ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ដើម្បីធានាតម្លាភាព និងសុក្រឹត្យភាពនៃការប្រឡង គឺទាមទារឱ្យមានការសហការពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់

នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨-២៩ សីហា ២០២៥ ត្រូវបានដឹកជញ្ជូនមកដល់ខេត្តសៀមរាប ប្រកបដោយសុវត្ថិភាព ជាមួយនឹងការធានាបាននូវភាពសម្ងាត់ ក្រោមការចូលរួមផ្ទាល់ពីគណៈប្រតិភូក្រសួងអប់រំ ប្រធានគណៈមេប្រយោគ និងអប្បមាទទូទាំងប្រទេស ដឹកនាំដោយឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តសៀមរាប។ ឯកឧត្តមបណ្ឌិត...

ព័ត៌មានលំអិត

មន្ទីរព័ត៌មានខេត្តសៀមរាប អំពាវនាវដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋ រួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ តាមរយៈការចូលរួមផ្សព្វផ្សាយព័ត៌មានពិត

ក្នុងឱកាសចុះផ្សព្វផ្សាយអំពីផលប៉ះពាល់ និងហានិភ័យនៃព័ត៌មានក្លែងក្លាយ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការតាមបណ្ដាមន្ទីរ អង្គភាពក្នុងខេត្ត ស្របតាមយុទ្ធនាការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ មន្ទីរព័ត៌មានខេត្តសៀមរាប បានអំពាវនាវដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងខេត្ត រួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយគ្រប់រូបភាព តាមរយៈការចូលរួមផ្សព្វផ្សាយព័ត៌មានពិត ខណៈព័ត៌មានក្លែងក្លាយបានជះឥទ្ធិពលយ៉ាងខ្លាំងដល់សតិអារម្មណ៍ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។ លោក បុង ឆវ័ន...

ព័ត៌មានលំអិត

មជ្ឈមណ្ឌលការងារខេត្តសៀមរាប ប្រកាសផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋជាង ៣០០កន្លែង នៅក្នុងខេត្តសៀមរាប

មជ្ឈមណ្ឌលការងារខេត្តសៀមរាប នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ បានប្រកាសពីការផ្ដល់ឱកាសការងារជាង ៣០០កន្លែង នៅក្នុងខេត្តសៀមរាប ជូនប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលទើបវិលត្រឡប់មកពីប្រទេសថៃ តាមរយៈការចុះឈ្មោះរៀនជំនាញ និងរកការងារធ្វើដោយស្របច្បាប់។ លោក សៀង សុខុន ប្រធានមជ្ឈមណ្ឌលការងារខេត្តសៀមរាប បានឱ្យដឹងថា...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មានរាជធានីខេត្ត ពង្រឹងកិច្ចសហការចែករំលែកបទពិសោធន៍ពីគ្នា និងបង្កើនប្រសិទ្ធភាពការងារ

នៅក្នុងពិធីបិទវគ្គបំប៉នស្ដីពីការពង្រឹងសមត្ថភាពការងារព័ត៌មាន និងសាធារណមតិ ដល់មន្ត្រីមន្ទីរព័ត៌មានខេត្តចំនួន ៤ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញឱ្យមន្ទីរព័ត៌មានរាជធានី-ខេត្ត ជាពិសេសខេត្តដែលស្ថិតនៅក្នុងភូមិភាគតែមួយ ត្រូវរួមគ្នាពង្រឹងកិច្ចសហការតាមរយៈការចែករំលែកបទពិសោធន៍ការងារប្រចាំថ្ងៃ ដើម្បីបង្កើនចំណេះដឹងសម្រាប់យកទៅអនុវត្តនៅតាមអង្គភាពរៀងៗខ្លួន។ ឯកឧត្តម ទេព អស្នារិទ្ធ ក៏បានណែនាំដល់មន្ទីរព័ត៌មានរាជធានី-ខេត្ត...

ព័ត៌មានលំអិត

ព្រះសង្ឃ និងប្រជាពលរដ្ឋកម្ពុជា ដើរក្បួនដង្ហែអំពាវនាវឱ្យអាមេរិក ជួយជំរុញថៃដោះលែងកងទ័ពកម្ពុជា ១៨នាក់

នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ព្រះសង្ឃ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ មកពីគ្រប់ទិសទី បាននាំគ្នាដើរក្បួនដង្ហែតាមផ្លូវមួយចំនួនក្នុងក្រុងសៀមរាប ដើម្បីអំពាវនាវដល់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ជំរុញឱ្យភាគីថៃដោះលែងកងទ័ពកម្ពុជាទាំង ១៨ នាក់ ដែលបានចាប់ខ្លួនក្រោយបទឈប់បាញ់ចូលជាធរមាន ឱ្យពួកគាត់ត្រឡប់មកកម្ពុជាវិញ។ ប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់ពិតជាមានក្ដីបារម្ភ...

