅខាងមុខប្រាសាទបន្ទាយសំរែ នាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា(MOU) ជាមួយសកលវិទ្យាល័យបៀលប្រាយ និងសកលវិទ្យាល័យអង្គរ ក្នុងខេត្តសៀមរាប ដើម្បីផ្ដល់ឱកាសដល់និស្សិតផ្នែកស្ថាបត្យកម្មនៃសកលវិទ្យាល័យទាំងពីរនេះ ធ្វើការសិក្សាស្វែងយល់សំណង់បុរាណ និងបទពិសោធន៍លើកិច្ចការអភិរក្សថ្មជាមួយក្រុមអ្នកជំនាញនៃអង្គការអភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង់ (GIZ) ដែលកំពុងបំពេញការងារនៅប្រាសាទសំរ៉ែ។ តាមការលើកឡើងរបស់ លោក គឹម សុធិន អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា...
ព័ត៌មានលំអិតយុវជនមួយចំនួន មកពីតាមបណ្ដាសាលារៀននៅខេត្ដសៀមរាប បានអំពាវនាវដល់សាធារណៈជន អ្នកទេសចរជាតិនិងអន្ដរជា ចូលរួមពិធីព្រឹត្ដិការណ៍រំលឹកគុណអង្គរ ដែលប្រព្រឹតទៅនៅថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២២ នៅខាងមុខប្រាសាទអង្គរវត្ដ ដើម្បីយល់ដឹងកាន់តែច្បាស់ពីការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ។ ក្រុមយុវជនបានលើកឡើងថា ពួកគាត់សប្បាយរីករាយ និងមានមោទនៈភាពចូលរួមដើរហែក្បួនព្យុះហយាត្រា បង្ហាញពីការដឹងគុណអង្គរ ខណៈដែលប្រាសាទអង្គរបានផ្ដល់អត្ថប្រយោជន៍ដល់កូនខ្មែរស្ទើរគ្រប់រូប។ការទៅទស្សនាព្រឹត្ដិការណ៍សំខាន់នាខេត្ដសៀមរាប ជាពិសេសព្រឹត្ដិការណ៍រំលឹកគុណអង្គរ បង្ហាញថា កូនខ្មែរបានចូលរួម ធ្វើគុណដល់បុព្វបុរសខ្មែរ អតីតព្រះមហាក្សត្រខ្មែរពីជំនាន់មុន...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំពិភាក្សាលើផែនការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំទី១០ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជា និង ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រមទាំងវត្តមាន ឯកឧត្តម...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.