ឯកឧត្តម សៀង ណាំ តំណាងមណ្ឌលខេត្តសៀមរាប លើកឡើងថា កម្ពុជាត្រូវការសន្តិភាព និងមិនចង់បានសង្គ្រាមទេ តែបើប្រទេសជិតខាងមិនឱ្យយើងរស់នៅដោយសុខសាន្ត យើងក៏ត្រូវប្រើសិទ្ធិបាញ់តបតការពារខ្លួន ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដីរបស់យើងពីការរំលោភបំពាន។ ក្នុងឱកាសចុះសួរសុខទុក្ខ និងចែកគ្រឿងឧបភោគបរិភោគជូនជនភៀសសឹក ដែលកំពុងស្នាក់នៅកន្លែងសុវត្ថិភាពក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប នៅទី២៧ ខែកក្កដានេះ ឯកឧត្តម សៀង ណាំ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ អគារមជ្ឈមណ្ឌលវិទ្យាសាស្ត្រអភិរក្សអប្សរា ត្រូវបានសម្ពោធជាផ្លូវការ ក្រោមជំនួយនៃកិច្ចសហប្រតិបត្តិការពីទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ ដែលនៅក្នុងមជ្ឈមណ្ឌលនេះ គឺជាបន្ទប់ពិសោធន៍តាមបែបវិទ្យាសាស្ត្រទំនើប ដើម្បីជួយដល់ការងារអភិរក្សវត្ថុបុរាណនានា ដែលបានរកឃើញពីឧទ្យានបុរាណវិទ្យាអង្គរ។ លោក យុនសាំង គីម ( Hyunsung Kim ) អគ្គនាយកស្ដីទីអន្តរជាតិនៃមជ្ឈមណ្ឌលសហប្រតិបត្តិការទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ (KHA) បានឱ្យដឹងថា...
ព័ត៌មានលំអិតគិតត្រឹមម៉ោង១១ព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋជិត៨០០ហើយ បានជម្លៀសចូលកាន់ខេត្តសៀមរាប ក្រោយពេលអាជ្ញាធរខេត្តប្រកាសអំពីការត្រៀមទទួលបងប្អូនប្រជាពលរដ្ឋដែលជម្លៀសចេញពីតំបន់ព្រំដែនដែលមានការឈ្លានពានពីប្រទេសថៃ ចូលមកកាន់ខេត្តសៀមរាប ដោយទទួលបានការយកចិត្តទុកដាក់ពីអាជ្ញាធរពាក់ព័ន្ធ។ លោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ថា អនុវត្តតាមការណែនាំ ឯកឧត្តម ប្រាក់ សោភ័ណ...
ព័ត៌មានលំអិតថ្លែងក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប លោកជំទាវ អាន អាន់ អនុប្រធានក្រុមការងារ បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យ យកចិត្តទុកដាក់ឱ្យបានខ្ពស់ ក្នុងករណីមានបងប្អូនប្រជាពលរដ្ឋយើងដែលបានជម្លៀសខ្លួនពីប្រទេសថៃ ឬតំបន់ព្រមដែន មកដល់មូលដ្ឋាន ករណីមានជំងឺ ឬរងរបួស ត្រូវយកចិត្តទុកដាក់ព្យាបាលពួកគាត់ឱ្យបានទាន់ពេលវេលា។ លោកជំទាវ អាន អាន់ បានបញ្ជាក់ថា...
ព័ត៌មានលំអិតថ្លែងនៅក្នុងកិច្ចប្រជុំសេចក្តីព្រាងផែនការប្រើប្រាស់ដីក្នុងភូមិខ្នាត ស្រុកពួក ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២២៥នេះ លោក ហែន ពុទ្ធី អភិបាលរងខេត្តសៀមរាប បានបង្ហាញថា អាជ្ញាធរខេត្តបានចាប់ផ្តើមផែនការប្រើប្រាស់ដីក្នុងភូមិនានា ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់បឹងទន្លេសាប ដើម្បីប្រែក្លាយភូមិទាំងនោះ ឱ្យទៅជាផ្នែកមួយនៃការទាកទាញអ្នកទេសចរ និងដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋ។ លោក ហែន ពុទ្ធី...
