ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាបញ្រ្ជាបចំណេះដឹងផ្លូវច្បាប់ ដល់អាជីវករ ពាណិជ្ជករក្នុងខេត្តសៀមរាប និងឧត្តរមានជ័យ

នៅក្រុងសៀមរាប ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលាស្ដីពី «ការយល់ដឹងពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់» ដើម្បីផ្សព្វផ្សាយពីច្បាប់បញ្ញត្តិថ្មីៗ ជូនសមាជិក សមាជិកាសភាពាណិជ្ជកម្ម ពាណិជ្ជករ អាជីវករ និងសិស្សនិស្សិតនៅក្នុងខេត្ត បានយល់ដឹងឱ្យកាន់តែច្បាស់ និងទូលំទូលាយថែមទៀត សម្រាប់ជាប្រយោជន៍ក្នុងដំណើរការអាជីវកម្មរបស់ខ្លួនប្រកបដោយចីរភាព...

ព័ត៌មានលំអិត

រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញចុះពិនិត្យសកម្មភាពការងារ និងទីតាំងស្ថានីយ៍វិទ្យុ FM ជាតិនគរភ្នំ ១០៣MHz ខេត្តសៀមរាប

បន្ទាប់ពីអញ្ជើញជាអធិតីភាពក្នុងឱកាសបើកសិក្ខាសាលាស្តីពីការឆ្លើយតបសេចក្ដីសន្និដ្ឋាន ៥៧ចំនុច និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី ក្នុងការអនុវត្តគោលនយោបាយសមភាពយេនឌ័រសម្រាប់ប្រពន្ធ័ផ្សព្វផ្សាយថ្នាក់ក្រោមជាតិ នៅខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ រួមដំណើរដោយថ្នាក់ដឹកនាំក្រសួងព័ត៌មាន បានអញ្ជើញបន្តចុះត្រួតពិនិត្យពីសកម្មភាពការងារផ្សព្វផ្សាយ របស់ស្ថានីយ៍វិទ្យុ FM ជាតិនគរភ្នំ ១០៣MHz...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋរស់នៅក្នុងខេត្ដសៀមរាប បង្ហាញការសាទរ និងគាំទ្រដែលរដ្ឋាភិបាល ដែលសម្រេចដកចេញនូវកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈ

ប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងខេត្ដសៀមរាប បានសម្ដែងការសប្បាយចិត្ដ និងសាទរចំពោះរាជរដ្ឋាភិបាល ដែលបានសម្រេចដកចេញនូវកាតព្វកិច្ចការពាក់ម៉ាស់ នៅតាមទីសាធារណៈ ដែលការសម្រេចនេះ គឺបានជួយលើកស្ទួយដល់ការចំណាយប្រចាំថ្ងៃនៅក្នុងគ្រួសារ។ ពួកគាត់លើកឡើងថា ការពាក់ម៉ាស គឺជាកតព្វកិច្ចសំខាន់របស់ប្រជាពលរដ្ឋក្នុងការការពារ និងថែរក្សាសុខភាព ដែលមានការឆ្លងពីជំងឺផ្សេងៗ និងការហុយចូលនូវធូរលីដីជាដើម ប៉ុន្ដែក៍មានផលលំបាក់ក្នុងការដកដង្ហើមដែរ។ ពួកគាត់បានបន្ដថា បើរាជរដ្ឋាភិបាលបានដកកតព្វកិច្ចនេះចេញវិញជាការល្អប្រសើរ ដែលអាចជួយឱ្យប្រជាពលរដ្ឋកាត់បន្ថយក្នុងការចំណាយថវិកាប្រចាំថ្ងៃ ក្នុងការទិញម៉ាស់ពាក់ដែរ ខណៈដែលសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់កំពុងងើបឡើងវិញបន្ដិចបន្ទួច។ ពួកគាត់បានសម្ដែងការសប្បាយចិត្ដ...

