ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អាជ្ញាធរខេត្តសៀមរាប បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ចុងឃ្នៀសត្រង់ចំណុចផែរត្រី បន្ទាប់ពីរដ្ឋបាលខេត្តបានសម្រេចកំណត់ជា “តំបន់ក្រហម” ក្នុងក្រុងសៀមរាប ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលកូវីដ-១៩ ជាបន្តបន្ទាប់

សៀមរាប៖ អាជ្ញាធរខេត្តបានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ចុងឃ្នៀសត្រង់ចំណុចផែរត្រី សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប បន្ទាប់ពីរដ្ឋបាលខេត្ត បានសម្រេចកំណត់ជា "តំបន់ក្រហម" ក្នុងក្រុងសៀមរាប ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលកូវីដ-១៩ ជាបន្តបន្ទាប់ ។ ក្នុងការចុះត្រួតពិនិត្យនោះ ដែលដឹកនាំដោយ ឯកឧត្តម ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងឯកឧត្តម...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាប អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ក្រហម សូមកុំចេញពីផ្ទះ ព្រមទាំងណែនាំដល់មេភូមិ ចៅសង្កាត់ និង រដ្ឋបាលក្រុងត្រូវពិនិត្យមើលស្ថានភាពជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ជាប្រចាំ

ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ដោយពិនិត្យឃើញថា ស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅតែកើតមានឡើងជារៀងរាល់ថ្ងៃក្នុងទូទាំងខេត្តនិយាយរួម និង ដោយឡែកក្រុងសៀមរាប ដូច្នេះដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩នេះ រដ្ឋបាលខេត្តសៀមរាប សម្រេចដាក់កំណត់ជាតំបន់ក្រហម ក្នុងភូមិសាស្ត្រសង្កាត់ និង ភូមិមួយចំនួន ក្នុងក្រុងសៀមរាប ជាបណ្តោះអាសន្នសម្រាប់រយៈពេល ១សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី១៧...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្តល់ម៉ាស៊ីនផ្សាយវិទ្យុFM ចំនួន១គ្រឿង ដល់មន្ទីរព័ត៌មានខេត្តសៀមរាប

នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្តល់ម៉ាស៊ីនផ្សាយវិទ្យុFM ចំនួន១គ្រឿង ដែលមានកម្លាំងផ្សាយ 5KW ជូនដល់មន្ទីរព័ត៌មានខេត្តសៀមរាប ដើម្បីជំនួសម៉ាស៊ីនផ្សាយចាស់ទៅហើយ។ ពិធីប្រគល់ម៉ាស៊ីនផ្សាយវិទ្យុFMនេះ បានប្រព្រឹត្តទៅទីស្ដីការក្រសួងព័ត៌មាន ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម...

ព័ត៌មានលំអិត

មន្ត្រីជំនាញមន្ទីរកសិកម្មខេត្តសៀមរាប ចុះអនុវត្តវិធានការជីវសុវត្ថិភាពបាញ់ថ្នាំនៅតាមផ្សារក្នុងសង្កាត់ជ្រាវ

នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ទទួលបន្ទុកក្រុមការងារស្រាវជ្រាវកូវីដ-១៩ ក្នុងសង្កាត់ជ្រាវ ក្រុង/សៀមរាប និងលោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមជាមួយមន្ត្រីជំនាញក្រោមឱវាទ...

ព័ត៌មានលំអិត

អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត អគ្គនាយកក្រុមហ៊ុន ECO Group,Ltd ប្រគល់ម៉ាស៊ីនផ្សាយវិទ្យុ FM កម្លាំង ៥ KW គីឡូវ៉ាត់ ជូនឯកឧត្តម ខៀវ កាញារីទ្ធ

ម៉ាស៊ីនផ្សាយវិទ្យុFM កម្លាំង ៥ KW គីឡូវ៉ាត់ ជាអំណោយរបស់ អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត អគ្គនាយកក្រុមហ៊ុន ECO Group,Ltd និងជាអគ្គនាយកវិទ្យុឯករាជ្យទូទាំង ប្រទេស បាននាំយកមកប្រគល់ជូនដល់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន...

