ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

សួនផ្កាកូស្មូនៅរង្វង់មូលក្នុងស្រុកបន្ទាយស្រី កំពុងទាក់ទាញចំណាប់អារម្មណ៍របស់ពលរដ្ឋគ្រប់ស្រទាប់វណ្ណៈដែលធ្វើដំណើរឆ្លងកាត់

សួនផ្កាកូស្មូដែលស្ថិតនៅលើរង្វង់មូលស្រុកបន្ទាយស្រី ក្នុងខេត្តសៀមរាប កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ នៅក្នុងខេត្តសៀមរាប និងតាមបណ្ដាខេត្តផ្សេងៗ ដែលបានធ្វើដំណើរឆ្លងកាត់រង្វង់មូលនេះ ដើម្បីទៅទស្សនារមណីយដ្ឋានភ្នំគូលែន , ទៅកាន់ស្រុកអន្លង់វែង និងប្រាសាទព្រះវិហារ ។ ក្នុងឱកាសនៃការចូលទស្សនាកម្សាន្តសួនផ្កានេះ លោកស្រី អន ហុង ជាប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប បានសម្ដែងនូវការពេញចិត្តចំពោះភាពស្រស់ស្អាតរបស់ផ្កានៅនឹងរង្វង់មូល ពិសេសបានសម្ដែងនូវការកោតសរសើរចំពោះភាពឆ្លាតវៃដែលមានគំនិតរៀបចំដាំផ្កាក្នុងតំបន់នេះ និងសំណូមពរដល់អ្នកដែលមកចូលកម្សាន្តសូមជួយថែរក្សាដើមផ្កាទាំងអស់នេះ...

ព័ត៌មានលំអិត

អនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប អំពាវនាវឲ្យគ្រប់សាលារៀនបំផុសចលនាដាំកូនឈើឡើងវិញ

ក្នុងឱកាសប្រារព្ធពិធីសម្អាតឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដើម្បីអបអរសាទរខួបលើកទី៦៦ ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា (១៨កុម្ភៈ ១៩៥៥-១៨កុម្ភៈ២០២១) នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានធ្វើការអំពាវនាវដល់គណៈកម្មការគ្រប់គ្រងសាលារៀនទាំងអស់ក្នុងខេត្ត ត្រូវបំផុសចលនាដាំកូនឈើឡើងវិញនៅក្នុងសាលារៀន ដើម្បីបង្កើនធម្មជាតិគម្របបៃតងដល់ភពផែនដី ម៉្យាងការដាំកូនឈើឡើងវិញ គឺវាមានប្រយោជន៍ច្រើនដល់ផ្នែកបរិស្ថាន និង បានបន្សល់ទុកនូវអនុស្សាវរីយ៍ដល់កូនចៅជំនាន់ក្រោយរបស់យើងផងដែរ ដែលឧទ្យានសហស្សវត្សរ៍កាកបាទកស្រហមកម្ពុជានៅខេត្តសៀមរាប...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រៀបចំពិធីសម្អាតអនាម័យ និងបរិស្ថាននៅក្នុងឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា

នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំកម្លាំងចូលរួមចំនួន២៨៦នាក់ មកពីបណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ធ្វើពិធីសម្អាតអនាម័យ និងបរិស្ថាននៅក្នុងឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា ដែលទីតាំង ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ក្នុងទំហំជាង៤ហិកតា ដើម្បីអបអរសាទរលើកទី៦៦ ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា (១៨កុម្ភៈ ១៩៥៥-១៨កុម្ភៈ២០២១) ក្នុងគោលបំណងរួមចំណែកការពារបរិស្ថាន ជាគម្របធម្មជាតិបៃតង...

ព័ត៌មានលំអិត

សិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងទិសដៅបន្តឆ្នាំ២០២១របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានរៀបចំសិក្ខាសាកាបូកសរុបលទ្ធផលការងារ ឆ្នាំ២០២០ និងទិសដៅអនុវត្តបន្តឆ្នាំ២០១ ក្រោមអធិបតីភាពឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការអញ្ជើញចូលរួមពី...

ព័ត៌មានលំអិត

រដ្ឋបាលស្រុកបន្ទាយស្រី ចាប់ផ្តើមបំពាក់កាមេរ៉ាសុវត្ថិភាព លើកកម្ពស់សន្តិសុខសុវត្ថិភាពនៅក្នុងមូលដ្ឋាន

នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បង្ហាញថា ការចាប់ផ្ដើមបំពាក់កាមេរ៉ាសុវត្ថិភាព នៅតាមគោលដៅសំខាន់ៗ ក្នុងមូលដ្ឋានស្រុកបន្ទាយស្រីនេះ គឺដើម្បី ទប់ស្កាត់ករណីលួច ឆក់ ប្លន់ បទល្មើសចរាចរណ៍ និងសណ្តាប់ធ្នាប់ទូទៅ។ល។ លោកអភិបាលស្រុក បញ្ជាក់ថា...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាបចាត់ទុកការធ្វើស្រែសង្គមរបស់រដ្ឋស្រុកបន្ទាយស្រីសម្រាប់យកអង្ករមកចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ គឺជាគំរូដ៏ល្អមួយ

