ថ្លែងក្នុងឱកាសបិទវគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រគ្រូបង្គោល “ហូកា” ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ប្រចាំខេត្តសៀមរាប នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម ប៉ាក សុខុម រដ្ឋលេខាធិការ នៃក្រសួងទេសចរណ៍ បានបញ្ជាក់ថា បន្ទាប់ពីការបើកប្រទេសឡើងវិញ និងស្របបរិបទសង្គមផងនោះ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ទាំងអស់ត្រូវចាប់យកបច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗ ដើម្បីកែលម្អកម្មវិធីសិក្សាឲ្យស្របទៅបដិវត្តន៍ឧស្សាហកម្ម...
ព័ត៌មានលំអិតក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឯកឧត្តម ហ្សាហៀរូឌីន បាបា ថាហ៊ីម ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន បានគោរពស្នើសូមសម្តេចប្រធានរដ្ឋសភា បន្តជួយជំរុញទំនាក់ទំនងរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។ រដ្ឋសភាកម្ពុជា និងប៉ាគីស្ថាន មានអនុស្សរណៈយោគយល់គ្នា ហើយឯកឧត្តមអនុប្រធានរដ្ឋសភាប៉ាគីស្ថាន បានអញ្ជើញមកបំពេញទស្សនកិច្ច នៅកម្ពុជាកាលពីឆ្នាំកន្លងទៅ។...
ព័ត៌មានលំអិតនាថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ គណៈប្រតិភូសភាកម្ពុជាដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានអញ្ជើញចូលរួមសម័យប្រជុំពេញអង្គលើកទី៩ នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព (International Parliament for Tolerance and Peace-IPTP)...
ព័ត៌មានលំអិតកាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប មានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប ប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការចូលរួមសំណាក់ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ស្នងការនគរបាល មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ និង អស់លោក លោកស្រី ថ្នាក់ដឹកនាំស្ថាប័ន...
ព័ត៌មានលំអិតថ្លែងក្នុងពិធីបិទការផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៩ នៅវត្តទេពពោធិវង្សស្ថិតក្នុងក្រុងសៀមរាបនារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានផ្តល់អនុសាសន៍មួយចំនួនប្រគេន ព្រះមន្ត្រីសង្ឃ តាមវត្តអារាមទូទាំងក្រុងសៀមរាប និងជូនចំពោះ លោកតាអាចារ្យ គណៈកម្មការវត្តនានា សម្រាប់ជាមូលដ្ឋាន ដើម្បីលើកកម្ពស់វិស័យព្រះពុទ្ធសាសនាឱ្យកាន់តែរីកចំរើន និងគួរជាទីជ្រះថ្លាសម្រាប់ជនានុជនគោរពប្រតិបត្តិ។ ក្នុងអនុសាសន៍ទាំងនោះបានជំរុញដល់មន្ត្រីសង្ឃគ្រប់អង្គ ត្រូវពង្រឹង និងធានាឱ្យបាននូវភាពល្អប្រសើររបស់ព្រះពុទ្ធសាសនា...
ព័ត៌មានលំអិតអាជ្ញាធរខេត្ដសៀមរាប បានលើកឡើងថា រដ្ឋបាលខេត្ដសៀមរាប បានសហការជាមួយសសយកខេត្ដ បានចាប់ផ្ដើមរៀបចំតុបតែង ធ្វើពីធីសង្ក្រាន្ដសៀមរាប ដោយមានការរៀបចំតុបតែងភ្លើងព័រណ៍ ផ្កាភ្ញីតាមដងស្ទឹងសៀមរាប និងតាមដងផ្លូវមួយចំនួន ក្នុងក្រុង ដើម្បីបង្កើតកន្លែងកំសាន្តសប្បាយៗក្នុងពិធីចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខនេះហើយ ។ ឯកឧត្ដម ទៀ សីហា អភិបាលខេត្ដសៀមរាប មានប្រសាសន៍ថា ពិធីសង្ក្រាន្តសៀមរាប ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ...
ព័ត៌មានលំអិតលទ្ធផលការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាប្រចាំត្រីមាសទី១ ក្នុងឆ្នាំ២០២២ បានចុះផ្សព្វផ្សាយអប់រំ និងពិនិត្យការស្នើសុំជួសជុលផ្ទះ រួមទាំងសាងសង់តូចតាចទាំង៥ស្រុក/ក្រុង ក្នុងតំបន់ឧទ្យានអង្គរ និងក្រៅតំបន់ឧទ្យានអង្គរបានចំនួន ៤៣៩សំណើ ដែលក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន ៣១៤សំណើ។ ក្នុងករណីអនុញ្ញាតជូនប្រជាពលរដ្ឋខាងលើ រួមមាននៅស្រុកប្រាសាទបាគង បានចំនួន ៣២សំណើ, ស្រុកអង្គរធំ បានចំនួន ២៥សំណើ, ស្រុកពួក បានចំនួន ៦៧សំណើ,...
ព័ត៌មានលំអិតមន្ដ្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានថ្លែងកោតសរសើរ ចំពោះសាលាសណ្ឋាគារ និងទេសចរណ៍ប៉ូល ឌុយ ប្រ៊ូល នៅក្នុងខេត្ដសៀមរាប ដែលបានចូលរួមចំណែកបណ្តុះបណ្តាល ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេសការអភិវឌ្ឍជំនាញវិជ្ជាជីវ: ទេសចរណ៍ នៅលើទីផ្សារឧស្សាហកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចរបស់កម្ពុជា ប្រកបដោយជោគជ័យ ខណ: ដែលមានសិក្ខាកាមផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ចជំនួន ១៥៦នាក់ បានបញ្ចាក់ការសិក្សារបស់ខ្លួន ដោយជោគជ័យសម្រាប់ឆ្នាំសិក្សា២០២០...
ព័ត៌មានលំអិតថ្លែងក្នុងសិក្ខាសាលា ស្តីពី តួនាទីរបស់អ្នកសារព័ត៌មាន ក្រោមប្រធានបទ ទន្លេរតែមួយ អនាគតតែមួយ ក្រោមគម្រោងមេគង្គ-ឡាងឆាង នាព្រឹកថ្ងៃទី២៩ ខែ មីនា ឆ្នាំ២០២២នេះ ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្តែងនូវការកោតសរសើរដល់ប្រព័ន្ធផ្សព្វផ្សាយ...
ព័ត៌មានលំអិតព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ មន្ទីរសុខាភិបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំក្រុមការងារពិសេសថ្នាក់ខេត្ត ដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ប្រចាំឆ្នាំ២០២១-២០២២ ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពពីស្ថានភាពជំងឺគ្រុនចាញ់ សមិទ្ធិផល បញ្ហាប្រឈម និងទិសដៅអនុវត្តឈានទៅរកការលុបបំបាត់ជំងឺគ្រុនចាញ់ ពង្រឹងតួនាទីក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ និងអន្តរាគមក្នុងការឆ្លើយតបទៅនឹងជំងឺគ្រុនចាញ់ ពិភាក្សាលើបញ្ហាប្រឈម នឹងរកដំណោះស្រាយនានា ក្នុងការផ្តល់អនុសាសន៍ និងទិសដៅបន្តដើម្បីសំរេចគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងខេត្តសៀមរាប។ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.