ព័ត៌មានលំអិត

អ្នកជំនាញអាជ្ញាធរជាតិអប្សរាបង្ហាញថា តួប្រាង្គបាកាណនៃប្រាសាទអង្គរវត្ត នឹងបញ្ចប់ការជួសជុលចុងខែមេសា

តួប្រាង្គបាកាណនៃប្រាសាទអង្គរវត្ត ឬគេអាចហៅថា«រួតបាកាណ» ពាក់កណ្ដាលនៃផ្នែកខាងលិចគ្រោងនឹង បញ្ចប់ការជួសជុលចុងខែមេសានេះ បន្ទាប់ពីការជួសជុលរួចរាល់ កាន់តែមានភាពរឹងមាំមួយកំរឹតទៀត។ ចំពោះគម្រោងជួសជុលនៅជ្រុងនិរតី និងពាយ័ព្យ បានជិតរួចរាល់ជាស្ថាពរហើយ បន្ទាប់ពីក្រុមអ្នកជំនាញបានប្រឹងប្រែងលើការងារជួសជុលរយៈពេល ១០ខែជិតរួចរាល់ គឺនៅតែបង្ហើយការងារតូចៗ ដែលនៅសេសសល់ប៉ុណ្ណោះ ហើយគម្រោងជួសជុលខឿនប្រាង្គបាកាណនៃប្រាសាទអង្គរវត្ត ដែលចាត់ទុកថា ជាគម្រោងជួសជុលធំជាលើកទី១ គឺបានចាប់ផ្ដើមឡើងតាំងពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១មក។ នេះបើតាមការបញ្ចាក់របស់លោក...

ព័ត៌មានលំអិត

ពលរដ្ឋរស់នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប បានសម្ដែងការរីករាយចំពោះការរីកចំរើននូវហេដ្ឋារចនាសម្ព័ន្ធ និងវិស័យជាច្រើនទៀត ក្នុងមូលដ្ឋានរបស់ខ្លួន

ប្រជាពលរដ្ឋរស់នៅឃុំស្រិត ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ពួកគាត់បានសម្ដែងមោទនភាព និងសប្បាយរីករាយពីការរីកចំរើនលើវិស័យ នៅក្នុងមូលដ្ឋានរបស់ខ្លួនពួកគាត់ ទាំងហេដ្ឋារចនាសម្ព័ន្ធ វិស័យអប់រំ សេវាសាធារណៈ មន្ទីរពេទ្យ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាដើម ជាពិសេសវិស័យកសិកម្មមានទីផ្សារល្អ។ ពួកគាត់បន្ដថា នាពេលបច្ចុបប្បន្ននេះក្នុងមូលដ្ឋានរបស់ពួកគាត់មានប្រជាពលរដ្ឋប្រមាណ ៥០ភាគរយ ធ្វើកសិកម្ម ជាពិសេសការដាំបន្លែ បន្ទាប់ពីបញ្ចប់រដូវកាលច្រូតកាត់ស្រូវវស្សា។ ជាមួយគ្នានោះ ការបោះបង់ការសិក្សារបស់សិស្ស...

ព័ត៌មានលំអិត

ក្រុមការងារយុវជនសង្កាត់សៀមរាប សហការជាមួយអាជ្ញាធរនិងប្រជាពលរដ្ឋ រួមគ្នាកាប់ឆ្ការព្រៃ និងកាយមុខទឹក នៅមុខវត្តអធ្វា

  កាលពីចុងសប្តាហ៍នេះ ក្រុមការងារយុវជនសង្កាត់សៀមរាប ដោយបានការគាំទ្រពីអាជ្ញាធរសង្កាត់ និងក្រោមការសហការពីមេភូមិ ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋ បានស្ម័គ្រចិត្ត សាមគ្គីគ្នារៀបចំបោសសំអាតបរិស្ថានតាមដងផ្លូវ និងមាត់ប្រឡាយចាស់មានប្រវែងប្រមាណជាង ១គីឡូម៉ែត្រ ចាប់ពីផ្សាវត្តអធ្វា ទៅកាន់ភូមិសាស្ត្រនៃភូមិចំនួនពីរ គឺភូមិស្ពានជ្រាវ និងភូមិកក្រាញ់ ស្ថិតក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប ប្រើរយៈពេល៥ថ្ងៃ គិតពីថ្ងៃទី២៣ ខែមេសា...

