ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖វេទិកាAPPFមានសារៈសំខាន់ ក្នុងការរួមចំណែកដល់ការថែរក្សាសុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាព សម្រាប់ប្រជាពលរដ្ឋនៅតំបន់ និងទូទាំងពិភពលោក

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងបទអន្តរាគមន៍នៅក្នុងកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី៣០ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) នាទីក្រុងបាងកក ប្រទេសថៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២នេះ។ សម្តេចបានលើកឡើងថា វេទិកាលើកទី៣០របស់APPF នាពេលនេះ ជាកិច្ចប្រជុំដ៏មានសារៈសំខាន់ ដែលនឹងរួមចំណែកបន្ថែមទៀតដល់ការថែរក្សាសុខសន្តិភាព...

ព័ត៌មានលំអិត

មន្ទីរព័ត៌មាន ២៥រាជធានី-ខេត្ត ចូលរួមសិក្ខាសាលាស្តីពីវិធាននិងនីតិវិធីនៃការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ នៅខេត្តសៀមរាប

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ក្រសួងព័ត៌មាន សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានរៀបចំសិក្ខាសាលាស្តីពីវិធាននិងនីតិវិធីនៃការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ជូនដល់លោក លោកស្រីជាប្រធាន និងមន្ត្រីជំនាញ នៃមន្ទីរព័ត៌មានរាជធានី ខេត្តទូទាំងប្រទេស ដើម្បីបង្កើនសមត្ថភាព និងយល់ដឹងកាន់តែច្បាស់ពីនីតិវិធីចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ជាពិសេសការចុះបញ្ជីដោយប្រើប្រាស់លើប្រព័ន្ធ SARMIS។ ថ្លែងបើកសិក្ខាសាលានេះ ឯកឧត្តម ថាច់...

ព័ត៌មានលំអិត

មន្រ្តីជំនាញផលិតកម្ម និងបសុព្យាបាលខេត្តសៀមរាប បន្តចុះចាក់វ៉ាក់សាំងការពារជំងឺអុតក្តាមដល់សត្វពាហនៈ នៅស្រុកជីក្រែង

លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឱ្យដឹងថា មន្ត្រីជំនាញសហការជាមួយអាជ្ញាធរមូលដ្ឋាន និងភ្នាក់ងារសុខភាពសត្វភូមិ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ បានបន្តចុះប្រតិបត្តិការចាក់ថ្នាំការពារជំងឺអុតក្តាមគោក្របី ក្រោយជួបគ្រោះទឹកជំនន់ នៅភូមិបាក់អង្រុត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។ លោក...

ព័ត៌មានលំអិត

អាស៊ានបើកកិច្ចប្រជុំកំពូលអាជីវកម្មបរិយាប័ន្នអាស៊ានលើកទី៥ ក្រោមប្រធានបទ”ទាំងអស់គ្នាដើម្បីបរិយាកាសអំណោយផលសម្រាប់អាជីវកម្មបរិយាប័ន្ននៅក្នុងតំបន់អាស៊ាន”

កិច្ចប្រជុំកំពូលអាជីវកម្មបរិយាប័ន្នអាស៊ានលើកទី៥ ក្រោមប្រធានបទ “ទាំងអស់គ្នាដើម្បីបរិយាកាសអំណោយផលសម្រាប់អាជីវកម្មបរិយាប័ន្ននៅក្នុងតំបន់អាស៊ាន” បានប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២២ នៅខេត្តសៀមរាប ដោយផ្តោតលើការគាំទ្រដល់ការអនុវត្តគោលការណ៍ណែនាំសម្រាប់ការលើកកម្ពស់អាជីវកម្មបរិយាប័ន្ន ក្នុងតំបន់អាស៊ាន ជាពិសេសលើអត្ថប្រយោជន៍វិនិយោគ ឧបករណ៍គោលនយោបាយ និងយន្តការគាំទ្រគោលនយោបាយសម្រាប់អាជីវកម្មបរិយាប័ន្ន។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត បច្ចេកវិទ្យា...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ ក្នុងស្រុកអង្គរជុំ ៣៤០គ្រួសារ បានទទូលស្បៀងពីរាជរដ្ឋាភិបាល

ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ ក្នុងស្រុកអង្គរជុំ ចំនួន៣៤០គ្រួសារ បានទទួលអំណោយស្បៀងអាហារពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងកម្ពុជា ដែលការផ្ដល់ជូននេះ ធ្វើឡើងនៅក្នុងវត្តក្រឡាញ់ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ ក្រោមវត្តមានលោក ឃឹម ហ្វីណង់ អភិបាលរងខេត្ដ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពមួយចំនួនក្នុងខេត្ត និងអាជ្ញាធរមូលដ្ឋានជាច្រើនរូប។ លោក...

