ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុនផលិតនំក្នុងប្រទេស បង្ហាញពីឱកាសវិនិយោគនៅកម្ពុជា និងជូនអំណោយដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន

នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២O២១ នាទីស្តីការក្រសួងព័ត៌មាន ក្រុមហ៊ុនផលិតនំ ម៉ាកដំរី (Elephant) បាននាំយកអំណោយ ជានំស្រួយ ចាហួយ ទឹកដោះគោជូ និងភេសជ្ជៈប៉ូវកម្លាំងសរុបចំនួន ៩O កេះធំ ព្រមទាំងបានបង្ហាញពីវឌ្ឍភាពនៃការវិនិយោគរបស់ខ្លួននៅប្រទេសកម្ពុជា ជូនឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប កោតសរសើរលើវឌ្ឍភាពការងាររបស់មន្ទីរកសិកម្មខេត្ត ព្រមទាំងជំរុញដល់មន្ត្រីជំនាញបន្តបង្ក្រាបបទល្មើសនានា

នៅព្រឹកថ្ងៃទី ០២ ខែកុម្ភះ ឆ្នាំ២០២១នេះ នៅសាលាខេត្តសៀមរាប លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត បាន ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យ និង តាមដានវឌ្ឍនភាពការងារ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត ដោយមានការចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត អស់លោក...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋខ្មែរ ចាប់អារម្មណ៍កម្មវិធីទេសចរណ៍បោះតង់ ដែលជាទេសចរណ៍ កំពុងពេញនិយម នៃយុវវ័យ និងវ័យកណ្តាល 

សម្រាប់ទេសចរណ៍បោះតង់ ភ្ញៀវទេសចរណ៍បានជ្រើសរើសទីតាំងដែលសក្តិសម និងមានអំណោយផល ដែលទីតាំងទាំងនោះជាតំបន់អេកូទេសចរណ៍ មានដូចជា តំបន់ភ្នំ ទឹកធ្លាក់ ទឹកស្ទឹង ជារួមគឺនៅព្រៃភ្នំ ហើយមានប្រភពទឹកប្រើប្រាស់ បន្ទប់អនាម័យ មានសុវត្ថិភាព និងទេសភាពស្អាតៗ។ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប មានប្រសាសន៍ថា៖ យុវជនក៏ដូចអ្នកទេសចរណ៍ ជាលក្ខណៈគ្រួសារក្តី...

ព័ត៌មានលំអិត

អាជ្ញាធរស្រុកស្រីស្នំ សម្ពោធស្ថានីយផលិតទឹកពិសារសុវត្ថិភាពសហគមន៍ស្លែងតាវេត

នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០២១ អាជ្ញាធរស្រុកស្រីស្នំ បានសម្ពោធដាក់ឲ្យប្រើប្រាស់ នូវស្ថានីយផលិតទឹកពិសារសុវត្ថិភាពសហគមន៍ស្លែងតាវេត ស្ថិតក្នុងបរិវេណសាលាឃុំក្លាំងហាយ ស្រុកស្រីស្នំ ខេត្តសៀមរាប ជាផ្លូវការ ដើម្បីលើកកម្ពស់សុខភាព អនាម័យ និងជំរុញដល់ប្រជាពលរដ្ឋទទួលទានទឹកសុវត្ថិភាពនៅតាមមូលដ្ឋាន។ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលស្រុក លោក សាង គិមសេង អភិបាលរងស្រុកស្រីស្នំ...

ព័ត៌មានលំអិត

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បើកវគ្គបណ្តុះបណ្តាល ស្តីពីហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីបង្កលក្ខណៈងាយស្រួលដល់សកម្មភាពជនពិការខេត្តសៀមរាប

នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បើកវគ្គបណ្តុះបណ្តាល ស្តីពីហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមប្រឹក្សាសកម្មភាពជនពិការដែរពិធីនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ដោយមានការចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋាន តំណាងអង្គការជនពិការអន្តរជាតិ (HI) លោកលោកស្រី អនុប្រធាន សមាជិកសមាជិកា...

