ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ២៨០គ្រួសារក្នុងស្រុកក្រឡាញ់ បានទទួលអំណោយពីសាខាកាកកបាទក្រហមកម្ពុជាខេត្តសៀមរាប

នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្ដម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកនូវអំណោយមនុស្សធម៌របស់សាខាកាកកបាទក្រហមកម្ពុជាខេត្ដ ប្រគល់ជូនប្រជាពលរដ្ឋ ចំនួន ២៨០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកក្រឡាញ់ ខេត្តសៀមរាប។ ដោយអំណោយក្នុង១គ្រួសារទទួលបាន៖ អង្ករ ៣០គីឡូក្រាម មុង១...

ព័ត៌មានលំអិត

ក្រុមការងារពិសេសថ្នាក់ខេត្ត បើកកិច្ចប្រជុំសម្រាប់ការលុបបំបាត់ជំងឺគ្រុនចាញ់ ប្រចាំត្រីមាសទី៣ ខេត្តសៀមរាប

នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ មន្ទីរសុខាភិបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី៣ នៃក្រុមការងារពិសេសថ្នាក់ខេត្ត សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ ដើម្បីធ្វើការពង្រឹងនូវតួនាទីបន្ថែមដល់ក្រុមការងារ និងពិនិត្យ ពិភាក្សាទៅលើស្ថានភាពជំងឺគ្រុនចាញ់ក្នុងខេត្ត និងបញ្ហាប្រឈមមួយចំនួន។ កិច្ចប្រជុំនេះដែរប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក ពិន ប្រាកដ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារពិសេសថ្នាក់ខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព...

ព័ត៌មានលំអិត

ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា កំពុងរំដោះទឹកចេញពីប្រាសាទ ដើម្បីបញ្ជៀសពីការជន់លិច

អ្នកជំនាញផ្នែកធនធានទឹកនៃអាជ្ញាធរជាតិអប្សរា បាននឹងកំពុងខិតខំរំដោះទឺកតាមទ្វារទឹកមួយចំនួន នៅក្រុងសៀមរាប និងស្រុកពួក និងតំបន់ប្រាសាទមួយចំនួន នៅក្នុងខេត្ដសៀមរាប ដើម្បីបង្ការកុំឱ្យជន់លិចប្រាសាទ ខណៈដែលទឹកជំនន់បានហូរធ្លាក់មកពីខាងលើខ្លាំង។ លោក ភឿន សុខឃីម ប្រធាននាយដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែកញ្ញានេះថា ឥទ្ធិពលនៃព្យុះ ណូរុ ពីប្រទេសហ្វីលីពីន...

ព័ត៌មានលំអិត

អាជីវករនៅមុខអង្គរវត្ដសម្ដែងការរីករាយដោយសារការលក់ដូរមានភាពល្អប្រសើរពីសំណាក់អ្នកទេសចរមកទស្សនាប្រាសាទអង្គរវត្តនាឱកាសភ្ជុំបិណ្ឌ

ក្រុមអាជីវករដែលលក់ដូរនៅខាងមុខប្រាសាទអង្គរវត្ដ បានសម្ដែងការសប្បាយចិត្ដដោយសារការលក់ដូររបស់ពូកគាត់មានភាពល្អប្រសើរ ពីសំណាក់កំណើនភ្ញៀវទេសចរដែលមកទស្សនានៅអង្គរវត្ដ ក្នុងឱកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃកន្លងទៅ។ លោក សាត មាស ក៍ដូចជាអាជីវករផ្សេងទៀតនៅខាងមុខអង្គរវត្ដ បានឲ្យដឹងនៅថ្ងៃទី២៨ ខែកញ្ញានេះថា ក្នុងអំឡុងពេលឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល ៣ថ្ងៃកន្លងមកនេះ មានអ្នកទេសចរជាច្រើននាក់បានទៅទស្សនាប្រាសាទអង្គរវត្ដ ហើយពួកគាត់មួយចំនួនបានចូលទិញទំនិញ និងទទួលទានអាហារ នៅកន្លែងអាជីវករខាងមុខប្រាសាទអង្គរវត្ត។ ក្នុងមួយថ្ងៃៗ ពួកគាត់អាចលក់ដូរបានច្រើនគួរសម្យពីអ្នកទេសចរជាតិ...

ព័ត៌មានលំអិត

អ្នកទេសចរណ៍ជាតិ និងអន្តរជាតិ ជាង១៤ម៉ឺន បានមកកំសាន្តតាមរមណីដ្ឋាននានា ក្នុងខេត្តសៀមរាប នៃឱកាសពិធីបុណ្យភ្នុំបិណ្ឌ

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ដសៀមរាប បានឱ្យដឹងថា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៦ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសថ្ងៃឈប់សម្រាក នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ មានភ្ញៀវទេសចរជាតិ និងអន្ដរជាតិចំនួន ១៤៣,៤៧០នាក់ បានមកដើរកំសាន្ដនៅតាមរមណីយដ្ឋាននានា ក្នុងខេត្តសៀមរាប។ របាយណ៍ការណ៍ដដែលបានបង្ហាញថា ក្នុងចំណោមអ្នកទេសចរ ១៤៣.៤៧០នាក់ ដែលបានមកកំសាន្ដនៅតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប ក្នុងភ្ញៀវទេសចរណ៍ជាតិ និងប្រជាពលរដ្ឋក្នុងខេត្តមានចំនួនប្រមាណ ១៤០,០០០នាក់...