ព័ត៌មានលំអិត

ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ និងទិសដៅការងារបន្ត

អគ្គលេខាដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងក្រុមប្រឹក្សាសកម្មភាពជនពិការ ខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារត្រីមាសទី៣ ឆ្នាំ២០២២ និងទិសដៅការងារបន្តសម្រាប់ខេត្តសៀមរាប តាមរយៈការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធហ្សូម ដោយមានការគាំទ្រដោយកម្មវិធីអភិវឌ្ឍសហប្រជាជាតិ UNDP ក្រោមកម្មវិធី ACCESS (អាសេស) ដើម្បីពិភាក្សាលើលទ្ធផលសម្រេចរបស់ ក.ស.ជ ខេត្តត្រឹមត្រីមាសទី៣ ឆ្នាំ២០២២ ពីមន្ទីរអង្គភាពពាក់ព័ន្ធពិនិត្យ និងសម្ររចលើផែនការសកម្មភាព ក្នុងត្រីមាសទី៤...

ព័ត៌មានលំអិត

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភា ចូលរួមកិច្ចប្រជុំប្រចំាឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី៣០ ក្នុងប្រទេសថៃ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី៣០ នៅព្រះរាជាណាចក្រថៃឡង់ដ៍ ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។ សម្តេចប្រធានរដ្ឋសភា នឹងអញ្ជើញថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំ...

ព័ត៌មានលំអិត

តំណាងរាស្រ្តមណ្ឌលសៀមរាប នាំយកអំណោយរបស់សម្ដេចតេជោ និងសម្ដេចពិជ័យសេនា ទៀ បាញ់ ចែកជូនប្រជាពលរដ្ឋជាង ៤៨៨គ្រួសារ ក្នុងឃុំពោធិ៍ទ្រាយ

នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និងលោកជំទាវ បានដឹកនាំក្រុមការងារ រួមនឹងអាជ្ញាធរមូលដ្ឋាន បាននាំយកអំណោយមាន៖ អង្ករ ជាង១២តោន, សារ៉ុង៤៨៨ និងថវិកាមួយចំនួន ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី...

ព័ត៌មានលំអិត

គណៈកម្មាធិការប្រយទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកកិច្ចប្រជុំរៀបចំផែនការសកម្មភាពរបស់ក្រុមការងារនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ប្រចាំខែតុលា

នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តសៀមរាប បានដឹកនាំបើកកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២២ ដើម្បីធ្វើការពិនិត្យ និងពិភក្សាលើបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការខេត្តប្រយទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយមានការចូលរួមពីសំណាកលោកលោកស្រី សមាជិកសមាជិកា...

ព័ត៌មានលំអិត

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកសិក្ខាសាលាពិគ្រោះយោបល់បច្ចេកទេសលើសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ នៅខេត្តសៀមរាប

ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកសិក្ខាសាលាពិគ្រោះយោបល់បច្ចេកទេសលើសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ នៅខេត្តសៀមរាប ក្នុងគោលបំណង ប្រមូលធាតុចូល និងមតិយោបល់ពីអង្គសិក្ខាសាលា ក្នុងការកែសម្រួលសេចក្តីព្រាងច្បាប់ស្តីពី សុវត្ថិភាព និងសុខភាពការងារឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ ថ្លែងនៅចំពោះមុខ លោកប្រធានគ្រប់គ្រងគម្រោងនៃទីភ្នាក់ងារសុវត្ថិភាព និង សុខភាពការងារកូរ៉េ (KOSHA) និងមន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួងការងារ...

ព័ត៌មានលំអិត
Page 228 of 699 1 227 228 229 699

Recommended

សូម Like និង Follow ពួកយើង