ព័ត៌មានលំអិត

សម្ភារ:ប្រើប្រាស់ឬក៏ដាក់តាំងលម្អសម្រាប់វត្ថុអនុស្សាវរីយ៏ដូចជា បំពងត្នោត ទុយោ តយ ខ្លុយ ច្រម អង្រុត ឈ្នាង ត្រក ទ្រូ ដែលអ្នកភូមិព្រះដាកពួកគាត់បានធ្វើដោយដៃអំពីឫស្សី ជាមុខរបរតៗគ្នាមួយរបស់អ្នកភូមិព្រះដាកជាច្រើនគ្រួសារ

កសិករម្នាក់រស់នៅក្នុងភូមិព្រះដាក ឃុំព្រះដាក ស្រុកបន្ទាយស្រី ខេត្តសៀមរាប គឺលោក អុំ តាំង ឌិ អាយុ៥៤ ឆ្នាំ មានកូន ៧នាក់ ក្នុងគ្រួសារ បច្ចុប្បន្ននៅតែកូន ៣នាក់ប៉ុណ្ណោះ រីឯកូន ៤នាក់ទៀតមានប្តីមានប្រពន្ធបែកអស់ហើយ បានប្រកបមុខរបរធ្វើបំពងត្នោត ទុយោ តយ...

ព័ត៌មានលំអិត

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតរុស្សី ប្រចាំកម្ពុជា

នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ឯកឧត្តម អាណាថូលី បូរូវីក ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្សី ប្រចាំកម្ពុជា បានអញ្ជើញចូលជួប សម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នាទីស្តីការក្រសួងព័ត៌មាន។ ការអញ្ជើញមកបំពេញបេសកកម្ម ការងារការទូតជាថ្មីម្តងទៀតនៅកម្ពុជានេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត...

ព័ត៌មានលំអិត

រាជរដ្ឋាភិបាលចាត់ទុក ការអភិវឌ្ឍវិស័យអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ ជាគន្លឹះដ៏សំខាន់ លើកស្ទួយវិស័យទេសចរណ៍ជាតិ និងជំរុញការអភិវឌ្ឍនៅមូលដ្ឋាន

ការអភិវឌ្ឍវិស័យអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ គឺជាគន្លឹះដ៏សំខាន់មួយក្នុងការលើកស្ទួយវិស័យទេសចរណ៍ជាតិ និងជំរុញការអភិវឌ្ឍនៅមូលដ្ឋាន ទន្ទឹមនោះ រាជរដ្ឋាភិបាលកម្ពុជា បានជំរុញដល់ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងរដ្ឋបាលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងស្ថាប័នពាក់ព័ន្ធដទៃ ត្រូវរួមគ្នាជួយទ្រទ្រង់វិស័យទេសចរណ៍ប្រភេទនេះ ទោះបីវិបត្តិជំងឺកូវីដ១៩ មិនទាន់ត្រូវបានបញ្ចប់ក្តី។ ខ្លឹមសារនេះត្រូវបានលើកឡើង ក្នុងពិធិបិទវេទិកាជាតិអេកូទេសចរណ៍លើកទី២ នាល្ងាចថ្ងៃទី២៨...

ព័ត៌មានលំអិត

គណៈប្រតិភូជិត៣០០នាក់ចែករំលែកបទពិសោធន៍ លើការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ក្នុងខេត្តសៀមរាប

នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (ក.គ.អ.អ.) បានរៀបចំដំណើរទស្សនកិច្ច ជូនមន្ត្រីរាជការ ប្រតិបត្តិករទេសចរណ៍ ប្រជាសហគមន៍ និងស្ថាប័នពាក់ព័ន្ធជិត៣០០នាក់ ទៅកាន់បណ្ដាសហគមន៍ទេសចរណ៍ចំនួន៦ ក្នុងខេត្តសៀមរាប ដើម្បី ចែករំលែកនិងដកស្រង់បទពិសោធ និងជំរុញដល់ការអភិវឌ្ឍនៅតាមគោលដៅសហគមន៍តាមខេត្តស្រុករៀងៗខ្លួន។ លោក ង៉ូវ សេងកាក់...

ព័ត៌មានលំអិត

គិតត្រឹមចុងខែមករានេះ គម្រោងស្ថាបនាផ្លូវចំនួន៣៨ខ្សែ សម្រេចបានជាង១៧ភាគរយ

នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង បានអញ្ជើញចុះពិនិត្យ វឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ ក្នុងក្រុងសៀមរាប ជាមួយនឹងលទ្ធផលសាងសង់សម្រេចបានជាង១៧ភាគរយ គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១។ ការចុះត្រួតពិនិត្យការស្ថាបនាផ្លូវនេះធ្វើឡើង ក្នុងគោលបំណង ដើម្បីពិនិត្យគុណភាពនៃការសាងសង់...

ព័ត៌មានលំអិត
Page 401 of 701 1 400 401 402 701

Recommended

សូម Like និង Follow ពួកយើង