នៅយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥នេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានទទួលជើងហោះហើរជាលើកដំបូងពីទីក្រុងឌូបៃ តាមរយៈក្រុមហ៊ុនអាកាសចរណ៍ Emirates Airline ទិសដៅ ឌូបៃ-បាងកក-សៀមរាប ជាប្រភេទយន្តហោះ Boeing 777-300ER ក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីថ្នាក់ដឹកនាំអាកាសចរណ៍ស៊ីវិល ថ្នាក់ដឹកនាំខេត្ត រួមនឹងថ្នាក់ដឹកនាំពាក់ព័ន្ធជាច្រើនរូប។ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល...
ព័ត៌មានលំអិតនៅរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ លោក លី សារី អភិបាលរងខេត្តសៀមរាប បានដឹកនាំអ្នកពាក់ព័ន្ធ បើកកិច្ចប្រជុំពិនិត្យពិភាក្សាជុំវិញបញ្ហាសុវត្ថិភាពចរាចរណ៍នៅតាមផ្លូវទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ រួមមានបញ្ហាភ្លើងសញ្ញាចរាចរណ៍ ស្លាកសញ្ញា គំនូសចរាចរណ៍ ដើម្បីពិនិត្យពិភាក្សាប្រមូលមតិយោបល់ធ្វើសំណើទៅក្រុមហ៊ុនសាងសង់ផ្លូវព្រលាន កែងសម្រួលឡើងវិញនូវចំណុចខ្វះខាតមួយចំនួន។ លោក លី សារី មានប្រសាសន៍ថា កន្លងមកករណីគ្រោះថ្នាក់ចរាចរណ៍លើផ្លូវទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺកើតឡើងដោយសារកត្តាមួយចំនួន...
ព័ត៌មានលំអិតមន្ត្រីនៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានបង្ហាញថា គិតត្រឹមរយៈពេល៥ខែ ឆ្នាំ២០២៥នេះ (២២សប្ដាហ៍) ករណីជំងឺគ្រុនឈាមកំពុងផ្ទុះឡើងគួរឱ្យបារម្ភ ខណៈដែលរដូវភ្លៀងបានមកដល់ នៅក្នុងខេត្តសៀមរាប មានអ្នកកំពុងសម្រាកព្យាបាលជំងឺនេះចំនួន ១ ០៥០ករណី ដែលករណីនេះមានស្ថានភាពធ្ងន់ជាងឆ្នាំ២០២៣ និងឆ្នាំ២០២៤ ប៉ុន្តែការផ្ទុះជំងឺមិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយ។ លោកវេជ្ជបណ្ឌិត សូរ សុទ្ធី ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាលខេត្តសៀមរាប...
ព័ត៌មានលំអិតការបរិច្ចាគឈាម គឺជាការធ្វើអំពើមនុស្សធម៌ ដើម្បីសង្គ្រោះជីវិតមនុស្ស និងជាកាដូនៃសេចក្ដីស្រឡាញ់ ហូរចេញពីបេះដូងយ៉ាងពិតប្រាកដ ជូនចំពោះជនរួមជាតិខ្មែរទាំងអស់គ្នា ក្នុងន័យនេះ អាជ្ញាធរខេត្តសៀមរាប សូមអំពាវនាវដល់មន្ត្រីរាជការ សិស្ស និស្សិត ព្រះសង្ឃ រួមនឹងសាធារណជនចូលរួមផ្ដល់ក្ដីស្រឡាញ់ទាំងអស់គ្នា តាមរយៈកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ “យើងរួមគ្នាបរិច្ចាគឈាម ដើម្បីសង្រ្គោះជីវិត” ដែលរដ្ឋបាលខេត្តនឹងរៀបចំ ចាប់ពីថ្ងៃទី១៨-២០ ខែមិថុនាខាងមុខនេះ។...
