ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អាជ្ញាធរខេត្តសៀមរាប ចាប់ផ្តើមអនុវត្តវិធានការច្បាប់ចំពោះអ្នកដែលនៅតែប្រមូលផ្តុំ និងផឹកគ្រឿងស្រវឹង

កាលពីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានដឹកនាំកម្លាំងចម្រុះខេត្ត ចុះអនុវត្តលើបុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមច្បាប់ ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺ កូវីដ-១៩ នៅក្នុងតំបន់លឿងទុំក្រុងសៀមរាប បន្ទាប់ពីរដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីសម្រេចលេខ១៥៤/២១សសរ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាប ណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមវិធានការនានាក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បើមិនចង់ទទួលការផាកពិន័យ និង ការដាក់ទោសតាមច្បាប់ទេនោះ

តាមបណ្ដាញទំនាក់ទំនងសង្គម « ហ្វេសប៊ុក » ផ្លូវការរបស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្ដមបានមានប្រសាសន៍ថា ក្នុងកាលៈទេសៈដ៏លំបាកនេះ មានបងប្អូនប្រជាពលរដ្ឋមួយចំនួននៅតែប្រហែស ខ្វះការប្រុងប្រយ័ត្ន បំពាន និងមិនមានការស្វែងយល់ពីហានិភ័យនៃជំងឺកូវីដ-១៩ អាជ្ញាធរយើងខ្ញុំ បានខិតខំណែនាំហើយ ណែនាំទៀត...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរាធ្វើការជួសជុលកាំជណ្តើរច្រាំងកសិន្ធុប្រាសាទអង្គរវត្ត ផ្នែកខាងត្បូងនៃស្ពានហាល

លោក ម៉ៅ សុខនី មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បានឱ្យដឹងនៅថ្ងៃទី១៥ ខែកញ្ញានេះថា អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមការងារជួសជុលពង្រឹងរចនាសម្ព័ន្ធកំាជណ្តើច្រាំងកសិន្ធុ ផ្នែកខាងត្បូងស្ពានហាល នៃប្រាសាទអង្គរវត្ត ចាប់ពីដើមខែសីហា ឆ្នាំ២០២១នេះមក ក្នុងគោលបំណង លើកតម្លៃសំណង់បុរាណឱ្យនៅគង់វង្ស រក្សាទឹកទុកដើម្បីទ្រទ្រុងភាពរឹងមាំរបស់គ្រឹះប្រាសាទ និងបង្កើនសោភ័ណ្ឌភាពស្រស់ស្អាតបន្ថែមនៃប្រាសាទអង្គរវត្ត បន្ទាប់ពីបញ្ចប់គម្រោងសិក្សារយៈពេល២ឆ្នាំមក។ លោក ម៉ៅ សុខនី...

ព័ត៌មានលំអិត

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បានចាត់ទុកសារព័ត៌មាន AP Time ជាស្ពាននៃទំនាក់ទនងល្អ រវាងកម្ពុជា-ចិន

ជាការចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៏ជាមួយ ក្រសួងព័ត៌មាន លោក លៀវ លីអូ ប្រធានក្រុមប្រឹក្សាភិបាលសារព័ត៌មាន អាស៊ី-ប៉ាស៊ីហ្វិក ថែមស៍ AP Time ប្រទេសចិន បាននាំយកនូវអង្ករចំនួន ៥ តោន មកប្រគល់ជូន ដល់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី...

ព័ត៌មានលំអិត

អភិបាលក្រុងសៀមរាប ណែនាំអោយអាជីវករលក់ដូរទំនិញគ្រប់ប្រភេទក្នុងក្រុងសៀមរាប ត្រូវតែលក់វិចខ្ចប់ជូនដល់ភ្ញៀវ

លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានណែនាំអោយអាជីវករទាំងអស់ក្នុងក្រុងសៀមរាបត្រូវលក់ដោយការវិចខ្ចប់ជូនដល់ភ្ញៀវ ដើម្បីជាចូលរួមទប់ស្កាត់ ការចម្លងមេរោគកូវីដ-១៩ និងដើម្បីសុវត្ថិភាពទាំងអស់គ្នា នៅក្នុងសហគមន៍ ខណៈដែលក្រុងទេសចរណ៍មួយនេះមានការឆ្លងជំងឺកូវីដ១៩ធ្ងន់ធ្ងរ។ លោកអភិបាលក្រុងសៀមរាប លើកឡើងបែបនេះ ក្នុងឱកាសដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យមើលគោលដៅបិទខ្ទប់ និងល្បាតពិនិត្យមើលការអនុវត្តន៍ នៃការកំណត់ “តំបន់លឿងទុំ" នៅក្នុងភូមិសាស្ត្រក្រុងសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កាលពីយប់ថ្ងៃទី១៣...

ព័ត៌មានលំអិត

ខេត្តសៀមរាប៖ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ចាប់ផ្ដើមសាកល្បងក្រាលផ្លូវកៅស៊ូ ខណៈដំណើរការសាងសង់សរុបបានជាង៧៥ភាគរយ គិតត្រឹមចុងខែសីហា

នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវកូម៉ៃ ឬផ្លូវ WN-03 ក្រុមការងារសាងសង់ នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ បាននិងកំពុងបន្តសាកល្បងក្រាលផ្លូវកៅស៊ូបេទីម ដើម្បីធ្វើតេស្ត និងពិនិត្យលើគុណភាពល្បាយកៅស៊ូ ខណៈមានភ្លៀវធ្លាក់ខ្លាំងក្នុងក្រុងសៀមរាបស្ទើររៀងរាល់ថ្ងៃនៅសប្ដាហ៍ចុងក្រោយនេះ។ យោងតាមរបាយការណ៍ វឌ្ឍនភាព ស្ដីពីគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៦...

