សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃបាននឹងកំពុងធ្វើកំណែទម្រង់លើកងកម្លាំងនគរបាល ជាប់ជាប្រចាំតាមរយៈការបណ្ដុះបណ្ដាល ស្របតាមគោលនយោបាយកំណែទម្រង់កងកម្លាំង ប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតដ៏ឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានផ្ដោតសំខាន់ទៅលើការ ធ្វើទំនើបកម្មនិងការពង្រឹងសមត្ថភាពវិជ្ជាជីវៈ នៃកងកម្លាំងនគរបាលជាតិ ឱ្យស្របទៅនឹងការវិវត្តនៃស្ថានការណ៍...
ព័ត៌មានលំអិតក្រុមអ្នកចូលចិត្តកីឡាជិះកង់ ប្រមាណជាង ១,០០០នាក់ បានរួមគ្នាបង្កើតព្រឹត្តិការណ៍ជិះកង់លើកទី៨ របស់ខ្លួនឡើងវិញ នៅក្រុងសៀមរាប នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ ក្រោមប្រធានបទ “ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ”។ ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណងរៃអង្គាសថវិកា ពីសាធារណជន វិស័យឯកជន និងស្ថាប័ននានា ដើម្បីទ្រទ្រង់ដល់ដំណើរការរបស់មន្ទីរពេទ្យកុមារអង្គរ ដែលមានបេសកកម្មព្យាបាល និងជួយសង្រ្គោះអាយុជីវិតរបស់កុមារកម្ពុជា ប្រកបដោយគុណភាព...
ព័ត៌មានលំអិតមន្ដ្រីជាន់ខ្ពស់នៃអាជ្ញាធរជាតិអប្សរា បានថ្លែងថា ភ្ញៀវទេសចរណ៍អន្ដរជាតិ ដែលបានទិញសំបុត្រសម្រាប់ទស្សនាប្រាសាទអង្គរវត្ដក្នុងរយៈពេលមួយថ្ងៃ អាចទស្សនាបានចំនួន២ថ្ងៃ និងមានសុពលភាពរយៈពេលប្រាំថ្ងៃ ដែលមានន័យថា ក្នុងរយៈពេលប្រាំថ្ងៃនោះ ភ្ញៀវទេសចរណ៍អាចទស្សនារមណីយដ្ឋានអង្គរនៅពេលណាក៍បាន។ ឯកឧត្ដម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ដើម្បីធ្វើឱ្យមានភ្ញៀវទេសចរ ទៅទស្សនារមណីយដ្ឋានអង្គរកាន់តែច្រើន ក្រោយពេលជំងឺកូវីដ-១៩បានធូរស្រាលនោះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើគោលនយោបាយរៀបចំលក់សំបុត្រចូលទស្សនាប្រាសាទអង្គរ...
ព័ត៌មានលំអិតសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលស្ដីពី កាកបាទក្រហម និងវិជ្ជាសង្គ្រោះបឋម ជូនដល់មន្ត្រីប្រចាំការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុកទាំង១២ នៃខេត្តសៀមរាប ក្រោមអធីបតីភាព ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមនឹងសិក្ខាកាមចំនួន ២៤នាក់។ បើតាមលោក ស៊ុ សំអន...
ព័ត៌មានលំអិតឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាន៍ថា ឯកឧត្តម មិនដែលធ្លាប់រំពឹងថា នឹងមានសៀវភៅដែលសរសេរអំពីខ្លួនឯងនោះទេ ហើយឯកឧត្តមចាត់ទុកថា សៀវភៅ «ក្តីសង្ឃឹមហ៊ុនម៉ានី» គឺអាចមានប្រយោជន៍ឲ្យមហាជនស្គាល់ ហ៊ុន ម៉ានី កាន់តែច្បាស់ ក្រៅពីជាកូននាយករដ្ឋមន្ត្រីមួយរូបនោះ។ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍បែបនេះ នៅក្នុងកិច្ចពិភាក្សា មួយនៅក្រុងសៀមរាប...