ព័ត៌មានលំអិតគិតត្រឹមរយៈពេល៥ខែ ឆ្នាំ២០២៥នេះ គ្រឹះស្ថានអង្គរ បានលក់សំបុត្រឱ្យភ្ញៀវទេសចរអន្តរជាតិចូលទស្សនាអង្គរចំនួន ៥២ ៧៦៧នាក់ កើនឡើង ១១,៧១ភាគរយ ធៀបនឹងឆ្នាំ២០២៤ នឹងរកចំណូលបានចំនួន ២៤ ៥៦៩ ០២៤ដុល្លារអាមេរិក កើនឡើង ១០,៦៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ដែលចេញផ្សាយនៅថ្ងៃទី១ ខែមិថុនានេះ...
ព័ត៌មានលំអិតរយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី២៣-៣០ ខែឧសភា ឆ្នាំ២០២៥កន្លងទៅនេះ គណៈប្រតិភូខេត្តសៀមរាប ដឹកនាំដោយ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលសៀមរាប បានចូលរួមសន្និសីទអភិវឌ្ឍន៍ទេសចរណ៍ ២០២៥ នៅទីក្រុង Kuqa តំបន់ស្វយ័ត Xinjiang...
ព័ត៌មានលំអិតរយៈពេល៥ខែ ឆ្នាំ២០២៥នេះ កិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពស៊ីម៉ាក់ សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ដោយបានបោសសម្អាតផ្ទៃដីចម្ការមីន/ចម្ការគ្រាប់បានចំនួន ៥៦ ១៥២ ៣៩៦ម៉ែត្រក្រឡា, រុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទចំនួន ១៧ ៤៤៤គ្រាប់ និងឆ្លើយតបតាមសំណើសុំអន្តរាគមន៍បន្ទាន់ចំនួន ១ ៥៧៣ករណី ព្រមទាំងបានផ្ដល់ការអប់រំយល់ដឹងពីមីនដល់ប្រជាពលរដ្ឋបានចំនួន ៧៩១ ៤៦៦នាក់។...
ព័ត៌មានលំអិតផ្លូវមួយខ្សែមានទទឹង ៨ម៉ែត្រ និងប្រវែង ១៥គីឡូម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង និងសហគមន៍ទេសចរណ៍ ដេីម្បីបម្រេីផលប្រយោជន៍ក្នុងការដឹកជញ្ជូនផលនេសាទ ក៏ដូចការដឹកជញ្ជូនភ្ញៀវទេសចរទៅកម្សាន្តតំបន់សក្ដានុពលទេសចរ ដ៏ទាក់ទាញនៅជាប់មាត់បឹងទន្លេសាបនឹងប្រែក្លាយពីផ្លូវដី តូចចង្អៀតទៅជាបេតុង និងផ្លូវកៅស៊ូ។ ផ្លូវនេះត្រូវបានតភ្ជាប់ពីផ្លូវជាតិលេខ៦ ទៅដល់តំបន់ទេសចរណ៍កំពង់ភ្លុក បឹងទន្លេសាប ក្នុងស្រុកប្រាសាទបាគង...
ព័ត៌មានលំអិតក្រុមចុងភៅកម្ពុជា ខេត្តសៀមរាប ចំនួន៣ក្រុម ដណ្ដើមបានមេដាយចំនួន២១គ្រឿង សម្រាប់ការប្រកួតចុងភៅ លើវិញ្ញាសា Asian Gourmet Challenge ក្នុងកម្មវិធី Thailand Ultimate Chef Challenge 2025 ដែលរៀបចំឡើងនៅប្រទេសថៃ ដោយមានចុងភៅប្រមាណ ៧០០នាក់ មកពីប្រទេសចំនួន១៤ បានចូលរួមប្រកួតប្រជែង។...
ព័ត៌មានលំអិតនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥នេះ បងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងជនចាស់ជរា ចំនួន៥០គ្រួសារ រស់នៅក្នុងភូមិពាន ភូមិតាស្នេហ៍ និងភូមិគោកថ្មី ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីព្រះសង្ឃ សប្បុរសជន និងសមាគមជីវិត និងក្ដីសង្ឃឹម ដោយអំណោយរួមមាន៖ អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.