ព័ត៌មានលំអិត

អ្នកជំនាញបេតិកភណ្ឌ៖ ប្រជាពលរដ្ឋគ្រប់រូបមានតួនាទីសំខាន់ ក្នុងការចូលរួមអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ខ្មែរ

មន្ត្រីជំនាញបេតិកភណ្ឌបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំបញ្ចូលនូវសម្បត្តិវប្បធម៌ខ្មែរជាច្រើន ទៅក្នុងសម្បត្តិបេតិកភណ្ឌនៃអង្គការយូណេស្កូ ក្នុងគោលបំណងលើកកម្ពស់ និងការពារតម្លៃលេចធ្លោជាសកលរបស់តំបន់វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ ដូច្នេះប្រជាពលរដ្ឋខ្មែរគ្រប់រូបមានតួនាទី និងភារកិច្ចសំខាន់ណាស់ក្នុងការចូលរួមលើកស្ទួយ ថែរក្សា អភិរក្ស និងការពារសម្បត្តិវប្បធម៌ទាំងនោះ ឱ្យបានគង់វង្សតាមលទ្ធភាពដែលអាចធ្វើទៅបាន។ ក្នុងកម្មវិធីសន្ទនាមតិនៅថ្ងៃទី១៩ ខែសីហានេះ លោក មាស ឫទ្ធីរ៉ាថេត មន្ត្រីការិយាល័យបេតិកភណ្ឌនៃមន្ទីរវប្បធម៌...

ព័ត៌មានលំអិត

អាជ្ញាធរស្រុកជីក្រែង ជំរុញឱ្យស្ត្រីគួរមានជំនាញមួយដែលច្បាស់លាស់ ដើម្បីជួយបង្កើនប្រាក់ចំណូលដល់គ្រួសារ

ការលើកកម្ពស់ស្ត្រីក្នុងគ្រួសារ គឺជាផ្នែកមួយដ៏សំខាន់ដែលធ្វើឱ្យគ្រួសាររីកចម្រើនទៅមុខបាន ដោយក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ចំពោះស្ត្រី ជាពិសេសការផ្តល់ឱកាសឱ្យពួកគាត់អាចប្រកបរបរចិញ្ចឹមជីវិត ដើម្បីរកប្រាក់ចំណូលបន្ថែម ហើយក៏បានការលើកទឹកចិត្តឱ្យស្ត្រីរៀនជំនាញវិជ្ជាជីវៈ ដើម្បីជាទុនក្នុងការទទួលបានប្រាក់ចំណូល និងជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ។ ក្នុងកម្មវិធីយើងធ្វើបាន នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ លោកស្រី សេម ណារី អនុប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុកជីក្រែង ខេត្តសៀមរាប បានឱ្យដឹងថា...

ព័ត៌មានលំអិត

គម្រោងស្តារស្ទឹងសៀមរាបជំហានទី២ ត្រូវបានបញ្ចប់១០០ភាគរយ ដែលនឹងជួយឱ្យស្ទឹងសៀមរាបកាន់តែមានសោភ័ណភាព និងបញ្ចៀសការជន់លិចនៅក្នុងក្រុង

គិតមកទល់ពេលនេះ គម្រោងស្តារស្ទឹងសៀមរាបជំហានទី២ ត្រូវបានបញ្ចប់ដោយជោគជ័យ ១០០ភាគរយហើយ ដែលការស្ដារស្ទឹងនេះ គឺដើម្បីលើកកម្ពស់សោភ័ណភាព កាត់បន្ថយការជន់លិចក្នុងក្រុងសៀមរាប ព្រមទាំងអាចឱ្យកាណូតចូលមកដល់ក្នុងខេត្ត ដើម្បីដឹកជញ្ជូនផលិតផល ឬកសិផលផ្សេងៗតាមផ្លូវទឹកមួយនេះបានផងដែរ។ ក្នុងឱកាសប្រគល់-ទទួលទីតាំងស្តារស្ទឹងសៀមរាបជំហានទី២ (KHM-18) នៃគម្រោងឥណទានសម្បទានរបស់ធនាគារអាហរ័ណ នីហរ័ណ សាធារណរដ្ឋកូរ៉េ (EDCF) និងបដិភាគរបស់រាជរដ្ឋាភិបាល ដែលបានធ្វើឡើងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំ និងសប្បុរសជនខ្មែរឥស្លាមខេត្តសៀមរាប ផ្តល់ម៉ូតូ៣គ្រឿង ជូនវីរកងទ័ព៣រូប ដែលកំពុងឈរជើងការពារព្រំដែនកម្ពុជា-ថៃ

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានសាសនាឥស្លាមខេត្តសៀមរាប រួមជាមួយសប្បុរសជនខ្មែរឥស្លាមក្នុងខេត្ត បានប្រគល់ម៉ូតូថ្មីចំនួន ៣គ្រឿង ព្រមទាំងស្បៀងអាហារ និងថវិកាមួយចំនួនជូនដល់វីរកងទ័ព ៣រូប ដែលកំពុងឈរជើងការពារបូរណភាពទឹកដី តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តម អែល សៀត បានឱ្យដឹងថា...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាបជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវចូលរួមបង្ក្រាបបទល្មើសធនធានធម្មជាតិ ជាពិសេសនៅតំបន់ដែនជម្រកសត្វ និងឧទ្យានជាតិ

ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានជំរុញដល់គ្រប់ភាគីពាក់ព័ន្ធត្រូវខិតខំយកចិត្តទុកដាក់ធ្វើការបង្ក្រាបបទល្មើសនានា ដែលពាក់ព័ន្ធការបំផ្លាញធនធានធម្មជាតិ ជាពិសេសនៅក្នុងតំបន់ដែនជម្រកសត្វ និងតំបន់ឧទ្យានជាតិ។ លោក អ៉ឹង គឹមលាង បានថ្លែងថា ការកាប់ទន្ទ្រានព្រៃយកដី និងការកាប់ឈើដឹកជញ្ជូនខុសច្បាប់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប...

ព័ត៌មានលំអិត
Page 23 of 704 1 22 23 24 704

Recommended

សូម Like និង Follow ពួកយើង