ព័ត៌មានលំអិត

ព្រៃឈើក្នុងតំបន់អង្គរពិតជាផ្តល់អត្ថប្រយោជន៍ខ្លាំងណាស់ ជាមួយនោះក៍មានហានិភ័យដែលទាមទារឱ្យមន្ត្រីជំនាញត្រូវយកចិត្តទុកដាក់

ព្រៃឈើមិនត្រឹមតែជួយលើកសម្រស់ និងបរិស្ថាន ក្នុងតំបន់រមណីយដ្ឋានអង្គរប៉ុណ្ណោះទេ ថែមទាំងបានជួយការពារទប់លំនឹងប្រាសាទទៀតផង ព្រោះថាមានព្រៃឈើទើបមានទឹកហើយ ទឹកមានសារប្រយោជន៍ខ្លាំងណាស់ សម្រាប់ការពារលំនឹងគ្រឹះប្រាសាទបុរាណ ព្រោះវាមានទំនាក់ទំនងទៅនឹងគ្រឺះប្រាសាទ និងបរិស្ថានជុំវិញមិនអាចកាត់ផ្តាច់បានព្រៃឈើក្រៅពីផ្តល់នូវសោភណ្ឌភាព ទេសភាពធម្មជាតិ វានៅបានចូលរួម ក្នុងការកាត់បន្ថយកំដៅនិងគ្រោះថ្នាក់ធម្មជាតិផ្សេងៗ។ បើតាមលោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា កាលរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋ និងអាជ្ញាធរជាតិអប្សរាប្រតិកម្ម នឹងការផ្សាយផេកហ្វេសប៊ុក The Cambodia Daily Khmer ពីកាប់ដើមឈើនៅខាងមុខអង្គរវត្ដ ជាព័ត៌មានបំផ្លើសការពិត

ប្រជាពលរដ្ឋដែលលក់ដូរនៅខាងមុខប្រាសាទអង្គរវត្ដ បានប្រតិកម្មតបជាមួយនឹងអ្នករិះគន់ និងប្រព័ន្ធផ្សព្វផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុក ដែលមានឈ្មោះថា ឌឺខេមបូឌាដេលីខ្មែរ (Cambodia Daily Khmer) ថា ជាជនអគតិ ហើយការផ្សព្វផ្សាយព័ត៌មានបំភ្លើស និងជាព័ត៌មានខ្វះការយល់ដឹង ដែលថាអាជ្ញាធរជាតិអប្សរាកាប់បំផ្លាញដើមឈើធ្វើអាជីវកម្មនោះ។ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ ផេកហ្វេសប៊ុក The Cambodia Daily...

ព័ត៌មានលំអិត

ក្រុមហ៊ុនសាប៊ូលីប៉ាយ នាំយកអំណោយរួមមានសាប៊ូចំនួន២០កេស ទឹកសម្អាតបន្ទប់ទឹក ១០កេស ទឹកលាងដៃ ២០កេស និងម៉ាស ៥កេសជូន ឯកឧត្តម ខៀវ កាញារីទ្ធ

អំណោយសប្បុរសធម៏ រួមមានសាប៊ូចំនួន ២០កេស ទឹកសម្អាតបន្ទប់ ទឹក ១០កេស ទឹកលាងដៃ ២០កេស និងម៉ាស ៥កេស ត្រូវបានលោក ម៉ាន់ ពន្លឺពេជ្រ នាយកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុនសាប៊ូ លីប៉ាយ បាននាំយកមកប្រគល់ជូនដល់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលអំណោយ ទឹកថ្នាំបន្តក់ភ្នែក អ៊ីសូទិន ពីឧកញ៉ា ផាសុកបណ្ឌិត គាង សេង នាយកក្រុមហ៊ុន KEANG SENG SIMON

នៅព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលជួប និងទទួលអំណោយ ទឹកថ្នាំបន្តក់ភ្នែក អ៊ីសូទិន ពីឧកញ៉ា ផាសុកបណ្ឌិត គាង សេង នាយកក្រុមហ៊ុន KEANG SENG...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាបសម្រេចបិទផ្សារកំពង់ក្តីរយៈពេល២សប្តាហ៍បន្ទាប់ពីរកឃើញអាជីវកនៅក្នុងផ្សារនេះវិជ្ជមានកូវិដជាបន្តបន្ទាប់

អាជ្ញាធរខេត្តសៀមរាបថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ បានសម្រេចបិទជាលើកទី២ នូវផ្សារកំពង់ក្តី ស្ថិតនៅភូមិកំពង់ក្តី២ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ដែលជាទីតាំងមាន ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្នរយៈពេល០២សប្ដាហ៍ គិតចាប់ពីថ្ងៃទី១៦ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ក្នុងគោលបំណង ធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រទីតាំងដែលត្រូវបិទ...

ព័ត៌មានលំអិត
Page 327 of 699 1 326 327 328 699

Recommended

សូម Like និង Follow ពួកយើង