ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ដើមឈើនៃព្រៃសហគមន៍អូរទឹកក្នុងស្រុកស្រីស្នំ ប្រមាណជាង៥០០ដើមត្រូវបានបំបួស ដើម្បីបង្ហាញពីការបញ្ឈប់ការកាប់ទន្ទ្រាន

ដើមឈើជាង៥០០ដើម ស្ថិតក្នុងព្រៃសហគមន៍អូរទឹកចេញ ស្ថិតក្នុងឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប ត្រូវបានធ្វើការបំបួស ដោយព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋប្រមាណជាង ១០០០នាក់ កាលពីព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ ដើម្បីចូលរួមអភិរក្ស និងថែរក្សាព្រៃឈើក្នុងមូលដ្ឋាននិងភូមិសាស្ត្រខេត្ត សម្រាប់ជាប្រយោជន៍ដល់មនុស្សសត្វទូទៅ និងបញ្ឈប់ការកាប់ទន្ទ្រានដីព្រៃតទៅទៀត។ គួរជម្រាបថា ក្នុងឃុំត្រាំសសរ មានព្រៃសហគមន៍ចំនួន៤...

ព័ត៌មានលំអិត

វគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការងារត្រួតពិនិត្យតាមដាន និងវាយតម្លៃសម្រាប់អ្នកអភិបាលកម្មវិធីជំងឺរបេង ថ្នាក់រាជធានី ខេត្ត !

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងនៅសណ្ឋាគារសុខាល័យអង្គរខេត្តសៀមរាប ដោយមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់ហ្សិន នៃក្រសួងសុខភិបាល សហការជាមួយគម្រោងធីប៊ីឌៀ (TB DIAH) តាមរយ:ការផ្តល់មូលនិធិពីទីភ្នាក់ងារផ្តល់ជំនួយសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID)។ វាគ្មិនសម្របសម្រួលមកពីមជ្ឈមណ្ឌលជាតិ និងអ្នកជំនាញបច្ចេកទេសអន្តរជាតិមកពីគម្រោងធីប៊ីឌៀ (TBDIAH) ។ មានរយ:ពេលមួយសប្តាហ៍ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ដោយមានសិក្ខាកាមដែលមិនធ្លាប់បានទទួលការបណ្តុះបណ្តាល ហើយពួកគាត់ជាមន្ត្រីផ្នែកអភិបាលសម្រាប់កម្មវិធីជំងឺរបេងមកពីរាជធានី ខេត្តទាំង២៥ សរុបទាំងចំនួន...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និង ទិសដៅអនុវត្តបន្តឆ្នាំ២០២២

នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តសៀមរាប បានប្រារព្ធពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និង ទិសដៅអនុវត្តបន្តឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក...

ព័ត៌មានលំអិត

ពិធីកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសាលាធម្មសភា និងស្រះទឹក ក្នុងវត្តអារញ្ញសាគរ ក្រុងសៀមរាប 

នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ សម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះរាជាគណ:ថ្នាក់ឯកឧត្តមប្រឹក្សាគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អុិន រដ្ឋាសេរី អនុរដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង និងលោកជំទាវ ឯកឧត្តម ឧត្តមសេនីយឯក គង់ ប៊ុនលី មេបញ្ជាការរង នៃបញ្ជាការដ្ឋានកងអង្គរក្ស...

ព័ត៌មានលំអិត

ស្ត្រីមេម៉ាយក្រីក្រនៅស្រុកស្វាយលើបានទទួលផ្ទះមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប 

ក្រោមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម ទៀ សីហា ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ផ្ទះមនុស្សធម៌ទី៨២នេះ ក្រោមការឧបត្ថម្ភដោយឧកញ៉ា អុឹង លីហេង និង លោកជំទាវ តាំង ហ្កិចលាង បានផ្តល់ថវិកា តាមរយ:គណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត សម្រាប់សាងសង់សរុបទឹកប្រាក់អស់ចំនួន $៣,៨០០ (បីពាន់ប្រាំបីរយដុល្លារ) ផ្ទះទំហំ ៦ម៉ែត្រ...