ព័ត៌មានលំអិត

៤ខែដើមឆ្នាំ២០២២សមត្ថកិច្ចចម្រុះខេត្តសៀមរាប បង្ក្រាបបទល្មើសជលផលក្នុងដែនបឹងទន្លេសាបបានជាង៥០ករណី

ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២២នេះ សមត្ថកិច្ចចម្រុះខេត្តសៀមរាប និងគាំទ្រដោយថ្នាក់ជាតិ បានចុះបង្ក្រាបបទល្មើសជលផល នៅក្នុងដែនបឹងទន្លេសាប នៃភូមិសាស្ត្រខេត្តសៀមរាប បានចំនួន៥៣ករណី ព្រមទាំងបានបញ្ជូនជនល្មើសចំនួន ៤នាក់ទៅពន្ធនាគារ ខណៈ១១នាក់ផ្សេងទៀត ត្រូវបានតុលាការចេញដីកាកោះហៅ។ នេះបើរបាយការណ៍របស់ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៥...

ព័ត៌មានលំអិត

កសិករនៅស្រុកប្រាសាទបាគង ខេត្តសៀមរាបថា បន្លែប៉េងបោះផ្លែតូចៗ ឬហៅប៉េងបោះឆើរី មានទីផ្សារខ្ពស់ និងងាយស្រួលដាំ 

កសិករនៅស្រុកប្រាសាទបាគង ខេត្ដសៀមរាប បានលើកឡើងថា ប៉េងបោះផ្លែតូចៗ ឬប៉េងបោះឆើរី ជារុក្ខជាតិងាយស្រួលដាំ ទទួលបានទិន្នផលល្អ និងមានទីផ្សារខ្ពស់ជាងបន្លែផ្សេងៗទៀត។ ក្រៅពីបន្លែប៉េងបោះផ្លែតូចៗ នៅមានកសិករប្រកបរបរដាំបន្លែផ្សេងៗ ជាច្រើនប្រភេទទៀតដែរ គ្រាន់តែលក្ខណ:ទំហំតូចៗ ពីព្រោះតម្រូវការទីផ្សារមិនទាន់មានដំណើរការល្អ ក្រោយពីវិបត្តិជំងឺកូដ-១៩ រាតត្បាតយ៉ាងធ្ងន់ធ្ងរជាង ២ឆ្នាំមកនេះ ។ លោក សុខ ជា...

ព័ត៌មានលំអិត

ប្រធានសភាជាន់ទាប និងគណៈប្រតិភូ នៃសាធារណរដ្ឋឥណ្ឌា អញ្ជើញទស្សនា នៅលើទឹកដីខេត្តសៀមរាប និងបានការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពី អភិបាលខេត្ត និងតំណាងរាស្ត្រមណ្ឌលសៀមរាចប !

កាលពីរសៀលថ្ងៃទី២៣ ខែមេសាឆ្នាំ២០២២ ឯកឧត្តម អំ បឺរឡា (OM BIRLA) ប្រធានសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌា ព្រមទាំងគណ:ប្រតិភូអមដំណើរដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:កម្មការទី៥ នៃរដ្ឋសភា កម្ពុជា លោកជំទាវ កែ ច័ន្ទមុនី លេខាធិការគណ:កម្មការទី៩...

ព័ត៌មានលំអិត

គ.ខ.ប.សៀមរាប បើកកិច្ចប្រជុំស្តីពីសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់

នៅទីស្នាក់ការលេខាធិការរដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នេះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប ហៅកាត់ថា គ.ខ.ប.សៀមរាប បានរៀបចំបើកកិច្ចប្រជុំមួយ ស្តីពីសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប និង...

ព័ត៌មានលំអិត
Page 273 of 699 1 272 273 274 699

Recommended

សូម Like និង Follow ពួកយើង