ព័ត៌មានលំអិត

ក្នុងរយៈពេល១ខែសមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនមនុស្សចំនួន៧៣នាក់ជាប់ពាក់ព័ន្ធនឹងករណីជួញដូរ ប្រើប្រាស់ និងរក្សាទុកគ្រឿងញៀនខុសច្បាប់ រួមទាំងវត្ថុតាងមួយចំនួនទៀត

តាមរបាយការណ៍របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាប បានឲ្យដឹងថា ក្នុងរយៈពេលមួយខែសីហា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចខេត្តសៀមរាប បានចុះបង្រ្កាបករណីជួញដូរ ប្រើប្រាស់ និងរក្សាទុកគ្រឿងញៀនខុសច្បាប់ បានចំនួន២៤ករណី ដោយឃាត់ខ្លួនមនុស្សចំនួន៧៣នាក់ ក្នុងនោះស្រីចំនួន ០២នាក់ ព្រមទាំងបានដកហូតវត្ថុតាងបានមួយចំនួនថែមទៀត រួមមាន ៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(Ice)ចំនួន៤២កញ្ចប់ មានទម្ងន់៣៧,៣៣ក្រាម , ទូរស័ព្ទចំនួន១២គ្រឿង...

ព័ត៌មានលំអិត

លោកឧត្តមសេនីយ៍ត្រី តេង ចន័្ទណាត ត្រូវបានប្រកាសជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប

លោកឧត្តមសេនីយ៍ត្រី តេង ចន័្ទណាត អតីតស្នងការរងនគរបាលខេត្តសៀមរាប ត្រូវបានប្រកាសជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប ជំនួសលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ដែលត្រូវបានចូលនិវត្តន៍ ។ ពិធីប្រកាសចូលកាន់មុខតំណែងថ្មីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ...

ព័ត៌មានលំអិត

អ្នកជំនាបុរាណវិទ្យាថា ឈើតាត្រាវជាឈើពិសេសបំផុត ជាងឈើដទៃទៀតក្នុងការជួយការពារប្រាសាទបុរាណ

លោក ឃាម មុនី មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឲ្យដឹងថាឈើតាត្រាវ ដែលមានវត្តមានជាមួយសំណង់ប្រាសាទបុរាណ ជាងពាន់ឆ្នាំកន្លងមកហើយនោះ មកដល់បច្ចុប្បន្ននេះ(សតវត្សរ៍ទី២១) អាជ្ញាធរជាតិអប្សរា នៅតែរក្សាបានប្រភេទឈើដ៏មានគុណតម្លៃនេះ មកប្រើប្រាស់លើការងារជួសជុលប្រាសាទ នៅត្រង់ចំណុចណា ដែលធាតុដើមនៃសំណង់ប្រាសាទមានឈើប្រភេទនេះ ហើយប្រភេទឈើនេះ អាជ្ញាធរជាតិអប្សរា កំពុងបណ្តុះដាំជាបន្តបន្ទាប់ផងដែរ ហើយតាមការស្រាវជ្រាវតាំងពីសម័យអង្គរមក គឺបុព្វបុរសខ្មែរបានប្រើឈើតាត្រាវ និងឈើជើងចាប...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាបសម្រេចបិទខ្ទប់ក្រុងសៀមរាប រយៈពេលមួយសប្តាហ៍ ខណៈចំនួនអ្នកវិជ្ជមានជំងឺកូវីដ-១៩ មានការកើនឡើងគួរឲ្យព្រួយបារម្ភ

អាជ្ញាធរខេត្តសៀមរាប នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ បានសម្រេចបិទខ្ទប់ក្រុងសៀមរាបជាបណ្តោះ អាសន្នរយៈពេលមួយសប្តាហ៍ ដោយកំណត់ជា ’’តំបន់លឿងទុំ‘‘ បន្ទាប់ពីស្ថានភាពនៃការឆ្លងរាលដាលមេរោគកូវីដ-១៩ នៅក្នុងក្រុងសៀមរាបមានការកើនឡើងគួរឲ្យព្រួយបារម្ភ។ បើតាមសម្រេចបិទខ្ទប់ក្រុងសៀមរាប ចំនួនមួយសប្ដាហ៍នេះដែរ គឺក្នុងគោលបំណងដើម្បីកាត់ផ្ដាច់ខ្សែចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍នៃក្រុងសៀមរាបទាំងមូល ខណៈដែលបច្ចុប្បន្នតួលេខអ្នកឆ្លងក្នុងក្រុងហាក់មានសន្ទុះកើនឡើង។ វិធានការនេះធ្វើឡើងដោយរសង្កេតឃើញថា ក្រុងសៀមរាប ពិសេសបណ្ដាស្រុកនៅជុំវិញ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ បានកំពុងមានករណីផ្ទុះការឆ្លងជំងឺកូវីដ-១៩...

ព័ត៌មានលំអិត
Page 328 of 699 1 327 328 329 699

Recommended

សូម Like និង Follow ពួកយើង