ព័ត៌មានលំអិត

ក្រសួងបរិស្ថាន នឹងរៀបចំកិច្ចប្រជុំរដ្ឋមន្ដ្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធលើកទី៣៣ នៅដើមខែតុលា នៅខេត្ដសៀមរាប

ក្រសួងបរិស្ថាន នឹងរៀបចំកិច្ចប្រជុំរដ្ឋមន្ដ្រីបរិស្ថានអាស៊ាន លើកទី៣៣របស់ខ្លួន និងកិច្ចប្រជុំពាក់ព័ន្ធ នៅសណ្ឋាគារសុខាល័យអង្គរ ខេត្ដសៀមរាប ចាប់ពីថ្ងៃទី៣ដលល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២នេះ ដោយមានបណ្ដាប្រទេសចំនួន ១៥ប្រទេសចូលរួម។ ឯកឧត្ដម វ៉ាន់ មុនីនាថ អគ្គនាយកអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ដ្រនៃក្រសួងបរិស្ថាន បានឱ្យដឹងនៅថ្ងៃទី២៧ ខែកញ្ញានេះថា កិច្ចប្រជុំនឹងធ្វើឡើងចំនួន៥ថ្ងៃ ដោយលើកយកប្រធានបទសំខាន់ៗ...

ព័ត៌មានលំអិត

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ នៅក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រោមវត្តមានលោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងដោយមានការចូលរួម ពីសំណាក់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត អាជ្ញាធរស្រុកក្រឡាញ់ និងមន្ត្រីអ្នកមុខអ្នកការក្នុងស្រុកជាច្រើនរូបទៀត។...

ព័ត៌មានលំអិត

អ្នកទេសចរជាច្រើនពាន់នាក់ បានទៅទស្សនានៅព្រះសាទអង្គរវត្ត ក្នុងឱកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ

ភ្ញៀវទេសចរជាតិ និងអន្ដរជាតិរាប់ពាន់នាក់ បាននាំគ្នាទៅទស្សនារមណីយដ្ឋានអង្គរ នាឱកាសនៃថ្ងៃឈប់សម្រាប់ក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ ដែលជាថ្ងៃទីមួយ។ ក្រុមអ្នកទេសចរជាតិបានឱ្យដឹងដូចៗគ្នាថា ពិធីបុណ្យភ្ជុំបិណ្ឌនាឆ្នាំនេះចំថ្ងៃឈប់សម្រាកច្រើនថ្ងៃ ហើយស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល ទើបពួកគាត់មានឱកាសដើរកំសាន្។ ជាមួយគ្នានោះការដើរកំសាន្ដនៅប្រាសាទអង្គរវត្ដ ស្របពេលប្រទេសជាតិមានសុខសន្ដិភាព ផ្លូវថ្នល់មានការអភិវឌ្ឍ ងាយស្រួលធ្វើដំណើរ ជាពិសេសការទៅទស្សនាអង្គរ ក៏ជាការលើកស្ទួយនូវតម្លៃវប្បធម៌ខ្មែរផងដែរ។ ពួកគាត់បានសម្ដែងការរីករាយ...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយជូនប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ជិត៥០០គ្រួសារនៅស្រុកអង្គរជុំ និងស្រុកស្រីស្នំ

ថ្ងៃទី២៥ ខែកញ្ញាឆ្នាំ ២០២២ ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប អមដំណើរដោយរដ្ឋបាលស្រុក លោក លោកស្រី មកពីមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ចុះពិនិត្យស្ថានភាពទឹកជំនន់ សួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋ ដែលបានរងគ្រោះដោយទឹកជំនន់ និងមានការខ្វះខាតចំនួន ៤៨៥គ្រួសារ ក្នុងនោះនៅស្រុកអង្គរជុំ ចំនួន...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយទឹកជំនន់ចំនួន ជាង៥០០គ្រួសារក្នុងស្រុកក្រឡាញ់ ទទួលអំណោយរបស់សម្តេចពិជ័យសេនា ទៀ បាញ់

ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាបនិងជាប្រធានក្រុមការងារខេត្តចុះមូលដ្ឋានស្រុកក្រឡាញ់ និងលោកជំទាវ ឯកឧត្ដម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងអមដំណើរដោយរដ្ឋបាលស្រុក លោក លោកស្រី មកពីមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត...

ព័ត៌មានលំអិត
Page 235 of 699 1 234 235 236 699

Recommended

សូម Like និង Follow ពួកយើង