ព័ត៌មានលំអិត

ការសិក្សាបង្ហាញថា នៅកម្ពុជាក្នុងមួយឆ្នាំមានសត្វសុនខ ជាងបីលានក្បាលត្រូវបានគេសម្លាប់ធ្វើជាអាហារ ខណៈខេត្តសៀមរាបក៏ជាប្រភពផ្គត់ផ្គង់ដ៏ធំមួយដែរ

មន្ត្រីអង្គការហ្វរផរ (Four Paws) បានឲ្យដឹងថា តាមការសិក្សាស្រាវជ្រាវ កាលពីពេលថ្មីៗកន្លងមកនេះ គេកត់សម្គាល់ឃើញថា ខេត្តសៀមរាប ជាទីតាំងចែកចាយសត្វសុនខ (ឆ្កែ) សម្រាប់អាជីវកម្មអាហារនៅក្នុងប្រទេសកម្ពុជា ខណៈទូទាំងប្រទេសមានការសម្លាប់សត្វសុនខនេះធ្វើជាអាហារ មានចំនួនដល់ទៅបីលានក្បាល។ ថ្លែងក្នុងការពិធីប្រកាសអំពីការរៀបចំពិព័រណ៍សត្វសុនខ នាក្រុងសៀមរាប កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ អ្នកនាង ថន...

ព័ត៌មានលំអិត

ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ សិស្សនាយនគរបាល និងសិស្សនាយនគរបាលរង នៅសាលានគរបាលជាតិភូមិភាគ៤

នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានដឹកនាំប្រតិភូអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយសិស្សនគរបាល និងនាយនគរបាលរង ដែលកំពុងសិក្សាវគ្គបណ្តុះបណ្តាល កម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី១ ចំនួន ២០០នាក់ មកពីស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ...

ព័ត៌មានលំអិត

ម្សិលមិញនេះ មានភ្ញៀវទេសចរអន្តរជាតិជិត១៧០នាក់ បានមកទស្សនាខេត្តសៀមរាបតាមផ្លូវអាកាស

តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ មានភ្ញៀវទេសចរអន្តរជាតិចំនួន១៦៩នាក់ បានមកទស្សនាខេត្តសៀមរាបតាមផ្លូវអាកាស ដែលបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ចំនួន ០២ជើង ក្នុងនោះមាន ៖ ១. ជើងហោះហើរ Thai Smile (WE 588) មកពី Bangkok-Siem...

ព័ត៌មានលំអិត

អ្នកវិទ្យាសាស្ត្រមច្ឆជាតិ និងអង្គភាពជំនាញជលផលប្រលែងពូជត្រីដែលតំណាងឲ្យប្រទេសកម្ពុជាដែលជិតផុតពូជមួយហ្វូង ចូលទៅក្នុងបឹងទន្លេសាប

នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២នេះ ក្រុមអ្នកវិទ្យាសាស្ត្រមច្ឆជាតិ និងអង្គភាពជំនាញជលផលបានរៀបចំពិធីព្រលែងពូជត្រី ចំនួន៣ប្រភេទ ដែលតំណាងឲ្យប្រទេសកម្ពុជា ដែលជិតផុតពូជមួយហ្វូងចូលទៅក្នុងបឹងទន្លេសាប នៅក្នុងឡូតិ៍អភិរក្សរបស់ខណ្ឌរដ្ឋបាលជលផលសៀមរាប ដែលស្ថិតនៅក្នុងបឹងទន្លេសាប ភូមិសាស្ត្រសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ដើម្បីជួយសង្គ្រោះត្រីដែលរងគ្រោះជិតផុតពូជខ្លាំងបំផុតក្នុងពិភពលោក។ លោកបណ្ឌិត ហ្សេប ហូហ្គេន ជីវវិទូមច្ឆជាតិនៅសាកលវិទ្យាល័យណេវ៉ាដា រ៉េណូ និងជាអ្នកដឹកនាំគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ដែលគាំទ្រដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ...

ព័ត៌មានលំអិត

ឯកឧត្តម ទៀ សីហា ទទួលអំណោយពីសប្បុរសជន ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តសៀមរាប

នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ តាមរយៈឯកឧត្ដម ស ថាវី អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានកិត្តិយសក្រុមកាងារថ្នាក់ជាតិចុះមូលដ្ឋានឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប លោកជំទាវឧកញ្ញា ឡេង ចាន់ណា អគ្គនាយិការ នៃក្រុម ប្រី លានសុីធីវើល និងសហការី បាននាំយកអំណោយមកប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប...

ព័ត៌មានលំអិត
Page 285 of 699 1 284 285 286 699

Recommended

សូម Like និង Follow ពួកយើង