ថ្លែងនៅក្នុងពិធីចែកអង្ករដែលបានមកពីធ្វើស្រែសង្គមរបស់រដ្ឋបាលស្រុកបន្ទាយស្រី ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រទូទាំងស្រុកបន្ទាយស្រី ចំនួន២.៦៦៨គ្រួសារ ជាប្រភេទក្រ១ ក្រ២ និងប្រជាការពារភូមិ នៅព្រឹកថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២១នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ដោយសារតែការរាត្បាតនៃមេរោគកូវីដ-១៩ បានធ្វើឱ្យប្រជាពលរដ្ឋមានការរងផលប៉ះពាល់ជាច្រើន ក្នុងប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ កាន់តែជួបការលំបាកខ្លាំង ហេតុនេះរដ្ឋបាលស្រុកបន្ទាយស្រី បានសហការជាមួយសប្បុរសជន អង្គការដៃគូ និងប្រជាពលរដ្ឋបានរួមគ្នាធ្វើស្រែសង្គម...

ព័ត៌មានលំអិត

កិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តការងារ រយៈពេលមួយឆ្នាំ២០២០ និងទិសដៅអនុវត្តបន្តឆ្នាំ២០២១ របស់មន្ទីរធម្មការ និងសាសនាខេត្តសៀមរាប

នារសៀលថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២១ មន្ទីរធម្មការ និងសាសនាខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តការងារ រយៈពេលមួយឆ្នាំ ២០២០ និងទិសដៅអនុវត្តបន្តឆ្នាំ២០២១ ដែរពិធីនេះប្រព្រិត្តិទៅក្រោមអធិបតីយភាព លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប និងអ្នកពាក់ព័ន្ធមកពីតំណាងសាសនាផ្សេងក្នុងខេត្តផងដែរ។ ក្នុងឱកាសនោះ លោកស្រីយូ...

ព័ត៌មានលំអិត

ស្រុកក្រឡាញ់ និងស្រុកស្រីស្នំជាគោលដៅទី១នៃការរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៣ ឆ្នាំ២០២០

នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ខ្លួន អាណត្តិទី៣ ឆ្នាំ២០២០ នៅគោលដៅទី១ សម្រាប់ស្រុកក្រឡាញ់ និងស្រុកស្រីស្នំ ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប រួមជាមួយមន្រ្តីជំនាញថ្នាក់ខេត្ត...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមខេត្ត ប្រគល់អំណោយមនុស្សធម៌ជូនសមាគមនារីកម្ពុជាដើមី្បសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ក្នុងការចូលរួមសកម្មភាពជួយដល់ស្ត្រីរងគ្រោះ

នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ សាខាកាកបាទក្រហមខេត្តសៀមរាប បានប្រគល់អំណោយមនុស្សធម៌ជូនសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តសៀមរាប ដែរអំណោយទាំងនោះមាន៖អង្ករ ៤.៥០០គីឡូក្រាម ,ទឹកបរិសុទ្ធ២០កេស ,មី៣០០កេសតូច អំពូលភ្លើងបំភ្លឺសូឡាចំនួន ៥ឈុត និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។ ពិធីនេះប្រព្រឹត្តិទៅក្រោមវត្តមានលោកជំទាវ សុខ ណារ៉ូ ពៅហេង អនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប...

ព័ត៌មានលំអិត

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាមរយ:ពេល៤ថ្ងៃ ខេត្តសៀមរាបទទួលបានភ្ញៀវជាង១១ម៉ឺននាក់

រយ:ពេល៤ថ្ងៃក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម ថ្ងៃទី១១-១៤ ខែកុម្ភ: ឆ្នាំ២០២១ នៅទូទាំងខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិជាង១១ម៉ឹន ៧ពាន់នាក់ (ដប់មួយម៉ឺនប្រាំពីរពាន់នាក់) មានការធ្លាក់ចុះជាងឆ្នាំមុន ដោយការធ្លាក់ចុះ គឺបណ្តាលមកពីវិបត្តិជាសាកល នៃជំងឺកូវីដ-១៩។ បើតាមលោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្ដសៀមរាប បានឲ្យដឹងថាចាប់ពីថ្ងៃទី១១ មកដល់ថ្ងៃទី១៤ខែកុម្ភៈនេះ មានអ្នកទេសចរប្រមាណជាង១១ម៉ឺន៧ពាន់នាក់ ក្នុងនោះមាន...

ព័ត៌មានលំអិត
Page 396 of 701 1 395 396 397 701

Recommended

សូម Like និង Follow ពួកយើង