ព័ត៌មានលំអិតនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត បានរៀបចំវេទិកាផ្សព្វផ្សាយអំពីឱកាសការងារ និងការចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈមន្ទីរការងារ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ រួមនឹងបេឡាជាតិសន្តិសុខសង្គម ជូនបងប្អូនប្រជាពលរដ្ឋមកពីប្រទេសថៃ នៅឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ លោក នាក់ ណេរ៉ុន...
ព័ត៌មានលំអិតក្នុងឱកាសចុះពិនិត្យការងារផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ លោក លី សារី អភិបាលរងខេត្តសៀមរាប បានណែនាំដល់មន្ត្រីជំនាញ ត្រូវផ្ទៀងផ្ទាត់នូវឈ្មោះ អក្ខរាវិរុទ្ធរបស់បងប្អូនប្រជាពលរដ្ឋឱ្យល្អិតល្អន់ ត្រឹមត្រូវ មុននឹងដាក់ចេញ ចៀសវាងចេញអត្តសញ្ញាណបណ្ណមកមានខុស ពិបាកក្នុងការកែសម្រួលនៅពេលក្រោយ។ លោកអភិបាលរងខេត្ត ក៏បានជំរុញដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានអត្តសញ្ញាណបណ្ណអស់សុពលភាព...
ព័ត៌មានលំអិតក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការយុទ្ធសាស្ត្រផ្សព្វផ្សាយ អប់រំ និងផ្លាស់ប្តូរឥរិយាបថ ក្រោមក្របខណ្ឌគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត ដែលរៀបចំឡើងដោយ អង្គការហ្រ្គេត (Gret) នាថ្ងៃទី១៥ ខែកក្កដានេះ លោក លី សារី អភិបាលរងខេត្តសៀមរាប ក្នុងនាមអាជ្ញាធរខេត្ត បានបង្ហាញការគាំទ្រ និងលើកទឹកចិត្តដល់អង្គការហ្រ្គេត ក្នុងការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្នុងខេត្តទេសចរណ៍ប្រវត្តិសាស្ត្រមួយនេះបន្ថែមទៀត។...
ព័ត៌មានលំអិតរដ្ឋមន្ត្រីទេសចរណ៍កម្ពុជា ឯកឧត្តម ហួត ហាក់ បានលើកឡើងថា ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ចំនួនអ្នកទេសចរមកកម្សាន្តនៅក្នុងតំបន់អាស៊ាន ក៏ដូចជាកម្ពុជា មានការកើនឡើងបើទោះបីជាមានវិបត្តិនានាទាំងនៅក្នុងតំបន់ និងនៅលើពិភពលោកក្តី។ ឯកឧត្តម លើកឡើងបែបនេះ ក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ ស្តីពីការកសាងសមត្ថភាពរបស់អ្នកវាយតម្លៃបង្គោលអាស៊ាន លើគោលការណ៍ណែនាំ ស្តីពីការវាយតម្លៃលើការសិក្សាពីមុនលើអ្នកជំនាញទេសចរណ៍អាស៊ាន នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ។...
ព័ត៌មានលំអិតថ្លែងក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកណ្ដែក ស្រុកប្រាសាទបាគង នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប និងជាប្រធានក្រុមការងារ បានណែនាំដល់ក្រុមការងារ រួមនឹងអាជ្ញាធរមូលដ្ឋាន ធ្វើយ៉ាងណាបន្តយកចិត្តទុកដាក់ ចំពោះការដោះស្រាយក្ដីកង្វល់ និងបញ្ហាប្រឈមរបស់បងប្អូនប្រជាពលរដ្ឋ ទាំងការអភិវឌ្ឍ និងសេវាធារណៈផ្សេងៗ ជំរុញការអភិវឌ្ឍក្នុងមូលដ្ឋាន។ លោក ឌី...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.