ព័ត៌មានលំអិតរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ជូនដល់លោកយាយ លោកតាចាស់ជរា ចំនួន ២៤៥គ្រួសារ នៅក្នុងស្រុកជីក្រែង ដើម្បីជួយសម្រាលទុក្ខលំបាកក្នុងគ្រាមានអាសន្ន ក្រោមអធិបតីភាពលោក នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ។ ពិធីនេះបានប្រារព្ធធ្វើឡើងនៅក្នុងបរិវេណវត្តខ្នារធ្នង់ ស្ថិតក្នុងភូមិគោករមាស ឃុំគោកធ្លកក្រោម ស្រុកជីក្រែង...
ព័ត៌មានលំអិតឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ បានដឹកនាំបើកកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ ដើមខែសីហា របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដោយមានការចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធ វីដេអូ ដើម្បីធ្វើការដកស្រង់បទពិសោធន៍ ការរៀបចំមណ្ឌលព័ត៌មាន ការថតផ្សព្វផ្សាយ ដំណើរការកិច្ចប្រជុំ រួមទាំងកិច្ចការងារសំខាន់ៗជាច្រើនទៀត ដែលទាក់ទងវិស័យព័ត៌មាន និងផ្សព្វផ្សាយ...
ព័ត៌មានលំអិតលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា អាស្រ័យដោយមានថ្ងៃរំដោះ ៧ មករា ១៩៧៩ ជនរួមជាតិយើងបានចាត់ទុកថ្ងៃនេះ ជាថ្ងៃកំណើតទីពីរ និងបានចាប់ផ្តើមមានស្នាមញញឹម មានក្តីសង្ឃឹម មានការជឿជាក់ និងមានការរស់នៅដោយ សេរីភាពតាមចិត្តចង់គ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដោយគ្មានអង្គការភ្នែកម្នាស់ តាមដាន និងគំរាមកំហែងកាប់សម្លាប់ជីវិតគ្រប់ពេលវេលាទៀតទេ...
ព័ត៌មានលំអិតកាលពីរាត្រីម្សិលមិញនេះ ក្រុមអ្នកធុរកិច្ចក្នុងខេត្តសៀមរាបប្រមាណជាង៣០រូប បានរៀបចំពិធីជួបជុំមួយ ដើម្បីបង្ហាញពីទំនាក់ទំនងអាជីវកម្ម ក៏ដូចជាធ្វើការផ្សព្វផ្សាយពីឱកាសសហការគ្នាទៅវិញទៅមក ក្នុងបង្កើនផលិតភាព ឱកាសការងារ ការអភិវឌ្ឍសេដ្ឋកិច្ច និងការកសាងសមត្ថភាពអ្នកធុរកិច្ចជំនាន់ក្រោយ។ លោក សុខ សារ៉ាត់ ប្រធានវេទិកាអង្គរក្លឹបខេត្តសៀមរាប លើកឡើងថា អត្ថប្រយោជន៍នៃការជួបជុំគ្នានាពេលនេះ គឺយើងបានស្គាល់មនុស្សជាច្រើន និងមិត្តភក្តិថ្មីៗ ទាំងជនជាតិខ្មែរ និងបរទេស ក្នុងការផ្សព្វផ្សាយពីអាជីវកម្មរបស់ខ្លួន...
ព័ត៌មានលំអិតព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពវ័យចំណាស់មេគង្គ រួមមានកម្ពុជា ថៃ ឡាវ និងវៀតណាម ដែលរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ បានបិទបញ្ចប់ហើយនៅព្រឹកនេះ ដោយក្រុមកីឡាបាល់ទាត់វ័យចំណាស់ខេត្តសៀមរាប តំណាងឱ្យព្រះរាជាណាចក្រកម្ពុជាទទួលបានជ័យលាភីលេខ១ ដោយយកឈ្នះក្រុមកីឡាករ កីឡាករថៃ ២ទល់នឹងសូន្យ។ ចំនួនក្រុមកីឡាបាល់ទាត់ដែលបានចូលរួមក្នុងការប្រកួតនេះទាំងអស់សរុប ៦ក្រុម ក្នុងនោះ ក្រុមកីឡាបាល់ទាត់របស់ប្រទេសកម្ពុជាមានមួយក្រុម...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.